Home / Tech (page 1550)

Tech

តោះ! បោះ​ឆ្នោត​រក​ ស្មាតហ្វូន ប្រចាំ​ឆ្នាំ​ ២០១៧

ពេញ​មួយ​ឆ្នាំ​ ២០១៧ នេះ​​ក្រុមហ៊ុន​ស្មាតហ្វូន​ធំៗ​បាន​បញ្ចេញ​ស្មាតហ្វូន​កំពូលៗ​របស់​ខ្លួន​ច្រើន​រាប់​មិន​អស់​ ហើយ​ស្មាតហ្វូន​នីមួយៗ​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​បាន។ ត​ទៅ​នេះ​ជា​ការ​បោះ​ឆ្នោត ដើម្បី​ស្វែង​រក​​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧ ​​ក្នុង​ដួង​ចិត្ត​របស់​​ប្រិយមិត្ត​ Sabay ទាំង​ឡាយ។ ស្មាតហ្វូនប្រចាំឆ្នាំ ២០១៧ ៖ បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​មាន​រយៈពេល​ ៤ ថ្ងៃ ដោយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩ ខែ​ធ្នូ៕ អត្ថបទ៖ សុខហេង ប្រភព៖ Sabay

Read More »

កាន់ GoPro រាល់​ថ្ងៃ ចុះ​ដឹង​អត់​សាក​ថ្ម​មួយ​ពេញ អាច​ថត​វីដេអូ​បាន​ប៉ុន្មាន​ម៉ោង?

GoPro ត្រូវ​បាន​គេ​ស្គាល់​ជា Action Camera ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​ ​ដែល​បច្ចុប្បន្ន​ចេញ​ដល់​ម៉ូដែល HERO 6 Black តម្លៃ​ក្រៅ​ស្រុក​ថ្លៃ ៥០០ ដុល្លារ ។​ ចុះ​អ្នក​ដឹង​ដែរ​ទេ ថាមពល​ថ្ម GoPro ស៊េរី​នីមួយៗ ពេល​សាក​មួយ​ពេញ អាច​ថត​វីដេអូ​បាន​ប៉ុន្មាន​ម៉ោង? រូបតំណាង Hero5 Black បើ​និយាយ​ពី​ការ​ថត​វីដេអូ​នៅ​កម្រិត 1080p ក្នុង​លក្ខខណ្ឌ 60fps ដោយ​ពុំ​មាន​ប្រើ​មុខងារ​ពិសេស​ជំនួយ ពពួក Hero4, Hero 5 និង Hero6 ថាមពល​ថ្ម​ប្រើប្រាស់​មាន​ដូច​ខាង​ក្រោម: GoPro Hero 6: ១ ម៉ោង ៤៥ នាទី GoPro Hero 5 Black: ២ ម៉ោង GoPro Hero 5 …

Read More »

បង្ហាញ​ជូន​ស្មាតហ្វូន​ មាន​ផ្ទៃ​អេក្រង់​ធំ​ជាង​គេ​ ប្រចាំ​ឆ្នាំ​ ២០១៧

ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ភាគ​ច្រើន​ មាន​ទំនោរ​ផលិត​ស្មាតហ្វូន​ដែល​មាន​ផ្ទៃ​អេក្រង់​ធំ​ទូលាយ​ ​ដោយ​មាន​គែម​អេក្រង់​ស្ដើង​។ ត​ទៅ​នេះ​ជា​ការ​​បង្ហាញ​ជូន​ថា​ស្មាតហ្វូន​ម៉ូដែល​ណា​ មាន​ផ្ទៃ​អេក្រង់​ទំហំ​ធំ​ជាង​គេ​ បើ​ធៀប​ទៅ​នឹង​តួ​ខ្លួន ៖ ១. Essential Phone អេក្រង់​ទំហំ​ ៥,៧១ អ៊ីញ​ មាន​មាត្រដ្ឋាន​អេក្រង់​ធៀប​នឹង​តួ​ខ្លួន​ ៨៤,៩%​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. Samsung Galaxy S8 Plus អេក្រង់​ ៦,២ អ៊ីញ​ មាន​មាត្រដ្ឋាន​ ៨៤% ៣. Samsung Galaxy S8 អេក្រង់​ ៥,៨ អ៊ីញ មាន​មាត្រដ្ឋាន​ ៨៣,៦% ៣. Xiaomi Mi Mix អេក្រង់​​ ៦,២ អ៊ីញ​ មាន​មាត្រដ្ឋាន​ ៨៣,៦% ៥. Samsung Galaxy Note 8 …

Read More »

អតីត​បុគ្គលិក​ CIA ​លោក​ Edward Snowden ​ផលិត​ app ​មួយ​ជួយ​ការពារ​ចោរកម្ម​

អតីត​អ្នក​ជំនាញ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ទីភ្នាក់ងារ​អាមេរិក​ CIA ​លោក​ Edward Snowden ​ដែល​បាន​ទម្លាយ​កម្មវិធី​តាមដាន​ឃ្លាំមើល​របស់​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៣ ​ឥឡូវ​មាន​ការងារ​ថ្មី​ធ្វើ​ហើយ​ គឺ​ជា​អ្នក​ផលិត​កម្មវិធី​ក្រោយ​ការ​បង្កើត​កម្មវិធី​ទូរសព្ទ​ Haven ។ ក្នុង​វិឌីអូ​មួយ​ដែល​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ Snowden ​បាន​ណែនាំ​ពី​ Haven ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​ឡេបថប​ពី​ការ​យាយី​ផ្សេងៗ​ ។ Snowden ​វ័យ​ ៣៤ ​ឆ្នាំ​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាំង​ពី​ឆ្នាំ​ ២០១៣ ​ក្នុង​លក្ខខ័ណ្ឌ​សុំ​សិទ្ធិ​ជ្រោក​កោន​បណ្តោះ​អាសន្ន​ ក្រោយ​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាមេរិក​និយាយ​ថា​ កម្មវិធី​ Haven ​បង្កើត​ឡើង​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បុគ្គល​ផ្សេងទៀត​ដែល​ជួប​ហានីភ័យ​ ។ វា​ប្រើ​សេនស័រ​របស់​ទូរសព្ទ​ដំណើរ​ការ​ប្រព័ន្ធ​ Android ​ដើម្បី​រកមើល​នូវ​អ្វី​ដែល​ប្លែកៗ​ក្នុង​បន្ទប់​ ។ សហ្វវែ​នេះ​ត្រូវ​អភិវឌ្ឍ​ដោយ​ Snowden ​រួម​ជាមួយ​នឹង​មូល​និធិ​ Freedom of Press Foundation ​និង​គម្រោង​ Guardian Project ។ យ៉ាងណាមិញ​ app ​មួយ​នេះ​ ត្រូវ​បាន​ស្វាគមន៍​ដោយ​មតិ​ប្រតិកម្ម​មួយ​ចំនួន​ពី​បណ្តាញ​សង្គម​ដែល​ពួកគេ​និយាយ​ថា​ កុំ​ជឿ​ទុក​ចិត្ត​ Snowden …

Read More »

ស្មាតហ្វូន​ទាំង​ ៥ ​នេះ​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០១៧

ការ​ប្រើប្រាស់​ស្មាតហ្វូន​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្តែង​ក្នុង​ឆ្នាំ​ ២០១៧ ​មាន​ស្មាតហ្វូន​ចំនួន​ ៥ ​ដែល​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ទូរសព្ទ​៖ ១. Galaxy Note 8 បន្ទាប់​ពី​ជួប​រឿង​ឈឺក្បាល​ជុំវិញ​ការ​ផ្ទុះ​ថ្ម​របស់​ Galaxy Note 7 ​ក្រុមហ៊ុន​កូរ៉េ​ Samsung ​បាន​ស្តារ​មុខមាត់​វិញ​ដោយ​ផលិត​ Galaxy Note 8 ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ ​ដែល​ផលិតផល​នេះ​មិន​ផ្ទុះ​ថ្ម​ដូច​ Note 7 ​ព្រោះ​ក្រុមហ៊ុន​បាន​ពិនិត្យ​ពិច្ច័យ​ដំឡើង​យ៉ាង​ល្អិតល្អន់​ ។ ទំហំ​ ៦.៤ ​អ៊ីញ​ទូរសព្ទ​ត្រកូល​ Note ​ជំនាន់​ទី​ ៨ ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ដែល​កម្រិត​ពង្រីក​ (Zoom) ​គុណ​នឹង​ ២​ ហើយ​កាមេរ៉ា​ទាំង​ពីរ​សុទ្ធតែ​​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ផងដែរ​ ។ ២. iPhone X iPhone X ​គឺ​ជា​ផលិតផល​គំរប់​ខួប​ ១០ ​ឆ្នាំ​នៃ​ការ​បង្កើត​ iPhone ​របស់​ក្រុមហ៊ុន​ Apple …

Read More »