Home / Tech (page 1589)

Tech

មិន​បាច់​អស់លុយ សប្បាយ​ចិត្ត​ទៀត ចេះ​បច្ចេកទេស​ខ្លះៗ​ពី​ការ​លាង​រថយន្ត​

ការ​លាង​រថយន្ត​ មិន​មែន​​ត្រឹម​​តែ​យក​សាប៊ូ​​ និង​ទឹក​មក​ជះ​​ឲ្យ​រួច​​នោះ​ទេ​ គឺ​​ត្រូវ​មាន​បច្ចេកទេស​ ដើម្បី​​ឲ្យ​​រថយន្ត​​​នៅ​ថ្មី​ភ្លឺ​រលោង​កាន់​ឆ្នាំ​។ អ្នក​អាច​យក​រថយន្ត​ទៅ​លាង​នៅ​​ការ៉ាស់​​ ដោយសារ​គេ​មាន​ឧបករណ៍​គ្រប់គ្រាន់​និង​បច្ចេកទេស​ត្រឹមត្រូវ។ តែ​បើ​​គិត​ថា​ទៅ​ការ៉ាស់​ខ្លាច​អស់លុយ ណាមួយ​ចង់​លម្ហែរ​អារម្មណ៍​នៅ​ចុង​សប្តាហ៍​ផង Sabay ប្រាប់តិកនិក​ពី​ការ​លាង​រថយន្ត​​ តាម​ការ​សាកសួរ​​ពី​ការ៉ាស់​​មួយ​ចំនួន​ ក៏​ដូចជា​ការ​​ស្រាវជ្រាវ​ពី​ប្រភព​ព័ត៌មាន​បរទេស​។ មុន​ពេល​លាង៖ ​គួរ​ជ្រើស​រើស​ទីតាំង​សម​ស្រប មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​ជួត​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត។ ត្រូវ​មាន​ប្រដាប់​ប្រដា​គ្រប់​គ្រាន់​​​ដូច​ជា សាប៊ូ ឧបករណ៍​លាង​សម្អាត​​ដូចជា កន្សែង ធុង​សម្រាប់​ដាក់​ទឹក​ដោយ​ដាក់​ទឹក​ធម្មតា និង​ទឹក​សាប៊ូ​ផ្សេង​ពី​គ្នា។ ពេល​លាង​សម្អាត៖ គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។ លាង​តាម​ផ្នែក​ ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ចក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​តួ​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន​​បាន​។ ចាំបាច់​ពេល​លាង​ ត្រូវ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អូស​បាន​កម្ទេចកំទី​ធូលី​នានា​ ​និង​គួរ​ប្រើ​ក្រណាត់​ទន់ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ …

Read More »

រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

Facebook បាន​ចេញរបាយការណ៍​ប្រចាំ​ឆ្នាំ សម្រាប់​រឿងរ៉ាវ​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០១៧។ ដោយ​​បែងចែក​ជា ៣ ប្រភេទ​រួម​មាន​ការ​​ជូន​ដំណឹង (Posts), ការ​ឆ្លើយតប​វិបត្តិ (Crisis Response) និង​ព្រឹត្តិការណ៍​នានា។ ក្នុង​នោះ​បញ្ហា​សិទ្ធិ​មនុស្ស សោកនាដកម្ម និង​គ្រោះ​ធម្មជាតិ​បាន​ក្លាយ​​ប្រធាន​បទ​រឿង ដែល​នាំ​ឲ្យ​មាន​ជជែកគ្នា​យ៉ាង​ច្រើន​ពី​អ្នក​ប្រើប្រាស់។ រឿង​ដែល​ទទួលការ​ចាប់អារម្មណ៍​បំផុត​គឺ​​ទិវា​​សិទ្ធិ​នារី​អន្តរជាតិ។ តាម Facebook វា​ក្លាយ​ជា​​ព្រឹត្តិការណ៍​ដែល​មាន​អ្នក​និយាយ​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​យក្ស​​ឆ្នាំ ២០១៧។ តាម​ដោយ​ទិវា​សិទ្ធិ​មនុស្ស ក៏​ជា​ប្រធាន​បទ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រចាំ​ឆ្នាំ ២០១៧។ ដោយ​ឡែក​បញ្ហា​គ្រោះ​ធម្មជាតិ​រំជួយ​ដី​នៅ​ប្រទេស​មិកស៊ិក មាន​មនុស្ស​រាប់​លាន​នាក់​បាន​ឆ្លើយ​តប​បញ្ជាក់​ពី​សុវត្ថិភាព​និង​ការ​ផ្ដល់​ជំនួយ និង​ខ្យល់​ព្យុះ Hurricane Harvey នៅ​សហរដ្ឋអាមេរិក​ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​រៃ​អង្គាស​ធំ​បំផុត​លើ​បណ្ដាញ​សង្គម Facebook ប្រមូល​បាន​ជាង ២០ លាន​ដុល្លារ​ ក្រោយ​ពី​គ្រោះ​មហន្តរាយ​នេះ​បាន​បញ្ចប់។ រូបតំណាង Hurricane Harvey ដោយឡែក​ចំពោះ​ការ​ផ្សាយ​ផ្ទាល់​ដែល​មាន​សក្ដានុពល​ខ្លាំង​បំផុត គឺ​ព្រឹត្តិការណ៍ One Love Manchester ធ្វើ​ឡើង​ក្នុង​គោលបំណង​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​នៅ​ទឹកដី​អង់គ្លេស ប្រមូល​ថវិកា​បាន​ជាង ៤៥ មុឺន​ដុល្លារ និង​មាន​អ្នក​ទស្សនា​ប្រមាណ ៨០ …

Read More »

បុគ្គលិក​សម្ងាត់​លួច​បង្ហើប ធ្វើ​ឲ្យ​​ Apple ធ្លាក់​លេខ​សឹង​ដល់បាត

ក្រុមហ៊ុន Apple បាន​ធ្លាក់​ពី​លេខ ៣៦ មក​ ៨៤ ជា​ "កន្លែង​ធ្វើ​ការ​ល្អ​បំផុត" ពី Glassdoor។ ខុស​ពី​ការ​ចាត់​ចំណាត់​ថ្នាក់​ដទៃ​ទៀត លទ្ធផល​នេះ​ផ្អែក​ចេញ​ពី​ការ​ផ្ដល់​ព័ត៌មាន​សម្ងាត់​ តាម​រយៈ​បណ្ដាញ​បុគ្គលិក​ស្ម័គ្រចិត្ត​ ទាក់ទង​នឹង​បរិយាកាស​ការងារ​និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​។ Glassdoor ចុះ​ស្រង់​យក​តែ ៥ ប្រទេស​ប៉ុណ្ណោះ​រួម​មាន​អាមេរិក, កាណាដា, បារាំង, អង់គ្លេស និង​អាល្លឺម៉ង់ ដោយ​រាប់​ជា​ប្រភេទ ១០០ កន្លែង​ធ្វើ​ការ​ល្អ​បំផុត (មាន​បុគ្គលិក​លើស​ពី ១ ពាន់​នាក់) និង​ប្រភេទ​ស្ថាប័ន​ខ្នាត​តូច&កណ្ដាល (មាន​បុគ្គលិក​ក្រោម ១ ពាន់​នាក់)។ ពិន្ទុ​ខ្ពស់​បំផុត ៥ និង​ទាប​បំផុត ១ ខណៈ​ក្រុមហ៊ុន Facebook ឈរ​តំណែង​កំពូល​ទទួល​បាន ៤.៦ ពិន្ទុ និង Google លេខ ៥ បាន ៤.៦ ពិន្ទុ ចំណែក​ឯ Apple …

Read More »

អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន

អស់​រយៈពេល​មួយ​ឆ្នាំ​ ដែល​ហ្គេម​ជា​ច្រើន​ Instant Game នៅ​លើ Messenger ត្រូវ​បាន Facebook ប្រកាស​​ឲ្យ​​អ្នក​​​អាច​លេង​ដើម្បី​កែ​អផ្សុក។ ដោយ​ឡែក​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ Facebook ក៏​​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត អាច​អនុញ្ញាតិ​ឲ្យ​អ្នក​លេង​ហ្គេម​ក្នុង Messenger អាច Live ​ក៏​បាន Video Chat ក៏​បាន។ មុខងារ​ថ្មី​នេះ​អាច​ប្រើ​បាន​ទាំង iOS និង Android ដោយ​គ្រាន់​តែ​ចុច​បើក Messenger ចុច​លើ​រូប​កាមេរ៉ា​ខាង​លើ អ្នក​អាច​លេង​ហ្គេម អាច Live ឬ Video Chat ក៏​បាន​ក្នុង​ពេល​តែ​មួយ។ ជាង​នេះ​ទៀត អ្នក​ក៏​អាច​ថត​វីដេអូ​ទាំង​នោះ​ទុក​ក្នុង​ទូរសព្ទ​បាន​ផង​ដែរ។ មុខ​ងារ​នេះ​អាច​នឹង​មិន​ទាន់​មាន​សម្រាប់​គណនី​អ្នក​ប្រើ​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា តែ​អាច​នឹង​មាន​ឆាប់ៗ។ Facebook ក៏​បាន​បន្ថែម​ហ្គេម​ចំនួន ២០ ទៀត​សរុប​ទាំង​អស់ ៧០ ហ្គេម​ក្នុង​ Messenger។ ការ​បង្កើត​មុខងារ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​ចំណាយ​ពេល​កាន់តែ​ច្រើន​ក្នុង Messenger ជា​ជាង​គ្រាន់​តែ​ជជែក​គ្នា​លេង​ធម្មតា។ ឆ្នាំ …

Read More »

ពេល​នេះ Google កំពុង​តេស្ត​មុខងារ​ថ្មី កុំ​ភ្ញាក់​ផ្អើល!

Google កំពុង​តែ​ដាក់​សាកល្បង​បន្ថែម​មុខ​ងារ Selfie Video លើ​របារ​ស្វែង​រក(Search) ចំពោះ​បុគ្គល​ល្បី​ៗ ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​ជុំវិញ​ពិភពលោក ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ ឬ​អ្នក​គាំទ្រ​កាន់​តែ​រីករាយ​ពេល​បាន​ឃើញ​ចម្លើយ​ជា​លក្ខណៈ​វីដេអូ​ផ្ទាល់ៗ។ រូប​តំណាង វីដេអូ​ឃ្លីបដែល​លោត​មក​​ពេល​អ្នក​ស្វែង​រក​លើ Google លុះ​ត្រា​តែ​ទាក់​នឹង​បុគ្គល​ល្បីៗ​ដែល​មាន​អ្នក​ស្គាល់​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ មុខងារ​នេះ​បាន​ដាក់​ឲ្យ​ប្រើ​សាក​ល្បង​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក ដែល​ឥឡូវ​នេះ​ប្រើ​បាន​តែ​ជាមួយ​​ទូរសព្ទ​ប៉ុណ្ណោះ មិន​ទាន់​មាន​សម្រាប់​កុំព្យូទ័រ​ទេ។ ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ចឹង នៅ​ពេល​វាយ៖ Can Tracee Ellee Rose Sing? នៅ​ពេល​នោះ​វា​លោត​ចេញ​ជា​វីដេអូ​នាង​ច្រៀង​ផ្ទាល់ៗ​តែ​ម្ដង។ មើល​រូប​ឧទាហរណ៍ខាង​ក្រោម​៖ via GIPHY លោក  Rami Banna អ្នក​គ្រប់​គ្រង​ផលិតផល​ប្រចាំ​នៅ Google បាន​និយាយ​ថា៖ "គោលដៅ​បន្ទាប់​ទៀត​របស់​យើង នឹង​ពង្រីក​មុខងារ​នេះ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត ហើយ​ក៏​ដាក់​ឲ្យ​ប្រើប្រាស់​បាន​សម្រាប់​កុំព្យូទ័រ​ផង​ដែរ។" លោក  Rami Banna លោក​បន្ថែម​ថា មុន​នឹង​បញ្ចេញ​មុខងារ​នេះ Google ក៏​បាន​បង្កើត​កម្មវិធី​ស្ទង់​មតិ(Pulls)និង​លើក​ជា​សំណួរ​ពាក់​ពន្ធ​ជាមួយ​​បុគ្គល​ល្បីៗ​ទាំង​នោះ។ មុខ​ងារ​ថ្មី​នេះ អនុញ្ញាតិ​ឲ្យ​ពួក​គេ​(បុគ្គល​ល្បី)អាច​រើស​យក​សំណួរ​ណាមួយ​ដែល​គិត​ថា អាច​ថត​វីដេអូ​ឃ្លីបៗ​ខ្លីៗ​បាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្វែង​រក ហើយ​វីដេអូ​ទាំង​នោះ​នឹង​លោត​នៅ​ខាង​លើ ប្រសិន​បើ​ជា​សំណួរ​សួរ​បាន​ត្រឹម​ត្រូវ។ បច្ចុប្បន្ន …

Read More »