Home / Entertainment / Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

កូរ៉េខាងត្បូង៖ យុវវ័យជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីក្រុមតារាចម្រៀងប្រុសដ៏ល្បី U-Kiss ដែលសម្បូរទៅដោយ សមាជិកមានរូបរាងសង្ហារ មុខមាត់ស្រស់ស្អាត និងទេពកោសល្យសិល្បៈ ដ៏សម្បូរបែប។

បច្ចុប្បន្ន សមាជិកក្នុងក្រុមU-Kiss ទាំងអស់មាន៥នាក់តែប៉ុណ្ណោះ ដូចជាEli លោក Kiseop លោក Soohyun លោក Hoon និង Jun ដែលសឹងសឹងតែជា តារាប្រុស ដ៏មានប្រជាប្រិយភាព។ ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែលេចលឺ ពត៌មានមួយថា សមាជិក២រូបទៀត នឹងឈប់បន្តកុងត្រាជាតារាប្រចាំក្រុម មួយនេះទៀតហើយ។

តារាK-Popពីររូបនោះ គឺលោក Eli និង  Kiseop បានសម្រេចយ៉ាងច្បាស់ថា នឹងចាកចេញពីក្រុមមួយនេះ ដោយងាកទៅធ្វើរឿងផ្សេង ដែលប្រសើរជាងនេះ សម្រាប់អនាគតរបស់គេ។ នាពេលនោះដែរ ពួកគេទាំងពីរ ក៏បានមានពាក្យពេចន៏ ថ្លែងអំណរអរគុណដល់ហ្វេនៗ ដែលបានស្រលាញ់ និងគាំទ្ររូបគេទាំងពីរ នាពេលកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីការចាកចេញរបស់ Eli និង Kiseop រួចមក​ ក្រុមU-Kissនៅសល់សមាជិក៣នាក់ ទៀតប៉ុណ្ណោះ គឺលោក Soohyun លោក Hoon និងJun។ ប៉ុន្តែអ្វីដែលសំខាន់ Soohyun និង Hoon កំពុងបំពេញភារកិច្ច ជាទាហានទៀត ជាហេតុធ្វើឲ្យ Jun មានការច្រៀងបទចម្រៀងតែមុ្នាក់ឯង៕

ប្រភព៖ https://www.khmerload.com/

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

Eli

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

Kiseop

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

Jun

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

U-kiss

Eli និង Kiseop សម្រេចចិត្ត ចាកចេញពីក្រុមU-kiss ជាផ្លូវការហើយ

U-kiss

Check Also

Jackson ក្រុមGOT7 បង្ហោះរូបពាក់ខោរឹប ពេលកំពុងហាត់ប្រាណចេញតំបន់ពិសេស ធ្វើឲ្យហ្វេនក្តៅខ្លួន!

កូរ៉េខាងត្បូង៖ កន្លងមក តារាចម្រៀងKpopប្រុស Jackson Wang សមាជិកក្រុម GOT 7 ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺតារាចម្រៀងប្រុសមួយរូប ដែលមានរូបរាងទាក់ទាញ លេចធ្លោ មានសាច់ដុំ ៦កង់ណែនៗ អមជាមួយនឹងមុខមាត់ស្រស់សង្ហា …

Leave a Reply

Your email address will not be published. Required fields are marked *