Home / Tech (page 1587)

Tech

Zoomer-X ឆ្នាំ ២០១៨ ទើប​មាន​លក់​នៅ​វៀតណាម​ ដឹង​តម្លៃ​ប៉ុន្មាន​ទេ?

ម៉ូតូ​ Zoomer-X ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ បាន​លេច​មុខ​លើ​​ទីផ្សារ​ប្រទេស​ថៃ​ នៅ​ដើម​ខែ​សីហា​ ​ហើយ​​ប្រមាណ​មួយ ទៅ ពីរ​សប្ដាហ៍​ក្រោយ​ក៏​​បាន​បង្ហាញ​វត្តមាន​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ដោយ​ឡែក​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​វិញ ទើប​តែ​មាន​ Zoomer-X ស៊េរី​ថ្មី​លក់​ ​នៅ​ដើម​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ។ Zoomer-X ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ ៦១,៥ លាន​ដុង​ (ប្រមាណ​ ២ ៧០០ ដុល្លារ) ឯណោះ។ ជា​តម្លៃ​ដ៏​ខ្ពស់​មួយ​បើ​ធៀប​នឹង​ប្រទេស​កម្ពុជា ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២ ២០០ ដុល្លារ។ Zoomer-X ឆ្នាំ​ ២០១៨ មាន​រចនាបថ​រូបរាង​មិន​ខុស​ពី​ស៊េរី​មុនៗ​ឡើយ ប៉ុន្តែ​មាន​ការ​ប្ដូរ​ពណ៌​​រូបរាង​ រួម​ទាំង​បំពង់​ទីប​ដែក​នៅ​ផ្នែក​ខាង​​មុខ​ និង​ក្រោយ​​ ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ​មួយ​កម្រិត៕ ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

Read More »

បើ​ថា Linux សមត្ថភាព​បញ្ជូនទិន្នន័យ​លឿនជាង Window មក​ស្វែង​យល់ទាំង​អស់គ្នា​

Hard drive ត្រូវ​បាន​បែងចែក​ជា Sector ហើយ Sector ត្រូវ​ដាក់​ជា​ក្រុម​ទៅ​ជា Cluster ដែល​តំណាង​ឲ្យ Continuous block របស់ Storage space លើ Disk។ ដើម្បី​គ្រប់គ្រង Cluster ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើ​ File system។  File system អាច​ជា FAT ឬ File Allocation Table មាន​ប្រើ​តាំង​ពី​ឆ្នាំ ១៩៧៧ ហើយ​នៅ​បន្ត​ប្រើ​ក្នុង USB flash drive។ អ្នក​ប្រហែល​ជា​ធ្លាប់​លឺ APFS (Apple Filesystem) ជា​ស្តង់ដារ​ថ្មី​ប្រើ​លើ​ម៉ាស៊ីន Mac។  Linux និង Window ប្រើ​ File system ខុសគ្នា​។ File system របស់ Window គឺ NTFS (New Technology File System) ជា​ប្រព័ន្ធ​មួយ​ដែល​ក្រុមហ៊ុន Microsoft បាន​បង្កើត​សម្រាប់ Window NT 3.1 ក្នុង​ឆ្នាំ ១៩៩៣។ Linux មាន​ទម្រង់​ច្រើន​ជាង Windows ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Linux ប្រើ EXT4 (Fourth Extended File System) ជា Default ដែល​មាន​លក្ខណៈ​ស្ថិរភាព​នៅ​ឆ្នាំ ២០០៨ ដោយ​ជំនាន់​ដើម​គឺ EXT មាន​នៅ​ឆ្នាំ ១៩៩២។ File …

Read More »

សម្ភារៈ​ទាំង ១២ ចាំបាច់ត្រូវតែមាន​ ដើម្បីផលិតរូបបានកាន់តែល្អ

ប្រសិនបើ​អ្នក​ទៅ​កាន់​ហាង​លក់​កាមេរ៉ា អ្នក​នឹង​ឃើញ​មាន​សម្ភារៈ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ថតរូប​។ វា​មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​ជ្រើសរើស​មួយ​ណា​គួរ​ចាំបាច់​មាន​ប្រើ។ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​សម្ភារៈ​ទាំង ១២ ផ្តល់​ប្រយោជន៍​ល្អ​ដល់​ការ​ថតរូប​របស់​អ្នក​។ ១. Lens Pen Lens Pen ជា​ឧបករណ៍​សម្រាប់​សម្អាត​ស្នាម​ប្រឡាក់​ និង​ធូលី​ដី​នៅ​លើ​ Lens ដោយ​មាន​សារធាតុ​កាបូន​ស្ងួត​នៅ​មួយ​ចំហៀង និង​មួយ​ចំហៀង​ទៀត​មាន​នូវ​ច្រាស់​ទន់​ងាយស្រួល​ក្នុង​ការ​សម្អាត​។ ២. Rocket Blower អ្នក​មិន​គួរ​ប្រើ​នូវ​ខ្យល់​ខ្លាំង​ដើម្បី​សម្អាត​កាមេរ៉ា​អ្នក​ទេ​ ជាពិសេស​លើ​ Sensor។ អ្នក​អាច​ប្រើ​ឧបករណ៍​នេះ​ ដោយ​មាន​ខ្យល់​ល្មម​ងាយស្រួល​សម្អាត​។ ៣. Wireless Shutter Release ឧបករណ៍​នេះ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ថតរូប​លក្ខណៈ​គ្រួសារ​បែប​ Portraits, ការ​ថតរូប​ពេល​យប់​, ការ​ថតរូប​ទេសភាព​ ឬ​អាច​ប្រើ​គ្រប់​ពេល​អ្នក​ដាក់​កាមេរ៉ា​លើ​ Tripod។ អ្នក​គួរ​ពិនិត្យ​មើល​ឧបករណ៍​អ្នក​ ដោយ​ប្រាកដ​ថា​អាច​ភ្ជាប់​ទៅ​នឹង​ Remote port របស់​កាមេរ៉ា​។ ជា​ធម្មតា​ Remote និង​ Receiver មាន​លក្ខណៈ​ដូចគ្នា​ទោះ​ជា​ឧបករណ៍​អ្វី​ក៏​ដោយ​ តែ​ខ្សែ​ដែល​ភ្ជាប់​ពី​ Receiver ទៅ​កាន់​កាមេរ៉ា​អាច​ខុសគ្នា​ អាស្រ័យ​លើ​ម៉ូដែល​កាមេរ៉ា​។ ៤. Tripod ក្នុង​ការ​ថតរូប​ អ្នក​គួរ​ប្រើ​ឧបករណ៍​នេះ​ជំនួយ​ ដើម្បី​បង្កើត​លទ្ធផល​រូបភាព​កាន់​តែ​ល្អ​ ដោយ​អ្នក​ងាយស្រួល​កំណត់​ប្លង់​ថត​ និង​ផ្តល់​លំនឹង​ដល់​ការ​ថត​។ …

Read More »

គន្លឹះ​ងាយៗ​ក្លាយ​ខ្លួន​ជា​អ្នក​ថត​វីដេអូ Vlog ដ៏​ល្បីល្បាញ​ម្នាក់

Vlog ដែល​មក​ពី​ពាក្យ​ពេញ Video blog ឬ Video log សំដៅ​ទៅ​ដល់​ការ​ផលិត​វីដេអូ​នៃ​ខ្លួន​ឯង, ព្រឹត្តិការណ៍ ឬ​បរិយាកាស​ណា​មួយ ចូល​ទៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត។ ប្រភេទ​វីដេអូ Vlog ដែល​ពេញ​និយម​បំផុត ច្រើន​មាន​លើ​គេហទំព័រ YouTube។​ +ដើម​កំណើត​នៃ Vlog: កើត​ដំបូង​នៅ​ថ្ងៃ​ទី ២ មករា ឆ្នាំ ២០០០ លោក Adam Kontras បាន​បង្ហោះ​វីដេអូ​មួយ​ទាក់ទង​នឹង​ការ​ជូន​ដំណឹង​ដល់​មិត្តភ័ក្ដិ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ដែល​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ទីក្រុង Los Angeles។ រំលង​ដល់​ខែ​វិច្ឆិកា Adrian Miles ក៏​បង្ហោះ​វីដេអូ​ស្រដៀង​គ្នា​ប៉ុន្តែ​បន្ថែម​អក្សរ​នៅ​ក្នុង​រូបភាព ស្រប​ពេល​ឆ្នាំ ២០០៤ Steve Garfield បាន​បង្កើត​នូវ​ប្លុក​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​បង្ហោះ​វីដេអូ​ Vlog។ រូបតំណាងការថតវីដេអូ Vlog ត្រូវ​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ឆ្នាំ ២០០៥ នៅ​លើ​គេហទំព័រ Yahoo រំលង​មួយ​ឆ្នាំ​នៃ​ការ​បង្កើត YouTube ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ក៏​ប្រែ​ក្លាយ​ជា​គេហទំព័រ​ធំ​បំផុត​លំដាប់​ទី ៥ …

Read More »

បើ​មាន​ Bitcoin មួយ​ អាច​ទិញ​ឡាន​បាន​​ពេល​នេះ

​មាន​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​ជា​ច្រើន​ថា​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin នឹង​បន្ត​ឡើង​ថ្លៃ​​ជា​បន្ត​បន្ទាប់​ ដោយ​មាន​អ្នក​ជំនាញ​ខ្លះ​អះអាង​ថា​តម្លៃ​ Bitcoin នឹង​ឡើង​ដល់​ ៤ ម៉ឺន​ដុល្លារ​នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១៨។ កាល​ពី​ម្សិលមិញ​នេះ​ Bitcoin បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​មួយ​ឯកតា​មាន​តម្លៃ​ប្រមាណ​ ១៧ ០០០ ដុល្លារ។ ដោយ​ឡែក​តម្លៃ​របស់​ Bitcoin នា​ពេល​បច្ចុប្បន្ន​សល់​ត្រឹម​តែ​ប្រមាណ​ ១៥ ៨០០ ដុល្លារ​ប៉ុណ្ណោះ មាន​​ការ​ធ្លាក់​ចុះ​តម្លៃ​ជា​ច្រើន​ក្នុង​ពេល​ ១ ថ្ងៃ។ ​​ ​Michael Gronager នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សុវត្ថិភាព​ Chainalysis បាន​​លើក​ឡើង​ថា​នៅ​សប្ដាហ៍​ក្រោយ​តម្លៃ​របស់​ Bitcoin អាច​នឹង​​កើន​ឡើង​​បន្ត​ទៀត​ ប៉ុន្តែ​មិន​មែន​​ឡើង​​​​ខ្លាំង​ដូច​ក្នុង​សប្ដាហ៍​នេះ​ឡើយ៕ ​​​ ប្រភព៖ Coin Desk ប្រែ​សម្រួល៖ សុខហេង

Read More »