Home / Tech (page 1582)

Tech

មានអ្នកប្រកាស​​លក់​​​រថយន្ត Aston Martin SV12​ ឆ្នាំ ២០១៤ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​

កាល​ពី​​ចុង​​​សប្តាហ៍​មុន​នេះ​ មាន​ម្ចាស់​គណនី​មួយ​បាន​ប្រកាស​ដាក់​លក់​រថយន្ត​​ទំនើប​ Aston Martin ម៉ូឌែល Vintage SV12​ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​។ ម្ចាស់​គណនី​​ឈ្មោះ Khun Dy ដែល​​បាន​ដាក់​លក់​រថយន្ត​ទំនើប​នេះបាន​បញ្ជាក់​ថា វា​​ជា​​ម៉ូឌែល Vintage SV12 ឆ្នាំ​ ២០១៤ ដែល​មាន​ផ្លាក​លេខ​ស្រាប់​ ជិះ​បាន​ប្រហែល​ជា ៨ ០០០ គីឡូម៉ែត្រ។ ការ​ប្រកាស​ដាក់លក់​រថយន្ត​ទំនើប​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម Facebook នៅ​កម្ពុជា​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​បាន​​​ចែក​រំលែក​គ្នា​ជា​ច្រើន​នាក់ ថែម​ទាំង​បាន​សាក​សួរ​ដេញ​ដោល​គ្នា​ពី​គុណភាព​រថយន្ត​នោះ​ទៀត​ផង។ យ៉ាង​ណានៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​គោល​បំណង​ដែល​ម្ចាស់​គណនី​រូបនោះ បង្ហោះ​លក់​លើ​អនឡាញ​នេះ​ផង​ដែរ៕ Vintage SV12​ ដែល​ដាក់​លក់​អនឡាញ អាន​អត្ថបទ​៖ មក​ដឹង​តម្លៃ Honda CB150R ស៊េរី ២០១៨ លក់​នៅ​ទីផ្សារ​ស្រុក​ថៃ និង​កម្ពុជា Toyota VIOS ស៊េរី ២០១៨ ​ទើប​មកដល់​ក្ដៅៗ តម្លៃ​ល្មម​ទិញ​ជិះ អត្ថបទ៖ …

Read More »

ពិត​អត់? iPhone​ ​ចាស់ៗ​ ​ហ៊ាន​អាប់ដេត​ ​iOS​ ​ជំនាន់​ថ្មី​ ​ថ្ម​នឹង​កាន់​តែ​ខ្សោយ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​ ដែល​បាន​​ចែក​ចាយ​ទិន្នន័យ​ក្នុង​បណ្ដាញ​សង្គម​ ​Reddit​ ​បង្ហាញ​ថា​ ​Apple​ ​កំពុង​ធ្វើ​ឲ្យ​ថ្ម​ ​iPhone​ ​ម៉ូដែល​ចាស់​ៗ​ចុះ​ខ្សោយ​លឿន​ជាង​ធម្មតា​ ​ឬ​មាន​ដំណើរការ​រអាក់រអួល​ ​ពិបាក​ក្នុង​ការ​ប្រើប្រាស់។ របាយការណ៍​បាន​បញ្ជាក់​ថា​ ​Apple​ ​បាន​ទម្លាក់​សមត្ថភាព​ថ្ម​របស់​ ​iPhone​ ​ម៉ូដែល​ចាស់ៗ បាន​ដោយ​ប្រើប្រាស់​មុខងារ​ក្នុង​ ​iOS​ ​ជំនាន់​ថ្មី​ ​ពោល​ប្រសិន​ ​iPhone​ ​ណា​ដែល​តែង​អាប់ដេត​តាម​ការ​ណែនាំ​របស់​ ​Apple​ ​គឺ​ប្រឈម​នឹង​បញ្ហា​​ជា​មិន​ខាន​។ កាន់​តែ​ច្បាស់​ពី​ទង្វើ​ទម្លាក់​សមត្ថភាព​ថ្ម​ ​iPhone​ ​ម៉ូដែល​ចាស់​ៗ​ ​គឺ​ការ​តេស្ត​សាក​ល្បង​ពិន្ទុ​ ​Geekbench​ ​បញ្ជាក់​​យ៉ាង​ច្បាស់​ថា​ ​iPhone​ ​ចាស់​ប្រើ​ថ្ម​ដែល​ទើប​អាប់ដេត​ ​iOS​ ​អាច​ទទួល​ ​single-core score ១៤៦៦ និង multi-core score ២៥១៥​ ​ខណៈ​ ​iPhone​ ​ដដែល​តែ​ប្ដូរ​ថ្ម​ថ្មី​ ​ទទួល​បាន​ ​២៥២៥ single-core និង ៤៤៥៦ multi-core៕ ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ …

Read More »

រថយន្ត McLaren Senna តម្លៃ ១ លាន​ដុល្លារ​ បើ​ចង់​ទិញ ក៏​ហួស​ពេល​ដែរ

ក្រុមហ៊ុន McLaren បាន​ប្រកាស​បង្ហាញ​នូវ​រថយន្ត Senna ស៊េរី​ឆ្នាំ ២០១៨ ជា​ផ្លូវការ ដោយ​បង្គំ​នូវ​គ្រឿង​បរិក្ខារ​ទំនើប​​និង​លក្ខណៈ​ពិសេស​ម្យ៉ាង ទាំង​តួ​ខ្លួន​ក៏​ដូច​ជា​​ប្រអប់​លេខ​នៃ​រថយន្ត​​ស្រោប​ដោយ​សរសៃ​កាបូន​ Monocage III ធ្វើ​ឲ្យ​ទឹក​ថ្នាំ​ធន់​ជាប់​បាន​យូរ មិន​ងាយ​ច្រេះ និង​របក​នោះ​ឡើយ។ បំពាក់​នូវ​ម៉ាស៊ីន Twin-turbo V8 ចំណុះ ៤.០ លីត្រ ផលិត​កម្លាំង​បាន ៧៨៩ សេះ រត់​ដោយ​កង់​ខាង​ក្រោយ ទម្ងន់​ ២,៦៤១ ផោន។ ប្រភេទ​រថយន្ត​​ស្ព័រ Senna ស៊េរី​ឆ្នាំ ២០១៨ នឹង​ថ្លៃ​ប្រហែល ៧៥០ ០០០ ផោន ​នៅ​ចក្រភព​អង់គ្លេស (គិត​ទាំង​ថ្លៃ​ពន្ធ) និង​ប្រហែល ១ លាន​ដុល្លារ ​នៅ​ទឹកដី​អាមេរិក។ មាន​ប្រហែល ៥០០ គ្រឿង​នឹង​ដឹក​ជញ្ជូន​ចេញ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​ក្រោយ ប៉ុន្តែ​ហួស​ពេល​ទៅ​ហើយ ថ្វី​បើ​នរណា​ម្នាក់​មាន​បំណង​ចង់​បាន ស្រប​ពេល McLaren …

Read More »

Spotify រក​បាន​ដៃ​គូ​ថ្មី ល្មម​ឲ្យ Apple និង Google ខ្លាច​រអា

ក្រុមហ៊ុន​ផលិត​កម្មវិធី​តន្ត្រី Spotify បាន​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Tencent ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​ការ​ទិញ​ភាគហ៊ុន​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចុះ​ផ្សាយ ក្រុមហ៊ុន​របស់​ប្រទេស​ស៊ុយអែត​មួយ​នេះ នឹង​ទិញ​ភាគហ៊ុន​មួយ​ផ្នែក​ធំ​ពី Tencent Music Entertainment ដោយ​ចំណាយ​ជា​សាច់​ប្រាក់។ នាយក​ប្រតិបត្តិ Spotify លោក Daniel Ek បាន​ថ្លែង​​ថា "វា​ជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​រវាង​ក្រុមហ៊ុន​មាតិកា​តន្ត្រី​ល្បី​ទាំង ២ ក្នុង​លោក ដែល​នេះ​នឹង​ផ្តល់​ផល​ចំណេញ​​ទាំង​សង​ខាង​ពី​កំណើត​នៃ​ការ​ផ្សាយ​ផ្ទាល់​ចម្រៀង​ជុំវិញ​ពិភពលោក"។ រំឭក​ថា​ Tencent ជា​ក្រុមហ៊ុន​ធំ​បំផុត​ក្នុង​ប្រទេស​ចិន មាន​សក្តានុពល​លើ​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត ដោយ​ធ្លាប់​បាន​បង្កើត​កម្មវិធី WeChat ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ក្នុង​ស្រុក ខណៈ Google, Twitter និង Facebook ពុំ​មាន​ឱកាស​ខ្ពស់​ហក់​ចូល​ទីផ្សារ​ប្រទេស​នេះ​ឡើយ។ បើ Spotify មាន​ Tencent ជា​ខ្នង​បង្អែក ទំនង​ជា​ស្រវា​បាន​ឱកាស​ច្រើន​ក្នុង​ការ​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​យក្ស​មួយ​នេះ។ កន្លង​ទៅ Spotify ពុំ​មាន​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​ឡើយ ខណៈ​ទីផ្សារ​សកល​គិត​ត្រឹម​ខែ​កក្កដា មាន Subscriber ប្រមាណ ៦០ លាន​នាក់ …

Read More »

មិនមែន​ពីរ​គ្រាប់​ដូច​មុន Huawei P11 នឹង​​បំពាក់​កាមេរ៉ា​ដល់​ ៣ គ្រាប់ ទំហំ 40MP

ប្រភព​ពី​ Evan Blass បាន​ទស្សន៍ទាយ​ត្រកូល P ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​ Huawei នឹង​បំពាក់​កាមេរ៉ា​ខាង​ក្រោយ ៣ គ្រាប់ ទំហំ 40MP គាំទ្រ​មុខងារ Hybrid Zoom ដល់​ទៅ 5x។ គេ​ជឿ​ថា​ ម៉ូដែល P11 ដែល​គ្រាប់​កាមេរ៉ា​ទាំង​នោះ អាច​ជួយ​ឲ្យ​ផ្ដិត​យក​ពន្លឺ​បាន​ជិត ១០០ ភាគរយ នៅ​លក្ខខណ្ឌ​ពន្លឺ​ស្រអាប់ បន្សំ​ជំនួយ​ការ​ឆ្លាតវៃ AI បូក​រួម​បន្ទះ​ឈីប​ជំនាន់ Krin 970 ជំរុញ​សមត្ថភាព​ម៉ាស៊ីន​ឲ្យ​កាន់​តែ​ខ្លាំង។ កាមេរ៉ា​មុខ​នឹង​មាន​ទំហំ 24MP អាច​ថត Portrait ដូច​កាមេរ៉ា​ក្រោយ ដែល​វា​ត្រូវ​បាន​សហការ​ផលិត​រវាង​ក្រុមហ៊ុន Huawei និង Leica។ បំពាក់​អេក្រង់ ៦ អ៊ីញ TFT LCD ផ្គត់ផ្គង់​ដោយ​ SAMSUNG នូវ​កម្រិត 2244×1080 ភីកសែល …

Read More »