Home / Tech (page 1291)

Tech

ធ្លាប់​តែ​ឃើញ​តុក្កតា​សម្រាប់បុរស ឥឡូវ​មាន​សម្រាប់នារី តម្លៃ​ញាក់​សាច់ (វីដេអូ)

Henry ជា​ឈ្មោះ​តុក្កតា​សិច​បែប​រ៉ូបូត​មួយ​ដែល​មាន​សមត្ថភាព​​បង្កើត​អារម្មណ៍​ស្រើប​ស្រាល​ និង​អាច​និយាយ​​រឿង​កំប្លែង​បាន​ទៀត​ផង អ្វី​ដែល​ពិសេស​មាន​រូបរាង​ដែល​នារីៗ​ប្រាថ្នា​ចង់​បាន។ អ្នក​បង្កើត​តុក្កតា​សិច​នេះ​ ឲ្យ​ដឹង​ថា​ Henry អាច​​និយាយ​ស្វាគមន៍​ម្ចាស់​ពេល​មក​ដល់​ផ្ទះ និង​ពិភាក្សា​អំពី​ភាពយន្ត​ ឬ កម្មវិធី​ដែល​​ម្ចាស់​ចូល​ចិត្ត។ បន្ថែម​ពី​នេះ​ តុក្កតា​សិច​នេះ​អាច​​​និយាយ​ពាក្យ​ផ្អែមល្ហែម​ដល់​នារីៗ​ទៀត​ផង។ តុក្កតា​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ១១ ០០០ ទៅ ១៥ ៦០០ ដុល្លារ​ ផ្អែក​តាម​​ការ​រើស​បន្ថែម​ចំណុច​ពិសេស។ គ្រប់​ផ្នែក​ទាំង​អស់​របស់​តុក្កតា​នេះ​អាច​​កុម្ម៉ង់​ដើម្បី​ធ្វើ​ការ​ផលិត​បាន​ ​សូម្បី​តែ​ផ្នែក​សំខាន់​ ប៉ុន្តែ​អ្នក​​ផលិត​មិន​ទាន់​រក​ឃើញ​វិធី​ដើម្បី​ឲ្យ​ផ្នែក​នេះ​ ​មាន​កាយ​វិការ​បាន​នៅ​ឡើយ​ទេ។ Matt McMullen ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Realbotix ដែល​ជា​ក្រុមហ៊ុន​បង្កើត​ Henry ឡើង​ បាន​​និយាយ​ថា​​តុក្កតា​នេះ​នឹង​អាច​ផ្ដល់​នូវ​មិត្តភាព​មួយ​សម្រាប់​នារី​ឯកា​​នៅ​ជុំវិញ​ពិភពលោក។ លោក​ McMullen បាន​បក​ស្រាយ​ថា ៖ "មនុស្ស​ស្រី​មាន​បញ្ហា​ឯកា​ដូច​ជា​បុរស​ដែរ។ គ្រប់​គ្នា​ហៅ​វា​ថា​តុក្កតា​សិច​ ប៉ុន្តែ​​ភាគ​ច្រើន​គឺ​វា​ជា​តុក្កតា​​មិត្តភាព​ទៅ​វិញ​ទេ”៕ –> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com …

Read More »

មក​ស្គាល់​ម៉ាក​ម៉ូតូ​ លក់​ដាច់​បំផុត​ក្នុង​លោក មាន​យីហោ​​តាំង​ពី​អាមេរិក​ដល់​អ៊ីតាលី

ក្នុង​ទីផ្សារ​កម្ពុជា​ម៉ាក​ម៉ូតូ​ពេញ​និយម​បំផុត​រួម​មាន Honda, Yamaha, Suzuki ប៉ុន្តែ​បើ​ក្រឡេក​​ទៅ​ទីផ្សារ​ពិភពលោក​ស្លាកយីហោ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត កំពុង​ប្រកួតប្រជែង​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ Sabay ណែនាំ​ឲ្យ​ស្គាល់​ម៉ាក​ម៉ូតូ​លក់​ដាច់​បំផុត​ទាំង ១០ ក្នុង​ទីផ្សារ​ពិភពលោក ដែល​មាន​តាំង​ពី​ក្រុមហ៊ុន​អាមេរិក​ដល់​អ៊ីតាលី។​ ១០.Victory Motorcycles: ជា​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ ចេញ​ពី​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Polaris Industry។ ជោគជ័យ​ខ្លាំង​លើ​ពួក​ម៉ូតូ Harley Davidson ដោយ​ម៉ូឌែល​ដំបូង​បង្អស់​ឲ្យ​ឈ្មោះ V92C លុះ​មាន​ជា​បន្តបន្ទាប់​មិន​ថា Gunner, Hammer, Vegas Jackput និង Octane ជា​ដើម។ ៩.BMW: ស្លាកយីហោ​របស់​ប្រទេស​អាល្លឺម៉ង់ បែក​ចេញ​ពី​ក្រុមហ៊ុន Corporate & Brand Development ដោយ​ម៉ូឌែល​ដំបូង​បង្អស់ R32 លេច​ចេញ​នា​ឆ្នាំ ១៩២៣ មាន​ម៉ាស៊ីន​ប្រភេទ Flat-twin។ ​បច្ចុប្បន្ន​មាន​រោងចក្រ​ដំឡើង​ធំ​បំផុត​នៅ​ទីក្រុង Berlin និង​ខ្លះ​ទៀត​ចែកចាយ​នៅ​ប្រទេស​ចិន, តៃវ៉ាន់​និង​អូទ្រីស។ បុគ្គល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​ការ​រចនា​គំរូ​ម៉ូតូ BMW …

Read More »

iPhone X ស៊េរី​ ២០១៨ អាច​នឹង​ថោក​ជាង​មុន​ ១០០ ដុល្លារ​

មាន​ការ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​នៅ​ឆ្នាំ​ ២០១៨ ដោយ​មាន​រចនាបថ​ដូច​ជា​ iPhone X ចេញ​ឆ្នាំ ២០១៧ ដែរ។ ពេល​នេះ​អ្នក​វិភាគ​​នៃ​ក្រុមហ៊ុន​ RBC Capital លោក​ Amit Daryanani បាន​ចេញ​មក​ព្យាករណ៍​ពី​តម្លៃ​ iPhone ទាំង​បី​ម៉ូដែល។ iPhone ដែល​ Apple គ្រោង​បញ្ចេញ​នៅ​ឆ្នាំ​ ២០១៨ មាន​ចំនួន​ ៣ ម៉ូដែល​ ដែល​រួម​មាន​ iPhone អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ដែល​អាប់ដេត​ចេញ​ពី​ iPhone X រួម​ទាំង​ iPhone X អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ (អាច​មាន​ឈ្មោះ​ iPhone Xs Plus) …

Read More »

គ្មាន​ថ្ងៃ​ជន​ទី​បី អាច​លួច​ព័ត៌មាន Facebook អ្នក​បាន​ទេ បើ​ចង់​ការពារ មាន​វិធី​ងាយៗ!

រឿងរ៉ាវ​ជុំវិញ​ការ​ប្រមូល​ទិន្នន័យ​របស់​ក្រុមហ៊ុន Cambridge Analytica បាន​បង្កើត​បញ្ហា​ឈឺ​ក្បាល​ដល់​ Facebook ជាង​មួយ​សប្តាហ៍​មក​ហើយ រហូត​ដល់ នាយក​ប្រតិបត្តិ​លោក Mark Zuckerberge ចេញ​មុខ​សុំទោស​អ្នក​ប្រើប្រាស់​ជា​សាធារណៈ។ ទិន្នន័យ​ព័ត៌មាន​ជាង ៥០ លាន​គណនី ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​លួច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​កេង​ចំណេញ​ផលប្រយោជន៍​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ចុង​ឆ្នាំ ២០១៦។ ដើមចម​កើត​ចេញ​ពី​ការ​មិន​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ទៅ​លើ​ការ​អនុញ្ញាត Login គណនី​ភ្ជាប់​ជាមួយ App ឬ​គេហទំព័រ​ណា​មួយ ដោយ​មិន​ពិនិត្យ​ឲ្យ​បាន​ដិតដល់។ កត្តា​នេះ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រុម Developer លុកលុយ​នូវ​រាល់​ទិន្នន័យ​ទាំង​ឡាយ មិន​ថា​ទីតាំង ចំណូលចិត្ត និង​ការប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត។ +វិធី​បិទ Facebook API Sharing លើ​ស្មាតហ្វូន: បើក​កម្មវិធី Facebook ចូល​ទៅ Settings > Account Settings អូស​មក​ក្រោម​ចុច​ត្រង់​ពាក្យ Apps រើស​យក Apps Others Use ត្រង់​ចំណុច​នេះ វា​នឹង​បង្ហាញ​ពី​ប្រភេទ​ទិន្នន័យ​ដែល​អ្នក​ចង់​បើក​ឲ្យ​ប្រភេទ​គេហទំព័រ​ឬ App …

Read More »

Microsoft វង្វេង? លេង​​ដាក់លក់ Galaxy S8 និង S9 ថ្លៃជាងគ្នាតែ ៥ ដុល្លារ

ក្នុង​ទីផ្សារ​ក្រៅ​ស្រុក​អតិថិជន​រាល់​គ្នា​កំពុង​ងឿងឆ្ងល់​នឹង​ក្រុមហ៊ុន Microsoft ដែល​មិន​ព្រម​បញ្ចុះ​តម្លៃ​លក់ Galaxy S8/S8+ ផ្ទុយ​ទៅ​វិញ​មាន​តែ​រក្សា​តម្លៃ​ស្មើ​នឹង​ស្មាតហ្វូន​ជំនាន់​ក្រោយ​ដដែល។ ស្រប​ពេល Galaxy S8 មាន​តម្លៃ ៧២៤,៩៩ ដុល្លារ និង Galaxy S8+ ថ្លៃ ៨២៩,៩៩ ដុល្លារ ដល់​ទៅ​មើល Galaxy S9 បែរ​ជា​ថោក​ជាង​ជំនាន់​មុន ដោយ​លក់​ត្រឹម​តែ ៧១៩,៩៩ ដុល្លារ ខណៈ S9+ ថ្លៃ ៨៣៩,៩៩ ដុល្លារ ។ អ្វី​ដែល​ពិសេស​ការ​ថែម​ជូន​ក្នុង​រយៈ​ពេល​ខ្លី ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ក៏​មាន​ថែមជូន​ជើង​សាក Wireless មួយ​ថែម​ទៀត​ផង ទាំង​ដែល S8 បាន​ត្រឹម​តែ​ម៉ាស៊ីន​ធម្មតា។ រំឭក​ថា​ នេះ​ជា​តម្លៃ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ក្រុមហ៊ុន​ដើម ដោយ​ SAMSUNG បាន​ប្រកាស​ពី​ការ​ធ្លាក់​ថ្លៃ​ស្មាតហ្វូន​ជំនាន់​មុន​រួច​មក​ហើយ សម្រាប់​ម៉ូឌែល S8 ថ្លៃ ៥៩៩ ដុល្លារ និង ៦៨៩ …

Read More »