Home / Tech (page 1361)

Tech

Vivo ទ្រាំ​មិន​បាន​ បង្ហាញ​ព័ត៌មាន​ពី​ V9 ខ្ទេច ឯ​តម្លៃ​វិញ​​ឃើញ​រួច​​អាច​បាក់​ស្បាត

កន្លង​មក​មាន​ដំណឹង​លេច​ធ្លាយ​អំពី​ vivo V9 ​ចេញ​ផ្សាយ​បន្ត​កន្ទុយ​គ្នា។ នៅ​ខណៈ​នេះ​គេ​ដឹង​អំពី​ V9 កាន់​តែ​ច្បាស់​តាម​រយៈ​ការ​បង្ហាញ​​ព័ត៌មាន​លម្អិត​ទាំង​ស្រុង​ពី​ស្មាតហ្វូន​នេះ​ នៅ​លើ​វិបសាយ​ Vivo ផ្ទាល់។ V9 មាន​អេក្រង់​ឆក​ដូច​ជា​ iPhone X ដែល​មាន​ Resolution កម្រិត​ ២២៨០ x ១០៨០ ភីកសែល ជា​ប្រភេទ​អេក្រង់​ IPS។ វា​មាន​បំពាក់​ដោយ​កាមេរ៉ា​​ភ្លោះ​កម្រិត​ ១៦ + ៥ MP ដោយ​មាន​កាមេរ៉ា​ Selfie កម្រិត ២៤ MP មាន​មុខងារ​ AI Face Beauty, អាច​ដឹង​ពី​ភេទ, បង្កើត​ Sticker AR, Face Beauty Video និង HDR ទៀត​ផង។ ​ ​ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon …

Read More »

Google លេង​ធម៌ក្តៅ​ នឹង​បិទ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​​ទាំង​អស់​ពី Cryptocurrency និង ICOs

Google បាន​ប្រកាស​នឹង​បិទ​ពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​ពី Cryptocurrency និង Initial Coin Offerings (ICOs) ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មិថុនា​នេះ​ទៅ​ ក្រោម​កំណែទម្រង់​គោលការណ៍​ថ្មី​។  ក្រុមហ៊ុន​​បញ្ជាក់​ថា ​នេះ​ក៏​រួម​បញ្ចូល​ទាំង​ផលិតផល​ដទៃ​ទៀត មាន​ហានិភ័យ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផង​ដែរ​។  បច្ចុប្បន្ន ក្រោយ​វាយ​បញ្ចូល​ពាក្យ Bitcoin ក្នុង​ប្រអប់​ស្រាវជ្រាវ Google ពាណិជ្ជកម្ម​ទាក់ទង​ការ​ទិញ Cryptocurrency បង្ហាញ​នៅ​ផ្នែក​ខាងលើ​លទ្ធផល​ស្រាវជ្រាវ​។ ​វា​នឹង​ផ្លាស់ប្ដូរ ពេល​គោលការណ៍​ថ្មី​អនុវត្ត​។  មិនមែន​មាន​តែ Google នោះ​ទេ កាល​ពី​ខែ​មករា Facebook ក៏​បាន​បិទ​ពាណិជ្ជកម្ម​ទាក់ទង​នឹង Cryptocurrency ផង​ដែរ​។  Google ក្នុង​ឆ្នាំ ២០១៧ បាន​បិទ​ពាណិជ្ជកម្ម​ចំនួន ៣.២ ពាន់​លាន ដែល​បំពាន​គោលការណ៍​របស់​ខ្លួន​។  "ការ​ពង្រឹង​បទពិសោធន៍​ពាណិជ្ជកម្ម​លើ​គេហទំព័រ ទោះ​ជា​ត្រូវ​បិទ​ចោល​មួយ​ចំនួន ក៏​នៅ​តែ​ជា​ជម្រើស​ចម្បង​សម្រាប់​យើង​"។ លោក Scott Spencer នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ Google បាន​បញ្ជាក់​៖ ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ…… អានអត្ថបទ គួរសោកស្ដាយ! រូប​វិទូ Stephen Hawking បាន​ស្លាប់ ​មុន​នេះ​បន្តិច ទីតាំង​លក់​ឡាន​ទំនើប​មួយ​ទៀត នឹង​បាត់​រូបរាង​នៅពេល​ឆាប់ៗ​នេះ ប្រភព៖ theverge ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ http://news.sabay.com.kh

Read More »

មុន​ដាក់​ចិត្ត​កាន់ Page ហ្វេសប៊ុក យល់​ច្បាស់​ពាក្យ​ទាំង​នេះ​អស់​ហើយ​នៅ?

មិន​ថា​អ្នក​ប្រើប្រាស់​គណនី​ធម្មតា​ឬ​កាន់ Page លើ​បណ្តាញ​សង្គម Facebook ចាំ​បាច់​គួរ​យល់​ឲ្យ​ច្បាស់​ពី​ពាក្យ​គន្លឹះ Engagement, Reach និង Organic។ ដើម្បី​បញ្ចប់​ចម្ងល់ Sabay ពន្យល់​ឲ្យ​ដាច់​ស្រេច​រវាង​ពាក្យ​ទាំង​បី​ដូច​ខាង​ក្រោម។ +Engagement: ប្រើ​សំដៅ​ទៅ​លើ​ចំនួន Like, Share និង Comment ឬ​ការ​ភ្ជាប់​ចំណូល​ចិត្ត​ផ្សេង​ទៀត ទៅ​តាម​ប្រភេទ​បណ្ដាញ​សង្គម​នីមួយៗ។ មិន​ខុស​ពី​មធ្យោបាយ​ដែល​ស្ថាប័ន​ឬ​ក្រុមហ៊ុន​មួយ ធ្វើ​ការ​ស្ទង់ស្ទាប​ឬ​វាយ​តម្លៃ​ដំណើរការ Page របស់​ពួក​គេ។ ចំនួន Like នៃ​ផុស​លើ Facebook, Tweet លើ Twitter និង​ការ​មើល​ផុស​លើ Pinterest សុទ្ធ​សឹង​ជា​ឧទាហរណ៍​នៃ Engagement លើ​បណ្ដាញ​សង្គម​ទាំង​អស់។ +Reach: ប្រើ​លើ Facebook ពាក្យ Reach សំដៅ​ទៅ​ឥទ្ធិពល​ឬ​ទំហំ​នៃ​អ្នក​បាន​ឃើញ ដែល​យើង​អាច​បង្ហោះ​ទៅ​ដល់ តាម​រយៈ​មាតិកា (វីដេអូ, រូបភាព ឬ Status)។ ចំនួន​នេះ​ ពុំ​អាច​បញ្ជាក់​ច្បាស់​ពី​ទំហំ​តួ​លេខ​អ្នក …

Read More »

Microsoft ចង់​​ប្រជែង​ Amazon មាន​គម្រោង​បើក Data Center នៅ​មជ្ឈិមបូព៌ា

Microsoft កំពុង​រៀបចំ​គម្រោង​បើក Data Center (មជ្ឈមណ្ឌល​ទិន្នន័យ​) នៅ​តំបន់មជ្ឈិមបូព៌ានិង​ពង្រីក​ទៅ​អឺរ៉ុប ជា​ជំហាន​ប្រជែង​នឹង Amazon។  Data Center របស់ Microsoft នឹង​ស្ថិត​នៅ​ក្រុង អាប៊ូដាប៊ី​ និង​ឌូបៃ​ ​ប្រទេស​អារ៉ាប់រួម (United Arab Emirates) ហើយ​ផលិតផល​ប្រើ Cloud ដូចជា Azure, Office 365 និង Dynamics 365 នឹង​មាន​វត្តមាន​នៅ​ទីនោះ ក្នុង​ឆ្នាំ ២០១៩។ ឆ្នាំ​មុន​ Amazon បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​ Data Center នៅ​តំបន់​មជ្ឈិមបូព៌ាក្នុង​ប្រទេស​បារ៉ែន ឆ្នាំ​ ២០១៩។ Microsoft ក៏​មាន​គម្រោង​ពាំនាំ​បច្ចេកវិទ្យា Cloud ទៅ​ក្នុង​ប្រទេស​ស្វីស និង​ពង្រីក​ទៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​។  "យើង​មើល​ឃើញ​ឱកាស​ដ៏​ធំ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និងអាហ្វ្រិក​សម្រាប់​បច្ចេកវិទ្យា Cloud នឹង​ក្លាយ​ជា​គន្លឹះ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏​ដូចជា​ផ្ដល់​ដំណោះស្រាយ​ដល់​ផ្នែក​អប់​រំ និង​ថែទាំ​សុខភាព"។ លោក Samer Abu-Ltaif ​ប្រធាន Microsoft ប្រចាំ​តំបន់​។ Middle East សំដៅ​លើ​តំបន់​មាន​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អាស៊ី​ភាគ​និរតី និង​មាន​ផ្នែក​ខ្លះ​នៃអាហ្វ្រិក​ខាងជើង​។  ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ…… អានអត្ថបទ ដឹង​កាលបរិច្ឆេទ​បើក​ព្រឹត្តិការណ៍​ធំ WWDC របស់ Apple ឆ្នាំ​នេះ​ហើយ …

Read More »

YouTube បន្ថយ​ម៉ោង​ធ្វើការ​ត្រឹម​ ៤ ម៉ោង​​ឲ្យ​បុគ្គលិក​ក្រៅ​ម៉ោង ពិនិត្យ​មើល​វីដេអូ​រំខាន​

Platform ដូចជា YouTube, Facebook, Reddit និង Twitter ប្រឈម​ការ​រិះគន់​ ដោយ​ផ្ដល់​កម្រៃ​ទាប​ដល់​អ្នក​ត្រួត​ពិនិត្យ​មើល Content។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន តម្រូវ​​មាន​មនុស្ស​ប្រចាំ​ការ​ត្រួត​ពិនិត្យដើម្បី​តាមដាន និង​ចាប់​វីដេអូ​ខុស​គោលការណ៍​។ Youtube បាន​ចាប់ផ្ដើម​កំណត់​ត្រឹម ៤ ម៉ោង សម្រាប់​បុគ្គលិក​ក្រៅ​ម៉ោង​ធ្វើការ​ក្នុង​មួយ​ថ្ងៃ។  YouTube បាន​ដាក់​ប្រើ​ប្រព័ន្ធ​មួយ​ឈ្មោះ​ថា Content ID ដើម្បី​កំណត់​សម្គាល់ និង​លុប​ចោល​វីដេអូ (តន្ត្រី ភាពយន្ត កម្មវិធី​ទូរទស្សន៍) ជាប់​កម្មសិទ្ធិបញ្ញា​។ តែ​សម្រាប់​វីដេអូ​ទាក់ទង​នឹង អំពើ​ហិង្សា ឃាតកម្ម ការ​ធ្វើ​អត្តឃាត និង​វីដេអូ​រំខាន​ៗ​នានា​YouTube ត្រូវ​ការ​ជួល​បុគ្គលិក​ក្រៅ​ម៉ោង ប្រចាំការ​ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​របស់ Contents៕ ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ…… អានអត្ថបទ កំហុស​ទាំង ១៤ បើ​ដឹង អាច​ជៀស​វាង​បាន សម្រាប់​អ្នក​ដើរ​លេង​ក្រៅ​ស្រុក​ថ្មី​ថ្មោង​ សេដ្ឋី​បច្ចេកវិទ្យា ៥ រូប ជិះ​តែ​រថយន្ត​ធុន​ទាប មិន​ឃើញឡើង​ស៊េរី​ដូច​គេ​ដូច​ឯង ប្រភព៖ theverge ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ http://news.sabay.com.kh

Read More »