Home / Tech (page 1292)

Tech

តាមដាន​ឲ្យ​ជាក់ បាន​ដឹង​ត្រកូល Honor ជួយ​ក្រុមហ៊ុន Huawei មិនស្ទើរទេ

Honor ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ទ្រនំ​នៃ​ក្រុមហ៊ុន Huawei មាន​ប្រើប្រាស់​ទាំង​លើ​ប្រភេទ​ស្មាតហ្វូន, ថេបប្លែត និង​នាឡិកា​ឆ្លាតវៃ។​ ដើម​ឡើយ​ត្រូវ​បាន Huawei Group បង្កើត​ឡើង​នា​ចុង​ឆ្នាំ ២០១១ មុន​ពេល​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៣។ ចាប់​តាំង​ពី​ពេល​នោះ​មក​សង្វាក់​ផលិត​កម្ម Honor បាន​ស្រោចស្រង់​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ចិន អាច​ប្រកួតប្រជែង​ជាមួយ​ស្មាតហ្វូន​ធុនកណ្ដាល​ទាំង​ក្នុង​ស្រុក​និង​ទីផ្សារ​អន្តរជាតិ។ ម៉ូឌែល​ដំបូង​បង្អស់ Honor 3C ដាក់​បង្ហាញ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​មេសា ឆ្នាំ ២០១៤ មុន​ប្រលូក​ចូល​តំបន់​អឺរ៉ុប​នា​ខែ​តុលា ដោយ​ដំបូង​ឡើយ​បង្ហាញ​ក្នុង​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់។ ល្បី​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥ ត្រឹម​រយៈ​ពេល ៦ ខែ​នៃ​ការ​ប្រកាស Honor 6 តួ​លេខ​លក់​ចេញ​កើន​ឡើង​បាន ២០ លាន​គ្រឿង រហូត​ជំរុញ​ឲ្យ​ក្រុមហ៊ុន Huawei ហ៊ាន​ប្រលូក​ចូល​ទីផ្សារ​ទាំង ៧៤ ប្រទេស​រួម​មាន​ទាំង​នៅ​តំបន់​អឺរ៉ុប, ឥណ្ឌា និង​ជប៉ុន។ Honor 7 ជា​ម៉ូឌែល​ទី ២ ដាក់​បង្ហាញ​ក្នុង​ឆ្នាំ ២០១៥ …

Read More »

Apple Watch សុខៗ​ជាប់​គាំង​ Touch មិន​ដើរ មក​សាក​វិធី​នេះ​មិន​បាច់​រត់​ទៅ​ជាង

ជឿជាក់​ថា​អ្នក​ប្រើប្រាស់ Apple Watch មួយ​ចំនួន​ធំ រមែង​ជួប​បញ្ហា​អេក្រង់​មិន​ដំណើរការ ជាប់​គាំង​ត្រង់​កម្មវិធី​ណា​មួយ ឬ​មុខងារ Bluetooth និង Wi-Fi ចូល​ប្រើ​លែង​កើត។ ​ប្រិយមិត្ត​ខ្លះ​ពេល​ឃើញ Touch លែង​ដើរ ច្រើន​គិត​ថា​មក​ពី​បញ្ហា​អេក្រង់​នៃ​នាឡិកា ហើយ​ខ្លះ​ទៀត​សម្រេច​រត់​ទៅ​ជាង​ឲ្យ​ធ្វើ​ការ Restore ម៉ាស៊ីន​សារ​ជា​ថ្មី។ យ៉ាងណាមិញ​បើ​ឧបករណ៍​ពុំ​បាន​ប៉ះ​ទង្គិច​នឹង​អេក្រង់ ឬ​ធ្លាក់​ពី​ទី​ខ្ពស់ អ្នក​គួរ​សាកល្បង​ដោះស្រាយ​ដោយ​ខ្លួន​ឯង​សិន នោះ​គឺ​វិធី Force Restart ម៉ាស៊ីន។​ មធ្យោបាយ​នេះ​ជួយ​បាន​នៅ​ពេល​អេក្រង់ Apple Watch ចុច​អ្វី​លែង​កើត ឬ​ហៅ​ថា Freeze ម្ល៉ោះ​ប៊ូតុង​ទាំង ២ ដែល​នៅ​សល់​សុទ្ធ​សឹង​មាន​ប្រយោជន៍​ទាំង​ស្រុង។ +វិធី Force Restart នាឡិកា Apple Watch គ្រប់​សេរ៊ី: អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Power និង Digital Crown (រាង​រង្វង់) ឲ្យ​ជាប់​ប្រមាណ ១០ វិនាទី …

Read More »

Hacker ចេញ​វាយលុក​ប្រទេស​អ៊ីរ៉ង់ ដោយ​បន្សល់​រូប​ទង់ជាតិ​អាមេរិក​និង​សារ​ព្រមាន​

រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​ បាន​ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន​ថា​ក្រុម Hacker បាន​វាយលុក​ប្រព័ន្ធ Network តាម​បណ្តា​ប្រទេស​ជា​ច្រើន រួម​ទាំង​អ៊ីរ៉ង់ ដោយ​បន្សល់​ទុក​រូប​ទង់ជាតិ​សហរដ្ឋអាមេរិក ជាមួយ​សារ​ព្រមាន​ថា "កុំ​រញ៉េរញ៉ៃ​ជាមួយ​ការបោះឆ្នោត​របស់​ពួក​យើង" ។​ រូបតំណាងការវាយប្រហារពីក្រុម Hacker ប្រភព​ពី Reuters បាន​ចុះ​ផ្សាយ​ការ​វាយ​ប្រហារ​បាន​ប៉ះពាល់​ដល់ Router Switch ប្រមាណ ២០០,០០០ គ្រឿង ​ជុំវិញ​ពិភពលោក ដោយ​មាន ៣,៥០០ ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ង់។ បើ​តាម​ការ​លើក​ឡើង​ពី​ក្រសួង​ផ្នែក​ព័ត៌មាន​វិទ្យា​ក្នុង​ស្រុក​បាន​សង្កត់​ធ្ងន់​ថា​ ដើមចម​បែកធ្លាយ​ចេញ​​ពី Router នៃ​ក្រុមហ៊ុន Cisco របស់​អាមេរិក។ យ៉ាងណាមិញ​ ក៏​នៅ​តែ​មិន​ទាន់​វែកមុខ​ឃើញ​ក្រុម Hacker ចិត្ត​ឆៅ​នៅ​ឡើយ ស្រប​ពេល​ផល​ប៉ះពាល់​ក៏​ជះ​ឥទ្ធិពល​ទាំង​ក្នុង​តំបន់​អឺរ៉ុប ឥណ្ឌា សហរដ្ឋអាមេរិក និង​ចិន ដោយ​ប្រទេស​អ៊ីរ៉ង់​មាន​ប្រមាណ ២ ភាគរយ​នៃ​ឧបករណ៍​សរុប។ ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ…… ប្រភព៖ Foxnews …

Read More »

Spotify អាច​នឹង​បញ្ចេញ​ឧបករណ៍​ចាក់​ចម្រៀង​ឆ្លាត​វៃ​រថយន្ត​ នៅ​ចុង​ខែ​នេះ

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្ដាប់​តន្ត្រី​ដ៏​ធំ​ Spotify បាន​ប្រកាស​អញ្ជើញ​ក្រុម​អ្នក​កាសែត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​មួយ​ដ៏​អាថ៌​កំបាំង​នា​ថ្ងៃ​ទី ២៤ ខែ​មេសា ខាង​មុខ​នេះ​នា​ទីក្រុង New York។ Spotify មិន​បាន​បញ្ជាក់​អ្វី​ទាំង​អស់​ទាក់​ទិន​ទៅ​នឹង​ព្រឹត្តិការណ៍​នោះ តែ​បើ​តាម​អ្នក​ប្រើ​ប្រាស់ Reddit ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​ឧបករណ៍​មួយ ដែល​អាច​ចាក់​ចម្រៀង​ក្នុង​រថយន្ត​ដោយ​ការ​បញ្ជា​តាម​រយៈ​សំឡេង នោះ​វាទំនង​ជា​ពេល​មួយ​ដ៏​សមគួរ​ក្នុង​ការ​បង្ហាញ​ផលិតផល​ថ្មី​នេះ​ហើយ។ រូបភាព​លេច​ឡើង​តាំង​តែ​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​គេ​ឃើញ​មាន​ឧបករណ៍​មួយ​ដែល​បិទ​ភ្ជាប់​ក្នុង​រថយន្ត និង​មាន​អក្សរ​ដែល​អាច​ជា​ការ​បញ្ជា​តាម​រយៈ​សំឡេង។ គេ​រំពឹង​ទុក​ថា ​ឧបករណ៍​នោះ​នឹង​បំពាក់​មក​ជាមួយ​នឹង Alexa ដែល​ជា​ AI​ របស់ Amazon តែ​ម្ដង។ រូបភាព Screenshot​ ពី​អ្នក​ប្រើ​ប្រាស់ Reddit អ្នក​ប្រើប្រាស់​ Reddit ម្នាក់​ទៀត​ ក៏​បាន​លើក​ឡើង​ដែរ​ថា អ្នក​អាច​ប្រើ​ឧបករណ៍​នោះ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​បង់​ថ្លៃ​សេវា​ចំនួន ១២.៩៩ដុល្លារ ​ក្នុង​មួយ​ខែ ស្មើ​នឹង ១៥៥ដុល្លារ ក្នុង​រយៈ​ពេល ១​ឆ្នាំ ដោយ​តម្លៃ​នេះ​បូក​រួម​នឹង​សេវា Internet រួច​ស្រេច​តែ​ម្ដង។ Spotify ជា​សេវាកម្ម​ស្ដាប់​តន្ត្រី​ដ៏​ធំ​បំផុត​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ស៊ុយអែត។ វា​មាន​ប្រតិបត្តិ​ការ​ប្រហែល​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក …

Read More »

ត្រៀម​ឈូស Windows ឲ្យ​ហើយ​ទៅ Nvidia ប្រកាស​ឈប់​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ 32-bit

ក្រុមហ៊ុន​ផលិត​ក្រាហ្វិក​កាត​ធំ​ជាង​គេ​លើ​លោក បាន​បញ្ចេញ​កាល​បរិច្ឆេទ​ជា​ផ្លូវ​ការ​​គាំទ្រ ប្រតិបត្តិ​ការ​ប្រភេទ 32-bit គឺ​នៅ​ចុង​ខែ​មេសា​នេះ​តែ​ម្ដង។ ការ​ប្រកាស​នេះ​មាន​ន័យ​ថា អ្នក​ប្រើប្រាស់​ប្រតិបត្តិ​ការ​ប្រភេទ 32-bit ទាំងឡាយ នឹង​លែង​ទទួល​បាន​ការ update ពី​ក្រាហ្វិក​កាត GeForce របស់ Nvidia ទៀត​ហើយ។ ម៉្យាង​ទៀត Nvidia ក៏​ប្រកាស​ថា​នឹង​ឈប់​បញ្ចេញ​ការ update ផ្នែក​សុវត្ថិភាព​លើ​ប្រតិបត្តិ​ការ​ប្រភេទ 32-bit ចោល​នៅ​ ខែ​មករា ឆ្នាំ ២០១៩ ជា​ហេតុ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុវត្ថិ​ភាព។ សូម​បញ្ជាក់​ផង​ដែរ​ថា ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ប្រភេទ 64-bit លើ​កុំព្យូទ័រ​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​លើក​ដំបូង​​តាំង​តែ​ពី ​ទី ២៥ ខែ​តុលា ឆ្នាំ២០០០ មក​ម្ល៉េះ។ Nvidia ក៏​នឹង​លែង​គាំទ្រ​ដល់​ប្រភេទ​ក្រាហ្វិក​កាត​ចាស់​ៗ​ ហួស​សម័យ​របស់​ខ្លួន ដែល​ប្រើប្រាស់ Fermi architecture ព្រម​ទាំង​ក្រាហ្វិក​កាត​ថ្មី​ដែល​ប្រើ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស៊េរី​ចាស់ 32-bit architecture ​ផងដែរ។ ដូច្នេះ​ អ្នក​ដែល​ប្រើ​ក្រាហ្វិក​កាត​ Nvidia តែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ប្រភេទ …

Read More »