Home / Tech (page 1579)

Tech

Trump ចេញ​បទ​បញ្ជា​ថ្មី​ឲ្យ NASA ត្រូវបញ្ជូនអាកាសយានិកអាមេរិក​ទៅ​ភព​ព្រះចន្ទ

លោក​ប្រធានាធិបតី Donal Trump បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដីបង្គាប់​គោលនយោបាយ​អវកាស​ទី ១ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ការ​បញ្ជា​ឲ្យ​អង្គការ NASA ចាំបាច់​ត្រូវ​ធ្វើ​ការ​បញ្ជូន​អាកាសយានិក​អាមេរិក​ទៅ​កាន់​ភព​ព្រះចន្ទ​និង​បន្ត​​ឆ្ពោះ​ទៅ​ភព​ព្រះ​អង្គារ។ សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​សេតវិមាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចប់​នៅ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​បង្ហោះ​មនុស្ស​ទៅ​ក្រៅ​ភព។​ ​​ ប្រធានាធិបតី​វ័យ ៧១ ឆ្នាំ​ថ្លែង​ដូច​នេះ​ថា "អាកាសយានិក​អាមេរិក​ធ្លាប់​ហោះ​ទៅ​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៧២ គម្រោង​ Apollo 17។ លើក​នេះ​​មិនមែន​ត្រឹម​តែ​ទៅ​ដាំ​ទង់ជាតិ​អាមេរិក​នោះ​ទេ យើង​នឹង​បង្កើត​មូលដ្ឋាន​សម្រាប់​បេសកកម្ម​ទៅ​ភព​ព្រះ​អង្គារ​និង​ទៅ​ភព​ដទៃ​ទៀត"។​ រូបតំណាងការបង្ហោះ Apollo 17 នៅឆ្នាំ ១៩៧២ ជុំវិញ​រឿងរ៉ាវ​នេះ​លោក Mike Pence ជា​មន្ត្រី​នៅ​សេតវិមាន​ក៏​បាន​បញ្ជាក់​ថា "ពួក​យើង​នឹង​ឈ្នះ​នៅ​លំហអាកាស​ក្នុង​សតវត្ស​ទី ២១ នេះ"។ លោក​សង្កត់​​បន្ថែម​​ថា ​ក្រុម​ប្រឹក្សា​នៅ​សេតវិមាន​នឹង​បង្កើត​ចក្ខុវិស័យ​រួម​គ្នា​សម្រាប់​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​អវកាស​របស់​សហរដ្ឋអាមេរិក។ ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា ប្រភព៖ Sabay

Read More »

ទុក​ GoPro ចោល​កណ្ដាល​វាល​ មាន​អី​! បក្សីមួយក្បាលលួចយកទៅ​បាត់​​

​​អ្នក​ប្រើ​ប្រាស់​ GoPro ម្នាក់​នៅ​ក្នុង​ប្រទេស​ន័រវែស​បាន​ប្រើ​ប្រាស់​កម្ទេច​នំប៉័ង​​បញ្ឆោត​ឲ្យ​បក្សី​មួយ​ប្រភេទ​ហោះ​មក​កៀក​ ដើម្បី​ថត​យក​ទិដ្ឋភាព​ Close-Up (នៅ​កៀក) ពេល​ដែល​បក្សី​ស៊ី​ចំណី។ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​នឹក​ស្មាន​ ព្រោះ​មានបក្សី​មួយ​ក្បាល​ បាន​ពាំ GoPro យក​ទៅ​ ដែល​ជា​ចុង​ក្រោយ​បង្កើត​បាន​ទស្សនីយភាព​វីដេអូ​ដ៏​អស្ចារ្យ​មួយ​ ​​ប្រៀប​ដូច​ជា​ថត​ដោយ​ប្រើ​ប្រាស់​កូន​យន្តហោះ​ Drone អ៊ីចឹង។ នៅ​ចុង​ក្រោយ​បក្សី​បាន​ទម្លាក់​ GoPro ចុះ​នៅ​ទីតាំង​មួយ ហើយ​វីដេអូ​ខ្លី​នេះ​ដែរ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ពី​ទស្សនិកជន​ ដោយ​សារ​មាន​លក្ខណៈ​ពិសេស​ខុស​គេ៕​​​​ ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

ចិន​ ដំឡើង​បន្ទះ​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​ក្នុង​លោក​ដើម្បី​បង្កើត​ថាមពល​ស្អាត​

ក្រុមហ៊ុន​ Three Gorges New Energy Corporation ​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង​បាន​វិនិយោគ​ ១៥១ ​លាន​ដុល្លារ​បង្កើត​គម្រោង​បន្ទះ​ថាមពល​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​ក្នុង​លោក​ដែល​វា​កំពុង​ត្រូវ​បាន​នឹង​ដំឡើង​នៅ​ភាគ​ខាង​កើត​ខេត្ត​ចិន​ Anhui។ យោង​តាម​ក្រុមហ៊ុន​និយាយ​ថា​ ការ​ដំឡើង​ស្ថានីយ​បន្ទះ​ថាមពល​សូឡាបណ្តែតទឹក​នេះ​មាន​កម្លាំង​ ១៥០ ​ម៉េហ្គា​វ៉ាត់​ (MW) ​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កក្កដា​ដែល​មួយ​ផ្នែក​បាន​ភ្ជាប់​ជាមួយ​បណ្តាញ​រួច​ទៅ​ហើយ​ខណៈ​បន្ទះ​ថាមពល​ថ្មី​ត្រូវ​បាន​គេ​ដាក់​បញ្ជូល​ឱ្យ​អណ្តែត​លើ​ផ្ទៃទឹក​បឹង​ដែល​សកម្មភាព​នេះ​នឹង​ផ្តល់​ថាមពល​ស្អាត​ជា​ជាង​ប្រើ​ថាមពល​ធ្យូង​ថ្ម​ ។ យ៉ាងណាមិញ​ទីតាំង​ទាំងមូល​នឹង​រួចរាល់​នៅ​ខែ​ឧសភា​ឆ្នាំ​ ២០១៨ ​នៅ​ពេល​ដំឡើង​រួចរាល់​ខណៈ​កម្លាំង​ ១៥០ ​ម៉េហ្កាវ៉ាត់​ស្មើ​នឹង​ការ​ប្រើប្រាស់​ធ្យូងថ្ម​ប្រហែល​ ៥៣ ០០០ ​តោន​ឯណោះ​ខណៈ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ជិត​ ១៩៩ ៥០០ ​តោន​ជា​រៀង​រាល់​ឆ្នាំ​។ ប្រទេស​ចិន​បាន​នាំ​មុខ​ខាង​ឧស្សាហកម្ម​ថាមពល​ស្អាត​ចាប់​តាំង​ពី​សហ​រដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ប៉ារីស​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​នេះ​។ នេះ​បើ​យោង​តាម​លោក​ Yang Fuqiang ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​អាកាសធាតុ​និង​ថាមពល​ប្រចាំ​អង្គការ​ក្រុម​ប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​ NRDC ​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារព័ត៌មាន​ Global Times ។ គម្រោង​ថាមពល​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​កាល​ពី​មុន​មាន​កម្លាំង​ ៤០ ម៉េហ្កាវ៉ាត់​ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ថាមពល​ធំ​ជាង​គេ​របស់​អាស៊ី​ Sungrow ​ក៏​មាន​ក្នុង​ខេត្ត​ Anhui ​ដែរ​ហើយ​មាន​ក្រុមហ៊ុន​ចិន​ CECEC ​ក៏​នឹង​កំពុង​ដំឡើង​គម្រោង​ស្រដៀង​គ្នា​នេះ​កម្លាំង​ ៧០ ​ម៉េហ្កាវ៉ាត់​ក្នុង​តំបន់​ដដែល​។ …

Read More »

ហ្វាំងឡង់​នឹង​បញ្ជូន​កូន​ផ្កាយរណប​ រាប់​សិប​គ្រឿង​ទៅ​កាន់​លំហរ​អាកាស​

ផ្កាយ​រណប​តូចៗ​ "​ណា​ណូ​" ​នឹង​ក្លាយ​ជា​ការ​ចូលរួម​ចំណែក​ដ៏​ធំ​របស់​ប្រទេស​ហ្វាំងឡង់​ចំពោះ​សេវាកម្ម​អវកាស​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ ខណៈ​ក្រុមហ៊ុន​ Reaktor Spacelab ​មាន​មូលដ្ឋាន​នៅ​ក្រុង​ Helsinki ​គ្រោង​នឹង​បញ្ជូន​ផ្កាយ​រណប​តូចៗ​រាប់​សិប​គ្រឿង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Reaktor Spacelab ​លោក​ Tuomas Tikka ​ប្រាប់​សាររព័ត៌មាន​ក្នុង​ស្រុក​ Yle កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា​ផ្កាយ​រណប​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​ ២០១៨ ​ខាងមុខ​ខណៈ​ដំណើរការ​អភិវឌ្ឍ​ផ្កាយរណប​នេះ​ប្រើ​ពេល​១​ឆ្នាំ​កន្លះ​ឯណោះ​ ។ ផ្កាយរណប​ថ្មី​របស់​ហ្វាំងឡង់​មាន​ពន្លឺ​ចិញ្ចែងចិញ្ចាច​និង​ទម្ងន់​តែ​ប៉ុន្មាន​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ ។ ផ្កាយ​រណប​ទាំងនេះ​អាច​ផ្តល់​រូបភាព​ពណ៌​ពី​សណ្ឋាន​ដី​ ។ ពួកវា (​ផ្កាយ​រណប​) ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​បង្កើន​ផលិតភាព​នៃ​ប្រភេទ​ដី​ដែល​អាច​បង្ករបង្កើត​ផល​បាន​។ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស​ហ្វាំងឡង់​ដ៏​ក្រោម​លក្ខខ័ណ្ឌ​យូរ​អង្វែង​រួមមាន​ក្រុមហ៊ុន​ Vaisala ​និង​ក្រុមហ៊ុន​ Space System Finland ។ បច្ចេកវិទ្យា​អវកាស​ ជា​ចំណុច​ស្នូល​នៃ​ការ​អិវឌ្ឍ​ឧស្សាហកម្ម​ហ្វាំងឡង់​ខណៈ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​គឺ​ជា​មជ្ឈមណ្ឌល​អាជីវកម្ម​អវកាស​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មីថ្មោង​ (Start-ups) ​ក្នុង​សកល​វិទ្យាល័យ​ Aalto University ។ ដោយ​ឡែក​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ESA ​សកល​វិទ្យាល័យ​ Aalto ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ការងារ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ​វិច្ឆិកា​ពី​មជ្ឈមណ្ឌល​នេះ​។ គោល​បំណង​នៃ​យុទ្ធសាស្ត្រ​អវកាស​ហ្វាំងឡង់​គឺ​ ដើម្បី​បង្កើន​សកម្មភាព​អវកាស​របស់​ប្រទេស​ឱ្យ​ដល់​កម្រិត​កំពូល​ស្តង់ដា​រអន្តរជាតិ​នៅ​ឆ្នាំ​ …

Read More »

បង្ការ​ជា​មុន ចៀសវាង​មហន្តរាយ​ធ្ងន់ធ្ងរ​

ការ​វាយ​ប្រហារ​លើ​​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើត​មាន​ជា​ហូរហែ​ទោះ​បី​វា​មិន​ទាន់​​នាំការ​ខូចខាត​ធ្ងន់ធ្ងរ​ក៏​ពិត​មែន។ លោក ហ៊ត គីមសៀង ប្រធាន​ផ្នែក​គ្រប់គ្រង​អភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន First Cambodia ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​ប្រទេស​កម្ពុជា​ មិនទាន់​ជួប​ប្រទះ​​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​​មួយ​ចំនួន​ ប៉ុន្តែ​វា​​នៅ​តែ​អាច​កើត​ឡើង​​គ្រប់​ពេល​ដោយ​ចៀស​មិន​ផុត។ លោក​ថា ផល​ប៉ះពាល់​មិន​ត្រឹមតែ​ជា​ការ​បាត់បង់​​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​អសោច​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ទាំងមូល។ លោក​បញ្ជាក់​ថា ការ​រៀបចំ​ប្រព័ន្ធ​បណ្ដាញ​​សុវត្ថិភាព​មាន​ភាព​ទន់ខ្សោយ​ ​ងាយ​​ឲ្យ​រងគ្រោះ​ការ​កើត​ការ​​វាយ​ប្រហារ​​​ពី​ក្រុម​ឧក្រិដ្ឋជន។ លោក​បាន​ក្រើន​រំលឹក​ថា ចាប់​ពីពេលនេះ​គ្រប់​ស្ថាប័ន​គួរ​មានការ​ពិនិត្យ​ឡើង​វិញ ​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​សុវត្ថិភាព។ កម្ពុជា​​ត្រូវ​គេ​មើល​ឃើញ អាច​​ស្ថិតក្រោមគោលដៅ​ពីឧក្រិដ្ឋជន​អ៊ីនធឺណិត​​ ដូច្នេះការ​បង្ការ​បានមុន​អាច​ចៀសវាង​មហន្តរាយ​ដែ​ល​​មិន​ហ៊ាន​ស្រមៃ។​ ក្រុមហ៊ុន First Cambodia សប្តាហ៍​មុននេះ បាន​រៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ការ​វិវត្តិន៍​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ​គេហទំព័រ និង​​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ​រៀបចំ​លើ​ប្រព័ន្ធ​សុវត្ថិភាព។ សិក្ខាសាលា ដែល​រៀបចំ​ពេញ​មួយ​ព្រឹក​នេះ​ មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន F5 Network ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សុវត្ថិភាព​លើ​គេហទំព័រ និង​ក្រុមហ៊ុន VST ECS ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕ អានអត្ថបទ Apple ថា​មុខងារ​ស្កេន​មុខ​លើ​ Android សុទ្ធតែមិនកើត Apple អាច​ជះ​លុយ ៤០០ លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​មួយ​នៅ​អង់គ្លេស អត្ថបទ៖ …

Read More »