Home / Tech (page 1293)

Tech

តិច​អត់​ដឹង​ទូរសព្ទ​ណា​ កាន់​ពាន​កាមេរ៉ា​មុខ​ធំបច្ចុប្បន្ន​នេះ

កាល​ពី​ចុង​ខែ​មីនា OPPO ទើប​នឹង​ប្រកាស​ចេញ​ទូរសព្ទ​សេរ៊ី​ថ្មី OPPO F7 មាន​កាមេរ៉ា​មុខ​ដល់​ទៅ 25MP ដែល​ហាក់​ធំ​ជាង Smartphone ដទៃ​ទៀត ក្នុង​ពេល​បច្ចុប្បន្ន។ ក្រៅ​ពី​ពង្រីក​កាមេរ៉ា​មុខ​ឲ្យ​ធំ ដោយ​ប្រើ Sensor Sony IMX576 កម្រិត Aperture f/2.0 ដើម្បី​បន្ត​ឈ្មោះ​ជា​អ្នក​ជំនាញ Selfie OPPO ក៏​បាន​ដំឡើង​បច្ចេកវិទ្យា AI Beauty ទៅ​ជា AI Beauty 2.0 ធ្វើ​ឲ្យ​ការ​ថតរូប​កាន់​តែ​ល្អ​ថែម​ទៀត។ ទូរសព្ទ​ដែល​មាន​រាង​ស្រដៀង​នឹង iPhone X នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ ៦,២៣អ៊ីញ និង​សមាមាត្រ 19:9 (Notch Screen) ហើយ​មាន​ខ្នង​ខាង​ក្រោយ​ជា​កញ្ចក់​ស្រោប​មក​ដល់​មុខ ជា​ប្រភេទ Uni-Body ព្រម​ទាំង​មាន Sensor ស្កេន​ម្រាម​ដៃ​ផង​ដែរ៕ អត្ថបទ៖ វិទូ ប្រភព៖ http://news.sabay.com.kh

Read More »

អ្នក​ចូល​ដៃ​បង្កើត​ Apple ប្រកាស​ឈប់​ប្រើ​ Facebook ថែម​បោះ​សម្ដី​យ៉ាង​ឡូយ​

ដោយ​សារ​រឿង​អាស្រូវ​ធ្វើ​ឲ្យ​លេច​ធ្លាយ​​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ចំនួន​ ៨៧ លាន​គណនី របស់​ Facebook បាន​បណ្ដាល​ឲ្យ​សហ​ស្ថាបនិក​ Apple លោក​ Steve Wozniak សម្រាប់​ឈប់​ប្រើ​​បណ្ដាញ​សង្គម​នេះ​ត​ទៀត។ លោក​ Steve ដែល​បាន​ចាក​ចេញ​ពី​ Apple នៅ​ឆ្នាំ​ ១៩៨៥ បាន​លើក​ឡើង​ថា​ លោក​សុខចិត្ត​បង់​លុយ​ទៅ​ឲ្យ​ Facebook ដើម្បី​កុំ​ឲ្យ​មាន​ការ​យក​ទិន្នន័យ​​​ផ្ទាល់​ខ្លួន​ទៅ​ប្រើ​បែប​នេះ។ បុគ្គលិក​បច្ចេកវិទ្យា​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​ថែម​​បាន​បង្ហាញ​ជំហរ​ការពារ​​សម្ដី​លោក​ Tim Cook នាយក​ប្រតិបត្តិ​ Apple ដែល​បាន​​និយាយ​ថា​​ "នឹង​មិន​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​ដូច​ Facebook ដោយ​សារ​ Apple មិន​យក​អតិថិជន​ធ្វើ​ជា​ផលិតផល"។ លោក​ Steve បាន​និយាយ​ថា ៖ "អ្នក​ប្រើ​ប្រាស់​បាន​ផ្ដល់​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​ទៅ​ឲ្យ​ Facebook..Facebook អាច​រក​​លុយ​បាន​យ៉ាង​ច្រើន​ពី​ទិន្នន័យ​ទាំង​នេះ។ ផល​ចំណេញ​បាន​ពី​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មិន​មាន​ចំណែក​លើ​ផល​ចំណេញ​ទាំង​នេះ​ទេ​”។ ​​​​លោក​បាន​បន្ត​ថា ៖ "Apple រក​លុយ​បាន​តាម​រយៈ​​ផលិតផល​របស់​ពួក​គេ មិន​មែន​​រក​បាន​ពី​អ្នក (អតិថិជន) ​នោះ​ទេ។ ហើយ​ដូច​គេ (Apple) …

Read More »

លែង​ពិបាក! PCX ធ្លាប់​តែ​លក់​នៅ​តាម​ហាង​តូចៗ ឥឡូវ​មាន​លក់​ក្នុង​ក្រុមហ៊ុន​ហើយ

NCX ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង​ចែកចាយ​ផ្ដាច់​មុខ ម៉ូតូ HONDA នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី “រាត្រី​ជួប​ជុំ​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន NCX” កាល​ពី​ថ្ងៃ​ទី៦ មេសា ក្នុង​សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ដោយ​បង្ហាញ​រូបរាង​ម៉ូតូ PCX សេរ៊ី​ថ្មី​ផង​ដែរ។ នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់ NCX ដែល​នាំ​ចូល​ម៉ូតូ​ម៉ូដែល​មួយ​នេះ មក​លក់​ជា​ផ្លូវ​ការ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ដោយ​ឆ្នាំ​មុនៗ មាន​លក់​នៅ​តាម​ហាង​តូចៗ​ប៉ុណ្ណោះ។ PCX សេរ៊ី​ចុង​ក្រោយ​មួយ​នេះ មាន​លក្ខណៈ​ពិសេស​ដូចជា៖ ភ្លើង​ចង្កៀង​មុខ LED ភ្ជាប់​ជាមួយ​ភ្លើង​ឌឺមី LED មាន LED បញ្ចាំង​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​ម៉ូតូ SMART Key ដែល​មាន​ប៊ូតុង​ចុច​ភ្លើង Welcome Light និង​បន្លឺ​សំឡេង ដើម្បី​ងាយ​ស្រួល​រក ប៊ូតុង​ការពារ​ចោរកម្ម ដោយ​មាន​សំឡេង​រោទ៍​ពេល​ម៉ូតូ​បម្លាស់ទី ឬ​រំញ័រ និង​ប៊ូតុង​បើក ឬ​បិទ លើ​ប្រព័ន្ធ​ដំណើរ​ការ​រវាង SMART Key និង …

Read More »

ហ្គេម​បាញ់​គ្នា ៣ កំពុងត្រូវចិត្តយុវវ័យប្រើស្មាតហ្វូន សប្បាយមិនចាញ់លេងលើកូំព្យូទ័រ

ហ្គេម​បាញ់​ប្រហារ​ជា​ប្រភេទ​ហ្គេម​ដ៏​ពេញ​និយម​មួយ ក្នុង​ចំណោម​ប្រភេទ​ផ្សេង​ទៀត​ដូច​ជា​ផ្សងព្រេង, កីឡា ឬ ការ​ប្រើ​ប្រាជ្ញា (Puzzle)។ ទន្ទឹម​គ្នា​នេះ​ហ្គេម​កំពុង​ត្រូវ​ប៉ាន់ ៣ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ Battle Royale បើក​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​លេង​ក្នុង​វគ្គ​តែ​មួយ ហើយ​កាន់​តែ​លម្អិត​ Sabay ណែនាំ​ដូច​ខាង​ក្រោម។ ១.Rules Of Survival: រាប់​បាន​ជា​ហ្គេម​ចេញ​មុន​គេ​បង្អស់​នៅ​លើ​ឧបករណ៍ iOS និង Android ហើយ​ផ្ទុះ​ភាព​ល្បីល្បាញ​តាំង​ពី​ជាង ២ ខែ​មុន។ ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន NetEase Games មាន​ចែក​ជា​ប្រភេទ​វគ្គ Solo, Squad ឬ FireTeam ជាមួយ​អ្នក​លេង​ឯ​ទៀត​ចំនួន ១២០ នាក់​ក្នុង​ផែនទី​តែ​មួយ។ ថ្មីៗ​នេះ​ក៏​ទើប​តែ​បញ្ចូល​នូវ​វគ្គ​មនុស្ស ៣០០ នាក់ ដើម្បី​រក​ជើង​ខ្លាំង​ដែល​អាច​រស់រាន​មាន​ជីវិត​ក្រោយ​គេ​បង្អស់។ មាន​ទំហំ​ជាង ៩៨០MB គាំទ្រ​ចាប់​ពី iOS 9.0 និង Android 4.0 ឡើង​ទៅ បន្សំ​ការ​លក់ …

Read More »

ក្រុមហ៊ុន​ជប៉ុនដាក់​​មួយ​ម៉ាត់​ឡើង​កប់​​ ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្តស្វ័យ​​ប្រវត្តិ​អាមេរិក

បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​​ធំៗ​។ អាមេរិកខុស​ពី​ប្រទេស​ជប៉ុន​ដែល​កំពុង​សម្ងំ​ដុតដៃដុតជើង​អភិវឌ្ឍ​ស្រដៀង​គ្នា​ ប៉ុន្តែ​និយាយ​ពី​ជប៉ុន​គ្មាន​ការ​បង្ហើប​ជា​សាធារណៈ​អ្វី​ឡើយ។​ បើ​យោង​តាម​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Preferred Networks លោក Daisuke Okanohara បាន​សង្កត់​ធ្ងន់​ថា​ទង្វើ​របស់​អាមេរិក គ្រាន់​ជា​យុទ្ធសាស្ត្រ​រំអុក​ទីផ្សារ​ទុក​ជា​មុន​តែ​ប៉ុណ្ណោះ។ លោក Okanohara មាន​ប្រសាសន៍​ថា លោក​មើល​មិន​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ការ​អភិវឌ្ឍ​រថយន្ត​បើក​ស្វ័យប្រវត្តិ​រវាង​អាមេរិក​និង​ជប៉ុន​ឡើយ គ្រាន់​ប្រទេស​នីមួយៗ​ឈរ​លើ​ចក្ខុវិស័យ​ខុស​ប្លែក​ពី​គ្នា។ "ជា​ឧទាហរណ៍​កំណើន​ប្រជាជន​វ័យ​ចំណាស់​នៅ​ជប៉ុន​ មាន​ការ​កើន​ឡើង​ឆាប់​រហ័ស ហើយ​ភាគ​ច្រើន​ពួក​គាត់​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ដឹក​ជញ្ជូន។ តួ​លេខ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ខ្លាំង​ដោយ​សារ​តែ​អ្នក​បើកបរ​វ័យ​ចំណាស់ ត្រង់​ចំណុច​នេះ​យើង​ក៏​ចូល​ខ្លួន​បំពេញ​តម្រូវការ​យានយន្ត​ស្វ័យប្រវត្តិកម្ម​និង​ប្រព័ន្ធ​ជំនួយ​ជាន់​ខ្ពស់ (ADAS) ដើម្បី​ឲ្យ​ប្រាកដ​ពី​សុវត្ថិភាព​និង​ភាព​ដែល​អាច​ទុក​ចិត្ត​បាន​លើ​ការ​បើកបរ"។ ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ…… ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា ប្រភព៖ http://news.sabay.com.kh

Read More »