Home / Cars / Google Maps អាចឲ្យអ្នកប្រើចែករំលែកកន្លែងមានប៉ូលិសចាប់ល្បឿន

Google Maps អាចឲ្យអ្នកប្រើចែករំលែកកន្លែងមានប៉ូលិសចាប់ល្បឿន


Google បាន​ប្រកាស​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​ អ្នក​ប្រើ​ប្រាស់​កម្មវិធី Google Maps នៅ​លើ Android ឬ iOS នឹង​អាច​រាយការណ៍​អំពី​ហេតុការណ៍​ណា​មួយ​បាន​ រួម​មាន​​ការ​ចាប់​ល្បឿន​រថយន្ត, គ្រោះ​ថ្នាក់​ចរាចរណ៍,​ ស្ទះ​ចរាចរណ៍, ការ​បិទ​ផ្លូវ និង​អំពី​វត្ថុ​រាំង​ស្ទះ​ផ្លូវ​ ដែលចាប់ផ្ដើមបញ្ចេញឲ្យប្រើជាបណ្ដើរៗហើយចាប់ពីពេលនេះ។

Google Maps អាចឲ្យអ្នកប្រើចែករំលែកកន្លែងមានប៉ូលិសចាប់ល្បឿន

​​​កន្លង​មក​មុខងារ​ទាំង​នេះ​គឺ​គេ​ធ្លាប់​ឃើញ​លើ​កម្មវិធី Waze ដែល​កាន់​កាប់​ដោយ​ Google ដូច​គ្នា ហើយ​វា​ទទួល​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អង្គភាព​ប៉ូលិស ដោយ​សារ​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ទីតាំង​របស់​ប៉ូលិស​ធ្វើ​ការ។

Google Maps អាចឲ្យអ្នកប្រើចែករំលែកកន្លែងមានប៉ូលិសចាប់ល្បឿន

អ្នក​នាំ​ពាក្យ​របស់ Google បាន​និយាយ​ថា​ ក្រុមហ៊ុន​ជឿជាក់​ថា​មុខងារ​ថ្មី​នឹង​ជួយ​ឲ្យ​ដង​ផ្លូវ​កាន់​តែ​សុវត្ថិភាព​ដោយ​យល់​ឃើញ​ថា​ ការ​ប្រាប់​អ្នក​បើកបរ​អំពី​​ការ​ចាប់​ល្បឿន​នៅ​ខាង​មុខ អាច​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម និង​ធ្វើ​ការ​សម្រេច​ចិត្ត​​​ដោយ​សុវត្ថិភាព​បាន​ល្អ​ជាង​មុន ពេល​បើកបរ​លើ​ដង​ផ្លូវ៕

ចុចអាន ៖ ណែនាំ​ឲ្យ​ស្គាល់ ហាង​លក់​ទំនិញអនឡាញកំពូល​ទាំង ១០ លើ​លោក

ប្រភព៖
Businessinsider
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *