Home / Tech (page 1581)

Tech

វីដេអូ​ចាប់​កាន់​ Galaxy A8+ ធ្លាយមុនប្រកាសផ្លូវការ

ព័ត៌មាន​លម្អិត​អំពី​ Galaxy A8/A8+ ឆ្នាំ​ ២០១៨ ត្រូវ​បាន​គេ​ដឹង​ច្បាស់​បន្ថែម​ទៀត​ ក្រោយ​ពី​មាន​ការ​ធ្លាយ​វីដេអូ​ចាប់​កាន់​​ស្មាតហ្វូន​នេះ។ វីដេអូ​មាន​បង្ហាញ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ Galaxy A8+ ឆ្នាំ​ ២០១៨ ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ Galaxy Note 8 ខុស​គ្នា​ត្រង់​មិន​មាន​គែម​អេក្រង់​រាង​កោង។ វីដេអូ​បាន​បញ្ជាក់​ដែរ​ថា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ពិត​ជា​ស្ថិត​នៅ​ក្រោម​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ ហើយ​កាមេរ៉ា​ខាង​មុខ​មាន​ដល់​ទៅ​ពីរ​គ្រាប់។ លក្ខណៈ​សម្បត្តិ​ដែល​លេច​ធ្លាយ​ជា​មួយ​វីដេអូ​នេះ​គឺ​កាមេរ៉ា​ខាង​មុខ​របស់​ A8/A8+ មាន​​ទំហំ​ ១៦ MP Aperture f/1.9 រួម​នឹង​កាមេរ៉ា​ទំហំ​ ៨ MP មួយ​ទៀត​ មាន​ Aperture ដូច​គ្នា។ កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ​ ១៦ MP មាន​ Aperture f/1.7។ គេ​ដឹង​ទៀត​ថា​ Galaxy A8+ មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ ប្រភេទ​ Super AMOLED ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 1080 …

Read More »

ប្រទេស​ប៊ុលហ្គារី​ ​ត្រៀម​ប្រើ​ ​Bitcoins​ ​ដើម្បី​ដោះស្រាយ​បំណុល​ជាតិ

រដ្ឋាភិបាល​ប្រទេស​ប៊ុលហ្គារី​ ​គ្រោង​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoins​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​៣,៦​ ​ប៊ីលាន​ដុល្លារ​ ​ដើម្បី​ទូទាត់​ដោះស្រាយ​បន្ធូរបន្ថយ​បំណុល​ជាតិ​ ​ដែល​កំពុង​មាន​សរុប​ជាង​ ​១៦,៥​ ​ប៊ីលាន​ដុល្លារ។ Bitcoins​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ប៊ុលហ្គារី​ ​គ្រោង​ប្រើប្រាស់​ទាំង​នោះ​ ​គឺ​រឹបអូស​បាន​ពី​ប្រតិបត្តិការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រាជការ​ ​ដែល​ឃុបឃិត​នឹង​ក្រុម​ ​Hacker​ ​ក្នុង​ការ​បញ្ចូល​មេរោគ​ទៅ​កាន់​កុំព្យូទ័រ​របស់​ប្រជាពលរដ្ឋ​ ​ហើយ​លក់​កម្មវិធី​កម្ចាត់​មេរោគ​ ​និង​គ្រឿង​បន្លាស់​ដែល​ទូទាត់​ដោយ​ ​Bitcoins។ កាន់​តែ​គ្រោះ​ថ្នាក់​ ​មេរោគ​ទាំង​នោះ​ ​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​ផ្នែក​ ​Hardware​ ​កុំព្យូទ័រ​ជន​រង​គ្រោះ​ខូចខាត​ ​ហើយ​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​ថ្មី​ ​ខណៈ​គ្រឿង​ដែល​ត្រូវ​ប្ដូរ​ទាំង​នោះ​ ​គឺ​លក់​ផ្ដាច់​មុខ​ដោយ​មន្ត្រី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ប៊ុលហ្គារី។ ការ​បោស​សម្អាត​នេះ​ ​ក៏​រក​ឃើញ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​របស់​សាធារណរដ្ឋ យូហ្គោស្លាវី, ប្រទេស​ក្រិក, រ៉ូម៉ានី និង​ស៊េប៊ី៕ ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology… អាន​អត្ថបទ​បន្ទាប់ ពិត​អត់? iPhone​ ​ចាស់ៗ​ ​ហ៊ាន​អាប់ដេត​ ​iOS​ ​ជំនាន់​ថ្មី​ ​ថ្ម​នឹង​កាន់​តែ​ខ្សោយ លើ …

Read More »

បង្កើត​រថយន្តក្នុងក្តីស្រមៃ​ ដើម្បី​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​

កុមារា​កុមារី​កម្ពុជា ជា​ច្រើន​នាក់​បាន​ចូលរួម​ប្រកួតប្រជែង​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​ ដើម្បី​ចម្រាញ់​យក​ស្នាដៃ​គំនូរ​ល្អ​បំផុត​យក​ទៅ​ប្រជែង​ស្នាដៃ​គំនូរ​របស់​កុមារ​ដទៃ​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។ ក្រោម​ប្រធានបទ គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត លក្ខខណ្ឌ​នៃ​អាយុ​កុមារ​ដែល​អាច​ចូល​រួម​បាន​មាន ក្រោម​អាយុ ៨ឆ្នាំ, អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ និង​អាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ។ ការ​​ប្រកួត​ប្រជែង​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ នឹង​ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ ដើម្បី​ជ្រើសរើស​ស្នាដៃ​ដែល​ល្អ​ផ្ដាច់​គេ​ដើម្បី​​​យក​ទៅ​​ប្រកួត​ប្រជែង​​ស្នាដៃ​គំនូរ​របស់​កុមារ​មក​មក​ពី​ជុំវិញ​ពិភព​លោក​​​នៅ​ប្រទេស​ជប៉ុន។ លោក គង់នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជា​អ្នក​ផ្តួចផ្តើម​ការ​ប្រកួតប្រជែង​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ក្រុមហ៊ុន​ តូយ៉ូតា​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​មាន​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​គូរ​គំនូរ អាច​​បញ្ចេញ​នូវ​សមត្ថភាព គំនិត​ច្នៃ​ប្រឌិត តាម​ក្ដី​ស្រមៃ​ និង​អាច​ទៅ​ចូលរួមការ​ប្រកួតប្រជែង​ជា​អន្តរជាតិ​។ លោក​បន្ត​ថា ការ​រៀបចំ​កម្មវិធីនេះក៏​ជា​ផ្នែកមួយ​ជួយ​បណ្តុះ​ស្មារតី​ដ​ល់​កុមារ​តូចៗ​លើសិល្បៈ​គំនូរ​ ដើម្បីថ្ងៃ​ក្រោយ​​​ពួកគេ​អាច​​​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ​។ ជយលាភី​មាន​រង្វាន់​លេខ ១ ដល់ លេខ ៣ តាម​ប្រភេទ​អាយុ​នីមួយៗ នឹង​ទទួល​បាន​មេដៃ​ហើយ​គំនូរ​ដែល​ទទួល​បាន​ជយលាភី​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​ប្រកាស​ជ័យ​លាភី ថ្នាក់​ជាតិ នៅ​អំឡុង ខែ​មីនា ឆ្នាំ ២០១៨ និង​ជ័យ​លាភី​ថ្នាក់​ពិភពលោក នៅ​ខែ​សីហា …

Read More »

លេខ​សម្ងាត់​ដែល​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ចូល​ចិត្ត​ប្រើ​ ខុស​គ្នា​ដាច់​

ការ​ស្ទង់មតិ​ថ្មី​មួយ​ធ្វើ​ឡើង​​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​ EPC Group បាន​បង្ហាញ​ថា​ជាង​ ៣៧% នៃ​មនុស្ស​ ៦០០ នាក់​ដែល​ចូល​ក្នុង​ការ​ស្ទង់​មតិ​ សារភាព​ថា​ពួក​គេ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​​ តែ​ពេល​ណា​ដែល​វិបសាយ​ប្រាប់​ឲ្យ​ពួក​គេ​ប្ដូរ​ប៉ុណ្ណោះ។ ១១% នៃ​ ៦០០ នាក់​នោះ​ទៀត​សោត​ បាន​និយាយ​ថា​ពួក​គេ​ប្រើ​លេខ​សម្ងាត់​ដដែលៗ (ឬ​ស្រដៀង​ៗ​គ្នា) យ៉ាង​ហោច​ណាស់​ក៏​ ៧ ឆ្នាំ​ជាប់ៗ​គ្នា​ដែរ។ ដោយ​ឡែក​បើ​​សិក្សា​លើ​ភេទ​វិញ​ ​មនុស្ស​ប្រើ​ចូល​ចិត្ត​ប្រើ​ពាក្យ​ "password” ​ជា​លេខ​សម្ងាត់​របស់​ខ្លួន​ ច្រើន​ជាង​មនុស្ស​ស្រី​ ២,៨ ​ដង។ ចំណែក​មនុស្ស​ស្រី​ចូល​ចិត្ត​​ប្រើ​ឈ្មោះ​គូ​ស្នេហ៍​ជា​លេខ​សម្ងាត់​ ច្រើន​ជាង​មនុស្ស​ប្រុស​ ១,៣ ដង។ ទិន្នន័យ​ពី​ការ​ស្ទង់មតិ​នេះ​ដែរ​បង្ហាញ​ថា​​មាន​ ២២% សារភាព​ថា​ប្រើ​លេខ​សម្ងាត់​ដូចៗ​គ្នា​ដើម្បី​ Log In ចូល​វិបសាយ​ខុសៗ​គ្នា ហើយ​មាន​តែ​ ១៤% ប៉ុណ្ណោះ​ដែល​ប្រើ​លេខ​សម្ងាត់​ខុសៗ​គ្នា​​សម្រាប់​វិបសាយ​ខុសៗ​គ្នា៕​ ប្រភព៖ Sabay

Read More »

មានអ្នកប្រកាស​​លក់​​​រថយន្ត Aston Martin SV12​ ឆ្នាំ ២០១៤ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​

កាល​ពី​​ចុង​​​សប្តាហ៍​មុន​នេះ​ មាន​ម្ចាស់​គណនី​មួយ​បាន​ប្រកាស​ដាក់​លក់​រថយន្ត​​ទំនើប​ Aston Martin ម៉ូឌែល Vintage SV12​ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​។ ម្ចាស់​គណនី​​ឈ្មោះ Khun Dy ដែល​​បាន​ដាក់​លក់​រថយន្ត​ទំនើប​នេះបាន​បញ្ជាក់​ថា វា​​ជា​​ម៉ូឌែល Vintage SV12 ឆ្នាំ​ ២០១៤ ដែល​មាន​ផ្លាក​លេខ​ស្រាប់​ ជិះ​បាន​ប្រហែល​ជា ៨ ០០០ គីឡូម៉ែត្រ។ ការ​ប្រកាស​ដាក់លក់​រថយន្ត​ទំនើប​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម Facebook នៅ​កម្ពុជា​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​បាន​​​ចែក​រំលែក​គ្នា​ជា​ច្រើន​នាក់ ថែម​ទាំង​បាន​សាក​សួរ​ដេញ​ដោល​គ្នា​ពី​គុណភាព​រថយន្ត​នោះ​ទៀត​ផង។ យ៉ាង​ណានៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​គោល​បំណង​ដែល​ម្ចាស់​គណនី​រូបនោះ បង្ហោះ​លក់​លើ​អនឡាញ​នេះ​ផង​ដែរ៕ Vintage SV12​ ដែល​ដាក់​លក់​អនឡាញ អាន​អត្ថបទ​៖ មក​ដឹង​តម្លៃ Honda CB150R ស៊េរី ២០១៨ លក់​នៅ​ទីផ្សារ​ស្រុក​ថៃ និង​កម្ពុជា Toyota VIOS ស៊េរី ២០១៨ ​ទើប​មកដល់​ក្ដៅៗ តម្លៃ​ល្មម​ទិញ​ជិះ អត្ថបទ៖ …

Read More »