Home / Tech (page 1320)

Tech

​ដើរ​ងើយ​មើល​លើ​ផង! ស្ថានីយ​អវកាស​​ទម្ងន់​ជិត ១០ តោន​នឹង​ធ្លាក់​មក​នៅ​ចុង​សប្ដាហ៍​នេះ

​ស្ថានីយ​អវកាស Tiangong 1 លែង​ត្រួតត្រា​បាន​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​។ វា​បង្ក​ហានិភ័យ​តិចតួច​បំផុត​ដល់​មនុស្ស​និង​ផ្ទះសម្បែង​នៅ​លើ​ដី ដោយសារតែ​ស្ថានីយ​ទំហំ​ប៉ុន​ឡានក្រុង​ទម្ងន់ ៨,៥ តោន​នេះ ភាគច្រើន​នឹង​ដុត​ឆេះ​ពេល​ចូល​ផ្ទៃមេឃ ប៉ុន្តែ​ទីភ្នាក់ងារ​អវកាស​នានា​មិន​ដឹង​ច្បាស់​ថា​ពេលណា​ឬ​កន្លែង​ណា​វា​នឹង​ធ្លាក់​ចំ​នោះ​ទេ​។​ ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ព្យាករណ៍​ថា​ស្ថានីយ​នេះ​នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចន្លោះ​ព្រឹក​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ ដែល​ជា​ការ​ប៉ាន់​ប្រមាណ​មួយ​គេ​ហៅថា “​ងាយ​ប្រែប្រួល​ខ្ពស់​” ដោយសារ​ពេល​ហោះ​កៀក​ស្រទាប់​បរិយាកាស វា​ប៉ះពាល់​ដល់​ល្បឿន​នៃ​វត្ថុ​ដែល​ធ្លាក់​ចូល​ក្នុង​ផែនដី​។​ ​ការ​ប៉ាន់​ប្រមាណ​ចុងក្រោយបង្អស់​របស់​ទីភ្នាក់ងារ​អវកាស​ចិន​បាន​ដាក់​កាលបរិច្ឆេទ​ចូល​ផែនដី​វិញ​នៅ​ចន្លោះ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ពុធ​។​ ​ក្រុម​អ្នក​ជំនាញ​អវកាស​នៅ​លោក​ខាង​លិច​និយាយ​ថា ពួកគេ​ជឿ​ជាក់​ថា​ចិន​បាន​បាត់បង់​ការគ្រប់គ្រង​ស្ថានីយ​នេះ​ទៅ​ហើយ​។ អ្នកឯកទេស​ខាង​មន្ទីរ​ពិសោធន៍​អវកាស​អន្តរ​ជាតិ​ចិន លោក ជូ ចុង​ប៉េង បាន​បដិសេធ​ថា ស្ថានីយ Tiangong មិនទាន់​បាត់បង់​ការគ្រប់គ្រង​នៅឡើយ​ទេ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់លាស់​អំពី​អ្វី​ដែល​ចិន​កំពុង​ធ្វើ​ដើម្បី​នាំ​ផ្លូវ​វា​ចូល​បរិយាកាស​វិញ​ទេ​។​ ​ដោយ​ផ្អែកលើ​គន្លង​របស់​ស្ថានីយ Tiangong 1 វា​នឹង​មកដល់​ភព​ផែនដី​នៅ​ចន្លោះ​រយៈទទឹង​ខាងជើង​នៅ​កម្រិត ៤២,៧ ដឺក្រេ និង​រយៈទទឹង​ខាងត្បូង​នៅ​កម្រិត ៤២,៧ ដឺក្រេ ឬ​នៅ​កន្លែង​ណាមួយ​នៃ​សហរដ្ឋអាមេរិក ចិន អាហ្វ្រិក អឺរ៉ុប​ភាគ​ខាងត្បូង អូស្ត្រាលី និង​អាមេរិក​ខាងត្បូង​។ ប្រទេស​ដែល​មិន​អាច​ជួប​ផល​ប៉ះពាល់​សោះ គឺ រុស្ស៊ី កាណាដា និង​អឺរ៉ុប​ខាងជើង​។​ ​ផ្អែក​តាម​ទំហំ​របស់​វា បំណែក​យានអវកាស​នេះ​ត្រឹម …

Read More »

មក​មើល​កាមេរ៉ា​ Compact មាន Lens ១៦ គ្រាប់​អាច​ស៊ី​ដាច់ DSLR មួយ​មើល! (មាន​វីដេអូ)

អ្នក​ធ្លាប់​ប្រើ​កាមេរ៉ា​ប្រភេទ​អាជីព​ DSLR ដឹង​ពី​គុណភាព​ដ៏​ល្អ​នៃ​រូបភាព​ ដែល​ផលិត​ដោយ​កាមេរ៉ា​នោះ​ហើយ។ ប៉ុន្តែ បញ្ហា​ប្រឈម​ដែល​តែង​តែ​ជួប​ប្រទះ​នោះ គឺ​តម្រូវ​ឲ្យ​អ្នក​កាន់ Lens ច្រើន​ប្រភេទ​ផ្សេង​គ្នា ដើម្បី​ចាប់​យក​រូបភាព​តាម​ទីកន្លែង​នានា ដោយ​វា​មាន​ទម្ងន់​ធ្ងន់​ហើយ​ក៏​ស៊ី​ពេល​ក្នុង​ការ​ប្ដូរ Lens ចុះ​ឡើង​ដែរ។ ជា​ដំណោះស្រាយ​ ក្រុមហ៊ុន Light បាន​បញ្ចេញ​កាមេរ៉ា​ប្រភេទ Compact ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង DSLR មួយ​ចំនួន​ទៅ​ទៀត ដែល​មាន Lens ដល់ទៅ ១៦គ្រាប់ ឯណោះ​។ កាមេរ៉ា​នេះ​មាន​ឈ្មោះ​ថា L16 ដោយមាន Lens ៥ គ្រាប់ ជា Lens ២៨ មម ប្រភេទ Wide angle ដែល​មាន Aperture ២.០ និង ៥ គ្រាប់​ទៀត​ជា Lens ៧០មម ប្រភេទ Mid-Range ដែល​មាន …

Read More »

មេធំ Huawei៖ "អាមេរិក​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ ​ទាត់​ពួក​យើង​ចេញ​ពី​ទីផ្សារ​អាមេរិក"

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន P20/P20 Pro ប្រធាន​ផ្នែក​ក្រុមហ៊ុន Huawei លោក Richard Yu បាន​មាន​ប្រសាសន៍​ថា៖ "ថ្វី​បើ​បរាជ័យ​ក្នុង​ការ​ប្រឡូក​ចូល​ទីផ្សារ​អាមេរិក ក៏​យើង​នៅ​តែ​ប្តេជ្ញា​ថា​នឹង​យក​លេខ ១ ក្នុង​ទីផ្សារ​ពិភពលោក​ឲ្យ​ទាល់តែ​បាន"។ ការ​លើក​ឡើង​នេះ​ឆ្លើយតប​ទៅ​នឹង​រឿងរ៉ាវ​ ជុំវិញ​បរាជ័យ​ការ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន AT&T និង Verizon ក្នុង​ការ​បន្ត​ចែកចាយ​ផលិតផល​ Huawei ក្នុង​ទីផ្សារ​អាមេរិក។ ស្រដៀង​គ្នា​នេះ​ក្រុមហ៊ុន Best Buy ដែល​ជា​គេហទំព័រ​លក់​រាយ​គ្រឿង​អេឡិចត្រូនិក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ឈប់​ការ​លក់​ផលិត​ផល Huawei មិន​ថា​ទូរសព្ទ, កុំព្យូទ័រ​យួរដៃ និង​នាឡិកា​តាំង​តែ​ពី​ខែ​មុន​មក​ម្ល៉េះ។ លោក Yu ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ទៅ CNBC កាល​ពី​ខែកុម្ភៈ​ដូច្នោះ​ថា៖ **"ទាំង​ដែល​ពួក​គេ​គ្មាន​ផ្លូវ​យក​ឈ្នះ​យើង​លើ​ផលិតផល, បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី បែបនេះ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​មាន​តែ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​គោលដៅ​ទាត់​ពួក​យើង​ចេញ​ពី​ទីផ្សារ​អាមេរិក"**។ ជុំវិញ​រឿងរ៉ាវ​នេះ​លោក​ក៏​ធ្លាប់​បាន​និយាយ​ថា​ត្រូវការ​ពេល​ប្រហែល ២ ឆ្នាំ​កន្លះ​ក្នុង​ការ​ឈាន​ដល់​កម្រិត​ដែល​ខ្លួន​ចង់​បាន ជា​ពិសេស​គឺ​ផ្តោត​ទៅ​លើ​ស្មាតហ្វូន Huawei P20 Pro មាន​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់ និង​អម​ឈីប​ Kirin …

Read More »

ចិន​នឹង​ប្រើ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរ​តាម​សារ​ SMS

មន្ត្រី​នៅ​ក្នុង​ទីក្រុង Changzhou ប្រទេស​​ចិន ​​គ្រោង​នឹង​​ Upgrade ប្រព័ន្ធ​ប្រើ​បច្ចេកវិទ្យា​ AI និង ​បច្ចេកវិទ្យា​​ចំណាំ​ផ្ទៃ​មុខ​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ដើម្បី​ចាត់​ការ​អ្នក​ថ្មើរ​ជើង​​ដែល​ល្មើស​ច្បាប់។ រូបភាព និង​ ឈ្មោះ​ ​អ្នក​ដែល​ល្មើស​ច្បាប់​នឹង​ត្រូវ​បង្ហាញ​លើ​ផ្ទាំង​ LED ដែល​ដាក់​​នៅ​​ផ្លូវ​ឆ្លង​ផង​ដែរ។ បន្ថែម​ពី​នេះ​ក្រុម​​មន្ត្រី​ក៏​នឹង​បង្កើត​វិបសាយ​មួយ​​ដើម្បី​បង្ហាញ​រូបភាព​ និង ព័ត៌មាន​អំពី​អ្នក​ថ្មើរ​ជើង​ដែល​ល្មើស​ច្បាប់​ទៀត​ផង។ បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន​ AI របស់​ចិន​ឈ្មោះ​ Intellifusion ដែល​ជា​អ្នក​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​ កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ និង​បណ្ដាញ​ទំនាក់ទំនង​​ដូច​ជា​ WeChat និង Sina Weibo ដើម្បី​អាច​ផ្ញើ​សារ​​ទៅ​កាន់​អ្នក​ល្មើស​ច្បាប់​​ភ្លាមៗ​ ​ក្រោយ​​ពី​ពួក​គេ​ត្រូវ​បាន​ប្រព័ន្ធ​ចាប់​បាន។​​ ​​​សារ​ដែល​ផ្ញើ​ទៅ​អ្នក​ល្មើស​ច្បាប់​​នឹង​មាន​​ជា​ការ​ព្រមាន រួម​ជា​មួយ​នឹង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពិន័យ​ផង​ដែរ។ យ៉ាងណាក្ដី​គេ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ប្រព័ន្ធ​ផ្ញើ​សារ​នេះ​នឹង​ដំណើរ​ការ​នៅ​ពេល​ណា​នោះ៕ –> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N ចុចអាន៖ អេមហួស! …

Read More »

រដ្ឋាភិបាល​ឲ្យ​កាដូ​លើកទឹកចិត្ត​មួយ បើ​ក្រុមហ៊ុន​នាំ​ចូល​ឡាន​ថ្មីចូល​

រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី គឺ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​មក​តាំង​បង្ហាញ​​ មុន​សម្រេច​បង់​ពន្ធ​ជា​ក្រោយ​។ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បានផ្តល់ការ​អនុគ្រោះ​​ដល់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ អាច​​នាំ​ចូល​រថយន្ត​ដោយ​មិន​បាច់​បង់​ពន្ធ​ជា​មុន ដើម្បី​​សិក្សា​ពី​ទីផ្សារ​​​រថយន្ត​របស់​ខ្លួន​។ លោក​ថា ខុស​ពី​ក្រុមហ៊ុន​នាំ​ចូល​ក្រៅ​ផ្លូវការ នៅ​ពេល​ឆ្លងកាត់​ព្រំដែន​​ភ្លាម​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​​ជា​មុន។ នេះ​​ជា​ការ​លើក​ទឹកចិត្ត​ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​អាច​សិក្សា​ពី​ទីផ្សារ​និង​តម្រូវការ​អ្នក​ប្រើប្រាស់​​ឲ្យ​បាន​ច្បាស់លាស់​ មុន​សម្រេច​នាំ​ចូល​ជា​ផ្លូវការ។ –>ឱកាសការងារនៅ Sabay៖ Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY អត្ថបទ៖ ប៊ុណ្ណារ៉ា ប្រភព៖ http://news.sabay.com.kh

Read More »