Home / Tech (page 1580)

Tech

​​ដល់​ថ្នាក់​មាន​អ្នក​ហ៊ាន​បញ្ចាំ​ផ្ទះ​ ដើម្បី​ទិញ​ Bitcoin ទៀត​

​បច្ចុប្បន្ន​នេះ​មួយ​ឯកតា​ Bitcoin មាន​តម្លៃ​​ប្រមាណ​ ១៦ ៥០០ ដុល្លារ​ឯណោះ ដោយ​ឡើង​ពី​តម្លៃ​​ ១ ០០០ ដុល្លារ​ក្នុង​មួយ​ឯកតា​នៅ​ដើម​ឆ្នាំ​ ២០១៧។ ការ​កើន​ឡើង​​ខ្លាំង​ថ្នាក់​នេះ បាន​ទាក់​ចិត្ត​សាមញ្ញជន​ជា​ច្រើន។ ​​ត្បិត​ថា​អ្នក​វិភាគ​ភាគ​ច្រើន​បាន​ណែនាំ​ឲ្យ​បុគ្គល​ធម្មតា​ មិន​មាន​ទឹក​ប្រាក់​វាល់​លាន​​ជៀស​ឆ្ងាយ​ពី​ Bitcoin នេះ​ក្ដី ប៉ុន្តែ​នៅ​តែ​មាន​បុគ្គល​មួយ​ចំនួន​ហ៊ាន​ដល់​ថ្នាក់​បញ្ចាំ​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន (ដូច​ជា​ផ្ទះ) ​ដើម្បី​ទិញ​ Bitcoin ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Joseph Borg និយតករ​​ផ្នែក​សុវត្ថិភាព។ លោក Joseph Borg លោក​ Joseph បញ្ជាក់​ថា​បច្ចុប្បន្ន​ Bitcoin ស្ថិត​ក្នុង​ដំណាក់​កាល​ឆ្កួត​មួយ ​ដោយ​​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​​ជំពាក់​ប្រាក់​គេ ដើម្បី​បណ្ដាក់​ទុន​លើ​វា។ លោក​បន្ថែម​ថា​ នេះ​មិន​មែន​ជា​អ្វី​ដែល​អ្នក​មាន​ចំណូល​ ១០០ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ, មាន​ទ្រព្យ​បញ្ចាំ និង​មាន​កូន​ពីរ​នាក់​កំពុង​នៅ​​រៀន​ គួរ​បណ្ដាក់​ទុន​ជា​មួយ​នោះ​ទេ៕​​​ ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

តំណាង GoPro នៅ​កម្ពុជា និង​សិង្ហបុរី បាន​រៀបចំ​កម្មវិធី​ណែនាំ​អ្នក​ប្រើប្រាស់​ក៏​ដូចជា​តាម​បណ្ដា​ហាង​ពី​កម្មវិធី​កាត់​ត​វីដេអូ​មួយ​របស់ GoPro គឺ Quick កាល​ពី​ថ្ងៃ​ទី៩ ធ្នូ ២០១៧ នៅ​ភោជនីយដ្ឋាន​សាមតូ។ លោក ជា ពិសួ តំណាង​ហាង​ "សប្បាយ​ណាស់" ​លក់​ម៉ាស៊ីន​ថត បាន​និយាយ​ថា៖ "យើង​​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ដឹង​បន្ថែម​ពី Quick ដែល​វា​ងាយស្រួល​មែន​ទែន​ពេល​ចង់​កាត់​វីដេអូ​អី លឿន ហើយ​អត់​រញ៉េរញ៉ៃ​ច្រើន​ដូច​កម្ម​វិធី​ធំៗ"។ ក្នុង​កម្មវិធី​នោះ ក៏​មាន​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់ GoPro Hero6 ក៏​ដូចជា GoPro Karma (Drone) ផង​ដែរ។ Quick ជា​កម្មវិធី​កាត់​ត​វីដេអូ​តាម​ទូរសព្ទ ដែល​ងាយស្រួល​ប្រើ​ប្រាស់ និង​លឿន​ជាង​កម្មវិធី​ធំៗ ហើយ​បាន​បញ្ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន GoPro ផ្ទាល់​តែ​ម្ដង។ អត្ថបទ​ពាក់ព័ន្ធ​ពី Quick៖ Huawei​ ​សហការ​នឹង​ ​GoPro​ ​ផលិត​កម្មវិធី​កាត់ត​វីដេអូ ៕ អត្ថបទ៖ …

Read More »

៣ ឆ្នាំ​ក្រោយ IoT នឹង​មាន​តម្លៃ​ទីផ្សារ​ឡើង​ដល់ ១.១ ទ្រីលាន​ដុល្លារ

Internet of Things សំដៅ​ទៅ​ដល់​បណ្ដាញ​ដែល​ត​ភ្ជាប់​ឲ្យ​រថយន្ត, គ្រឿង​បរិក្ខារ​ក្នុង​គេហដ្ឋាន និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត ក៏​ដូច​ជា​ប្រព័ន្ធ Software, Sensor និង Network ដែល​អនុញ្ញាត​ឲ្យ​គ្រឿង​ទាំង​អស់​នេះ​អាច​ភ្ជាប់​និង​បន្លាស់​ប្ដូរ​ទិន្នន័យ​ទៅ​វិញ​ទៅ​មក។​ IoT រំពឹង​នឹង​មាន​តម្លៃ​ទីផ្សារ​កើន​ឡើង​ដល់ ១.១ ទ្រីលាន ដុល្លារ​នា​ឆ្នាំ ២០២១។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី​ក្រុម​ការងារ IDC បាន​វិភាគ​ទុក​ជា​មុន។ ប្រភព​ដដែល​បញ្ជាក់​ថា ទំហំ​ចំណាយ​ធំ​បំផុត នឹង​ផ្តោត​លើ​ឧបករណ៍ Sensor, Module និង​ប្រព័ន្ធ​សុវត្ថិភាព ដែល​បណ្ដាក់​ទុន​ជាង ១៨៩ ប៊ីលានដុល្លារ នៅ​ឆ្នាំ ២០១៨ ស្រប​ពេល​ចំណាយ​អាច​កើន​ដល់ ៧៧២.៥ ប៊ីលាន​ដុល្លារ។ រូបតំណាងសន្និសីទ IoT នៅទីក្រុងហុងកុងនាឆ្នាំ ២០១៥ ប្រទេស​ចិន​ក្តោបក្តាប់​ទីផ្សារ​ធំ​បំផុត​ដល់​ទៅ ២០៩ ប៊ីលាន​ដុល្លារ ខណៈ​អាមេរិក​មាន ១៩៤ ប៊ីលាន​ដុល្លារ, ជប៉ុន​រំពឹង​មាន ៦៨ ប៊ីលាន​ដុល្លារ និង ២៩ …

Read More »

តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

ភព​អង្គារ​ (Mars) ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ជា​គោលដៅ​ក្នុង​ការ​ស្រាវជ្រាវ​និង​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​នា​ពេល​អនាគត​ តាមពិត​​ឈ្មោះ​របស់​វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ ។ ភព​ទី​ ៤ ​និង​តូច​ជាង​គេ​លំដាប់​ទី​២​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បន្ទាប់​ពី​ភព​ពុធ​ (Mercury) ​បាន​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ Mars​ ដ៏​អង់អាច​ និង​មាន​ឈាម​ក្រហម​ប្រឡាក់​ជោគ​ជាំ​ ។ ជនជាតិ​អេហ្ស៊ីប​បាន​ដាក់​ឈ្មោះ​ភព​អង្គារ​ថា​ “Her Desher” ​មាន​ន័យ​ថា​ “ពណ៌​ក្រហម​” ។ ភព​អង្គារ​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​គឺ​ភព​ក្រហម​ ព្រោះ​តែ​វា​មាន​សមាសធាតុ​គីមី​អុកស៊ីត​ ហើយ​នៅ​លើ​ផ្ទៃ​ភព​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ដូច​រងើក​ភ្លើង​កំពុង​ឆេះ​ខុស​ប្លែក​ពី​ភព​ដទៃ​ទៀត​ក្នុង​ចក្កវាឡ​។ ភពអង្គារ​​មាន​ព្រះចន្ទ​ ឬ​ជា​ផ្កាយ​រណប​ធម្មជាតិ​ចំនួន​ពីរ​គឺ​ Phobos ​និង​ Deimos ​ហើយ​សមាស​ភាគ​ឧស្ម័ន​នៅ​លើ​ភព​អង្គារ​មាន​ដូចជា​ កាបូន​ឌីអុកស៊ីត​ ៩៥,៩៧​% អាហ្គុង ១,៩៣​% នីដ្រូសែន ១,៨៩​% ។ អុក​ស៊ីសែន ០,១៤៦​% និង​កាបូន​មូណូ​អុកស៊ីត​ ០,០៥៥៧​% ។ គួរ​បញ្ជាក់​ថា​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ទូទាំង​ពិភពលោក​កំពុង​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ពី​ភព​អង្គារ​ពាក់ព័ន្ធ​នឹង​ការ​រស់រាន​មាន​ជីវិត​តាំង​ពី​អតីត​កាល​ ខណៈ​បេសកកម្ម​អនាគត​ត្រូវ​បាន​រៀប​ចំ​ឡើង​ដូចជា​បេសកកម្ម​ Mars ២០២០ ​របស់​អង្គការ​ណាសា​និង​ ExoMars ​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា​ ESA …

Read More »

បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ

ត្បិត​ថា​ការ​ចេញ​រក​ស៊ី​ដោយ​ខ្លួន​ឯង មាន​សេរី​ភាព មិន​រង​សម្ពោធ​ពី​នរណា​​ក៏​ដោយ តែ​មុុន​នឹង​ចង់​ចាប់​ផ្ដើម​ត្រូវ​ស្វែង​យល់ និង​សិក្សា​ពី​ចំណុច​ខ្វះខាត​សិន​ជៀស​វាងខាត​ដើម។ លោក បេ ចន្រ្តា អ្នក​រៀប​ចំ​កម្មវិធី​ Barcamp ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​ចែក​រំលែក​​គន្លឹះ​បទ​ពិសោធន៍​​ក្នុង​កម្មវិធី Barcamp tech talk សម្រាប់​អ្នក​ត្រៀម​ចាប់ផ្តើមជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ លោក បេ ចន្រ្តា អ្នក​រៀប​ចំ​កម្មវិធី​ Barcamp ១) សហគ្រិន​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ អាច​សរសេរ​ចេញ​ជា​ផែនការ​អាជីវកម្ម។ ២) ត្រូវ​មាន​យុទ្ធសាស្ត្រ​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​។ យ៉ាង​ហោច​ណាស់​ត្រូវ​អាច​រស់រាន​បាន​ចន្លោះ​ពី ៣ ទៅ ៥ ឆ្នាំ បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT។ ៣) ត្រូវ​មាន​ក្រុមការងារ​ដោយ​ឈរ​លើ​ចក្ខុវិស័យ​រួម ប្រកប​ដោយ​ការ​តាំងចិត្ត និង​ប្តូរផ្តាច់។ ៤) ត្រូវ​មាន​អ្នក​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​ទៅ​លើ បច្ចេកវិទ្យា​ដែល​ក្រុម​ខ្លួន​កំពុង​តែ​ប្រើប្រាស់ និង​អភិវឌ្ឍន៍។ ៥) ឆ្លង​តាម​បទពិសោធន៍​សហគ្រិន​មុនៗ លោក​សង្កេត​ឃើញ​ថា វិស័យ ICT កំពុង​តែ​ផ្ទុះ​ឡើង​ហើយ តែ​ខ្វះ​អ្នក​ជំនាញ​ពិតប្រាកដ​នៅ​ក្នុង​ស្រុក​ខ្មែរ ព្រោះ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​គ្រាន់​តែ​សរសេរ​កម្មវិធី​កំព្យូទ័រ …

Read More »