Home / Tech (page 1588)

Tech

ចូល​មើល​ថា​អ្នក​ណា​គាំទ្រ​អ្នក​ ងប់ងុល​ជាង​គេ​​លើ Facebook នៅ​ឆ្នាំ​ ២០១៧ នេះ

ជា​រៀង​រាល់​ឆ្នាំ​ Facebook តែង​តែ​ធ្វើ​ការ​បូក​សរុប​​សកម្មភាព​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​តាម​រយៈ​ Year in Review ដោយ​បាន​​យក​​រូបភាព​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​មក​ធ្វើ​ជា​វីដេអូ។ ​​​​​​​នៅ​ Year in Review ​ក៏​មាន​បង្ហាញ​ពី​ចំនួន​មិត្តភ័ក្ដិ​​ថ្មីៗ​​​​ក្នុង​ឆ្នាំ​ ២០១៧, ចំនួន​ Like ឬ ចំនួន​ Reaction ផ្សេង​ទៀត​ដែល​អ្នក​ទទួល​បាន និង​មាន​បង្ហាញ​ពី​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​អ្នក​ផង​ដែរ។ ដើម្បី​ចូល​ទៅ​កាន់​ Year in Review អាច​ចូល​ទៅ​កាន់​វិបសាយ https://www.facebook.com/yearinreview2017 ឬ អាច​ចុច​លើ​ពាក្យ​ថា​ Watch Yours នៅ​ពេល​ឃើញ​វីដេអូ​ Year in Review របស់​អ្នក​ដទៃ៕ អត្ថបទ៖ សុខហេង

Read More »

ជិត​មាន​ហើយ ទូរសព្ទ Samsung មេម៉ូរីទំហំ ៥១២ GB

កាល​ពី​ពេល​ថ្មីៗ Samsung បាន​ប្រកាស​ថា​ខ្លួន​កំពុង​ចាប់​ផ្តើម​ផលិត​មេម៉ូរី​ដែល​មាន​ទំហំ​ដល់​ទៅ 512GB សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០១៨។ មេម៉ូរីម៉ាស៊ីន ៥១២ GB ដែល​អាច​នឹង​ចេញ​ឆ្នាំ ២០១៨ ​មេម៉ូរី​ទំហំ​យក្ស 512GB នេះ​មាន​សមត្ថភាព​អាចផ្ទេរ​(Transfer)ឯកសារ​បាន​លឿន​មែន​ទែន ដោយ​ល្បឿន​​ចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ ២៥៥ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(255 MB/s) និង​ចម្លង​ទិន្នន័យ​ចេញ ​(read)​ បាន​ដល់ ៨៦០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(860 MB/s)។ ឯ​​ល្បឿនផ្ទេរ​វីដេអូ​ទំហំ 5GB វិញ​វា​អាច​ធ្វើ​បាន​លឿន​ជាង ៦ ដង​បើ​ធៀប​នឹង​ល្បឿន SSD ជំនាន់​ឥឡូវ។ បើ​ធៀប​ជាមួយ​មេម៉ូរី​ប្រភេទ MicroSD ល្បឿន​វា​លឿន​ជាង ៨ ដង។ ចំពោះ​ល្បឿន Random វីដេអូ​វិញ មេម៉ូរី​នេះ​អាចចម្លង​ទិន្នន័យ​ចេញ ​(read)​ ដល់ 42,000 IOPS និង​ល្បឿនចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ 40,000 …

Read More »

គិត​ម៉េច​ដែរ បើ​រាង Xperia ស៊េរី ២០១៨ ​ប្រែ​ទៅ​ជា​បែបនេះ?

គេហទំព័រ Vortex.ge បាន​ផ្ដល់​នូវ​តម្រុយ​ខ្លះ​តាម​រយៈ​គំរូ​រាង​នៃ​ស្មាតហ្វូន SONY Xperia ស៊េរី​ឆ្នាំ ២០១៨ ចំនួន ២ម៉ូដែល។ ស្ថិត​ក្នុង​តួ​ខ្លួន​ថ្មី ស្រោប​ដោយ​អេក្រង់​ពេញ​នៃ​ផ្ទៃ​សង​ខាង មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ពីរ​គ្រាប់ បន្សំ​នឹង Speaker ភ្លោះ​ខាង​មុខ ហើយ​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ខាង​ក្រោយ។ ទំហំ​អេក្រង់​យ៉ាង​តូច ៥.៥ អ៊ីញ កម្រិត 4K និង​មាន RAM 6GB ហើយ​អង្គ​ផ្ទុក 128GB បន្សំ​នឹង​ឈីប Snapdragon 845។ ថ្វី​បើ​ការ​បង្ហាញ​ខ្លួន​និង​តម្លៃ​នៅ​រក្សា​ទុក​ជា​អាថ៌កំបាំង ប៉ុន្តែ​ជុំវិញ​តួ​ខ្លួន​នៃ​ស្មាតហ្វូន​មតិ​ជា​ច្រើន​ជឿជាក់ SONY នឹង​ផ្លាស់ប្ដូរ​យ៉ាង​ពិត​ប្រាកដ​មែន។ ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology… អានអត្ថបទ: SAMSUNG បាត់​ឈ្មោះ​ពី​កំពូល​ស្មាតហ្វូន​ទាំង ៥ ក្នុង​ប្រទេស​ចិន ជើង​ខ្លាំង ៣ ម៉ូដែល​​ប្រកួត​លើ​វិញ្ញាសា Portrait លទ្ធផល​ទៅ​ជា​បែប​ណា? …

Read More »

មេ​ Tesla ​ភ្នាល់​ជាមួយ​មេ​ Boeing ​នរណា​អាច​ជាន់​ដី​ភព​អង្គារ​មុន​គេ​?

នាយក​ប្រតិបត្តិ​របស់​ Tesla ​និង​ SpaceX ​លោក​ Elon Musk ​បាន​តតាំង​សម្តី​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing ​លោក​ Dennis Muilenburg ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ជុំវិញ​រឿង​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ​ (Mars) ​ឱ្យ​បាន​មុន​គេ​ ។ លោក​ Muilenburg ​ប្រាប់​ទីភ្នាក់​ងា​ Jim Cramer ​របស់សារព័ត៌មាន​ CNBC ​ថា​ នៅទីបញ្ចប់​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ​ ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​មនុស្ស​ដំបូង​គេ​ដែល​ជាន់​លើ​ដី​នោះ​ នឹង​ធ្វើ​ដំណើរ​តាម​រយៈ​គ្រាប់​រ៉ុកក្កែត​របស់​ Boeing ។ ភ្លាមៗ​នោះ​ Musk ​ក៏​បាន​តប​ដោយ​សរសេរ​ថា​ "​ធ្វើ​វា​ចុះ​" ។ Muilenburg ធ្លាប់​ប្រកាស​ដូចគ្នា​កាល​ពី​មុន​រួម​ទាំង​ការ​ប្រកាស​ឆ្នាំ​មុន​នៅ​ឯ​សន្និសីទ​បច្ចេកវិទ្យា​ ។ ទោះ​ជា​យ៉ាង​ក៏​ដោយ​មហិច្ចិតា​របស់​ Musk ​មិន​ត្រឹម​តែ​ឈាន​ទៅ​ដល់​ភព​អង្គារ​ប៉ុណ្ណោះ​ទេ​តែ​ជា​ការ​គ្រប់គ្រង​លើ​ភព​តែ​ម្តង​ ។ កាល​ពី​ខែ​តុលា​មហា​សេដ្ឋី​បច្ចេកវិទ្យា​វ័យ​ ៤៦​ឆ្នាំ​ Musk ​បាន​គូស​បញ្ជាក់​ពី​យុទ្ធសាស្រ្ត​របស់​ SpaceX ​សម្រាប់​ការ​ឈាន​ទៅ​ដល់​ភព​អង្គារ​និង​គោលដៅ​នៃ​ការ​តាំង​ទី​លំនៅ​នៅ​របស់​មនុស្ស​ជាតិ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​លោក​បង្កើត​ឱ្យ​មាន​មនុស្ស​ទៅ​ជា​ …

Read More »

អ្នក​វិភាគ Ming-Chi Kuo ​ថា​ iPhone ២០១៨ ​នឹង​មាន​ថាមពល​ថ្ម​ខ្លាំង​ជាង​ ២០១៧

កំពូល​អ្នក​វិភាគ​របស់​ក្រុមហ៊ុន​ KGI Securities ​ដែល​ទាយ​ពី​ស្ថានភាព​ក្រុមហ៊ុន​ Apple ​ប្រុង​នឹង​កើត​ឡើង​មិន​ងាយ​ខុស​ លោក​ Ming-Chi Kuo ​និយាយ​ថា​ iPhone ​ឆ្នាំ​ ២០១៨​ទាំង​បី​គ្រឿង​ នឹង​មាន​ថាមពល​ថ្ម​ធំ​ជាង​ iPhone 8, 8 Plus ​និង​ iPhone X ​ដែល​បង្ហាញ​ក្នុង​ឆ្នាំ​ ២០១៧ ​ទៅ​ទៀត​ ។ លោក​ Ming-Chi Kuo ​និយាយ​ថា​ ថ្ម​របស់​ iPhone ​ឆ្នាំ​ ២០១៨ ​មាន​រាង​អក្សរ​ L ​ដូច​ទៅ​នឹង​ថ្ម​ដែល​មាន​ក្នុង​ iPhone X ​តែ​ថាមពល​ខ្លាំង​ជាង​១០​%​និង​កាន់​ថ្ម​យូរ​ជាង​ប្រហែង​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង​ឯណោះ​ ។ Kuo ​ព្យាករណ៍​ថា​ថាមពល​ថ្ម​ iPhone ទំហំ​ ៥.៨ ​អ៊ីញ​ឆ្នាំ​ ២០១៨ ​នឹង​មាន​កម្លាំង​ថ្ម​ចន្លោះ​ពី​ ២៩០០ mAh …

Read More »