រថយន្ត F – Series របស់ Ford បានក្លាយជារថយន្តលក់ដាច់ជាងគេបំផុតនៅអាមេរិក ពោលគឺ ៤៤៨ ៣៩៨ គ្រឿងនៅក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះ ។
រថយន្ត F – Series (ប្រភេទបាំង Regular, Super, Crew) ទាំងនោះរួមមាន F-150 XL, XLT, Lariat Ranch និង Platinum ហើយរថយន្តទាំងនេះទៀតសោត បើកបរដោយប្រើវប្រព័ន្ធ ២ជម្រើស គឺកាឡេកង់បួន និងកាឡេកង់ពីរ (4×4, 4×2)។ ដោយឡែកម៉ាស៊ីន F-Series ដែលលក់ដាច់ មាន V6 ទំហំ ៣៣០០ សេសេ ម៉ាស៊ីន Ecoboost V6 ទំហំ ២៧០០ សេសេ ម៉ាស៊ីន Ecoboost V6 ទំហំ ៣៧០០សេសេ និង Flex-Fuel V8 ទំហំ ៥០០០ សេសេ។
យ៉ាងណាលេខ២បានលើរថយន្ត Ram 1500 និង Ram 3500 ដោយក្ដាប់បានចំណែកទីផ្សារ ២២៩ ៤៨០ គ្រឿង និងលេខបីធ្លាក់មកលើម៉ាក Chevy Silverado ប្រជែងទីផ្សារបាន ២៥៦ ៧៧៧គ្រឿង គិតត្រឹមខែមករា ឆ្នាំ២០១៩ ដល់ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ។
គួរបញ្ជាក់ថា រថយន្តដែលលក់ដាច់បំផុត នៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ត្រូវបានគេសង្កេតឃើញ សុទ្ធសឹងតែជារថយន្ត Pick- Up ទាំងអស់៕
អានបន្ត៖
- Ram 1500 Limited ម៉ូដែល ២០១៩ មានតែ ២ គ្រឿងប៉ុណ្ណោះនៅស្រុកខ្មែរ
- Chevrolet Silverado 2500HD ខ្នាតយក្ស បំពាក់ចង្កឹះលេខអូតូ១០វគ្គ តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ