Home / Tech (page 1290)

Tech

អ្នកជំនាញ​ព្រមាន​ថា មនុស្ស​យន្ត​សិច​អាចធ្វើឱ្យ​ជីវិត​មនុស្ស​លែងមាន​អត្ថន័យ ព្រោះ​…

​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ម្នាក់ ដែលមាន​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​ថ្មី​មួយ បាន​អះអាងថា មនុស្ស​យន្ត​សិច​អាច​ផ្លាស់ប្តូរ​មនុស្សជាតិ​ជា​រៀងរហូត ព្រោះ​វា​អាចឱ្យ​មនុស្ស​រួមភេទ​បាន​ងាយៗ​ពេក​។​ ​ភាពយន្ត​ឯកសារ​នេះ​មាន​ឈ្មោះថា “Sex Robots and Us” ហើយ​នៅ​ក្នុងនោះ លោក ណូអែល សា​គី បាន​ព្រមាន​ពី​ការខូចខាត ដែល​មនុស្ស​យន្ត​ទាំងនេះ​អាច​បង្កឡើង​ចំពោះ​សង្គម ខណៈ​វា​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​ឡើង​នោះ​។​ ​នៅក្នុង​ខ្សែភាពយន្ត​នេះ លោក​សា​គី បាន​ព្រមាន​ថា មនុស្ស​យន្ត​សិច​អាចធ្វើឱ្យ​ការរួម​ភេទ​ងាយស្រួល​កើតឡើង​ខ្លាំងពេក និង “​ផ្លាស់ប្តូរ​មនុស្ស​ទាំងស្រុង​”​។​ ​លោក​សា​គី ធ្វើការ​នៅ​អង្គការ​មូលនិធិ Robotics និង​ធ្លាប់​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​មនុស្ស​យន្ត​សិច កាលពីពេល​កន្លងទៅ​ផងដែរ​។​ ​កាសែត Metro បាន​រាយការណ៍​ថា គាត់​បាន​និយាយ​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ប្រសិនបើ​ជន​រំលោភ​កុមារ អាច​ប្រើ​មនុស្ស​យន្ត​ស្រដៀង​នឹង​កុមារ ហើយ​ជន​នោះ​នឹង​រួមភេទ​ញឹកញាប់​ជាមួយ​មនុស្ស​យន្ត​កុមារ​នោះ ដែល​មិនចេះ​ឆ្លើយ “​បដិសេធ​”​។​ ​នៅក្នុង​ភាពយន្ត​ឯកសារ “Sex Robots and Us” លោក​សា​គី​បាន​សម្តែង​ការព្រួយបារម្ភ​ជាថ្មី​អំពី​ផលវិបាក​ដែល​បច្ចេកវិជ្ជា​នឹង​ហុច​មកឱ្យ​សង្គម​។​ ​លោក​សា​គី​និយាយថា «​យើង​ចេះតែ​នាំគ្នា​រួមភេទ​ជាមួយ​មនុស្ស​យន្ត ព្រោះ​យើង​អាចធ្វើ​បាន​ស្រួល​ពេក និង​មិនបាន​គិតថា​វា​អាច​ផ្លាស់ប្តូរ​មនុស្សជាតិ​បាន​ទាំងស្រុង​ដោយ​របៀប​ណា​នោះទេ​។ មនុស្ស​មួយចំនួន​លើកឡើងថា មនុស្ស​យន្ត​សិច​បាន​បង្កើត​អាកប្បកិរិយា​នៃ​ការរួម​ភេទ “​បាន​ងាយៗ​ពេក​”​។ …

Read More »

Blackmagic ចេញ​លក់​កាមេរ៉ា​ខ្នាត​តូច​ថ្មី​ អាច​ថត​វីដេអូ​ 4K

Blackmagic បាន​បង្ហាញ​ចេញ​កាមេរ៉ា​ខ្នាត​តូច​​ស៊េរី​ថ្មី​ ម៉ូដែល​ Pocket Cinema Camera 4K ដែល​មាន​សមត្ថភាព​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 4K។ នៅ​ខាង​ក្នុង​ Pocket Cinema Camera 4K នេះ​​មាន​បំពាក់​នូវ​ 4/3 HDR Sensor ដែល​មាន​ Resolution កម្រិត​ ៤០៩៦ x ២១៦០ ភីកសែល​ និង​មាន​ 13 stops dynamic range ហើយ​មាន​កម្រិត​ ISO រហូត​ដល់​ ២៥៦០០ ផង​ដែរ។ តួ​ខ្លួន​របស់​កាមេរ៉ា​​ធ្វើ​ឡើង​អំពី​សារធាតុ​កាបូន​ប៉ូលីកាបូណាត​​ដែល​​មាន​ភាព​រឹង​មាំ​ ប៉ុន្តែ​មាន​ទម្ងន់​ស្រាល។ កាមេរ៉ា​​សម្រាប់​ថត​វីដេអូ​ 4K នេះ​ក៏​មាន​ជា​ប៊ូតុង​សម្រាប់​ចុច​ថត​រូប​សន្លឹក​ផង​ដែរ ដែល​ស្ថិត​នៅ​ក្បែរ​ប៊ូតុង​ចុច​ថត​វីដេអូ។ អេក្រង់​ដែល​បំពាក់​លើ​កាមេរ៉ា​នេះ​មាន​ទំហំ​ ៥ អ៊ីញ​ ជា​ប្រភេទ​ Touch Screen ​និង​មាន​រន្ធ​ HDMI សម្រាប់​ដោត​ជាប់​នឹង​ …

Read More »

ជិត​ចូល​ឆ្នាំ​អ៊ីចឹង មក​មើល Samsung មាន​ប្រូម៉ូសិន​អី​ខ្លះ

ខែ​ចេត្រ ចូល​មក​ដល់ ស្រប​ពេល​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ក៏​ខិត​ចូល​មក​ដល់​ដែរ​នោះ Samsung មាន​ប្រូម៉ូសិន​ជាច្រើន​សម្រាប់​អតិថិជន​ខ្លួន ដូចជា៖ ទិញ Samsung Galaxy Note 8 ទទួល​បាន Wireless Charger ទិញ Samsung Galaxy A8, A8+, J7Pro & J3 Pro ទទួល​បាន​កាបូប​យួរ​ដៃ​មួយ (Samsung Sport Bag) ទិញ Galaxy J2 Prime ទទួល​បាន Memory Card ទំហំ 32GB និង​អាវយឺត ១ ទិញ Galaxy On7 | J7 Core | J2 Pro ទទួល​បាន Memory …

Read More »

Toyota ប្រកាសចេញលក់​រថយន្ត​ក្រុង​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​

ក្រុមហ៊ុន Toyota បាន​ប្រកាស​ពី​ការ​ចេញ​លក់​រថយន្ត​ក្រុង​ប្រភេទ​ថ្មី ដែល​ដើរ​ដោយ​ចំហេះ​អ៊ីដ្រូហ្សែន ដែល​មាន​ឈ្មោះ​ថា Sora ជា​ពាក្យ​កាត់​នៃ Sky (ផ្ទៃមេឃ), Ocean (មហាសមុទ្រ), River (ទន្លេ) និង Air (ខ្យល់)។ Toyota រំពឹង​ថា​ Sora នឹង​ត្រូវ​លក់​ចេញ​ប្រហែល​ជា ១០០ គ្រឿង​ ហើយ​នឹង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ទីប្រជុំជន​ក្រុង តូក្យូ​តែ​ម្ដង​។ រថយន្ត​ក្រុង​ថ្មី​នេះ ក៏​សម្រាប់​បង្ហាញ​ខ្លួន​ក្នុង​កីឡា អូឡាំពិក និង​ប៉ារ៉ាឡាំពិក នា​ទីក្រុង​ តូក្យូ ក្នុង​ឆ្នាំ ២០២០ ផង​ដែរ។ រថយន្ត​នេះ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា Fuel Cell ដែល​វា​ទាញ​យក​អគ្គិសនី​ពី​ប្រតិកម្ម​គីមី របស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ដែល​នឹង​ត្រូវ​ផ្ទុក​ក្នុង​អាគុយ។ ដូច្នេះ​រថយន្ត​ក្រុង​នេះ មិន​មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​សោះ​តែ​ម្ដង ដោយ​សារ​តែ​ប្រតិកម្ម​រវាង​ អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ឬ​ដែល​យើង​ហៅ​ថា​ចំហេះ​អ៊ីដ្រូហ្សែន​នោះ ផ្ដល់​ផល​តែ​មួយ​ប៉ុណ្ណោះ​គឺ​ទឹក (H2 + O2 …

Read More »

ស៊យ​ធំ​ហើយ!​ អ្នក​ប្រើ​ Facebook ដែល​បាន​សារ​នេះ

អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​ ប្រហែល​ជា​ទទួល​បាន​សារ​ថ្មី​មួយ​ ដែល​បណ្ដាញ​​ Facebook ​បាន​ចាប់​ផ្ដើម​បញ្ចេញ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ សារ​ថ្មី​នេះ​គឺ​ដើម្បី​បញ្ជាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង​ថា​គណនី​របស់​ពួក​គេ​ត្រូវ​បាន​​ក្រុមហ៊ុន​ Cambridge Analytica យក​ទិន្នន័យ​សម្ងាត់​ទៅ​ប្រើ​ប្រាស់​ដែរ​ឬ​អត់។ អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​​ក្រុមហ៊ុន​នេះ​នឹង​ទទួល​បាន​សារ​ដូច​ខាង​ក្រោម (ស្ដាំ) ហើយ​សារ​ខាង​ឆ្វេង​មាន​ន័យ​ថា​មិន​ប៉ះពាល់​នោះ​ទេ។ ​​​​​​​​​នៅ​លើ​សារ​នេះ​ អ្នក​ប្រើ​ប្រាស់​ក៏​មាន​ជម្រើស​​ដែល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​សារ​ ដោយ​ទី​មួយ​​ជម្រើស​ឲ្យ​អ្នក​ចូល​ទៅ​ត្រួត​ពិនិត្យ​ App ឬ វិបសាយ​ដែល​ភ្ជាប់​ជា​មួយ​គណនី​ Facebook ហើយ​ទី​ពីរ​នោះ​ត្រួត​ពិនិត្យ​មើល​លើ​ទិន្នន័យ​ដែល​រង​ការ​ប៉ះពាល់។ Facebook បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ ៨៧ លាន​នាក់​ ត្រូវ​បាន​ចែក​រំលែក​ដល់​ក្រុមហ៊ុន​ Cambridge Analytica ដែល​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​សីលធម៌។ អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​រង​​ការ​ប៉ះពាល់​ច្រើន​ជាង​គេ​ ដោយ​មាន​ដល់​ទៅ​ប្រមាណ​ ៧០ លាន​គណនី៕ ចុចអាន៖ អ្នក​ចូល​ដៃ​បង្កើត​ Apple ប្រកាស​ឈប់​ប្រើ​ Facebook ថែម​បោះ​សម្ដី​យ៉ាង​ឡូយ​ ចំណូល​ខ្លះ​របស់ Facebook កំពុង​ជាប់​គាំង ក្រោយ​ម្ចាស់​លុយ ចាំ​មើល​ក្រុមហ៊ុន​ដោះស្រាយ​រឿង​នេះ​សិន ប្រភព៖ Mashable   ប្រែ​សម្រួល៖ …

Read More »