Home / Entertainment / CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាចម្រៀងរាជនីនៃតន្រ្តី Kpop នាង CL ច្បាស់ជាជ្រាបហើយថា CL នាងចាប់ផ្តើមវិវឌ្ឍន៍ខ្លួន ឲ្យដូចជាតារាចម្រៀងអឺរ៉ុប ដូច្នេះហើយនាងមិនដែលខ្វល់ចំពោះ រូបរាង មាឌ និងស្បែក ដូចតារា Kpop ក្នុងស្រុកដទៃនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ នាង CL បានបង្ហោះរូប ២សន្លឹកចាស់ៗ កាលពីមុន នៅក្នុង Story លើគណនីអ៊ីស្តាក្រាមរបស់នាង។ បន្ទាប់មក ក៏មានអ្នកគាំទ្រប្រឆាំងម្នាក់ បានមក Comment នៅលើរូបចុងក្រោយរបស់ CL ដែលទើបតែបង្ហោះ ដោយនិយាយពាក្យឌឺដងថា៖ 

«សូមបញ្ឈប់ទៅ! រូបកាលពីមុនអី? អ្នកណាគេ? ម្នាក់នោះគឺមិនមែនអ្នកទេ ហើយទៅរកកញ្ចក់ឆ្លុះ មើលខ្លួនឯងទៅ! អ្នកឯងមានទម្ងន់ ៧៨គីឡូ ធាត់ដូចជ្រូក និងពូកែកុហកកំពូល» ។

មិនបង្អង់យូរ បន្ទាប់ពីមួយម៉ោងក្រោមមក CL ក៏បានឆ្លើយតបទៅ Comment អ្នកគាំទ្រប្រឆាំងវិញ ស្ទើរតែចុកឈាមថា៖ 

«ឥលូវខ្ញុំកំពុងតែមើលកញ្ចក់ហើយ ហើយខ្ញុំក៏មិនកុហកដែរ គឺខ្ញុំស្រលាញ់អ្វី ដែលខ្ញុំកំពុងឃើញពេលនេះ» ។

យ៉ាងណាមិញ បន្ទាប់ពីឃើញ ការឆ្លើយតបរបស់ CL ទៅអ្នកគាំទ្រប្រឆាំងវិញបែបនេះរួចមក អ្នកគាំទ្រពិតជាពេញចិត្តខ្លាំងមែនទែន ហើយក៏មិននឹកស្មានថា CL នាងពូកែរកនឹកពាក្យ ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំង ដែលធ្វើឲ្យពួកគេស្ទើរតែក្អួតឈាមបែបនេះទាល់តែសោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ https://www.khmerload.com/

CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

សារឆ្លើយតបរវាង CL និងអ្នកគាំទ្រប្រឆាំង

CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

CL

CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

CL

CL ឆ្លើយតបទៅអ្នកគាំទ្រប្រឆាំងវិញ ស្ទើរចុកឈាម ពេលដែលពួកគេថានាង ធាត់ដូចជ្រូក

CL

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *