Home / Tech (page 1310)

Tech

ច្បាស់​ការ​ហើយ! Huawei P20 Lite មាន​ក្បាល​ទំពែក​មួយ​ដុំ​

ស្មាតហ្វូន​ក្បាល​ទំពែក​ជា​ពាក្យ​ថ្មី​មួយ​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​ iPhone X បង្ហាញ​ខ្លួន​ ជា​ពាក្យ​សម្គាល់​លើ​ផ្នែក​ខ្មៅ​មួយ​ដុំ​របស់​ស្មាតហ្វូន​នេះ។ រចនាបថ​នេះ​​​ទទួល​បាន​ការ​រិះគន់​ច្រើន​ ប៉ុន្តែ​មាន​ក្រុមហ៊ុន​​មួយ​ចំនួន​បាន​​​យក​រចនាបថ​នេះ​ប្រើ​ជា​បន្ត​បន្ទាប់។ ស្មាតហ្វូនថ្មិរបស់ Oukitel ដែល​ទំពែកដូច iPhone X មិន​តែ​ប៉ុណ្ណោះ​សូម្បី​​ស្មាតហ្វូន​ Huawei ស៊េរី​ថ្មី​​ម៉ូដែល​ P20 Lite ដែល​ជា​ប្រភេទ​​មួយ​ក្នុង​ចំណោម​ស្មាតហ្វូន​ត្រកូល​ P ស៊េរី​ថ្មី​ទាំង​បី​ ក៏​មាន​ប្រើ​រចនាបថ​ស្រដៀង​គ្នា​នេះ​ដែរ។ គេ​ជឿ​ជាក់​ច្បាស់​ថា​ P20 Lite នឹង​មាន​​ក្បាល​ទំពែក​មួយ​ដុំ​ តាម​រយៈ​ឯកសារ​​បញ្ជាក់​របស់​​សហព័ន្ធ​ទូរគមនាគមន៍​ (FCC)។ ​​​​ឯកសារ​របស់​ FCC បាន​រៀប​រាប់​អំពី​ស្មាតហ្វូន​ដែល​មាន​លេខ​ម៉ូដែល​ ANE-LX1 ដោយ​ទំនង​ជា​ស្មាតហ្វូន​ P20 Lite។ ​មាន​បំពាក់​អេក្រង់​ទ្រវែង​មាន​មាត្រដ្ឋាន​ 19:9 ដោយ​​​ស្មាតហ្វូន​មាន​វិមាត្រ​ ១៤៨ x ៧០ ម.ម។ រូបភាពលេចធ្លាយរបស់ស្មាតហ្វូនត្រកូល P ជំនាន់ថ្មី ផ្នែក​ខាង​ក្រោយ​របស់​ស្មាតហ្វូន​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​​ប្រភេទ​បញ្ឈរ ហើយ​ក្នុង​ឯកសារ​មិន​បាន​បង្ហាញ​អំពី​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នោះ​ទេ។ បន្ថែម​ពី​នេះ​វា​មាន​ថ្ម​​​ទំហំ​ ២៩០០ mAh ប្រភេទ​អ៊ីយ៉ុង​​លីចូម។ …

Read More »

ទ្រាំ​លិឍ​អំបិល​ ៥ ឆ្នាំ​ ទើប​ Facebook ចំណេញ​ពាន់​​លាន​ដុល្លារ​ដូច​ពេល​នេះ​

ចំណូល​ប្រចាំ​ថ្ងៃ​ ២០១៧ របស់​បណ្ដាញ​សង្គម​យក្ស​ Facebook មាន​ដល់​ទៅ​ខ្ទង់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ ដោយ​ចំណូល​ភាគ​ច្រើន​បាន​ពី​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម។ យ៉ាងណាក្ដី​ Facebook ធ្លាប់​មាន​ប្រវត្តិ​ខាត​បង់​ ៥ ឆ្នាំ​ជាប់ៗ​គ្នា​ ទម្រាំ​មាន​ថ្ងៃ​នេះ។ Facebook ដំណើរ​ការ​នៅ​​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៤ ​ហើយ​កន្លង​មក​មាន​ដំណឹង​ល្ហៀងៗ​ថា​ Facebook អាច​រក​ចំណូល​បាន​ ៣៨២ ០០០ ដុល្លារ​ នៅ​ឆ្នាំ​ ២០០៤, ៩ លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០០៥ និង​ ៤៨ ​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០០៦ ​ដោយ​មិន​មាន​ការ​រាយការណ៍​អំពី​ប្រាក់​ចំណេញ​ ឬ ខាត​នោះ​ទេ។ ចំពោះ​ឆ្នាំ​ ២០០៧ គេ​ដឹង​ថា​ Facebook រក​ចំណូល​បាន​ ១៥៣ លាន​ដុល្លារ​ និង​មាន​ការ​ខាត​បង់​ចំណូល​ ១៣៨ លាន​ដុល្លារ ។ ​មក​ដល់​​ឆ្នាំ​ …

Read More »

ក្រុមហ៊ុន​យក្ស ៤ ធ្វើ​ស៊ី Apple ក្នុង​ស្រុក​ចិន ទម្លាក់​ឲ្យខ្ទាត​ដល់​លេខ ៥

របាយការណ៍​ពី IDC បាន​បង្ហាញ​ទិន្នន័យ​លក់​ចេញ​នូវ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ចិន ដោយ​សង្កេត​ឃើញ​ធ្លាក់​ចុះ​ប្រមាណ ៤.៩ ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់។ តួ​លេខ​ច្បាស់​ការ​រាប់​ពី​ខែ​តុលា-ធ្នូ មាន​ ១១៤.៣ លាន​គ្រឿង ហើយ​សរុប​មួយ​ឆ្នាំ​ពេញ​ទទួល​បាន ៤៤៤.៣ លាន​គ្រឿង ធ្លាក់​ចុះ​ពី ៤៦៧.៣ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៦។​ ក្រុមហ៊ុន Apple ឈរ​នៅ​លំដាប់​ទី ៥ ធ្លាក់​ចុះ​ពី​លេខ ៤ ក្រោយ Huawei, Oppo និង VIVO រក្សា​ភាព​ជោគជ័យ ហើយ Xiaomi ឡើង​កូដ​ ឆ្នាំ​នេះ​ហក់​ពី ៤១.៥ លាន​គ្រឿង​មក​ដល់ ៥៥.១ លាន​គ្រឿង យក​ឈ្នះ Apple លក់​បាន​ត្រឹម ៤១.១ លាន​គ្រឿង ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​នៅ​តែ​ស្ថិត​លំដាប់​កំពូល​ខាង​លក់​ទូរសព្ទ​តម្លៃ​លើស ៦០០ ដុល្លារ ដោយ​ចំនួន​លក់​សរុប …

Read More »

ជប៉ុន ជិត​មាន​​ស្រីស្អាត គ្មានវិញ្ញាណ​ ជា​អ្នក​អាន​ព័ត៌មាន​​លើ​ទូរទស្សន៍​

មនុស្សយន្ត​ Android ឈ្មោះ Erica ភេទ​ស្រី ​ស្ថិត​ក្នុង​វ័យ ២៣ ឆ្នាំ នឹង​ជិត​ប្រែក្លាយ​ជា​អ្នក​សារព័ត៌មាន​លើ​ទូរទស្សន៍​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​ឆាប់ៗ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី Wall Street Journal បាន​ចុះ​ផ្សាយ។ យោង​តាម​ការ​លើក​ឡើង​របស់​លោក Hiroshi Ishiguro អ្នក​ចាត់ការ​បន្ទប់ពិសោធន៍​មនុស្សយន្ត​ឆ្លាតវៃ IRL នៅ​សកលវិទ្យាល័យ Osaka និង​អ្នក​បង្កើត​ Erica ផ្ទាល់ បង្ហើប​ថា​ដំណើរការ​នៃ​ប្រព័ន្ធ Android លើ​មនុស្សយន្ត​មួយ​នេះ នឹង​ជំនួស​តំណែង​អ្នក​សារព័ត៌មាន​របស់​មនុស្ស​លោក​ចាប់​ពី​ខែ​មេសា​នេះ​ត​ទៅ។​ ចំណុច​ចាប់ផ្ដើម​ដំបូង​របស់​នាង​មាន​សមត្ថភាព​អាច​អង្គុយ​លើ​កៅអី ហើយ​អាន Script តាម​អ្វី​ដែល​គេ​បាន​សរសេរ ដូច​ទៅ​នឹង​ការ​និយាយ​របស់​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ (កន្លង​ទៅ​នាង​បម្រើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ)។ កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្សយន្ត​មួយ​នេះ​អាច​បង្កើត​បទ​សន្ទនា​ជាមួយ​អ្នក​ដទៃ​បាន ជា​ការ​បន្សំ​ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ Faceial-recognition និង Speech-generation។ គូស​បញ្ជាក់​ថា​មុន​នេះ​បន្តិច​មនុស្សយន្ត​មួយ​ផ្សេង​ទៀត​ឈ្មោះ Sophia ក៏​បាន​ទទួល​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ក្រោយ​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន​ក្នុង​វេទិកា​ជាមួយ​អ្នក​កាសែត​នៅ​រដ្ឋ Riyadh។​​​ ទស្សនា​វីដេអូ​ខាង​ក្រោម: ចុច Like និង See …

Read More »

ដំណោះស្រាយ​ពេល Window 10 ដំណើរការ​យឺត​ជាង​មុន​

ពេល​ដំណើរការ Window 10 លើ​ម៉ាស៊ីន​អ្នក​យឺត ជម្រើស​ទូទៅ​អ្នក​ប្រហែល​ជា​ត្រូវ​បន្ថែម RAM ឬ ទិញ SSD។ យ៉ាងណាមិញមុន​នឹងអ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ Hardware ក្នុង​ការ​បង្កើន​ល្បឿន​ អ្នក​គួរសាកល្បង​ចូលទៅ Setting របស់ Software សិន រួចអនុវត្តតាមវិធីខាងក្រោម​។ ១. បិទ​បើក​ម៉ាស៊ីន​ បើ​កុំព្យូទ័រ​ដំណើរការ​យឺត អ្នក​គួរ​បិទ​បើក​កុំព្យូទ័រ ដើម្បី​សម្រួល​ប្រព័ន្ធ Window។ មុខងារ Sleep ឬ Hibernate អាច​សន្សំសំចៃ​ថាមពល តែ​មិន​ល្អ​ដូច​ការ​បិទ​បើក​នោះ​ទេ ហើយ​អ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​។  ២. បើក​មុខងារ High Performance អ្នក​អាច​បង្កើន​ថាមពល​ចរន្ត​ប្រើប្រាស់ ដោយ​ចុច Mouse ស្តាំ​លើ​ប៊ូតុង Start > ជ្រើសរើស Power Options > លើ​ផ្ទាំង Control Panel > អូស​ចុះ​ក្រោម​ត្រង់​ជម្រើស Show additional plans > ជ្រើសរើស High Performance។  កុំព្យូទ័រ​មួយ​ចំនួន​មិន​មាន​ជម្រើស​នេះ​ទេ ដូចជា Lenovo Miix 310 ជាដើម​។ ៣. ប្តូរ​ជម្រើស Appearance Windows ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ស្រួល​មើល តែ​បើ​កុំព្យូទ័រ​ដំណើរការ​យឺត អ្នក​អាច​កាត់បន្ថយ​បាន​។  អ្នក​ចុច Mouse ស្តាំ ជ្រើសរើស System > ត្រង់​ផ្នែក​ខាងឆ្វេង​លើ​ផ្ទាំង Control Panel ជ្រើសរើស Advanced system settings > អ្នក​នឹង​ឃើញ​ផ្ទាំង System Properties  លើ Tab ឈ្មោះ Advanced > …

Read More »