Home / Tech (page 1570)

Tech

មើល​តម្លៃ iPhone 7/7Plus និង 8/8Plus មួយ​ទឹក​ ដាក់​លក់​តាមហាង​នានា

iPhone 7/7Plus និង 8/8Plus មួយ​ទឹក​ កាន់តែ​សំបូរ​លក់​នៅ​តាមហាង​នានា ក្រោយ​ពេល iPhone X ចេញ​បាន​មួយ​រយៈ​។ តម្លៃ​វិញ​ខុស​គ្នា​ច្រើន​គួរ​សម​ធៀប​ថ្មី​បក​ពី​ប្រអប់ ទើប​អ្នកប្រើប្រាស់​មួយ​ចំនួន​ងាកមក​មើល​របស់មួយ​ទឹក។ តម្លៃ iPhone 7/7Plus និង 8/8Plus មួយ​ទឹក​៖ iPhone 7 ទំហំ 32 GB តម្លៃ​ចាប់​ពី ៤៦០ ដុល្លារ ទៅ ៤៩០ ដុល្លារ iPhone 7 ទំហំ 128 GB តម្លៃ​ចាប់​ពី ៥០០ ដុល្លារ ទៅ ៥៣០ ដុល្លារ iPhone 7 ទំហំ 256 GB តម្លៃ​ចាប់​ពី ៥៥០ ដុល្លារ ទៅ ៦០០ …

Read More »

នាឡិកា​ឆ្លាតវៃ បំពាក់​សុទ្ធ​តែ​កញ្ចក់​ត្បូង​កណ្តៀង បែរ​ជា​គ្មានលក់នៅអាមេរិក

Huami ដែល​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi បាន​​បញ្ចេញលក់​នាឡិកា​ឆ្លាត​វៃ​ជំនាន់​ថ្មី ២ ម៉ូដែល​រួម​មាន Amazfit Sports 2 និង Amazfit Watch 2s ។ ប្រភេទ 2s ស្រោប​ដោយ​ខ្សែ​ស្បែក និង​ប្រើ​កញ្ចក់​ថ្លៃ Sapphire Glass (ត្បូង​កណ្ដៀង) មាន​ភាព​រឹង​មាំ​ល្អ​ធ្លាប់​បំពាក់​លើ​នាឡិកា Apple Watch។​​​ ​ចំពោះ​ម៉ូដែល Sports Smartwatch 2 ប្រើ​អេក្រង់ ១.៣៤ អ៊ីញ កម្រិត ៣២០x៣០០ ភីកសែល មាន​បង្កប់​មុខងារ​ GPS, Sensor វាស់​ស្ទង់​ចង្វាក់​បេះដូង និង​មាន​អង្គ​ផ្ទុក 4GB។ ថាមពល​ថ្ម​ត្រូវ​បាន​ក្រុមហ៊ុន Huami បញ្ជាក់​ថា​ អាច​ប្រើ​បាន ៣៥ ម៉ោង​ក្នុង​ការ​សាក​មួយ​ដង លើ​មុខងារ GPS ហើយ​វា​ក៏​អាច​ពាក់​ត្រាំ​ទឹក​បាន​យ៉ាង​ល្អ នៅ​ស្តង់​ដារ …

Read More »

បច្ចេកវិទ្យា​ AI ​ជួយ​ឱ្យ​ NASA ​រក​ឃើញ​ប្រព័ន្ធ​ព្រះអាទិត្យ​ថ្មី​ស្រដៀង​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​សព្វថ្ងៃ

NASA ​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ដែល​មាន​ភព​ជា​ច្រើន​ដូច​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​សព្វថ្ងៃ​ត្រូវ​បាន​រក​ឃើញ​ដោយ​តេឡេស្កុប​អវកាស​ Kepler ​និង​បច្ចេកវិទ្យា​ Artificial Intelligence (AI) ​របស់​ក្រុមហ៊ុន​ Google ។ NASA ​ថា​ប្រព័ន្ធ​ព្រះអាទិត្យ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រុំព័ន្ធ​ដោយ​ភព​ជា​ច្រើន​នៅ​ជុំវិញ​ផ្កាយ​តែ​មួយ​ ។ ទោះជាយ៉ាងណាក៏ដោយ​ភព​អស់​ទាំងនោះ​មិន​អាច​ផ្តល់​ជីវិត​បាន​ទេ​ ។ ប្រព័ន្ធ​ព្រះអាទិត្យ​ថ្មី​ឈ្មោះ​ Kepler-90 ​មាន​ភព​ចំនួន​ ៨ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ធំ​ជាង​គេ​ក្រៅ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ ដែល​វា​ស្ថិត​ក្នុង​គន្លង​តារា​មួយ​ឈ្មោះ​ថា​ Kepler 90 ​មាន​ចម្ងាយ​ប្រហែល​ ២ ៥៤៥ ​ឆ្នាំ​ពន្លឺ​ ។ លោក​ Andrew Vanderburg ​តារា​វិទូ​នៅ​ឯ​សកល​វិទ្យាល័យ​ University of Texas ​និយាយ​ថា​ "ប្រព័ន្ធ​តារា​ Kepler-90 ​ប្រៀប​ដូចជា​លក្ខខ័ណ្ឌ​តូច​មួយ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​។" លោក​​បាន​បន្តថា ភព​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថ្មី​ថ្មោង​ Kepler-90i ​នេះ​គឺជា​ភព​រឹង​ដូចថ្ម​ដូច​ផែនដី​តែ​ដំណើរ​គោចរ​ផ្កាយ​របស់​វា​វិល​រាល់​ ១៤,៤ ​ថ្ងៃ​ម្តង​ មាន​ន័យ​ថា​ ពេញ​មួយ​ឆ្នាំ​មាន​តែ​ពីរ​សប្តាហ៍​នៅ​ផែន​ដី​ប៉ុណ្ណោះ​ ហើយ​ផ្ទៃ​ខាងក្រៅ​របស់​វា​ទំនង​ជា​ក្តៅ​ពេក​ …

ក្រុមហ៊ុន​ជប៉ុន​មួយ​ ប្រកាស​បើក​ប្រាក់ខែមួយ​ផ្នែក​ឱ្យ​បុគ្គលិក​ជា​ Bitcoin

ស្ត្រី​អ្នក​នាំ​ពាក្យ​ម្នាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១៥ ​ធ្នូ​នេះ​ថា​ ក្រុមហ៊ុន​ជប៉ុន​ GMO Internet ​នឹង​ចាប់ផ្តើម​បើកប្រាក់​ខែ​មួយ​ផ្នែក​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ជា​រូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចង់ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​នៃ​រូបិយ​ប័ណ្ណ​ឌីជីថល​មួយ​នេះ​ ។ ក្រុមហ៊ុន​ GMO Internet ​ដែល​ប្រតិបតិ្តការ​លើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិបសាយ​រួមមាន​ហិរញ្ញវត្ថុ​ ការ​ផ្សាយ​ពាណិជកម្ម​លើ​អនឡាញ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីនធើណិត​ នឹង​ចាប់​បើក​ប្រាក់​ខែ​ ៨៩០ ដុល្លារ​គិត​ជា​ Bitcoin ​ទៅ​ឱ្យ​បុគ្គលិក​ចាប់​ពី​ខែ​កុម្ភៈឆ្នាំ​ ២០១៨ ​តទៅ​ ។ ស្ត្រី​អ្នក​នាំ​ពាក្យ​ Harumi Ishii ​ប្រាប់​សារព័ត៌មាន​ AFP ​ថា​ បុគ្គលិក​អាច​បើក​ប្រាក់​ខែ​ជា​ Bitcoin បើ​សិន​ជា​ពួកគេ​ចង់​បាន​ ។ យើង​សង្ឃឹម​ថា​នឹង​បង្កើន​ការ​យល់​ដឹង​នៃ​រូបិយ​ប័ណ្ណ Bitcoin ​តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាល់​ ។ ការ​បើក​ប្រាក់​ខែ​ជា​ Bitcoin​ នេះ​ នឹង​ផ្តល់​ជូន​ដល់​បុគ្គលិក​ ៤ ០០០ ​នាក់​នៃ​ក្រុមហ៊ុន​ GMO Group ​ក្នុង​ប្រទេស​ជប៉ុន​ខណៈ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ជួញដូរ​ Bitcoin ​និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ …

Read More »