Home / Cars / Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


កាលពីថ្ងៃទី27 និងថ្ងៃទី28 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life” នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់។

Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life” នេះជាលើកទី 3​ ហើយដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការ និងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។

Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖ ១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។

Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាហ 20 ឆ្នាំ) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។

Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


លោកមីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាអតិថិជន Ford ក៏ដូចជាសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេ នឹងទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព ព្រមទាំងការអនុវត្តការបើកបរជាក់ស្តែងពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Ford និង RMA Cambodia ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើង។”

Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


Ford កម្ពុជា បើកវគ្គបណ្ដុះបណ្ដាល“សុវត្ថិភាព និងបច្ចេកទេសបើកបរ​ – Ford Driving Skills for Life


ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *