Home / Tech (page 1280)

Tech

SAMSUNG ចង់​ផ្តួល iPad Pro គ្រោង​ចេញ​ថេបប្លែត​​ធុន​ធ្ងន់​នៅ​ MWC 2018

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​នៃ​ត្រកូល​ថេបប្លែត​សេរ៊ី​ថ្មី​ពី​ក្រុមហ៊ុន SAMSUNG បាន​​លេច​ឡើង​ជាមួយ​កំណែ​លេខ​ម៉ាស៊ីន SM-T835 ជឿជាក់​មាន​ឈ្មោះ Tab S4 ត​ពី​ជំនាន់​ឆ្នាំ​ទៅ S3 នៃ​កំណែ​លេខ SM-T820/T825។​ ប្រភព​ពី GFXBench ត្រកូល​ថេបប្លែត​ធុន​ធ្ងន់​​ដើម្បី​យក​មក​​ប្រជែង​ iPad Pro 10.5 នឹង​បំពាក់​នូវ​អេក្រង់ ១០.៥ អ៊ីញ កម្រិត ២ ៥៦០ x ១ ៦០០ ភីកសែល បន្សំ​អង្គ​គណនា Octa-Core ល្បឿន 2.3GHz និង GPU Adreno 540 អម​ឈីប​កម្លាំង​ខ្លាំង Snapdragon 835 SoC។​ ប្រើ RAM 4GB, ROM 64GB មាន​កាមេរ៉ា​ក្រោយ 12MP និង​ខាង​មុខ 7MP អាច​ថត​វីដេអូ​កម្រិត Full …

Read More »

​មិន​ធម្មតា! ឡាន​ Merces-AMG C43 នៅ​ប្រទេស​ថៃ​ចុះ​ថ្លៃ​ម្ដង​ជាង​ ៣ ម៉ឺន​ដុល្លារ​​

​​​​​​ក្រុមហ៊ុន​ Mercedes-Benz ​ប្រចាំ​ប្រទេស​ថៃ​ បាន​បង្ហាញ​ចេញ​​​រថយន្ត​ Mercedes-AMG C 43 Coupé ប្រភេទ​ដំឡើង​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​តម្លៃ​ថោក​ជាង​រថយន្ត​នាំ​ចូល​ពី​ប្រទេស​អាល្លឺម៉ង់​ដល់​ទៅ​ជាង​ ៣ ម៉ឺន​ដុល្លារ​ឯណោះ។ រថយន្ត​ទ្វារ​ពីរ​​គឺ​ជា​រថយន្ត​​​កំពូល​ល្បឿន​ដំបូង​គេ​ដែល​ដំឡើង​ក្នុង​ប្រទេស​ថៃ។ តម្លៃ​រថយន្ត​ដែល​នាំ​ចូល​ពី​អាល្លឺម៉ង់​មាន​ខ្ទង់​ ៥,១៩ លាន​បាត (ប្រមាណ​ ១៦៥ ០០០ ដុល្លារ) ហើយ​ប្រភេទ​ដែល​ដំឡើង​នៅ​ប្រទេស​ថៃ​វិញ​មាន​តម្លៃ​ ៤,១៤ លាន​បាត (ប្រមាណ​ ១៣១ ៦៩០ ដុល្លារ)។ ដំឡើង​នៅ​ប្រទេស​ថៃ​មែន​ពិត​ ប៉ុន្តែ​ម៉ាស៊ីន​ដែល​ដំណើរ​ការ​រថយន្ត​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​ ពោល​នៅ​តែ​ប្រើ​ម៉ាស៊ីន​​ Twin-Turbocharged ស៊ីឡាំង​ ៦ ចំណុះ​ ៣,០ លីត្រ ផលិត​កម្លាំង​បាន​ ៣៦២ សេះ។ ប្រអប់​លេខ​មាន​ជា​ប្រភេទ​​ស្វ័យប្រវត្តិ​ ៩ វគ្គ​ 9G-Tronic និង 4Matic All-Wheel Drive (ប្រើ​ប៉ុង​ពីរ)។ គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​ក្រុមហ៊ុន​ Mercedes-Benz …

Read More »

តោះ! ចូលរួម​ប្រកួត​គ្នា​​ពាន​រង្វាន់"ស្ត្រី​​ក្នុង​វិស័យ​បច្ចេកវិទ្យា"នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​បើក​នូវ​កម្មវិធី​ដំបូង​គេ​មួយ​ឈ្មោះ​ថា “ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា"។ #កាល​បរិច្ឆេទ​ផុត​កំណត់៖ កម្មវិធី​នេះ​ផ្ដោត​លើ​ប្រធានបទ “ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន”។ ក្រសួង​កំពុង​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨។ បន្ទាប់មក​ក្រសួង​នឹង​ធ្វើការ​ជ្រើសរើស ហើយ​វាយ​តម្លៃ​រក​ស្ត្រី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់។ ជយលាភី ៣ រូប នឹង​ត្រូវ​ផ្ដល់​កិត្តិយស​ទទួល​ពាន​រង្វាន់​នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ២០១៨។ #ពាន​រង្វាន់​ផ្នែក​បច្ចេកវិទ្យា​៖ "កម្មវិធី​នេះ​មាន​ពាន​រង្វាន់​ផ្នែក​បច្ចេកវិទ្យា​ចំនួន ៣ ប្រភេទគឺ៖ សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ឬ​សហគមន៍ (Cambodian Woman ICT For Community Award)។ រូបភាព៖ …

Read More »

មានលុយ​ត្រឹម ៤ ម៉ឺនដុល្លារ អាច​គិតគូរ​ឡាន​បើកបរ​ស្វ័យប្រវត្តិ Nissan​ បាន

ជើង​ខ្លាំង​ផលិត​ឡាន​របស់​ជប៉ុន​ ​បាន​ចាប់​ផ្ដើម​ចេញ​លក់​នូវ​រថយន្ត​មាន​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ទីផ្សារ​ចក្រភពអង់គ្លេស​ដែល​មាន​ម៉ូដែល​ ​Qashqai​ ​អម​នឹង​តម្លៃ​ប្រមាណ​ ​៤៤ ០០០​ ​ដុល្លារ។ Qashqai​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ ​ចំណុះ​ ​១,៦​ ​លីត្រ​ ​កម្លាំង​ ​១២៨​ ​សេះ​ ​និង​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៧​ ​វគ្គ។ ចំពោះ​បច្ចេកវិទ្យា​សំខាន់​របស់​ ​Qashqai​ ​គឺ​មាន​មុខងារ​ឲ្យ​រថយន្ត​រត់​ក្នុង​គន្លង​បាន​ត្រឹម​ត្រូវ​ ​ប្រព័ន្ធ​រក្សា​លំនឹង​ចង្កូត​ ​និង​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន​លឿន​ដោយ​មុខងារ​ ​ProPilot។ Nissan Qashqai​ ​ផលិត​ចែក​ចេញ​ជា​ច្រើន​ជម្រើស​ ​អាស្រ័យ​តាម​តម្រូវ​ការ​ ​និង​តម្លៃ​ ​ដែល​មាន​ចាប់​ពី​ ​៤​ ​ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Base Version Qashqai Tekna​ ​ប៉ុង​មួយ​ ​និង​ម៉ូដែល​ ​Pilot One Edition SV​ ​មាន​បច្ចេកវិទ្យា​បើក​ស្វ័យប្រវត្តិ​តម្លៃ​ ​៤៤ ០០០​ ​ដុល្លារ ៕ ប្រភព៖ carscoops ប្រែ​សម្រួល៖ …

Read More »

​OnePlus លេង​បោក​ iPhone X/ Note8 ឆៅៗ​ អ្នក​ប្រើ​ស្លុត​ចិត្ត​មិន​ស្ទើរ

ក្រុមហ៊ុន​ OnePlus បាន​វីដេអូ​ស្ប៉ត​ដ៏​ចម្លែក​មួយ​ទៀត​ ដើម្បី​បង្អួត​ពី​សមត្ថភាព​របស់​ OnePlus 5T ដែល​ជា​ទូរសព្ទ​កំពូល​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន។ ​ក្នុង​វីដេអូ​ថ្មី​ OnePlus បាន​​នាំ​យក​ស្មាតហ្វូន​កំពូល​នា​ពេល​បច្ចុប្បន្ន​ទៅ​កាន់​​ដង​វិថី​នា​ទីក្រុង​ឡុងដុង​​ ចក្រភព​អង់គ្លេស​។ បន្ទាប់​ពី​ប្រមូល​បាន​បេក្ខភាព​ ៤ រូប​​តាម​ផ្លូវ​ គេ​ក៏​ចាប់​ផ្ដើម​​យក​ OnePlus 5T ប្រកួត​នឹង​ iPhone X, iPhone 8, Galaxy S8 និង Galaxy Note8 លើ​ផ្នែក​មួយ​ចំនួន។ ការ​ប្រកួត​មាន​ចាប់​ផ្ដើម​ពី​ ការ​ដោះ​សោ​ទូរសព្ទ, ការ​ថត​រូប, បើក​ភ្លើង​ពិល និង​ចាក់​ចម្រៀង។ ជា​លទ្ធផល​ OnePlus 5T ឈ្នះ​គ្រប់​ការ​ប្រកួត។ បន្ទាប់​ពី​ប្រកាស​ស្មាតហ្វូន​ដែល​ឈ្នះ​រួច​ ពិធី​ករ​បាន​ស្មាតហ្វូន​ដែល​ចាញ់​ ទៅ​បោក​ផ្ទាល់​នឹង​ដី។ ពេល​ឃើញ​ទូរសព្ទ​ខ្លួន​ត្រូវ​គេ​យក​បោក​ឆៅៗ​បែប​នេះ​ បេក្ខជន​ដែល​ចូល​រួម​​មាន​ខ្លះ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​តាម​ពិត​ទៅ​ទូរសព្ទ​ដែល​គេ​យក​បោក​ជា​ទូរសព្ទ​ក្លែង​ក្លាយ​នោះ​ទេ ហើយ​ចុង​ក្រោយ​បេក្ខជន​ចូល​រួម​ទទួល​បាន​ OnePlus 5T មួយ​គ្រឿង​​ Free ទៀត​ផង៕​​ ​​​​​​ …

Read More »