Home / Tech (page 1270)

Tech

ចុងក្រោយ Apple សម្រេច​លុប​ចោល​កម្មវិធី​លាក់​រូបភាព ក្លែង​បន្លំ​ធ្វើ​ជា​ម៉ាស៊ីន​គិត​លេខ

ក្រុមហ៊ុន Apple បាន​សម្រេច​ដក​ចោល​កម្មវិធី Calculator% ចេញ​ពី App Store ជា​ផ្លូវការ ក្រោយ​រក​ឃើញ​កម្មវិធី​លាក់​រូបភាព​ក្លែង​បន្លំ​ជា​ម៉ាស៊ីន​គិត​លេខ​មួយ​នេះ បង្ក​ផល​ប៉ះពាល់​ដល់​យុវវ័យ​និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​ប៉ូលិស​នៃ​ចក្រភព​អង់គ្លេស។​ មុន​នេះ​បន្តិច​នា​ឆ្នាំ ២០១៥ មេធាវី​នៅ​សហរដ្ឋអាមេរិក​អ្នក​ស្រី Pamela Casey ក៏​ធ្លាប់​ព្រមាន​ដល់​អាណាព្យាបាល​ទាំង​អស់​ឲ្យ​ប្រុងប្រយ័ត្ន​ជាមួយ​កូនៗ​ជុំវិញ​ការ​ប្រើប្រាស់​កម្មវិធី​សម្ងាត់​មួយ​នេះ។​ Calculator% ​បាន​ជាប់​ក្នុង​បញ្ជី​កម្មវិធី​ទាំង ១០ សម្រាប់​យុវវ័យ​ដែល​អាណាព្យាបាល​គួរ​មាន​ការ​ត្រួតពិនិត្យ។ ស្រប​ពេល​កម្មវិធី ៩ ឯ​ទៀត​ក៏​បូក​បញ្ចូល​ទាំង​បណ្តាញ​សង្គម​ល្បីៗ​ដូច​ជា Snapchat និង Instagram ។ កម្មវិធី​នេះ​ថ្វី​បើ​ស្ថិត​ក្នុង​រូបភាព​តំណាង​ជា​ម៉ាស៊ីន​គិត​លេខ ប៉ុន្តែ​ពេល​ចុច​ចូល​ទៅ​ទាមទារ​ឲ្យ​បញ្ចូល​លេខ​កូដ ៤ ខ្ទង់ ដើម្បី​បើក​មើល​រូបភាព​ដែល​លាក់។ លុះ​ក្រោយ Apple សម្រេច​បិទ​ផ្លូវ ពោល​គឺ​អ្នក​ប្រើប្រាស់​ពុំ​អាច Search ឃើញ​នៅ​លើ App Store ទៀត​ឡើយ លើកលែង​លើ Google Play Store របស់ Android នៅ​បន្ត​មាន​បណ្តុំ​កម្មវិធី​ស្រដៀង​គ្នា​នេះ​ដដែល។ ចុច Like …

Read More »

មិន​លេងសើច! ​មនុស្ស​យន្ត​ AI នៅ​ជប៉ុន​ ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​​ចៅហ្វាយ​ក្រុង​​

​មនុស្ស​យន្ត​ AI ដែល​​សច្ចា​ថា​នឹង​យុត្តិធម៌ និង​ស្មើភាព​ចំពោះ​​តំណាង​រាស្ត្រ​របស់​ខ្លួន​ ទទួល​បាន​សន្លឹក​ឆ្នោត​​ខ្ទង់​ ៤ ពាន់​សន្លឹក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណែង​ចៅហ្វាយ​​ក្រុង​នៃ​តំបន់​ Tama ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។ មនុស្ស​យន្ត​វ័យ​ឆ្លាត​ខាង​លើ​មាន​ឈ្មោះ​ថា​ Michihito Matsuda ​ដោយ​បាន​និយាយ​ថា​​នឹង​បង្កើត​ច្បាប់​សម្រាប់​ថ្ងៃ​អនាគត​ រួម​ទាំង​ដឹក​នាំ​​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​ល្អ​ទៀត​ផង។ ពាក្យ​ស្លោក​​នៃ​យុទ្ធនាការ​របស់​ Matsuda មាន​សរសេរ​ថា ៖ "Artificial Intelligence នឹង​ផ្លាស់​ប្ដូរ​​ទីក្រុង​ Tama”។ យ៉ាងណាក្ដី​ ចុង​ក្រោយ​ Matsuda បាន​ត្រឹម​តំណែង​លេខ​ ៣ ដែល​​​ត្រូវ​បាន​យក​ឈ្នះ​ដោយ​ចៅហ្វាយ​ក្រុង​កំពុង​កាន់​តំណែង​​លោក​ Hiroyuki Abe។ Matsuda គឺ​ជា​អ្នក​តំណាង​ឲ្យ​យុទ្ធនាការ​នេះ​ ប៉ុន្តែ​​មនុស្ស​ដែល​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​នេះ​​គឺ​អ្នក​ជំនួញ​ជនជាតិ​ជប៉ុន​ដ៏​ល្បី​ឈ្មោះ​ លោក​ Tetsuzo Matsumoto ដែល​ជា​អនុប្រធាន​​ក្រុមហ៊ុន​ Softbank និង​ Norio Murakami អតីត​អ្នក​តំណាង​ក្រុមហ៊ុន​ Google ប្រចាំ​ប្រទេស​ជប៉ុន។ នៅ​លើ​វិបសាយ​ AI Major មាន​សរសេរ​អំពី​ចក្ខុវិស័យ​របស់​បេក្ខភាព​ជា​មនុស្ស​ថា …

Read More »

សាក​គ្នា​ម្តង​មើល កាមេរ៉ា 40MP ដូច​គ្នា រវាង Huawei P20 Pro និង Nokia Lumia 1020

គេហទំព័រ GSMArena បាន​បង្ហាញ​ការ​ប្រៀបធៀប​គ្នា​រវាង​កាមេរ៉ា​ស្មាតហ្វូន​ធុន​ធ្ងន់ ២ ម៉ូឌែល​រួម​មាន Huawei P20 Pro និង Nokia Lumia 1020 ដែល​មួយ​គ្រាប់ៗ សុទ្ធ​សឹង​មាន​ទំហំ 40MP ដូច​គ្នា។​ ជាមួយ​គ្នា​នេះ លទ្ធផល​នៃ​ការ​ប្រៀបធៀប​ក៏​សម្រេច​លើ​ការ​ដាក់​ពិន្ទុ​ពី​សំណាក់​អ្នក​ទស្សនា ហើយ​ខាង​ក្រោម​គិត​ត្រឹម​រយៈ​ពេល ២៤ ម៉ោង​នៃ​ការ​ចាប់​ផ្តើម។ Nokia Lumia 1020 (ឆ្វេង) បាន 7 888 ពិន្ទុ Huawei P20 Pro (ស្តាំ) បាន 17 144 ពិន្ទុ Nokia Lumia 1020 (ឆ្វេង) បាន 6 618 ពិន្ទុ Huawei P20 Pro (ស្តាំ) បាន …

Read More »

Youtuber ម្នាក់ កំពុង Live លើ YouTube សុខៗ ត្រូវ Hacker ធ្វើ​ស៊ី​អស់​ជាង ២ លាន​ដុល្លារ

គណនី​ល្បី​ឈ្មោះ​លើ​គេហទំព័រ YouTube លោក Ian Balina ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​បុគ្គល​ច្រើន​និយាយ​អំពី​រូបិយប័ណ្ណ​ឌីជីថល (Cryptocurrency) ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ Hack អស់​ជាង ២ លាន​ដុល្លារ អំឡុង​ពេល​បុរស​ខាង​លើ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ ICO។ ជួន​ពេល Balina កំពុង​ផ្សព្វផ្សាយ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ពី​រូបិយប័ណ្ណ ICO ក៏​ស្រាប់​តែ​មាន​អ្នក​ទស្សនា​ម្នាក់ Comment មក​ថា៖ "Ian តើ​អ្នក​ដឹង​ទេ​ថា​មាន​នរណា​ម្នាក់​បាន​ផ្ទេរ​ចេញ​នូវ Token ទាំង​អស់​ចេញ​ពី​គណនី​របស់​អ្នក" ។ ប៉ុន្តែ​លោក​ពុំ​បាន​ចាប់​អារម្មណ៍​ពី​សំណួរ​របស់​អ្នក​ទស្សនា​អ្វី​ទាំង​អស់ រហូត​ដល់​ពេល​មួយ​គណនី Google Sheets របស់​លោក ស្រាប់​តែ​លោត Sign Out ភ្លាម​នោះ​ ក៏​ប្រញាប់​ទៅ​ត្រួតពិនិត្យ ហើយ​ក៏​ដឹង​ថា​គណនី​ទាំង​មូល​ត្រូវ​បាន​គេ Hack យក​បាត់​ទៅ​ហើយ ទើប​សម្រេច​បញ្ចប់​ការ Live តែ​ម្តង។ របាយការណ៍​ពី Etherscan បង្ហាញ​យ៉ាង​ច្បាស់​ថា​ សឹង​តែ​ទាំង​អស់​នៃ Token របស់ Balina ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​គណនី​អំឡុង​ពេល​លោក​ធ្វើ​ការ​ផ្សាយ​បន្តផ្ទាល់ …

Read More »

គន្លឹះ​ទាំង​ ៧ យ៉ាង អ្នក​ប្រើប្រាស់ Mac ភាគ​ច្រើន​មិន​បាន​ដឹង (មាន​វីដេអូ)

អ្នក​ប្រើប្រាស់​កុំព្យូទ័រ​គ្រប់​ប្រភេទ​របស់ Apple ភាគ​ច្រើន​មាន​ការ​ពេញ​ចិត្ត​ជាមួយ​ដំណើរ​ការ​ដ៏​ល្អរវាង Hardware និង Software ជា​ពិសេស​គឺ Gesture ដែល​អាច​ប្រើប្រាស់​លើ Trackpad ឬ​ក៏ Magic mouse ដែល​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​អ្នក​ប្រើប្រាស់ Mac មាន​ប្រៀប​ជាង Trackpad និង​ mouse ធម្មតា។ ក្រៅ​ពី​ការ​ប្រើប្រាស់​ដ៏​សម្បូរ​បែប នៅ​មាន​គន្លឹះ ៧ យ៉ាង​ទៀត​ ដែល​អ្នក​ប្រើប្រាស់ Mac OS គ្រប់​រូប​គួរ​ដឹង​ ព្រោះ​វា​ពិត​ជា​មាន​អត្ថប្រយោជន៍ និង​ជួយ​សន្សំ​ពេល​វេលា​បាន​ច្រើន។ គន្លឹះ​ទាំង ៧ នោះ​មាន​ដូច​ជា៖ ១. Universal Copy Paste បើ​អ្នក​ប្រើ iCloud ទាំង​នៅ​លើ Mac និង iPhone អាច​ធ្វើ​ការ copy and paste នៅ​លើ​ឧបករណ៍​ទាំង​នោះ​តែ​ម្ដង អាច​ copy …

Read More »