Home / Tech (page 1578)

Tech

របៀប​បិទ​ដំណើរការ Ad Tracking ក្នុង Safari លើ iOS 11

Ad Tracking សំដៅ​លើ​ការ​ទាញ​យក​ព័ត៌មាន​មួយ​ចំនួន​ពី​អ្នក​តាម​សកម្មភាព​ទូទៅ​លើ Browser តាមរយៈ​គេហទំព័រ​នីមួយៗ​ ក្នុង​ការ​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​ទាក់ទង​។ ជំនាន់​ចុងក្រោយ​នៃ Firefox របស់ Mozilla  បាន​បិទ​ដំណើរការ Ads និង Trackers ជា Default។ បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​លើ iOS 11 ក៏​អាច​បិទ​ដំណើរការ Ad tracking លើ​ទូរសព្ទ​បាន​ដែរ​ដោយអនុវត្តដូចខាងក្រោម៖ ១. ចូល​ទៅ​កាន់​កម្មវិធី Settings > Safari ២. នៅ​ក្រោម Privacy and Security អ្នក​គួរ​ប្រាកដ​ថា​ជម្រើស​ត្រង់ Ask Websites Not to Track Me គឺ​បើក​ដំណើរការ​៕ អានអត្ថបទ បង្ការ​ជា​មុន ចៀសវាង​មហន្តរាយ​ធ្ងន់ធ្ងរ​ តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ Sabay

Read More »

Google​ ​ចេញ​កម្មវិធី​ថ្មី​ ​ជួយ​​ឲ្យ​ស្មាតហ្វូន​ស៊ី​អ៊ីនធឺណិត​តិច

Google បាន​បញ្ចេញ​នូវ​កម្មវិធី​ថ្មី​មួយ ឈ្មោះ​ថា Datally អាច​រក្សា​ការ​ត្រួត​ពិនិត្យ​លើ​កម្មវិធី​ដទៃទៀត​។ កម្មវិធី​នេះ​ដំណើរការ​លើ​ប្រតិបត្តិការ Android។ Datally អាច​ជួយ​អ្នក​សិក្សា​ស្វែងយល់​កាន់​តែ​ច្រើន​អំពី​វិធី​ដែល​កម្មវិធី​ប្រើប្រាស់​ទិន្នន័យ (អ៊ីនធឺណិត​)។ ស្ទើរ​តែ​គ្រប់​យ៉ាង​អ្នក​ធ្វើ​លើ​ស្មាតហ្វូន​តម្រូវ​ការ​ទិន្នន័យ ដែល​ភាគច្រើន​យើង​តែងតែ​ចង់​ប្រើ Wi-Fi ដូចជា​ការ​មើល​វីដេអូ ការ​ជជែក​កំសាន្ត​ជាដើម​។ ក្រុមហ៊ុន Google ចង់​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ប្រើប្រាស់ ហើយ​គិត​ថា Datally ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។  Datally ជា​កម្មវិធី​ដាច់​ដោយ​លែក​មាន​ទំហំ​ប្រហែល ៦MB ដែល​មាន​មុខងារ​ជាច្រើន​ត្រូវ​បាន​លាក់​ក្នុង Setting របស់ Android​ ​ហើយ​វា​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ទិន្នន័យ ដោយ​បង្ហាញ​អ្នក​​ពី​ចំនួន​ប្រើប្រាស់​ទិន្នន័យ​ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ ហើយ​ក៏​ណែនាំ​ពី​របៀប​សន្សំសំចៃ​ទិន្នន័យ​ផង​ដែរ​។ Datally អាច​ជួយ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ដោយ​ប្រើ Data Saver។ វា​អាច​រារាំង​កម្មវិធី​ជាច្រើន​ពី​ការ​ប្រើ​ទិន្នន័យ​ក្នុង Background ហើយ​អាច​ឲ្យ​អ្នក​តាមដាន​ទិន្នន័យ​ប្រើប្រាស់​ភ្លាមៗ​សម្រាប់​កម្មវិធី​នីមួយៗ​។ Datally អាច​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ដោយ​ប្រាប់​ឲ្យ​អ្នក​ដឹង​ពេល​ចូល​ប្រើ Wi-Fi។  Google បាន​សាកល្បង​ប្រើ Datally ក្នុង​ប្រទេស​ហ្វីលីពីន​អស់​ពេល​ជាច្រើន​ខែ ហើយ​បាន​អះអាង​ថា​មនុស្ស​ប្រើ​កម្មវិធី​នេះ​សន្សំសំចៃ​ដល់​ទៅ ៣០% នៃ​ទិន្នន័យ​របស់​ពួកគេ ហើយ​បច្ចុប្បន្ន កម្មវិធី​នេះ​អាច​ប្រើ​បាន​ទូទាំង​ពិភពលោក​ពី Google Play Store សម្រាប់​រាល់​ទូរស័ព្ទ​ដំណើរការ​ចាប់​ពី Android 5.0 ឡើង​ទៅ​៕ អានអត្ថបទ បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ លេខ​សម្ងាត់​ដែល​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ចូល​ចិត្ត​ប្រើ​ ខុស​គ្នា​ដាច់​ ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន ប្រភព៖ Sabay

Read More »

Apple បើ​ក​មុខងារ​ថ្មីធើ​ស៊ី Google អាច​ Pre-Order កម្មវិធី ដូច​កុម្ម៉ង់​ទូរសព្ទ

Apple បាន​បញ្ចេញ​មុខងារ​សាមញ្ញ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Pre-Order កម្មវិធី/ហ្គេម​លើ​ App Store ទុក​ជា​មុន។ ពេល​ថ្ងៃ​ប្រកាស​ចេញ​ វា​នឹង​ស្វ័យប្រវត្តិ​ Download ចូល​មក​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង។ វិស្វករ​កម្មវិធី​​អាច​ដាក់​ឲ្យ​ Pre-Order Apps ទាំង​ប្រភេទ​បង់​ថ្លៃ​និង​ឥត​គិត​ថ្លៃ​មុន​រយៈ​ពេល​ដល់ ៩០ ថ្ងៃ​ ដោយ​គាំទ្រ​ទាំង​លើ App Store នៃ iOS, macOS និង tvOS ។ តាម​ការ​សង្កេត​ក្នុង App Store មុខងារ​នេះ​មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​នៅ​ឡើយ ប៉ុន្តែ​រំពឹង​នឹង​អាច​ប្រើ​បាន​ពេញលេញក្នុង​ពេល​ឆាប់ៗ ព្រោះ​ផ្ដល់​ប្រយោជន៍​ទាំង​សម្រាប់​អ្នក​ទិញ​និង​អ្នក​លក់ Apps។​​ រំឭក​ថា​កន្លង​ទៅ Google ក៏​ធ្លាប់​បញ្ចេញ​មុខងារ​ស្រដៀង​គ្នា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ Pre-Order កម្មវិធី​ទុក​ជា​មុន ប៉ុន្តែ​ពុំ​មាន​ការ​លោត Download បាន​ស្វ័យប្រវត្តិ​ដោយ​ឯកឯង​ដូច​មុខងារ​របស់ Apple នេះ​ឡើយ។ ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា …

Read More »

ចង់ប្តូរភាសាប្រព័ន្ធលើ Windows 10 អាចសាកល្បងតាមវិធីទាំងនេះបាន

ពេល​ដំឡើង​ប្រតិបត្តិការ Windows 10 អ្នក​នឹង​មាន​ជម្រើស​ក្នុង​ការ​ផ្លាស់ប្ដូរ System languages តែ​បើ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​វា​ពេល​ក្រោយ ដោយ​ប្រព័ន្ធ​អ្នក​ប្រើ​មាន​ភាសា​អ្នក​មិន​យល់​នោះ អ្នក​អាច​ធ្វើ​បាន​ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​។  របៀប​ផ្លាស់ប្ដូរ​ System language ដោយសង្ខេប ចូល​ទៅ​កាន់ Start > Settings > Time & language ចុច​លើ Tab ឈ្មោះ Region & language នៅ​ក្រោម Languages ចុច​លើ Add a language ហើយ​ជ្រើសរើស​ភាសា​អ្នក​ចង់​បាន​ពី​ក្នុង​បញ្ជី​។ ត្រលប់​ទៅ​កាន់ Tab ឈ្មោះ Region & language អ្នក​ចុច​លើ​ប៊ូតុង Options សម្រាប់​ភាសា​ថ្មី ដើម្បី​ត្រួត​ពិនិត្យ​ថា​បើ​សិន​ជា​អ្នក​ត្រូវការ Download នូវ​សំណុំ​ភាសា​ថ្មី (Language pack)។ ដើម្បី​ប្រើប្រាស់​ភាសា​ថ្មី​ទៅ​កាន់​ប្រព័ន្ធ អ្នក​ចុច​លើ Set as default។ អ្នក​ត្រូវការ​បិទ​បើក​កុំព្យូទ័រ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នេះ​។  អាច​ពិនិត្យ​មើល​ដំណាក់កាល​ទាំង​នេះ​ដោយ​មាន​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​នៅ​ខាងក្រោម​។  ចូល​ប្រើ​ Time and Language ជម្រើស Region & language ស្ថិត​ក្នុង System settings។ អ្នក​ចុច​លើ​ប៊ូតុង Start រួច​ចុច​លើ icon Gear ដូច​បង្ហាញ​ក្នុង​រូប​នៅ​ផ្នែក​ខាងឆ្វេង​នៃ Start menu។  …

Read More »

LG មិន​បោះបង់​ក្ដី​ស្រមៃ ការ​បង្កើត​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់

ភាព​ពេញ​និយម​ស្មាតហ្វូន​ឆ្នាំ ២០១៧ បាន​ពាំនាំ​នូវ​មុខងារ​ពិសេស​មាន​ដូច​ជា​ផ្ទៃ​អេក្រង់​ពេញ​សង​ខាង, ពង្រឹង​សមត្ថភាព​កាមេរ៉ា និង​មុខងារ​សំខាន់​ច្រើន​ទៀត។ ចំពោះ​ការ​វិវត្ត​នៃ​ស្មាតហ្វូន​ LG លោក Hyung-gon Rya អ្នក​រចនា​ម៉ូដែល V30 បាន​ថ្លែង​ប្រាប់​សារព័ត៌មាន IBTimes “ថ្ងៃ​អនាគត បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​ឆ្ពោះ​ទៅ​មុខ"។​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន LG ធ្លាប់​ប្រាប់​ប្រភព​គេហទំព័រ​ខាង​លើ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​​ថា ការ​បង្កើត​បច្ចេកវិទ្យា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​រាប់​មិន​អស់ សូម្បី SAMSUNG, Huawei និង Apple ក៏​រមែង​ជួប​បញ្ហា​ស្រដៀង​គ្នា​ដូច្នោះ​ដែរ ម្ល៉ោះ​ទើប​ឆ្នាំ ២០១៧ នេះ ពួក​គេ​ប្រកាស​ចេញ​ស្មាតហ្វូន​មាន​អេក្រង់​សមាមាត្រ ១៨:៩:៥, គ្មាន​ប៊ូតុង​ Home និង​គ្មាន​សូម្បី​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​មុខ។​ លោក Ryu បង្ហាញ​ពី​គោលបំណង​ទៅ​ថ្ងៃ​ខាង​មុខ​ផ្សេង​ទៀត ចង់​ផលិត​ស្មាតហ្វូន​ដែល​ស្រោប​កញ្ចក់​សុទ្ធ កុំ​ថា​ឡើយ​តែ​ទីតាំង​សម្រាប់​ដាក់​ Sensor កាមេរ៉ា ព្រោះ​ចង់​បង្កប់​វា​នៅ​​​ខាង​ក្រោម​អេក្រង់ ហើយ​បច្ចេកវិទ្យា​បែប​នេះ នឹង​ចាប់​ផ្តើម​ប្រលូក​ចូល​ទីផ្សារ​ប្រកួតប្រជែង​នា​ឆ្នាំ​ក្រោយ។​ ប្រភព៖ ibtimes ប្រែ​សម្រួល៖ កៅ …

Read More »