Home / Tech (page 1443)

Tech

Facebook ​មាន​មុខងារ​ថ្មី ការពារ​អ្នក​ប្រើ​ ពី​ក្រុម​មនុស្ស​​ពូកែចេះដឹងរឿងគេ

​​​Facebook កំពុង​សាក​ល្បង​មុខងារ​ថ្មី​​មួយ​ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ភាព​ជា​ឯកជន​លើ​ Comment បាន។ នេះ​មាន​ន័យ​ថា​​អ្នក​អាច​ឆ្លើយ​តប​នឹង​ Comment ណា​មួយ​ ប៉ុន្តែ​មាន​តែ​ក្រុម​មនុស្ស​ដែល​អ្នក​អនុញ្ញាត​ប៉ុណ្ណោះ ដែល​អាច​មើល​ឃើញ។ ​វា​មាន​រូបរាង​ដូច​ខាង​ក្រោម ៖ ពេល​អ្នក​សរសេរ​ Comment នឹង​ឃើញ​មាន​សញ្ញា​មេសោ​មួយ​លោត​ឡើង។ ពេល​ចុច​លើ​សញ្ញា​មេសោ​នេះ​ នឹង​មាន​ផ្ដល់​ជា​ជម្រើស​បួន​ដល់​អ្នក រួម​មាន ៖ # Friends and post owner only មាន​ន័យ​ថា​ Comment របស់​អ្នក​មាន​តែ​ មិត្តភ័ក្ដិ​ និង​ម្ចាស់​នៃ​ Comment ដែល​អ្នក​ឆ្លើយ​តប​ប៉ុណ្ណោះ​ ទើប​អាច​មើល​ឃើញ # Friends only មាន​ន័យ​ថា​មាន​តែ​មិត្តភ័ក្ដិ​របស់​អ្នក​ទើប​អាច​មើល​ឃើញ​ # Post owner and commenters only មាន​ន័យ​ថា​មាន​តែ​ម្ចាស់​ Comment ដែល​អ្នក​ឆ្លើយ​តប​ និង​អ្នក​ផ្ទាល់​ទើប​អាច​មើល​ឃើញ # Everyone else …

Read More »

របៀប​បិទ​ដំណើរការ Ad Tracking ក្នុង Safari លើ iOS 11

Ad Tracking សំដៅ​លើ​ការ​ទាញ​យក​ព័ត៌មាន​មួយ​ចំនួន​ពី​អ្នក​តាម​សកម្មភាព​ទូទៅ​លើ Browser តាមរយៈ​គេហទំព័រ​នីមួយៗ​ ក្នុង​ការ​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​ទាក់ទង​។ ជំនាន់​ចុងក្រោយ​នៃ Firefox របស់ Mozilla  បាន​បិទ​ដំណើរការ Ads និង Trackers ជា Default។ បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​លើ iOS 11 ក៏​អាច​បិទ​ដំណើរការ Ad tracking លើ​ទូរសព្ទ​បាន​ដែរ​ដោយអនុវត្តដូចខាងក្រោម៖ ១. ចូល​ទៅ​កាន់​កម្មវិធី Settings > Safari ២. នៅ​ក្រោម Privacy and Security អ្នក​គួរ​ប្រាកដ​ថា​ជម្រើស​ត្រង់ Ask Websites Not to Track Me គឺ​បើក​ដំណើរការ​៕ អានអត្ថបទ បង្ការ​ជា​មុន ចៀសវាង​មហន្តរាយ​ធ្ងន់ធ្ងរ​ តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ Sabay

Read More »

Google​ ​ចេញ​កម្មវិធី​ថ្មី​ ​ជួយ​​ឲ្យ​ស្មាតហ្វូន​ស៊ី​អ៊ីនធឺណិត​តិច

Google បាន​បញ្ចេញ​នូវ​កម្មវិធី​ថ្មី​មួយ ឈ្មោះ​ថា Datally អាច​រក្សា​ការ​ត្រួត​ពិនិត្យ​លើ​កម្មវិធី​ដទៃទៀត​។ កម្មវិធី​នេះ​ដំណើរការ​លើ​ប្រតិបត្តិការ Android។ Datally អាច​ជួយ​អ្នក​សិក្សា​ស្វែងយល់​កាន់​តែ​ច្រើន​អំពី​វិធី​ដែល​កម្មវិធី​ប្រើប្រាស់​ទិន្នន័យ (អ៊ីនធឺណិត​)។ ស្ទើរ​តែ​គ្រប់​យ៉ាង​អ្នក​ធ្វើ​លើ​ស្មាតហ្វូន​តម្រូវ​ការ​ទិន្នន័យ ដែល​ភាគច្រើន​យើង​តែងតែ​ចង់​ប្រើ Wi-Fi ដូចជា​ការ​មើល​វីដេអូ ការ​ជជែក​កំសាន្ត​ជាដើម​។ ក្រុមហ៊ុន Google ចង់​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ប្រើប្រាស់ ហើយ​គិត​ថា Datally ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។  Datally ជា​កម្មវិធី​ដាច់​ដោយ​លែក​មាន​ទំហំ​ប្រហែល ៦MB ដែល​មាន​មុខងារ​ជាច្រើន​ត្រូវ​បាន​លាក់​ក្នុង Setting របស់ Android​ ​ហើយ​វា​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ទិន្នន័យ ដោយ​បង្ហាញ​អ្នក​​ពី​ចំនួន​ប្រើប្រាស់​ទិន្នន័យ​ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ ហើយ​ក៏​ណែនាំ​ពី​របៀប​សន្សំសំចៃ​ទិន្នន័យ​ផង​ដែរ​។ Datally អាច​ជួយ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ដោយ​ប្រើ Data Saver។ វា​អាច​រារាំង​កម្មវិធី​ជាច្រើន​ពី​ការ​ប្រើ​ទិន្នន័យ​ក្នុង Background ហើយ​អាច​ឲ្យ​អ្នក​តាមដាន​ទិន្នន័យ​ប្រើប្រាស់​ភ្លាមៗ​សម្រាប់​កម្មវិធី​នីមួយៗ​។ Datally អាច​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ដោយ​ប្រាប់​ឲ្យ​អ្នក​ដឹង​ពេល​ចូល​ប្រើ Wi-Fi។  Google បាន​សាកល្បង​ប្រើ Datally ក្នុង​ប្រទេស​ហ្វីលីពីន​អស់​ពេល​ជាច្រើន​ខែ ហើយ​បាន​អះអាង​ថា​មនុស្ស​ប្រើ​កម្មវិធី​នេះ​សន្សំសំចៃ​ដល់​ទៅ ៣០% នៃ​ទិន្នន័យ​របស់​ពួកគេ ហើយ​បច្ចុប្បន្ន កម្មវិធី​នេះ​អាច​ប្រើ​បាន​ទូទាំង​ពិភពលោក​ពី Google Play Store សម្រាប់​រាល់​ទូរស័ព្ទ​ដំណើរការ​ចាប់​ពី Android 5.0 ឡើង​ទៅ​៕ អានអត្ថបទ បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ លេខ​សម្ងាត់​ដែល​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ចូល​ចិត្ត​ប្រើ​ ខុស​គ្នា​ដាច់​ ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ Sabay

Read More »

Apple បើ​ក​មុខងារ​ថ្មីធើ​ស៊ី Google អាច​ Pre-Order កម្មវិធី ដូច​កុម្ម៉ង់​ទូរសព្ទ

Apple បាន​បញ្ចេញ​មុខងារ​សាមញ្ញ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Pre-Order កម្មវិធី/ហ្គេម​លើ​ App Store ទុក​ជា​មុន។ ពេល​ថ្ងៃ​ប្រកាស​ចេញ​ វា​នឹង​ស្វ័យប្រវត្តិ​ Download ចូល​មក​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង។ វិស្វករ​កម្មវិធី​​អាច​ដាក់​ឲ្យ​ Pre-Order Apps ទាំង​ប្រភេទ​បង់​ថ្លៃ​និង​ឥត​គិត​ថ្លៃ​មុន​រយៈ​ពេល​ដល់ ៩០ ថ្ងៃ​ ដោយ​គាំទ្រ​ទាំង​លើ App Store នៃ iOS, macOS និង tvOS ។ តាម​ការ​សង្កេត​ក្នុង App Store មុខងារ​នេះ​មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​នៅ​ឡើយ ប៉ុន្តែ​រំពឹង​នឹង​អាច​ប្រើ​បាន​ពេញលេញក្នុង​ពេល​ឆាប់ៗ ព្រោះ​ផ្ដល់​ប្រយោជន៍​ទាំង​សម្រាប់​អ្នក​ទិញ​និង​អ្នក​លក់ Apps។​​ រំឭក​ថា​កន្លង​ទៅ Google ក៏​ធ្លាប់​បញ្ចេញ​មុខងារ​ស្រដៀង​គ្នា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ Pre-Order កម្មវិធី​ទុក​ជា​មុន ប៉ុន្តែ​ពុំ​មាន​ការ​លោត Download បាន​ស្វ័យប្រវត្តិ​ដោយ​ឯកឯង​ដូច​មុខងារ​របស់ Apple នេះ​ឡើយ។ ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា …

Read More »

ចង់ប្តូរភាសាប្រព័ន្ធលើ Windows 10 អាចសាកល្បងតាមវិធីទាំងនេះបាន

ពេល​ដំឡើង​ប្រតិបត្តិការ Windows 10 អ្នក​នឹង​មាន​ជម្រើស​ក្នុង​ការ​ផ្លាស់ប្ដូរ System languages តែ​បើ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​វា​ពេល​ក្រោយ ដោយ​ប្រព័ន្ធ​អ្នក​ប្រើ​មាន​ភាសា​អ្នក​មិន​យល់​នោះ អ្នក​អាច​ធ្វើ​បាន​ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​។  របៀប​ផ្លាស់ប្ដូរ​ System language ដោយសង្ខេប ចូល​ទៅ​កាន់ Start > Settings > Time & language ចុច​លើ Tab ឈ្មោះ Region & language នៅ​ក្រោម Languages ចុច​លើ Add a language ហើយ​ជ្រើសរើស​ភាសា​អ្នក​ចង់​បាន​ពី​ក្នុង​បញ្ជី​។ ត្រលប់​ទៅ​កាន់ Tab ឈ្មោះ Region & language អ្នក​ចុច​លើ​ប៊ូតុង Options សម្រាប់​ភាសា​ថ្មី ដើម្បី​ត្រួត​ពិនិត្យ​ថា​បើ​សិន​ជា​អ្នក​ត្រូវការ Download នូវ​សំណុំ​ភាសា​ថ្មី (Language pack)។ ដើម្បី​ប្រើប្រាស់​ភាសា​ថ្មី​ទៅ​កាន់​ប្រព័ន្ធ អ្នក​ចុច​លើ Set as default។ អ្នក​ត្រូវការ​បិទ​បើក​កុំព្យូទ័រ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នេះ​។  អាច​ពិនិត្យ​មើល​ដំណាក់កាល​ទាំង​នេះ​ដោយ​មាន​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​នៅ​ខាងក្រោម​។  ចូល​ប្រើ​ Time and Language ជម្រើស Region & language ស្ថិត​ក្នុង System settings។ អ្នក​ចុច​លើ​ប៊ូតុង Start រួច​ចុច​លើ icon Gear ដូច​បង្ហាញ​ក្នុង​រូប​នៅ​ផ្នែក​ខាងឆ្វេង​នៃ Start menu។  …

Read More »