Home / Tech (page 3)

Tech

​​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​ប្រើ​ពេល​យូរ​ប៉ុណ្ណា?

Advertisement ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​កាន់​ព្រះចន្ទ​គឺ​មាន​ប្រហាក់​ប្រហែល​ ៣៨៤ ៤០០ គីឡូម៉ែត្រ។ ត្បិត​ថា​ចម្ងាយ​នេះ​ឆ្ងាយ​ក៏​ពិតមែន​ប៉ុន្តែ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​គេ​អាច​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ យាន​អវកាស​ដែល​បាន​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ដំបូង​គេ​គឺ​​យាន​ Luna 2 ដែល​បង្កើត​ដោយ​សហភាព​សូវៀត​ និង បាន​ទៅ​ដល់​ព្រះចន្ទ​នៅ​ឆ្នាំ​ ១៩៥៩។ Luna 2 បាន​ហោះ​ចេញ​លើ​គន្លង​ត្រង់​ទៅ​ព្រះចន្ទ​​ដោយ​ប្រើ​ពេល​ប្រហាក់​ប្រហែល​ ៣៤ ម៉ោង។ ដោយ​ឡែក​បេសកកម្ម​ទៅ​ឋាន​ព្រះចន្ទ​ដែល​មាន​ផ្ទុក​មនុស្ស​ទៅ​ជា​មួយ​ដំបូង​គេ​​គឺ​បេសកកម្ម​អាប៉ូឡូ​ទី​ ១១ ដែល​ហោះ​ចេញ​ពី​ផែនដី​នៅ​ថ្ងៃ​ ១៦ កក្កដា​ ឆ្នាំ​ ១៩៦៩ ដែល​ប្រើ​ពេល​ ៣ ថ្ងៃ​ដើម្បី​ដល់​គោលដៅ។ បេសកកម្ម​នេះ​បាន​មក​ដល់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា។​​​​​ យ៉ាងណាក្ដី​​ដំណើរ​ទៅ​កាន់​ឋាន​ព្រះចន្ទ​លឿន​ជាង​គេ​​បង្កើត​ឡើង​ដោយ​​យាន​ New Horizons ​របស់​ណាសា​នៅ​ឆ្នាំ​ ២០០៦ ដែល​ប្រើ​ពេល​តែ​ ៨ ម៉ោង​កន្លះ​ប៉ុណ្ណោះ។ ប៉ុន្តែ​យាន​នេះ​មិន​បាន​បន្ថយ​ល្បឿន​ ឬ ​ហោះ​ចូល​គន្លង​ព្រះចន្ទ​ឡើយ​ ព្រោះ​គោលដៅ​​​នៅ​ឯ​ភព​ភ្លូតុង​ឯណោះ៕​​​​​​​​​​​​​ ចុចអាន៖ បញ្ហាគ្រឿងម៉ាស៊ីន ធ្វើឱ្យឥណ្ឌាមិនអាចបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទបានឡើយ យានអវកាស​ជប៉ុន​​ Hayabusa2 ​ចុះចត​ជា​លើក​ទី​ពី​រលើ​អាចម៍ផ្កាយ ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​កាន់​ព្រះចន្ទ​គឺ​មាន​ប្រហាក់​ប្រហែល​ …

Read More »

ត្រឹម ៤៧ ថ្ងៃ T-Series អាច​ទាញ​ចំនួន Subscriber បាន​ជាង ៥ លាន​នាក់

Advertisement T-Series គឺ​ជា​គណនី YouTube ដំបូង​គេ​ដែល​មាន​ចំនួន Subscriber ជាប់​លេខ ១ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ចែកចាយ​មាតិកា​តន្ត្រី​និង​ភាពយន្ត Bollywood ជា​មួយ​នឹង​គូ​ប្រជែង​ប្រកៀកប្រកិត PewDiePie អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ។​ កន្លង​មក PewDiePie ដែល​​ធ្លាប់​កាន់​តំណែង​កំពូល​​របស់​ YouTube រយៈពេល​ ៦ ឆ្នាំ​មក​ហើយ​នោះ​ មាន​ចំនួន​ Subscriber ចំនួន​ ៩៧ លាន​នាក់​នា​ពេល​បច្ចុប្បន្ន តាម​ពី​ក្រោយ T-Series ដែល​មាន​ចំនួន Subscriber រហូត​ដល់ ១០០ លាន​នាក់​កាល់​ពី​ថ្ងៃ​ទី ៣០ ឧសភា ២០១៩ បាន ៤៧ថ្ងៃបន្ទាប់គិត​ត្រឹម​ថ្ងៃនេះ​ T-Series អាច​ទាញ​ចំនួន Subscriber បាន​ជាង ៥លាន​នាក់​បន្ថែម​ទៀត​ដោយ​បច្ចុប្បន្ន​មាន​ចំនួនSubscriber រហូត​ដល់ ១០៥ លាន​នាក់។ ចំនួន Subscriber ពេលបច្ចុប្បន្ន T-Series នៅ​តែ​ជា​ម្ចាស់​កំណត់ត្រា​​ដែល​អាច​ផ្ដួល​យក​ឈ្នះ​លើ …

Read More »

មាន​ RAM 3 GB ថ្ម​ដល់ ៤២៣០ mAh តម្លៃ​ត្រឹម ១១៦ ដុល្លារ

Advertisement Realme ដែល​ជា​ម៉ាក​សាខា​របស់ OPPO បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​ម៉ូដែល Realme 3i មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ដោយ​មាន​តម្លៃ​ត្រឹម​ចាប់​ពី ១១៦ ដុល្លារ​ប៉ុណ្ណោះ ចាប់​ផ្ដើម​លក់​នៅ​ឥណ្ឌា​​នា​​ថ្ងៃ​ទី ២៣ កក្កដា។ ស្មាតហ្វូន​នេះ​បំពាក់​​អេក្រង់​ទំហំ ៦,២ អ៊ីញ ប្រភេទ HD+ មាន​រចនាបថ​ក្បាល​ឆក​តំណក់​ទឹក ដែល​ផ្ទុក​កាមេរ៉ា Selfie ទំហំ ១៣ MP។ ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​មេ​កម្រិត ១៣ MP មាន Aperture f/1.8 អម​នឹង​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត​ ២ MP។ ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង​មាន​រចនាបថ​ដូច​គ្រាប់​ពេជ្រ​ ដែល​​អាច​ទាក់ទាញ​ចិត្ត​យុវវ័យ។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Helio P60 មាន​ CPU ចំនួន ៨ គ្រាប់ អម​ដោយ RAM ទំហំ ៣ GB ឬ …

Read More »

មិន​ទាន់​ដល់​ឆ្នាំ ២០២០ តែ​រថយន្ត​ស៊េរី​ថ្មី ៤ម៉ូដែល​លេច​មុខ​លើ​ទីផ្សារ​កម្ពុជា

ជិត​ចុង​ឆ្នាំ ២០១៩ នេះ​ក្រុមហ៊ុន​ឡាន​ធំៗ​បាន​បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ដាក់​លក់​នៅ​លើ​ទីផ្សារ។ មិន​ទាន់​ដល់​ឆ្នាំ ២០២០ ផង​តែ​រថយន្ត​ស៊េរីថ្មី ៤​ម៉ូដែល​បាន​លេច​មុខ​នៅ​ទី​ផ្សារ​ប្រទេស​កម្ពុជា សុទ្ធ​តែ​ស៊េរី​ឆ្នាំ ២០២០។ ខាង​ក្រោម​នេះ​ជា​រថយន្ត​ស៊េរី​ថ្មី ៤ម៉ូដែល ឆ្នាំ ២០២០ ដែល​ទើស​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា៖ ១@ Toyota Avanza ស៊េរី ២០២០ មាន​តម្លៃ ៣ ១៩០០ ដុល្លារ Toyota Avanza ជា​​ប្រភេទ​រថយន្ត កូនកាត់​មើល​មួយ​ភ្លែត​ស្រដៀង Toyota Rush តែ​វា​ជា​រថយន្ត​ប្រភេទ Mini SUV ដែល​ក្រុមហ៊ុន Toyota បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ។ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៨ មិថុនា ២០១៩។ ២@ Toyota INNOVA ស៊េរី ២០២០ មាន​តម្លៃ ៥ ៤៨០០ ដុល្លារ គឺ​ជា​រថយន្ត SUV …

Read More »

សរុប​ដំណឹង​ជុំវិញ Pocophone F2 អាចប្រកាសចេញខែសីហា

Advertisement Xiaomi Pocophone F1 បាន​ប្រកាស​ចេញ​នៅ​ខែ​សីហា ឆ្នាំ ២០១៨ ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង។ មិន​ត្រឹម​តែ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 845 និង​លក្ខណៈ​សម្បត្តិ​កប់​ជា​ច្រើន​ទៀត​នោះ​ទេ ប៉ុន្តែ​ថែម​មាន​តម្លៃ​ថោក​ទៀត​ផង។ ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​គិត​ដល់​ស្មាតហ្វូន​ស្នង​តំណែង ដែល​អាច​មាន​ឈ្មោះ​ថា Pocophone F2។ ទាក់ទង​នឹង​ Pocophone ជំនាន់​ថ្មី មាន​ដំណឹង​តិច​តួច​បំផុត​អំពី​វា​ ហើយ​វា​រាង​ចម្លែក​បន្តិច​ព្រោះ​ថា​ជិត​ដល់​ខែ​សីហា ឆ្នាំ ២០១៩ ដែល​ជា​ពេល​​គេ​រំពឹង​ថា​ Xiaomi ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី។ ​ត្បិត​ថា​​ដឹង​មិន​សូវ​ច្រើន​ ប៉ុន្តែ​គេ​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​​ជុំវិញ Pocophone F2 បាន។ ​​ឈ្មោះ និង​ថ្ងៃ​ខែ​ប្រកាស​ Pocophone F1 ​​មាន​ឈ្មោះ​មួយ​ទៀត​ថា​ Poco F1 ហើយ​វា​គឺ​ជា​​ត្រកូល​ដំបូង​នៃ Pocophone។ ហេតុ​នេះ​មិន​ពិបាក​ស្មាន​នោះ​ទេ​ថា​ជំនាន់​ថ្មី​នឹង​មាន​ឈ្មោះ​ថា Pocophone F2 ឬ Poco F2 នោះ។ ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​វិញ បើ​​ត្រឡប់​ទៅ​មើល​ …

Read More »