Home / Tech (page 1591)

Tech

អារ៉ាប់រួម​បង្កើត​កម្មវិធី​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​ដំបូង​គេ​របស់ខ្លួន

អនុ​ប្រធានាធិបតី​ប្រទេស​អារ៉ាប់​រួម​ បានឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា​ ប្រទេស​នេះ​នឹង​បង្កើត​កម្មវិធី​បញ្ជូន​អវកាស​យានិក​៤​រូប​ ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​ដំបូង​គេ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ទៀត​ ។ Sheikh Mohammed bin Rashed Al-Maktorum ​អនុ​ប្រធានា​ធិប​តី​ និង​ជា​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​៖ "នៅ​ថ្ងៃ​នេះ​ដែល​ជា​សករាជ​ថ្មី​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ពួក​យើង​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​បង្កើត​កម្មវិធី​បញ្ជូន​អវកាស​យានិក​ទៅ​កាន់​អាវកាស​ដំបូង​គេ​ UAE Astronaut Programme ​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ​ទៀត​ហើយ​ប្រជាជន​អារ៉ាប់​រួម​ទាំង​អស់​នឹង​ជម្នះរាល់​ឧបសគ្គ​នានា​ ។" ប្រទេស​សម្បូរ​ប្រេង​នៅ​ជាប់​ឈូង​សមុទ្រ​មួយ​នេះ​កាល​ពី​មុន​ធ្លាប់​ប្រកាស​ពី​មហិច្ចិតា​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​កាន់​គន្លង​ភព​អង្គារ​ (Mars) ​នៅ​ឆ្នាំ​ ២០២១ ​ដោយ​ដាក់​ឈ្មោះ​ថា​“​យាន​នៃ​ក្តី​សង្ឃឹម​”។ ដោយឡែក​កម្មវិធី​បញ្ជូន​អវកាស​យានិក​នេះ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ផ្សេង​ទៀត​នៅ​មជ្ឈឹម​បូព៌ា​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​លំហរ​អាកាស​ខណៈ​ខ្លួន​សន្យា​ថា​នឹង​ក្លាយ​ជា​អ្នក​ត្រួសត្រាយ​សកល​លោក​ក្នុង​ការ​រុករក​អវកាស​ក្នុង​រយៈ​ពេល​ជាង​ ៥០ ​ឆ្នាំ​ទៀត​ ។ យ៉ាងណាមិញ​អ្នក​អវកាស​យានិក​អារ៉ាប់​រួម​ដែល​ស្នើ​សុំ​កម្មវិធី​នេះ​នឹង​ឆ្លង​កាត់​តាម​នីតិវិធី​វិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់​ជាមួយ​នឹង​ការ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​រយៈ​ពេល​រាប់​ខែ​មុន​ពេល​ជ្រើស​យក​បួន​នាក់​ចុង​ក្រោយ​ ។ រំឮកថា​ជនជាតិ​អារ៉ាប់​ដំបូង​គេ​ដែល​នៅ​ក្នុង​លំហរ​អាកាស​គឺ​លោក​ Sultan bin Salman Al-Saud ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ស្ថិត​ក្នុង​បេសកកម្ម​យាន​អវកាស​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ ១៩៨៥ ។ ពីរ​ឆ្នាំ​បន្ទាប់​អ្នក​បើកបរ​យន្ត​ហោះ​ទ័ព​អាកាស​ស៊ីរី​លោក​ Muhammed Faris ​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​នៅ​លើ​ស្ថានីយ​អវកាស​ Mir ​របស់​សហភាព​សូវៀត​ (​បច្ចុប្បន្នរុស្ស៊ី​) …

Read More »

Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា Samsung បាន​រៀបចំ​ពិធី​ចែក​មួក​សុវត្ថិភាព ក្រោម​គោល​គំនិត "អនាគត​សិស្ស​ឆ្នើម ផ្ដើម​ពី​សុវត្ថិភាព​លើ​ដង​ផ្លូវ" កាល​ពី​ព្រឹក​មិញ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដោយ​មាន​វត្តមាន​ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​នៅ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ។ ឯកឧត្ដម ប៊ូ ជុំសេរី បា​នឲ្យ​ដឹង​ថា៖ "ខ្ញុំ​សូម​អរគុណ​ដល់ Samsung ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជំរុញ​ឲ្យ​យើង​ទាំង​អស់​គ្នា​យល់​ដឹង​ជា​សាធារណៈ​ពី​វិធាន​ការ ការពារ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា និង​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ"។ ឯកឧត្ដម ប៊ូ ជុំសេរី លោក Seungho Choi អគ្គនាយក​គ្រប់​គ្រង ថៃ Samsung អេឡិចត្រូនិក​សាខា​កម្ពុជា បាន​និយាយ​ថា៖ "សារ​របស់​ខ្ញុំ​ជូន​ទៅ​កាន់​សិស្ស​ទាំង​អស់​គ្នា​ថ្ងៃ​នេះ ប្អូនៗ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​នៅ​ពេល​ជិះ​កង់ ឬ​ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជុំវិញ​អ្នក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ និង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​គ្រួសារ"។ កញ្ញា ឱក សុគន្ធ​កញ្ញា អ្នក​តំណាង​ទូរសព្ទ​ដៃ Samsung បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ "នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង​សោកនាដកម្ម​ផ្សេងៗ …

Read More »

Youtube++ អាច​បើក​ចម្រៀង​ស្ដាប់​ដូច Mp3 បាន​ម៉ាអែម

YouTube++ ជា​កម្មវិធី​កម្សាន្ត​មួយ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កម្មវិធី YouTube ធម្មតា​ អាច​បើក​ចម្រៀង ឬ វិឌីអូ​ផ្សេងៗ នៅ​ពេល Lock Screen ដូច​ជា​កម្មវិធី​ចាក់​បទ​ចម្រៀង Mp3 ធម្មតា។ វា​អាច​ចាក់​បទ​ចម្រៀង​អូតូ​ កំណត់​កម្រិត​រូបភាព រក្សាទុក ឬ Download ចម្រៀង​ដែល​ពេញ​ចិត្ត​ទុក​ស្ដាប់​ដូច​ជា Mp3។ ដើម្បី​អាច​ប្រើប្រាស់បាន​ ត្រូវ​​​ទាញ​យក​កម្មវិធី​នេះ​បាន​​ តាម​រយៈ App មួយ​ឈ្មោះ​ថា TuTuApp បាន​សម្រាប់​​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង Android។ ចុច​នៅ​ទី​នេះ​ដើម្បី Download បន្ទាប់​មកទាញ​យក YouTube++ ពី​ក្នុង TuTuApp និង Install លើទូរសព្ទ​ជា​ការ​ស្រេច​។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android អាច​ដំណើរ​ការ​បាន​ធម្មតា តែ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖ នៅ​ពេល Download TuTuApp បាន​ត្រូវ​ចូល​ទៅ​កាន់ Setting->General->Device …

Read More »

Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ផលិតផល​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​សម្ពោធ​ហាង​ទំនើប​ថ្មី​មួយ​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មាន​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ាណែត។ អ្នក​ស្រី​ ឆាយ នីកា ម្ចាស់​អាជីវកម្ម KH Center បាន​និយាយ​ថា សាខា​ម៉ៅសេទុង​នេះ មាន​លក់​ទាំង​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បោក​គក់​ជាដើម។ អ្នក​ស្រី​ឆាយ នីកា លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖ "នេះ​ជា​ហាង​ទំនើប Samsung ទី៦ នៅ​ភ្នំពេញ និង​ទី១០ នៅ​ទូទាំង​ប្រទេស ដែល​ដាក់​លក់​ផលិតផល​ជាមួយ​ការ​ធានា​ពី​ក្រុមហ៊ុន បន្ថែម​ពី​លើ​ការ​លក់​រាយ​របស់​អាជីវករ​រាប់ពាន់"។ លោក Seungho Choi បន្ថែម​ថា ការ​សម្ពោធ​សាខា​នេះ គឺ​បង្ហាញ​ពី​ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​លោក​តែងតែ​គិត​គូរ​ម៉ត់ចត់​ពី​ផល​ប្រយោជន៍​គ្រប់​ភាគី​ទាំងអស់ ទាំង​អ្នក​ប្រើប្រាស់ អ្នក​លក់​រាយ និង​រដ្ឋាភិបាល៕ …

Read More »

ចង់​ដឹង​អត់​​​ទូរ​សព្ទ Nokia ប៉ុន្មាន​ម៉ូដែល​​ចេញ​លក់​ក្នុង​ឆ្នាំ​2017 នេះ​ មាន​អី​ខ្លះ​?​

​HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ Nokia បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​លើក​ដំ​បូ​ង​របស់​ខ្លួន​ក្នុង​ខែ​ធ្នូ​នេះ​។ ក្នុង​រយៈពេល​ត្រឹមតែ 12 ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បញ្ចេញ​​ស្មាតហ្វូន Nokia ថ្មី​ចំ​នួន 5​ ប្រភេទ និង​ទូរ​សព្ទ​ប៊ូតុង​​ចុច​ចំនួន 7​ ប្រភេទ នៅ​លើ​ទីផ្សារ​ 170 ប្រទេស និង​បាន​បញ្ចូល​ភាសា​ចំនួន​​ 48 ភាសា​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន។ Nokia 2 ចំណែក ក្រុមហ៊ុន HMD ក៏​បាន​បង្ហាញ​ស្មា​ត​ហ្វូន​ជាមួយ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android ជា​លើក​ដំបូង​ក្នុង​ទីផ្សារ​កម្ពុជា​ នា​ខែ​មិថុនា ឆ្នាំ 2017។ ក្នុង​រយៈពេល 6 ខែ ក្រុមហ៊ុន​បាន​នាំ​ស្មា​ត​ហ្វូន​ចំនួន 5 ប្រភេទ ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​នោះ​មាន Nokia 3​ Nokia 5 Nokia 6 Nokia 8 និង Nokia …

Read More »