Home / Tech (page 1560)

Tech

Apple សារភាព​ថា​បាន​​ធ្វើ​ឲ្យ​ iPhone ចាស់ៗ​ដើរ​យឺត

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ​ មាន​ការ​សង្ស័យ​ថា​ Apple ​បាន​កាត់​បន្ថយ​ល្បឿន​លើ iPhone ដែល​មាន​​ថ្ម​អាយុ​កាល​ចាស់​។ ទាក់​ទង​នឹង​ចំណុច​នេះ​ Apple បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​បែប​នេះ​មែន។ ក្នុង​សេចក្ដី​ប្រកាស​ Apple បាន​និយាយ​ថា ៖ "គោល​ដៅ​របស់​យើង​គឺ​នាំ​យក​បទ​ពិសោធន៍​ល្អៗ​ឲ្យ​អ្នក​ប្រើ​ប្រាស់ រួម​មាន​ដំណើរ​ការ​គ្រប់​សព្វ​បែប​យ៉ាង​ និង​ជួយ​ពន្យារ​អាយុកាល​ឧបករណ៍​របស់​ពួក​គេ។ ​​ពពួក​ថ្ម​លីចូម​​​នឹង​ចាប់​ផ្ដើម​ថយ​ចុះ​សមត្ថភាព ពេល​ស្ថិត​​​​ក្នុង​ស្ថានភាព​ត្រជាក់, ពេល​ថាមពល​ថ្ម​ធ្លាក់​​ចុះ ឬ ពេល​វា​មាន​អាយុ​កាល​ចាស់ ដែល​នាំ​ឲ្យ​ពេល​ខ្លះ​ឧបករណ៍​ត្រូវ​រលត់​ដោយ​ខ្លួន​ឯង ដើម្បី​ការពារ​គ្រឿង​បន្លាស់​អេឡិចត្រូនិក”។ Apple បន្ត​ថា ៖ "កាល​ពី​ឆ្នាំ​មុន​ យើង​បាន​បញ្ចេញ​មុខងារ​មួយ​សម្រាប់​ iPhone 6, iPhone 6s និង iPhone SE ដើម្បី​​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​លឿន​តែ​នៅ​ពេល​​ដែល​ចាំ​បាច់​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​​​មាន​ការ​រលត់​ដោយ​ស្វ័យប្រវត្តិ។ ពេល​នេះ​យើង​បន្ត​នាំ​មក​មុខងារ​នេះ​ទៅ​ដាក់​លើ iPhone 7 ជា​មួយ​ iOS 11.2 ​ហើយ​គ្រោង​នឹង​បន្ថែម​លើ​ឧបករណ៍​ដទៃ​ទៀត​នា​ពេល​អនាគត”។ ការ​លើក​ឡើង​របស់​ Apple មាន​ន័យ​ថា​ iPhone ដែល​មាន​ថ្ម​អាយុ​កាល​យូរ​នឹង​ចាប់​ផ្ដើម​ថយ​ចុះ​ល្បឿន​​សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា​ ហើយ​វា​នឹង​ដំណើរ​ការ​លឿន​តែ​នៅ​ពេល​ចាំ​បាច់ …

Read More »

តែ​ប៉ុណ្ណេះ អ្នក​ហ៊ាន​ប្រើ​ស៊ីម​អត់​អត្តសញ្ញាណប័ណ្ណ ដឹង​តែ​មិន​រួច​ខ្លួន​ទេ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ មាន​ស៊ីម​ទូរសព្ទ​ប្រហែល ៨០ ភាគរយ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ក្នុង​ពេល​ដែល​ក្រសួង​កំពុង​ធ្វើការ​បន្ថែម​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ឲ្យ​បាន​ ១០០ ភាគរយ។ ថ្លែង​ចូលរួម​ក្នុង​វេទិកា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម SME ដែល​រៀបចំ​ឡើង​កាល​ពី​ថ្មីៗ​នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ប្រតិបត្តិការ​ទូរសព្ទ​ទាំង​អស់ ត្រូវ​ធ្វើការ​រឹត​បន្តឹង​ការ​លក់​ស៊ីមតាម​ទី​សាធារណៈ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ ឃើញ​ថា​ការ​ចុះ​បញ្ជី​ស៊ីម​កាត​របស់​អ្នកប្រើប្រាស់​បាន​កើន​ឡើង។ "គិត​មក​ទល់​ពេល​នេះ​បាន​ប្រហែល ៨០ ភាគរយ​ហើយ ហើយ​យើង​នឹង​ប្រឹង​ធ្វើ​ឲ្យ​បាន ១០០ ភាគរយ​នៅ​ពេល​ខាង​មុខ"។ លោក​បន្ត​ថា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ ក្រសួង​នឹង​​ធ្វើការ​ជាមួយ​ប្រតិបត្តិករ​ទូរសព្ទ​ទាំង​អស់ រៀបចំ​ប្រព័ន្ធ​តាមដាន​រាល់ការ​ប្រើប្រាស់​ស៊ីម​​​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ រួច​ឈានទៅ​​បិទ​​​ការ​ប្រើប្រាស់​តែ​ម្តង។ តាម​របាយការណ៍​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មក​ទល់ពេលនេះ​មាន​ស៊ីម​ទូរសព្ទ​ជាង ២០ លាន​កំពុង​ប្រើប្រាស់ ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ប្រហែល ១៥ លាន​នាក់៕ អត្ថបទ៖ ប៊ុណ្ណារ៉ា ប្រភព៖ Sabay

Read More »

Marques ​បង្ហាញស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧

Marques Brownlee បុគ្គល​​មួយ​រូប​ដែល​ល្បី​ឈ្មោះ​ខាង​វាយ​តម្លៃ​ផលិតផល​បច្ចេកវិទ្យា​ បាន​បញ្ចេញ​វីដេអូ​ថ្មី​ បង្ហាញ​អំពី​​ស្មាតហ្វូន​ ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​ស្មានហ្វូន​កំពូល​ប្រចាំ​ឆ្នាំ។ មុន​ចូល​ដល់​ការ​ប្រកាស​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​​ម្ចាស់​គណនី​ដែល​មាន​អ្នក​ Subscribe ចំនួន​ ៥,៥ លាន​នាក់​នេះ​ បាន​បង្ហាញ​អំពី​​ពាន​រង្វាន់​មួយ​ចំនួន​ដូច​ជា​ ស្មាតហ្វូន​ទំហំ​ធំ​ល្អ​ជាង​គេ, ស្មាតហ្វូន​ទំហំ​តូច​ល្អ​ជាង​គេ, ស្មាតហ្វូន​​ថត​រូប​ខ្លាំង​ជាង​គេ, ស្មាតហ្វូន​កម្លាំង​ខ្លាំង​តម្លៃ​ធូរ​ថ្លៃ​ល្អ​ជាង​គេ, ស្មាតហ្វូន​ថាមពល​ថ្ម​ខ្លាំង​ជាង​គេ, ស្មាតហ្វូន​មាន​​រចនាបថ​ល្អ​ជាង​គេ, ស្មានតហ្វូន​អន់​ជាង​គេ, ស្មាតហ្វូន​ដែល​រីក​ចម្រើន​ជាង​គេ និង​ ចុង​ក្រោយ​​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧។ ស្មាតហ្វូន​ទំហំ​ធំ​ល្អ​ជាង​គេ​គឺ​ Galaxy Note 8 និង​លេខ​ពីរ​ Razer Phone ​​​​​ស្មាតហ្វូន​ទំហំ​តូច​ល្អ​ជាង​គេ​គឺ iPhone 8 និង​លេខ​ពីរ​ Google Pixel 2/Galaxy S8 ស្មាតហ្វូន​​ថត​រូប​ខ្លាំង​ជាង​គេ​គឺ​ Google Pixel 2 XL និង​លេខ​ពីរ​ iPhone X ​ស្មាតហ្វូន​កម្លាំង​ខ្លាំង​តម្លៃ​ធូរ​ថ្លៃ​ល្អ​ជាង​គេ​គឺ​ OnePlus 5T និង​លេខ​ពីរ …

Read More »

រឿង​អាម៉ាស់ ៤ យ៉ាង​ Apple រង​គ្រោះ​នៅ​ឆ្នាំ ២០១៧ នេះ

សម្រប​ភាព​ជោគជ័យ​ជុំវិញ​ការ​បញ្ចេញ​ផលិតផល​ជា​ច្រើន​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ Apple បានរង​គ្រោះ​ដោយ​សារ​រឿង​លេច​ធ្លាយ​និង​បញ្ហា​លើ​ឧបករណ៍​ខ្លួន​មិន​តិច​ផង​ដែរ។​ ១.ការ​វាយ​លុក​ប្រព័ន្ធ macOS High Sierra: បើ​និយាយ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ពិត​ណាស់​ដែល​ Apple ធ្វើ​បាន​ប្រសើរ​ជាង​ក្រុមហ៊ុន​ណា​ទាំង​អស់ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ សម្រាប់ចេញ macOS ជំនាន់ High Sierra បាន​ជួប​រឿង​ស៊យ​ធំ ២ ដង​ផ្ទួន​គ្នា។ លើក​ទី ១ ត្រូវ​បាន Hacker វាយ​លុក​យក​ Password Keychain របស់​អ្នក​ប្រើប្រាស់ និង​លើក​ទី ២ អាច​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​កាន់ Administrator macOS បាន​ដោយ​ពុំ​មាន​កូដ​សម្ងាត់។ ២.iPhone X ចាញ់​អាកាសធាតុ​ត្រជាក់: ក្រោយ​ពេល​ iPhone X ទៅ​ដល់​ដៃ​អតិថិជន​បាន​ប៉ុន្មាន​សប្ដាហ៍ ក៏​មាន​ការ​លេច​លឺ​ថា​ជួប​បញ្ហា​គាំង​ Touch លើ​អេក្រង់ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង។ ប៉ុន្តែ​ក្រោយ​មក Apple បាន​បញ្ចេញ​កំណែ iOS …

Read More »

Microsoft ​និង​ Facebook ​បញ្ចេញ​កណ្តាប់​ដៃ​ក្តៅ​ប្រឆាំង​ក្រុមនៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​របស់មេរោគ​ WannaCry

ក្រុមហ៊ុន​ Facebook ​និង​ Microsoft ​បាន​ចាប់ដៃ​គ្នា​ដើម្បី​បង្រា្កប​លើ​ក្រុម​ហេកឃើរ​ដែល​នៅ​ពី​ក្រោយ​ការ​បញ្ចេញ​មេរោគ​កុំព្យូទ័រ​ WannaCry ​វាយ​ប្រហារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ។ ក្រុមហ៊ុន​ និង​មន្រ្តី​សេតវិមាន​អាមេរិក​មួយ​រូប​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា​ កាល​ពី​សប្តាហ៍​មុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មាន​មូលដ្ឋាន​នៅ​អាមេរិក​ទាំងពីរ​ បាន​សហការ​ជាមួយ​សមាជិក​ផ្សេងទៀត​ដែល​មិន​បង្ហាញ​ឈ្មោះ​ក្នុង​គម្រោង​នៃ​សហគមន៍​សន្តិសុខ​ ដើម្បី​ចាត់​វិធាន​ការ​ក្តៅ​ប្រឆាំង​នឹង​ក្រុម​ហេកឃើរ​ ។ ដោយឡែក​ក្រុម​ហេកឃើរ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ZINC ​ឬ​ Lazarus ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឥត​ឈប់ឈរ​រួម​មាន​ការ​វាយ​ប្រហារ​ដោយ​មេរោគ​ WannaCry ​ដែល​បំផ្លាញ​ទិន្នន័យ​មន្ទីពេទ្យ​ ស្ថាប័ន​អាជីវកម្ម​ និង​ធនាគារ​កាល​ពី​រដូវ​រំហើយ​កន្លង​ទៅ​នោះ​ដែរ ។ ការ​ប្រកាស​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដូច​គ្នា​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ថា​ កូរ៉េ​ខាងជើង​ជា​បង​ធំ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​មេរោគ​ WannaCry ​នេះ​ ។ លោក​ Tom Bossert ​ទីប្រឹក្សា​របស់​ខុទ្ធការល័យ​ Homeland Security និយាយ​ថា បន្ទាប់​ពី​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់ សហរដ្ឋអាមេរិក​បាន​បន្ទោស​លើ​ប្រទេស​កូរ៉េ​ខាងជើង​ សម្រាប់​ការ​វាយប្រហារ​ដោយ​ផ្អែក​លើ​ភស្តុតាង​ដែល​មិន​ត្រូវ​បាន​គេ​លម្អិត​បន្ថែម​ឡើយ​ ។ ទន្ទឹមគ្នានេះ​ដែរ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ អូស្រ្តាលី កាណាដា នូវែលសេឡង់​ និង​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ប្រកាស​ដែរ​ថា​ពួកគេ​ជឿជាក់​ថា​ កូរ៉េ​ខាងជើង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះដែរ​ ។ គួរ​បញ្ជាក់​ថា​ ការ​វាយ​ប្រហាររបស់​​មេរោគ​ WannaCry …

Read More »