Home / Tech (page 1590)

Tech

មេរោគ​ទូរសព្ទ​ថ្មី​កំពុង​រាតត្បាត​ ហ៊ាន​តែ​ប្រហែស​ប្រហោង​​មិន​ខាន​

ស្រប​ពេល​បច្ចេកវិទ្យា​រីកចម្រើន ក្រុមហ៊ុន​​ផលិត​ទូរសព្ទ​ជា​ច្រើន​បាន​ផ្ដោត​លើ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ការពារ​មេរោគ​ផ្សេងៗ​។យ៉ាងណាមិញ មេរោគ​ក៏​មាន​កំណែទម្រង់​ថ្មីៗ សម្រាប់​វាយ​ប្រហារ​ប្រព័ន្ធ​​ការពារ​ទាំង​នោះ​វិញ​ដែរ​។ ដូច្នេះ​គួរ​ពិនិត្យ​មើល​ប្រព័ន្ធ​មេរោគ​ទាំង ៥ ថ្មី​នេះ ក្រែង​មាន​មួយ​ណា​អ្នក​កំពុង​ជួប​លើ​ទូរសព្ទ​។ ១. Pinkslipbot ជា​មេរោគ​ម្យ៉ាង​អាច​ទាញ​យក​ព័ត៌មាន​សំខាន់ៗ តាមរយៈ Tools ដូចជា Keyloggers។ Pinkslipbot ចូលទៅ​វាយ​ប្រហារ​តាម​  Browser និង​ការ​លួច Digital certificate ពី​ការ​ប្រើ​សេវា​ធនាគារ​លើ Online និង​គ្រប់គ្រង​ដោយ Server ពី​ចម្ងាយ​។  មេរោគ​នេះ​ចេញ​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​បច្ចុប្បន្ន​បាន​កើតឡើង​ម្តង​ទៀត​ជាមួយ​កំណែទម្រង់​ថ្មី​។ វា​អាច​ឆ្លង​តាម​ការ​បើក​គេហទំព័រ​មិន​ត្រឹមត្រូវ​មួយ​ចំនួន និង​ការ​បើក​នូវ​ទិន្នន័យ​ជា​រូបភាព ឬ File តាម​អ៊ីមែល​មិន​ស្គាល់​អត្តសញ្ញាណ​។យ៉ាងណាមិញ កម្មវិធី​កំចាត់​មេរោគ​មួយ​ចំនួន​ដូចជា McAfee កំណែ​ទម្រង់​ថ្មី​អាច​ត្រួត​ពិនិត្យ​ដឹង និង​លុប​មេរោគ​នេះ​បាន​។ #Pinkslipbot was first discovered in 2007 by @McAfee_Labs. 10 years later, it’s back. Our insights and research. https://t.co/mRpnPMf9ob pic.twitter.com/VvwOCBmyB2 — McAfee (@McAfee) July 27, 2017 ២. Xavier វា​អាច​ដំឡើង​កម្មវិធី​មួយ​ចំនួន​លើ Android ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ផ្តល់​ដំណឹង​ដល់​អ្នក​លើ Android device ជំនាន់​ចាស់ៗ។ អាច​ចូល​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​លើ Device, ដំណើរការ​កូដ​ពី​ចម្ងាយ និង​ផ្តល់​សិទ្ធិ​ចូល​ប្រើ​ទូរសព្ទ​អ្នក​ពេញលេញ​ដល់ Hacker។  កម្មវិធី​កំចាត់​មេរោគ Trend Micro …

Read More »

SAMSUNG បាត់​ឈ្មោះ​ពី​កំពូល​ស្មាតហ្វូន​ទាំង ៥ ក្នុង​ប្រទេស​ចិន

ផ្អែក​តាម​របាយការណ៍​ចុង​ក្រោយ​ពី​ក្រុម​ការងារ​ Kantar Worldpanel បាន​បង្ហាញ​ពី​លំដាប់​ស្លាក​យីហោ​ស្មាតហ្វូន​កំពូល​ទាំង ៥ ក្នុង​ទីផ្សារ​ប្រទេស​ចិន។​ គិត​បញ្ចប់​ត្រឹម​ខែ​តុលា រួម​មាន​ក្រុមហ៊ុន Huawei, Xiaomi, Apple, Vivo និង Oppo ក្ដោបក្ដាប់​ទីផ្សារ​រួម ៩១ ភាគរយ កើន​ឡើង​ខ្ពស់​ធៀប​នឹង​កន្លង​ទៅ​មាន​ត្រឹម ៧៩ ភាគរយ​ប៉ុណ្ណោះ។ ខណៈ SAMSUNG ធ្លាក់​កូដ​ខ្លាំង​បាន​ត្រឹម ២.២ ភាគរយ មិន​ខុស​ពី​ក្រុមហ៊ុន ZTE, Meizu និង Lenovo ជា​ម្ចាស់​ផ្ទះ ក៏​ចុះ​អន់ថយ​ខ្លាំង​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៧។ នេះ​បង្ហាញ​យ៉ាង​ច្បាស់ VIVO និង OPPO ស្ថិត​ក្រោម​ដំបូល​តែ​មួយ បំបែក​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី ផ្សព្វផ្សាយ​ពេញ​ប្រទេស​ចិន ខណៈ Xiaomi ផ្ដោត​ខ្លាំង​លើ​ការ​លក់ Online ហើយ Apple រង្គោះរង្គើ​ជាមួយ iPhone X ស្រប​ពេល …

Read More »

ជើង​ខ្លាំង ៣ ម៉ូដែល​​ប្រកួត​លើ​វិញ្ញាសា Portrait លទ្ធផល​ទៅ​ជា​បែប​ណា?

គេហទំព័រ PhoneArena បាន​លើក​យក​ការ​ប្រៀបធៀប​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ ៣ ម៉ូដែល​រួម​មាន Google Pixel 2, Samsung Galaxy Note 8 និង iPhone X មក​ប្រកួត​លើ​ការ​ថត​រូប​បែប Portrait ដោយ​គុណភាព​កាមេរ៉ា​ស្មាតហ្វូន​ទាំង ៣ មាន​ដូច​ខាង​ក្រោម: Pixel 2: ទំហំ 12.2MP មាន Aperture F/1.8 និង​មុខងារ OIS, Dual Pixel PDAF Note 8: ទំហំ 12+12MP មាន Aperture F/1.7+F/2.4 សម្រប​មុខងារ Dual OIS និង Dual Pixel PDAF iPhone X: ទំហំ 12+12MP …

Read More »

Jaguar ​ត្រៀម​ប្រជែង​ជាមួយ​ Audi, Tesla ​និង​ Porsche ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនីក្តៅគគុក​ឆ្នាំ​ក្រោយ​នេះ​

បុត្រ​សម្ព័ន្ធ​ Jaguar រ​បស់​ក្រុមហ៊ុន​រថយន្ត​មេ​អង់គ្លេស​ Jaguar Land Rover (JLR) ​សម្លឹង​ពី​ការ​ផ្តួល​ Audi, Tesla ​និង​ Porsche ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​លក់​រថយន្ត​អគ្គិសនី​បន្ទាប់​ពី​ខ្លួន​ប្រកាស​ថា​នឹង​បង្ហាញ​សង្វាក់​ផលិតកម្ម​នៃ​រថយន្ត​អគ្គិសនី​ I-Pace ​ដំបូង​គេ​នៅ​ខែ​មិនា​ឆ្នាំ​ក្រោយ​ ។ ក្រុមហ៊ុន​ Jaguar ​និយាយ​ថា​ រថយន្ត​អគ្គិសនី​Jaguar I-Pace ​ប្រភេទ​ SUV ​នឹង​លក់​នៅ​ឆ្នាំ​ ២០១៨ ​ដោយ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត​ពី​រថយន្ត​នេះ​ ។ ចំណែក​ក្រុមហ៊ុន​អាល្លឺម៉ង់​ Audi ​និយាយ​ថា​ ខ្លួន​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ e-tron ​ប្រភេទ​ SUV ​នៅ​ឆ្នាំ​ក្រោយ​ដែរ​តែ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​រថយន្ត​ LMC Automotive ​និយាយ​ថា​ ការ​ផលិត​របស់​ Audi​នឹងពន្យា​ពេល​រហូត​ដល់​ដើម​ឆ្នាំ​ ២០១៩ ​ដោយ​បាន​ដក​ស្រង់​របាយ​ការណ៍​មួយ​ពី​ក្រុមហ៊ុន​មេ​ Audi ​ហើយ​ LMC ​ជឿជាក់​ថា​មេ​ Volkswagen Group ​របស់​ Porsche …

Read More »

អតីត​ CEO ​របស់​ Volkswagen​ ​ជាប់​ពន្ធ​ធនាគារ​ ៧​ឆ្នាំ​ ជុំវិញ​រឿង​កេង​បន្លំ​បំភាយ​ឧស្ម័ន​

អតីត​នាយក​ប្រតិបត្តិ​លោក​ Oliver Schmidt ​របស់​ក្រុមហ៊ុន​ Volkswagen (VW) ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ឱ្យ​ជាប់​ពន្ធ​ធនាគារ​រយៈពេល​ ៧ ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ ៤០ ​ម៉ឺន​ដុល្លារ​ចំពោះ​ការ​កេង​បន្លំ​បំភាយ​ឧស្ម័ន​ចេញ​ពី​រថយន្ត​អំឡុង​ពេល​ក្នុង​មុខ​តំណែង​របស់​លោក​នៅ​ VW ។ វិបសាយ​ Detroit News ​រាយការណ៍​ថា​ តុលាការ​ស្រុក​អាមេរិក​មួយ​ក្នុង​ក្រុង​ Detroit ​រដ្ឋ​ Michigan ​បាន​សម្រេច​កាត់​ទោស​ និង​ពិន័យ​លោក​ Oliver Schmidt ​ក្នុង​រឿង​អាស្រូវ​បំភាយ​ឧស្ម័ន​ពី​រថយន្ត​ម៉ាស៊ូត​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​ VW ​ក្នុង​តួនាទី​របស់​លោក​ដែល​រថយន្ត​ទាំង​អស់​នោះ​លក់​ក្នុង​ទឹកដី​អាមេរិក​ ។ កាល​ពី​ខែ​សីហា​ Schmidt ​បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​បន្ទាប់​ពី​ក្រុមហ៊ុន​ បង្ហាញ​ពី​គម្រោង​មួយ​ដើម្បី​កែលម្អ​ជួសជុល​រថយន្ត​ម៉ាស៊ូត​កន្លះ​លាន​គ្រឿង​ដើម្បី​គេច​ផុត​ពី​ទីផ្សារ​ស្តង់ដា​ការ​បំភាយ​របស់​អាមេរិក​ ។ ចៅក្រម​លោក​ Sean Cox ​និយាយ​ថា​ លោក​ Oliver Schmidt​ បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​ នោះ​គឺ​ជា​ការ​ទុក​ចិត្ត​ ខណៈ​រូបគេ​ធ្លាប់​ជា​ អ្នក​គ្រប់គ្រង​ទូទៅ​ទទួល​បន្ទុក​នៃ​ការ​បំភាយ​ឧស្ម័ន​ក្នុង​សហ​រដ្ឋអាមេរិក​ ។ គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ VW ​ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​ …

Read More »