Home / Tech (page 1294)

Tech

ទឹក​ភ្នែក​ហើយ! iOS 11.3 មាន​បញ្ហា​ច្រើន​មិន​ស្ទើរ ចង់ទម្លាក់ Version ក៏មិនបានទៀត

​​​​​​កាល​ពី​សប្ដាហ៍​មុន​ iOS 11.3 ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដំឡើង​ជា​ផ្លូវ​ការ​ ដែល​មាន​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ និង​បន្ថែម​មុខងារ​ថ្មី​ខ្លះ។ យ៉ាងណាក្ដី​​នៅ​លើ​ iOS ជំនាន់​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ប្រើ​ប្រាស់​មិន​តិច​ទេ​ បាន​រាយការណ៍​ពី​បញ្ហា​មិន​ប្រក្រតី។ ផ្អែក​តាម​វិបសាយ​ Apple Insider ឲ្យ​ដឹង​ថា​ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​អះអាង​ថា​ iOS 11.3 ធ្វើ​ឲ្យ​ឧបករណ៍​របស់​ពួក​គេ​ឆាប់​អស់​ថ្ម​ជាង​មុន និង​ខ្លះ​ទៀត​ត្អូញត្អែរ​លើ​បញ្ហា​បង្ហាញ​រូបភាព​ ដូច​ជា​​ការ​បាត់​ Keyborad ជា​ដើម។ បន្ថែម​ពី​នេះ​​ក៏​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ភ្ជាប់​ Bluetooth ជា​ពិសេស​ជា​មួយ​កាស​ Airpod, បញ្ហា​លើ​ការ​ Streaming, បញ្ហា​ User Interface ក្នុង​កម្មវិធី​ Apple Music, បញ្ហា​នៅ​ពេល​​កែ​សម្រួល​ទីតាំង​កម្មវិធី​លើ​ Homescreen, បញ្ហា​ Gesture Control លើ​ iPhone X និង មិន​អាច​ប្រើ​ប្រាស់​តួ​អក្សរ​ពិសេស​មួយ​ចំនួន។ បញ្ហាលើ Homescreen គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ​ ម្ចាស់​ iPhone …

Read More »

Youtube​ បង្កើត​មាតិកា​ពិសេសសម្រាប់​កុមារ ឪពុកម្តាយ​​មិន​បាច់ភ័យ​ទៀត​ទេ

Youtube Kids គឺ​ជា​កម្មវិធី​មួយ​ដែល​ផលិត​ឡើង​តម្រូវ​សម្រាប់​ក្មេងៗ​ ហើយ​វា​មាន​មាតិកា​អប់រំ​ គំនូរជីវចល និង​បទ​ចម្រៀង​សម្រាប់​ក្មេងៗ​ជាដើម។ ក្រុមហ៊ុន Google បាន​ដាក់​ដំណើរ​ការ Youtube Kids មួយ​រយៈ​ធំ​មក​ហើយ​ ទើប​តែ​ពេល​នេះ​ក្រុមហ៊ុន​យក្ស​នេះ​បាន​ធ្វើ​ការ Update ទៅ​លើ​ការ​ត្រួត​ពិនិត្យ​មាតិកា ពី​ការ​ប្រើប្រាស់​កម្មវិធី​ស្វ័យប្រវត្តិ ដោយ​ឲ្យ​មនុស្ស​មក​ត្រួត​ពិនិត្យ​មាតិកា​ទាំង​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង។ ឪពុក​ម្ដាយ​គ្រប់​រូប នឹង​ទទួល​បាន​ការ​ Update នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត ដោយ​អាច​ជ្រើស​យក​អ្នក​ត្រួត​ពិនិត្យ​មាតិកា​ជា​មនុស្ស​ផ្ទាល់ ឬ​ក៏​នៅ​ទុក​ឲ្យ​កម្មវិធី​ស្វ័យប្រវត្តិ​ដដែល​ក៏​បាន។ ដោយ​ហេតុ​ថា Youtube មាន​អ្នក​ upload វីដេអូ​រាប់​សែន​ក្នុង​មួយ​ថ្ងៃ​ៗ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ និង​អាណាព្យាបាល​គ្រប់រូប​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កូន​ៗ​របស់​ខ្លួន​មើល​ប៉ះ​ចំ​មាតិកា​មិន​ល្អ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​នា​ពេល​អនាគត។ ដូច្នេះ​ ការ Update លើក​នេះ​នឹង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​មាតិកា​ដែល​មិន​សមរម្យ​ចំពោះ​កុមារ ព្រោះ​ការ​ប្រើប្រាស់​មនុស្ស​មក​ត្រួត​ពិនិត្យ​ផ្ទាល់ វា​ប្រៀប​ដូច​ជា​មាន​មនុស្ស​ធំ​នៅ​ចាំ​មើល​ក្មេងៗ​ទាំង​នោះ និង​ចាំ​បញ្ចៀស​គេ​ចេញ​ពី​វីដេអូ​មិនល្អ​ដូច្នោះ​ដែរ៕ ចុចអាន៖ ថ្ងៃ​នេះ Apple កំពុង​ត្រៀម​ចេញ​​ផលិតផលពិសេស រំលេច​ពណ៌ក្រហមឆេះ (មាន​វីដេអូ) ៥ វិធី​ អាច​ជួយ Apple Watch រាប់​ជំហាន​អ្នក​កាន់​តែ​ត្រឹមត្រូវ​ …

Read More »

ការ​ពិត អ្នក​រចនា​ខ្លោង​ទ្វារ​សង្ក្រាន្ត​ព្រៃ​វែង គូរ​តាម​កម្មវិធី​នេះ​សោះ!

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែង បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​និង​ចែក​រំលែក​តៗ​គ្នា​ពេញ​បណ្ដាញ​សង្គម​ហ្វេកប៊ុក​កាល​ពី​ពេល​ថ្មីៗ។ យ៉ាង​ណា​មិញ ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេថា តើ​ស្នាដៃ​ដ៏ល្អ​នោះ គូរ​ដោយ​នរណា ​ប្រើ​កម្មវិធី​អ្វី និង​ចំណាយ​ពេល​អស់​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ។ លោក ថៃ សាន្ត(គំនូរ) លោក ថៃ សាន្ត(គំនូរ) ដែល​ម្ចាស់​ស្នាដៃ​ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែង បាន​ឲ្យ Sabay ដឹង​ថា មុន​នឹង​ទទួល​យក​ការងារ​នេះ លោក​ក៏​ធ្លាប់​បដិសេធ​ខាង​គណៈកម្មការ​រៀបចំ​ខេត្ត​ព្រៃ​វែង​ម្ដង​ដែរ ដោយ​សារ​មូលហេតុ​ចម្បង​មួយ​គឺ លោក​មិន​សូវ​ចេះ​កម្មវិធី​គូរ​ដូច​ជា កម្មវិធី AutoCAD ឬAdobe illustrator(Ai) នោះ​ទេ ម្យ៉ាង​ទៀត​លោក ខ្លាច​ពាក្យ​មហាជន​រិះគន់​ផង​ដែរ។ លោក​និយាយ​ថា "ខ្ញុំ​ចេះ​គូរ​ដោយ​ប្រើ​កម្មវិធី Photoshop តែ​មួយ​មុខ​គត់ ក្រៅ​ពី​នោះ​អត់​​ចេះ​នោះ​ទេ"។ ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែងគូរ​ដោយ​ប្រើ​កម្មវិធី PS អ្នក​រចនា​រូប​នេះ​ក៏​បន្ថែម​ថា បន្ទាប់​ពី​ខាង​គេ​មិន​ប្រកាន់​រឿង​កម្មវិធី​គូរ ទោះ​បី​លោក​ចេះ​ត្រឹម​តែ​កម្មវិធី PS ក៏​ដោយ លោក​ក៏​ព្រម​ទទួល​ការងារ​នេះ ដោយ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ដើម​ខែ​មីនា ប៉ុន្តែ​ត្រូវ​ឆ្លង​ទៅ​-មក ដើម្បី​ពិនិត្យ​មើល​កំហុស​ផ្សេងៗ រហូត​ទើប​តែ​សម្រេច​បញ្ចប់​នៅ​ដើម​ខែ​មេសា​នេះ។ លោក សាន្ត​បាន​បង្ហើប​ថា តាម​រយៈ​​ការ​រចនា​ខ្លោង​ទ្វារ​នេះ ​រួម​នឹង​ការងារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត …

Read More »

៥ វិធី​ អាច​ជួយ Apple Watch រាប់​ជំហាន​អ្នក​កាន់​តែ​ត្រឹមត្រូវ​

Apple Watch មាន​ការ​រចនា​រូបរាង​ទាន់​សម័យ ទាក់​ចិត្ត​យុវវ័យ​មិន​តិច​ទេ​។ Apple Watch ក្រៅ​ពី​មុខងារ​ធម្មតា​សម្រាប់​ផ្ទៀងផ្ទាត់​ម៉ោង នាឡិកា​នេះ​ផ្ដោត​សំខាន់​លើ​ការ​តាមដាន​សុខភាព (ចង្វាក់​បេះដូង រាប់​ជំហាន និង​មុខងារ​មួយ​ចំនួន​ទៀត​) ជួយ​អ្នក​មាន​ទិន្នន័យ​គ្រប់គ្រាន់​ទាក់ទង​នឹង​សកម្មភាព​ប្រចាំថ្ងៃ​។  យ៉ាង​ណា​មិញ អ្នក​កំពុង​ប្រើ Apple Watch ប្រហែល​ជា​ធ្លាប់​មាន​បទពិសោធន៍​ទាក់ទង​នឹង​មុខងារ​រាប់​ជំហាន​បាត់​មួយ​ចំនួន (បើ​អ្នក​តាម​ដាន​)។ តែ​មាន​ដំណោះស្រាយ​ នឹង​ជួយ​ឲ្យ​នាឡិកា​ឆ្លាត​វៃ​អាច​រាប់​ជំហាន​បាន​កាន់​តែ​ត្រឹមត្រូវ​។  បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ បើ​អ្នក​​ទើបប្រើប្រាស់​ថ្មី​ថ្មោង​សម្រាប់​មុខងារ​រាប់​ជំហាន ដំបូង​អ្នក​ត្រូវការ​ដំឡើង​កម្មវិធី Health ជាមួយ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ខ្លួន​អ្នក រួមមាន អាយុ កម្ពស់ ទម្ងន់ និង​ភេទ ដើម្បី​ប៉ាន់​ប្រមាណ​ចំណុច​មួយ​ចំនួន​ដូចជា ចំនួន​កាឡូរី​បាន​ដុត និង​ជំហាន​បាន​ដើរ​។  លើ iPhone បើក​កម្មវិធី Watch > ត្រង់ Tab ឈ្មោះ My Watch ចុច​លើ Health > ចុច​លើ Edit > បញ្ចូល​ព័ត៌មាន​អ្នក > ចុច​លើ Done។  កម្មវិធី Health នឹង​ចែករំលែក​ព័ត៌មាន​ទាំង​នេះ​ជាមួយ​កម្មវិធី Activity និង Workout ក៏​ដូចជា​កម្មវិធី​ផ្សេងៗ​ដែល​អាច​ប្រើ​បាន​។  បើក​ដំណើរការ Location services Apple Watch ប្រើប្រាស់ GPS ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​លើ​ចម្ងាយ​អ្នក​ធ្វើ​ដំណើរ​។ Apple Watch ជំនាន់ទី១ ខ្វះ GPS ដោយ​ប្រើ​តែ Accelerometer ក្នុង​ការ​រាប់​ជំហាន ពេល​អ្នក​ធ្វើ​ដំណើរ​ដោយ​គ្មាន iPhone ហើយ​បន្ទាប់​នឹង Sync ជាមួយ​កម្មវិធី Health ពេល​អ្នក​ត្រលប់​ទៅ​ក្បែរ iPhone។  មិន​ថា​ម៉ូដែល​ណា​អ្នក​ប្រើ​នោះ​ទេ នឹង​ទទួល​បាន​លទ្ធផល​កាន់​តែ​ត្រឹមត្រូវ ពេល​អ្នក​បើក​ដំណើរការ Location service។  នៅលើ iPhone ចូល​ទៅ​កាន់ Settings > Privacy > Location Services > ប្រាកដ​ថា Location Services …

Read More »

ថ្ងៃ​នេះ Apple កំពុង​ត្រៀម​ចេញ​​ផលិតផលពិសេស រំលេច​ពណ៌ក្រហមឆេះ (មាន​វីដេអូ)

បើ​តាម​ប្រភព​ពី Macrumour បានទទួល​​លិខិត​ពី​ក្រុមហ៊ុន​សេវា​ទូរសព្ទ Virgin Mobile សម្រាប់​ការ​ចេញ​លក់​ទូរសព្ទ​រចនា​ពិសេស​របស់​ក្រុមហ៊ុន Apple ក្នុង​ថ្ងៃ​នេះ​។​ រូបភាព Render របស់ iPhone X Red ផលិតផល​ដែល​នឹង​ចេញ​គឺ iPhone 8 និង iPhone 8 Plus ពណ៌ក្រហម​។ ទូរសព្ទ​ Phone 8 និង iPhone 8 Plus ពណ៌​ពិសេស​នេះ នឹង​​អាច​ទិញ​ភ្លាម​តែ​ម្ដង​ពេល Apple ប្រ​កាស​ចេញ។ យ៉ាងណាមិញ គេ​មិន​បាន​ទទួល​ព័ត៌មាន​ពី iPhone X ដែល​ជា​ទូរសព្ទ​គម្រប់​ខួប ១០​ឆ្នាំ​របស់ iPhone ថា​វា​នឹង​មាន​ចេញ​ពណ៌​ពិសេស​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ Apple បាន​ចេញ​​ផលិតផល​ពិសេស​ជា​រៀងរាល់ឆ្នាំ​​ ដែល​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន ដើម្បី​យក​ថវិកា​ចំណេញ​មួយ​ភាគ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដូចជា​ប្រទេស Ghana, Kenya, Lesotho, …

Read More »