Home / Tech (page 1377)

Tech

អ្នក​ប្រើ​ Speaker ឆ្លាត​វៃ​កំពុង​ដេក​ភ័យ​ នៅ​សុខៗ​​បញ្ចេញ​សំឡេង​សើច​គួរ​ឲ្យ​ស្រៀវ

​​​​​​​ថ្មីៗ​នេះ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​ Amazon Echo និង Echo Dot បាន​រាយការណ៍​​អំពី​រឿង​រ៉ាវ​គួរ​ឲ្យ​ព្រឺ​ ដោយ​សុខៗ​ឧបករណ៍​នេះ​បញ្ចេញ​សំឡេង​សើច​ ទាំង​ដែល​ម្ចាស់​មិន​បាន​បញ្ជា​ផង​នោះ។ អ្នក​ប្រើ​ម្នាក់​បាន​​ឲ្យ​ដឹង​ថា​គេ​ព្យាយាម​ប្រើ​ Alexa (ជំនួយ​ការ​ឆ្លាត​វៃ​ក្នុង​ឧបករណ៍) ឲ្យ​បិទ​ភ្លើង​ក្នុង​ផ្ទះ​របស់​ខ្លួន​ ប៉ុន្តែ​ Alexa បែរ​ជា​ចេះ​តែ​បើក​ភ្លើង​ឡើង​វិញ​ ហើយ​ថែម​ទាំង​បញ្ចេញ​សំឡេង​សើច​គួរ​ឲ្យ​ខ្លាច​ទៀត​ផង។ អ្នក​ប្រើ​ប្រាស់​ម្នាក់​ទៀត​​និយាយ​ថា​ គេ​បាន​បញ្ជា​ Alexa បិទ​សំឡេង​រោទ៍​នៅ​ពេល​ព្រឹក​ ហើយ​បាន​ឆ្លើយ​តប​ដោយ​សំឡេង​សើច​គួរ​ឲ្យ​ខ្លាច។ Alexa ត្រូវ​បាន​គេ​សរសេរ​កូដ​ឡើង​​ដោយ​អាច​បញ្ចេញ​សំឡេង​បាន​ច្រើន​ប្រភេទ ដែល​អាច​ដំណើរ​ការ​បាន​តាម​រយៈ​ការ​សួរ​សំនួរ​ថា "Alexa, how do you laugh?”។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ Alexa សើច​ ទាំង​ដែល​អ្នក​ប្រើ​ប្រាស់​មិន​បាន​បញ្ជា​ឲ្យ​សើច​ផង​នោះ។ វីដេអូ​ដែល​បង្ហាញ​ថា​​សុខ​ Alexa ​ស្រាប់​តែ​សើច ៖ So Alexa decided to laugh randomly while I was in the …

Read More »

រក​ឃើញ​អ្នក​ឈ្នះ​ពាន Women in Tech ឆ្នាំ ២០១៨

កម្មវិធីប្រកួតប្រជែង Women in Tech ឆ្នាំ ២០១៨ ទើប​រក​ឃើញ​ជយលាភី​ទាំង ៣ ផ្នែក​ សុទ្ធ​តែ​ស្រ្តី​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា។ កម្មវិធី Women in Tech ឆ្នាំ ២០១៨ បាន​ប្រកាស​រក​បេក្ខភាព​ជា​ស្ត្រី​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ និង​មាន​ការ​ចូលរួម​ពី​ក្រុម​ចៅ​ក្រម​មក​ពី​ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ទៀត។ ចំណែក​ឯ​ប្រធានបទ​វិញ​ផ្ដោត​ទៅ​លើ “ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន” ចៅក្រម​ធ្វើការ​ជ្រើសរើស ចេញ​ពី​បេក្ខភាព​ជាង ៨០ រូបហើយ​វាយ​តម្លៃ​រក​ស្រ្តី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​។ ជយលាភី​ទាំង ៣ រូប​រួម​មាន៖ កញ្ញា ចាន់ ពេញលក្ខ ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT For Community Award) កញ្ញា ឡុង លក្ខិណា ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT Entrepreneur …

Read More »

តេស្ត​ច្រើន​ដំណាក់​កាល​ទើប​ដឹង​ថា Note 8 ទៅ​មិន​រួច Galaxy S9+

វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​ដោយ​គណនី XEETECHCARE ជុំវិញ​ការ​ប្រៀបធៀប​ល្បឿន​ម៉ាស៊ីន Galaxy S9 Plus និង Note 8 ដែល​បង្ហាញ​ខ្លួន​ឆ្នាំ​​មុន​។ ម្ចាស់​គណនី YouTube មាន​អ្នក Subscribe ប្រមាណ ៧៨ មុឺន​នាក់ បាន​សាកល្បង​ជើង​ខ្លាំង​ទាំង ២ តាម​ដំណាក់កាល​ជា​ច្រើន។ រូបតំណាង Galaxy S9+ បើក​ឆាក​នូវ​ល្បឿន​បើក​ម៉ាស៊ីន S9 Plus ធ្វើ​បាន​លឿន​ជាង Note 8 បន្តិច ចំណែក​ឯ​ការ​បើក​កម្មវិធី​បណ្ដាញ​សង្គម និង​ហ្គេម​មាន​ក្រាហ្វិក​ធំ​តូច​ដូច​ជា Subway Surfers ឬ Asphalt 8 ក៏​នៅ​តែ​ត្រកូល S ទទួល​លទ្ធផល​ល្អ​ជាង​ឆ្ងាយ​ធៀប​នឹង​ Note Series។​ ការ​ដំណើរការ​អ៊ីនធឺណិត​លើ Browser ក៏ S9 Plus ហាក់​ស៊ី​ដាច់​បន្តិច​ធៀប​ Note 8 …

Read More »

សុខៗ iPhone ងងឹត​បើក​លែង​ចេញ កុំ​ទាន់​រត់​រក​ជាង សាកល្បង ៤ ចំណុច​នេះសិន

ចៃដន្យ​រាល់​ពេល​ម្ចាស់ iPhone ឃើញ​ទូរសព្ទ​របស់​ពួក​គេ​ងងឹត​បើក​លែង​ចេញ ច្រើន​គិត​ថា​មក​ពី​បញ្ហា​អេក្រង់ រហូត​ដល់​អ្នក​ខ្លះ​មាន​ចិត្ត​ចង់​ទិញ​ទូរសព្ទ​ថ្មី។​ មុន​ឈាន​ដល់​ដំណាក់កាល​នេះ មាន​គន្លឹះ​ងាយៗ​ទាំង ៤ ចំណុច​ ដែល​គ្រប់​គ្នា​គួរ​សាកល្បង​សិន។ ១.ដោត​ខ្សែ​សាក​ទូរសព្ទ: ស្តាប់​ទៅ​វា​សាមញ្ញ​បន្តិច ប៉ុន្តែ​បើ​ជា​បញ្ហា​ថ្ម iPhone ភាគ​ច្រើន​គេច​មិន​ផុត​ទេ​រឿង​នេះ។ អ្នក​គួរ​សាក​ដោត​ខ្សែ​សាក​រយៈ​ពេល ១៥-៣០ នាទី រហូត​ដល់​អេក្រង់​ដំណើរការ​មក​វិញ ឬ​អាច​ព្យាយាម​ចុច​ប៊ូតុង​បើក​ឲ្យ​ជាប់។ បើ​នៅ​ដដែល ចូល​រំលង​ទៅ​ជំហាន​បន្ទាប់។​ ២. Hard Restart ម៉ាស៊ីន iPhone: ជា​ក្បាច់​សម្ងាត់​ដែល​មនុស្ស​រាល់​គ្នា​ច្រើន​រំលង ការ Hard Reset ឧបករណ៍ ពុំ​បាន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​អ្វី​ទាំង​អស់​ផ្ទុយ​ទៅ​វិញ មាន​តែ​ជួយ​ជួសជុល​បញ្ហា​លើ iPhone រាប់​មិន​អស់។ iPhone 7 ឡើង: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Volume Down រហូត​ដល់​លោត Logo Apple។ iPhone 6s …

Read More »

គណនី Apple ID និង Facebook ត្រូវ​គេ Hack មាន​លក់​ហូរហែ​​លើ​ទីផ្សារ​ងងឹត

របាយការណ៍​ពី Top10VPN គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៨ បាន​បង្ហើប​ពី​តម្លៃ​ប្រភេទ​គណនី​ដែល​ត្រូវ​គេ Hack យក​ទៅ​លក់​លើ​ទីផ្សារ​ងងឹត។ ជា​មធ្យម​សម្រាប់​គណនី Apple ID មួយ ដាក់​លក់​ក្នុង​តម្លៃ ១៥,៣៩ ដុល្លារ ព្រោះ​នេះ​មាន​ជាប់​ទាក់ទង​នឹង​សេវាកម្ម​ឯ​ទៀត​ដូច​ជា Apple Music និង iCloud ដែល​មាន​ផ្ទុក​ឯកសារ​សំខាន់​ជា​ច្រើន។ ចំណែក​ឯ​គណនី Netlifx ជា​មធ្យម​ថ្លៃ ៨,៣២ ដុល្លារ ស្រប​ពេល Facebook ប្រហែល ៥,២០ ដុល្លារ។ ហើយ​បើ​មើល Spotify ដែល​មិន​សូវ​ពេញ​និយម​លក់​បាន​ត្រឹម ០,២១ ដុល្លារ។ ជាង​នេះ​ទៅ​ទៀត​ពួក Hacker ក៏​បាន​វាយ​ប្រហារ​ទាំង​លើ​សេវាកម្ម​ទូទាត់​ថ្លៃ​ទំនិញ​ជា​ច្រើន មាន​ដូច​ជា PayPal មួយ​លក់​បាន​ដល់ ២៤៧ ដុល្លារ ហើយ Western Union ថ្លៃ ១០១ ដុល្លារ។ យ៉ាងណាមិញ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ទាក់ទង​គណនី …

Read More »