Home / Cars / Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ


ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ សេសេ ប៉ុន្តែ​នៅ​សិង្ហបុរី​មាន​តែ​ប្រភេទ ១៥០ សេសេ។ តាម​ការ​ចុះ​ផ្សាយ​របស់ Top Gear នៅ​ហ្វីលីពីន ម៉ូតូ​នេះ​ដាក់​លក់​តម្លៃ​ប្រមាណ ២ ១៤៩ ដុល្លារ ដែល​តម្លៃ​នេះ​ធូរ​ជាង​នៅ​វៀតណាម​ប្រមាណ ២២៨ ដុល្លារ។

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

​គួរ​ដឹង​ថា​ Honda Air Blade ស៊េរី​ឆ្នាំ ២០២០ ដែល​​ប្រកាស​ចេញ​នៅ​វៀតណាម​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ កន្លង​ទៅ គឺ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​ថ្មី។ ប្រព័ន្ធ​ភ្លើង​លើ​ Air Blade ស៊េរី​ថ្មី​​រួម​មាន​អំពូល​មុខ, អំពូល​ភ្លើងស៊ីញ៉ូ, ស្តុប​ក្រោយ គឺ​សុទ្ធ​តែ​ជា​បច្ចេកវិទ្យា​ LED ទាំង​អស់៕

ប្រភព៖
Zing
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

ឡានភីកអាប់ខ្នាតធំរបស់ Hyundai អាចប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង

Advertisement ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ​ ៣,០ លីត្រ ​៦ ស៊ីឡាំង​នៃ​រថយន្ត Genesis GV80 អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ​របស់ Hyundai (មិន​មែន​រថយន្ត​ភីកអាប់ Santa Cruz ឡើយ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត …

Leave a Reply

Your email address will not be published. Required fields are marked *