Advertisement និមិត្តសញ្ញា Apple នៅលើ iPhones ស៊េរីថ្មីឆ្នាំ២០១៩នេះ នឹងត្រូវផ្លាស់ប្តូរទីតាំង មកនៅចំកណ្តាលខ្នងទូរសព្ទវិញ ខណៈដែល Logo បច្ចុប្បន្ន ស្ថិតនៅផ្នែកខាងលើ កៀកនឹងកាមេរ៉ា។ ការផ្លាស់ប្តូរទីតាំង Logo នេះ ត្រូវបានគេអះអាងថា អាចពាក់ព័ន្ធនឹងការសាកថ្មឥតខ្សែ។ លើសពីនេះ ក៏មានការលេចធ្លាយព័ត៌មានពីបុគ្គលិកក្រុមហ៊ុន Foxconn ថា Apple នឹងដកអក្សរទាំងអស់ចេញពីខ្នង iPhones របស់ខ្លួននៅត្រឹមឆ្នាំ២០១៩នេះផងដែរ។ ដូច្នេះមានន័យថា ខ្នង iPhones ជំនាន់ថ្មីនេះ នឹងទទេរស្អាតដោយមានតែកាមេរ៉ា និង Logo នៅចំកណ្តាលតែប៉ុណ្ណោះ។ Apple នឹងប្រកាសចេញស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួននៅថ្ងៃទី១០កញ្ញាខាងមុខ ដែលត្រូវបានគេរំពឹងថា នឹងមាន៣ស៊េរី រួមមាន iPhone 11, iPhone 11 Pro និង iPhone 11 Pro Max៕ ចុចអាន៖ …
Read More »ក្រុងធំរបស់ចិន នឹងដំណើរការរថយន្តបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ
Advertisement ក្រុមហ៊ុន Didi Chuxing ជាក្រុមហ៊ុនផ្តល់សេវាមធ្យោបាយធ្វើដំណើ ដ៏ធំមួយមានទីស្នាក់ការកណ្ដាលនៅទីក្រុងសៀងហៃ ប្រទេសចិន បានប្រកាសជាសាធារណៈថា ខ្លួននឹងដាក់ឲ្យដំណើរការសេវាកម្ម រថយន្តបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ។ រូបតំណាង រថយន្តតេស្តរបស់ក្រុមហ៊ុន Didi Chuxing ត្បិតតែទើបនឹងបញ្ចប់ការបើកសាកល្បង ក៏ពិតមែនតែ ក្រុមហ៊ុនខាងលើបាន គ្រោងនឹងដាក់បញ្ចូលបច្ចេកវិទ្យាដ៏ទំនើបដល់ ៣០ គ្រឿងឯណោះ ក្រោយការតេស្តជោគជ័យលើលក្ខខណ្ឌគ្រប់ផ្លូវក្នុងក្រុងសៀងហៃ។ បច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ ដែលគ្រោងនឹងបំពាក់នោះស្ថិតនៅកម្រិត ៤ នៅឡើយ(កម្រិត Full self-driving តែរត់បានតែក្នុងតំបន់ដែលបានកំណត់ និងអនុត្តតាមលក្ខខណ្ឌ)។ ខណៈដែលប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានធ្វើតេស្តដល់កម្រិត ៥ រួចហើយ តែមិនទាន់ប្រកាសនឹងដាក់ឲ្យដំណើការនៅឡើយ។ រូបតំណាង រថយន្តតេស្តរបស់ក្រុមហ៊ុន Didi Chuxing អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Didi Chuxing បាននិយាយថា "បើចង់ទៅសាកលវិទ្យាល័យ Shanghai ពេលនេះ គឺអ្នកបញ្ជាវាតាមរយៈ App ទូរសព្ទទៅបាន។" យ៉ាងណាមិញ …
Read More »នៅលើ Story ចង់រកកន្លែងដែលអាចកំណត់បានតាមចិត្ត អាចសាកបាន
Advertisement អ្នកក៏ធ្លាប់បានផុស ឬបានឃើញគេផុសរួចហើយនូវសកម្មភាពនានា លើបណ្ដាញសង្គម Facebook នៅផ្នែកខាងលើគេ កន្លែងរង្វង់មូលៗពណ៌ខៀវឲ្យឈ្មោះថា (Facebook Stories)។ យ៉ាងណាមិញ ក្រៅពីផុសលេង អ្នកក៏គួរចេះកំណត់ជម្រើសខ្លះៗ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាដើម្បីជាការងាយស្រួល ពេលចង់ទៅមើលឡើងវិញពេលអផ្សុក។ រូបតំណាង ១) បើក ឬបិទមុខងារ Stories Archive ដោយសារ Stories លើ Facebook អនុញ្ញាតឲ្យអ្នកប្រើអាចចែកចាយរូបភាព វីដេអូ ឬពាក្យពេចន៍ណាមួយទៅកាន់មិត្តភ័ក្ដិ និង Follower ក្នុងរយៈពេលកំណត់ ២៤ ម៉ោង បន្ទាប់មកវានឹងលុបចេញទៅវិញដោយស្វ័យប្រវត្តិ (ប៉ុន្តែនៅជាប់ក្នុង Story Archive អាចមើលឃើញតែម្ចាស់គណនីផ្ទាល់)។ ២) បើក ឬបិទមុខងារ Share Story កន្លែងនេះ Facebook ទើបនឹងអាប់ដែតឲ្យដូចទៅនឹង IG ដែរ។ អ្នកអាចកំណត់ឲ្យអ្នកណា …
Read More »អាមេរិកនឹងធ្វើតេស្តរថយន្តប្រើកាមេរ៉ា ជំនួសឲ្យកញ្ចក់មើលក្រោយ
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិក ហៅកាត់ NHTSA មានគម្រោងថានឹងសាកល្បងមើលអំពីការប្រើប្រាស់កាមេរ៉ាជំនួសឲ្យកញ្ចក់មើលក្រោយ ដែលបច្ចេកវិទ្យានេះបានអនុញ្ញាតឲ្យប្រើនៅប្រទេសដទៃរួចមកហើយ។ គម្រោងការរបស់ NHTSA នឹងសិក្សានូវអត្តចរិតបើកបរ និងដំណើរការនៃការប្ដូរគន្លងផ្លូវ លើរថយន្តដែលប្រើកញ្ចក់មើលចំហៀងធម្មតា និងរថយន្តប្រើកាមេរ៉ា ហើយនឹងផ្ដល់ឱកាសឲ្យមហាជនបញ្ចេញមតិផងដែរ។ នៅខែមីនា ឆ្នាំ ២០១៤ សហគមន៍យានយន្តអាមេរិក ដែលមានតំណាងឲ្យក្រុមហ៊ុន General Motors, Volkswagen, Toyota និងក្រុមហ៊ុនផ្សេងទៀត រួមជាមួយក្រុមហ៊ុន Tesla បានដាក់ញត្តិឲ្យមានការប្រើប្រាស់ស្របច្បាប់នូវប្រព័ន្ធកាមេរ៉ាចំហៀងនេះ។ ញត្តិស្រដៀងគ្នានេះក៏ត្រូវបានដាក់ដោយក្រុមហ៊ុនDaimler នៅឆ្នាំ ២០១៥ ផងដែរ។ ញត្តិទាំងនេះនៅរង់ចាំការអនុញ្ញាតនៅឡើយ។ ក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមប្រើប្រាស់កាមេរ៉ា ជំនួសឲ្យកញ្ចក់ចំហៀងនៅលើទីផ្សារមួយចំនួន។តួយ៉ាង Toyota បានចាប់ផ្ដើមលក់ Lexus ES នៅជប៉ុនកាលឆ្នាំមុន ជាមួយកាមេរ៉ាមើលចំហៀង រួចមកក៏មានក្រុមហ៊ុន Volkswagen ដែលចេញរថយន្ត Audi E-Tron គ្មានកញ្ចក់មើលចំហៀង នៅអឺរ៉ុប កាលពីធ្នូ។ រថយន្តទាំងពីរនេះដាក់លក់នៅអាមេរិក ដោយមានតែប្រភេទប្រើកញ្ចក់មើលចំហៀងប៉ុណ្ណោះ៕ ចុចអាន ៖ …
Read More »ត្រៀមៗ! ៣ ខែទៀត នឹងអាចទៅធ្វើសា្លកលេខពិសេស ទុកដល់តកូនតចៅ បានហើយ
Advertisement យោងតាមសេចក្ដីជូនដំណឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នឹងបើកឲ្យដំណើរការឆាប់ៗខាងមុខនេះ (៣ ខែបន្ទាប់ពីចេញសេចក្ដីជូនដំណឹង)។ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឲ្យមានការលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលមានលេខ ឬអក្សរឡាតាំងមិនឲ្យលើសពី ៨ ខ្ទង់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់យានជំនិះឲ្យកាន់ទូលំទូលាយបន្ថែមទៀត។ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានឡើងថា ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កការងាយស្រួលក្នុងការរក្សាលេខល្អ ក៏ដូចជាផ្ទេរបន្តទៅកូនចៅបាន។ បច្ចុប្បន្ន នៅពេលលក់យានយន្ត ស្លាកលេខក៏ត្រូវលក់ទៅជាមួយយានយន្តផងដែរ។ ម្យ៉ាងទៀតលេខពិសេសនេះ អាចដាក់លេខ ១ លេខ ២ លេខ ៣ ឬជាអក្សរក៏បានដែរ ហើយលុយនឹងចូលរដ្ឋផងដែរ។ លោកបន្ថែមថា ការដាក់ឲ្យដំណើរស្លាកលេខរថយន្តនេះ ក្នុងគោលបំណង ពេលម្ចាស់រថយន្តលក់ ទៅឲ្យទៅឲ្យម្ចាស់ថ្មីនោះម្ចាស់រថយន្ដចាស់ ក៏អាចទុកលេខចាស់ដដែល ដោយម្ចាស់រថយន្តទិញលេខថ្មីបន្តបំពាក់ថ្មីវិញ។ លោកថា សព្វថ្ងៃ ពលរដ្ឋលក់រថយន្ត …
Read More »