Home / Tech (page 2)

Tech

ឥណ្ឌាបាត់បង់ទំនាក់ទំនង មុនយានអវកាសខ្លួនរៀបចុះចតនៅឋានព្រះចន្ទ

Advertisement ​ទីភ្នាក់ងារ​អវកាស​របស់​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​ទី​ ៧ ​កញ្ញា​នេះ​បាន​បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​របស់​ខ្លួន មុន​ពេល​វា​ហៀបនឹង​ចុះចត​នៅ​ជិត​ប៉ូល​ខាងត្បូង​នៃ​ព្រះ​ចន្ទ​ ដែល​នេះ​ជា​ការ​វាយ​សំពង​មួយ​ទៅលើ​មហិច្ឆតា​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​នេះ​។​ ​ឥណ្ឌា​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ដើម្បី​ចុះចត​លើ​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​។​ ​ប្រទេស​នេះ​ក៏​មាន​បំណង​ក្លាយ​ជា​អ្នក​ចុះចត​ដំបូង​គេ​នៅ​ក្នុង​តំបន់​ប៉ូល​ខាងត្បូង​ផង​ដែរ ដែល​ជា​តំបន់​មួយ​អង្គ​ការស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) និយាយ​ថា “​មិនទាន់​មាន​ការរុករក​នៅឡើយ​ទេ​”​។​ ​ប្រធាន ISRO លោក កៃ​ឡា​សាវា​ឌី​វូ ស៊ី​វ៉ាន់ បាន​និយាយ​នៅ​ក្នុង​បន្ទប់​ត្រួតពិនិត្យ​នៅ​ឯ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​បង់​ហ្គា​ល័​រ ថា ៖ “​ការ​ចុះចត​របស់​យាន Vikram គឺ​កំពុង​បន្ត​តាម​ការ​គ្រោងទុក ហើយ​ការអនុវត្ត​ធម្មតា​ត្រូវ​បាន​អង្កេត​”​។​ ​លោក​បន្ត​ថា ៖ “​បន្ទាប់មក ទំនាក់ទំនង​ពី​យានអវកាស​មក​ស្ថានីយ​លើ​ផែនដី​ត្រូវ​បាន​បាត់បង់​តែ​ម្តង​។ ទិន្នន័យ​កំពុង​ត្រូវ​បាន​វិភាគ​”​។​ ​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ត្រា ម៉ូ​ឌី ដែល​បានធ្វើ​ដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​បាង​ហ្គា​ល័​រ​ដើម្បី​មើល​ការ​ចុះចត​នេះ បាន​ប្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បន្ទាប់ពី​សេចក្តីប្រកាស​របស់លោក​ស៊ី​វ៉ាន់​ថា ៖ “​អ្វីដែល​អ្នក​បានធ្វើ (​រួចមក​នេះ​) មិនមែនជា​សមិទ្ធិផល​តូចតាច​ទេ​”​។​ ​លោក​បាន​បន្ថែមថា ៖ “​ការឡើង​ចុះ​តែងតែ​កើតមាន​នៅក្នុង​ជីវិត​។ ការខិតខំ​របស់​អ្នក​បាន​បង្រៀន​យើង​ជាច្រើន ហើយ​ប្រទេស​ទាំងមូល​មាន​មោទនភាព​ចំពោះ​អ្នក​ទាំងអស់គ្នា​។ ប្រសិនបើ​ការប្រាស្រ័យ​ទាក់ទង (​ជាមួយ​យាន​) ចាប់​ផ្តើម​ម្តង​ទៀត​…​សង្ឃឹម​ថា​នឹង​ល្អ​ប្រសើរ​…​ដំណើរ​របស់​យើង​នឹង​បន្ត​។ សូម​រឹងមាំ​ឡើង​។ ខ្ញុំ​នៅ​ជាមួយ​អ្នក​”៕ ប្រភព …

Read More »

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក ប្រសិន​រក​ឃើញ​ថា​មាន​សារធាតុ​ទឹក ធូលី​កខ្វក់ ឬ​កម្តៅ​ឡើង​ខ្លាំង​ជុំវិញ​ផ្នែក​ខាង​ក្នុង​រន្ធ​សាក​នោះ។ ដំណើរការ​នៃ​រន្ធ​សាក​ថ្ម​នឹង​អនុញ្ញាតឲ្យអ្នកបើក (Enable) ​​ប្រើប្រាស់បាន​ជា​ធម្មតា​វិញ នៅ​ពេល​ដែល​អ្នក​បាន​សម្អាត​រន្ធ​ (Port) ​នោះ​រួចរាល់។ តាម​រយៈ​ការ​តេស្ត​ផ្ទាល់​ដែល​បាន​ចែកចាយ​លើ​គេហទំព័រ XDA ​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ទទួល​សារ​ដាស់តឿន​មួយ​នៅ​ពេល​រន្ធ​សាក​ឡើង​កម្តៅ​ខ្ពស់​ដល់ ៦០ អង្សា​សេ ហើយ​រហូត​លោត​ដល់​ករណី​ឲ្យ​បញ្ឈប់​បន្ទាន់ "Emergency" ពេល​កម្តៅ​ឡើង​ដល់ ៦៥ អង្សា​សេ៕ ប្រភព៖ PhoneArena | gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា ប្រភព៖ http://news.sabay.com.kh

Read More »

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

Advertisement ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា បូក​ផ្សំ​នឹង TOF 3D Camera មួយ​គ្រាប់​ថែម​ទៀត​ក្បែរ​នោះ។ ប៉ុន្តែ​លទ្ធផល​ពិន្ទុ​ធុន​នេះ​បាន​ត្រឹម ៨៥ ពិន្ទុ​ដែល​ស៊ីសង​ស្មើ​គ្នា​ជាមួយ​នឹង​គុណភាព​កាមេរ៉ា​លើ iPhone 7 Plus ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៦ របស់​ក្រុមហ៊ុន Apple ​តែ​ប៉ុណ្ណោះ។ ចំពោះ​ការ​វាយ​តម្លៃ​រូបភាព​សន្លឹក សម្រាប់​កម្រិត​ពណ៌ ​ការ Zoom ការ​ប្រើប្រាស់ Flash និង​កម្រិត​ព្រាល Bokeh គឺ​សុទ្ធ​សឹង​ជា​ចំណុច​ខ្សោយ​នៅ​មាន​កម្រិត​លើ Nokia 9 Pureview ស្រប​ពេល​ចំណុច​ខ្លាំង​មាន​តែ​ល្បឿន Autofocus និង​កម្រិត Exposure មួយ​គត់។ ដោយ​ឡែក​ការ​ថត​វីដេអូ​ស្ថិរភាព​នៃ​ការ​ទប់​លំនឹង Stabilization …

Read More »

ប្លែក​ម្យ៉ាង! គំរូ​រាង​ថ្មី iPhone XE ​ប្រើ​អង្គ​ផ្ទុក 1TB ​តម្លៃ​ទាប​បំផុត ១ ១៩៩ ដុល្លារ

Advertisement នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្រុមហ៊ុន Apple នឹង​ចេញ​ផ្សាយ​នូវ iPhone សេរ៊ី​ឆ្នាំ ២០១៩។ ពុំ​មាន​ការ​បង្ហើប​ជាក់ច្បាស់​ណា​មួយ​នោះ​ទេ ថា​នឹង​មាន iPhone ប៉ុន្មាន​ម៉ូឌែល​លេច​មុខ​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​រចនា Antonio de Rosa ​បាន​ប្រមើល​មើល​ថា​ក៏​ទំនង​ជា​នឹង​មាន​ត្រកូល SE ប្រជ្រៀត​ខ្លួន​ចូល​មួយ​ផង​ដែរ។ ប្រភព​អ្នក​រចនា​បាន​បញ្ចេញ​នូវ​រូបភាព Concept ជា​ច្រើន​សន្លឹក គួប​ផ្សំ​នឹង​លក្ខណៈ​សម្បត្តិ​ព្យាករណ៍​មួយ​ផ្នែក​ធំ​មាន​តាំង​ពី​ផ្នែក​កាមេរ៉ា រហូត​ដល់​តម្លៃ​ម៉ាស៊ីន។ ត្រកូល SE ដែល​បញ្ឈប់​ការ​លក់​កាល​ពី​ឆ្នាំ ២០១៨ ​រំពឹង​នឹង​លេច​មុខ​សារ​ជា​ថ្មី​នូវ​ជំនាន់ SE 2 ឬ​ឲ្យ​ឈ្មោះ​ថ្មី ‘iPhone XE’។ ស្ថិត​ក្នុង​ជម្រើស​ពណ៌​ស ខៀវ និង​ខ្មៅ ដោយ​វា​មាន​រាង​ជ្រុង​ដូច​ជា iPhone SE ប៉ុន្តែ​រក្សា​រចនាបថ​អេក្រង់​ឆក​កាត់ iPhone X ដែល​មាន​ទំហំ ៦,៦ អ៊ីញ ប្រភេទ OLED ​មាន​កម្រិត​បង្ហាញ ២ ៩៦០x …