Home / Cars / Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់

Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់

រថយន្ត Ferrari ម៉ូដែល 360 Modena មួយ​គ្រឿង បាន​កែ​ច្នៃ​ទៅ​ជា​ប្រភេទ​រថយន្ត Limousine ហើយ​ដាក់​លក់​ក្នុង​តម្លៃ​នឹក​ស្មាន​មិន​ដល់​មួយ។

Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់

រថយន្ត​ស្ព័រ​ស៊េរី​ឆ្នាំ ២០០៣ ដែល​បាន​កែច្នៃ​កាល​ពី​ឆ្នាំ​មុន​នេះ ត្រូវ​គេ​ប្រើ​បាន ៥១ ១៧៩ គីឡូម៉ែត្រ និង​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ ៩៥ ០០០ ដុល្លារ​អាមេរិក។

Ferrari 360 Modena Limousine នេះ គួប​ផ្សំ​ទាំង ផាសុខភាព , ប្រណីតភាព និង កម្លាំង។ វា​ផ្តល់​កន្លែង​អង្គុយ​សម្រាប់​អ្នក​ដំណើរ​រហូត​ដល់ ៧ នាក់ ហើយ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​ជាច្រើន ដូចជា ទ្វារ​ប្រភេទ Suicide Doors (ដូច Rolls-Royce) , ដំបូល​កញ្ចក់ , ទូរទស្សន៍ , ភ្លើង​សម្រាប់​ពិធី​ជប់លៀង , កញ្ចក់​ឯកជន និង ប្រព័ន្ធ​សំឡេង​ថ្មី​ផង​ដែរ។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​វា​ដំណើរការ​ដោយ​ម៉ាស៊ីន​ចំណុះ ៣,៦ លីត្រ ទំហំ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​រហូត​ដល់​ទៅ ៣៩៤ សេះ។ វា​អាច​រត់​ពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើ​ពេល​ត្រឹមតែ ៤,៥ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរិមា ២៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​បញ្ជាក់​ថា តម្លៃ​រថយន្ត Ferrari 360 Modena ធម្មតា នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន មាន​តម្លៃ​ប្រហែល​ពី ៥០ ០០០ ទៅ ៦០ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់ Ferrari កែធ្វើរថយន្ត Limousine ទំនើបកប់ ដាក់លក់តម្លៃនឹកស្មានមិនដល់

ប្រភព ៖ carscoops

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *