Home / Tech / Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង

Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង


ក្នុង​កម្មវិធី IFA ឆ្នាំ ២០១៩ ក្រុមហ៊ុន​ Huawei បាន​បញ្ចេញ​កាស​ឥត​ខ្សែ​ថ្មី​ឈ្មោះ​ថា​ FreeBuds 3។ កាស​មួយ​ម៉ូដែល​នេះ​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង​ AirPods ខ្លាំង ប៉ុន្តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង។

Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង

​កាស​មាន​ជម្រើស​ពណ៌​ខ្មៅ និង​ពណ៌​ស មាន​ថាមពល​ថ្ម​ដែល​អាច​ស្ដាប់​ចម្រៀង​បាន​ ៤ ម៉ោង​ជាប់​គ្នា ខណៈ​ដែល​ប្រអប់​របស់​កាស​ អាច​ផ្ដល់​ថាមពល​សម្រាប់​ស្ដាប់​ ២០ ម៉ោង​បន្ថែម​ទៀត។ FreeBuds 3 មាន​បំពាក់​ជា​មួយ Bluetooth 5.1 និង​ឈីប​ Low Engergy 5.1 ដែល​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ ៥០%។

Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង
Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង
Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង
Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង

ចំណុច​ទាក់ទាញ​មួយ​របស់​កាស​គឺ​វា​មាន​មុខងារ​ទប់​សំឡេង​រំខាន ដែល​​អាច​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​បាន​ប្រមាណ ១៥ ដេស៊ីបែល​ សម្រាប់​កាស​មួយ​ចំហៀង។ Huawei មិន​បាន​បញ្ជាក់​អំពី​តម្លៃ​លក់ ប៉ុន្តែ​និយាយ​ថា​វា​មាន​តម្លៃ​ធូរ​ជាង​ AirPods ដែល​នឹង​លក់​នៅ​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ខែ​តុលា៕​

ចុចអាន ៖ Nokia ដាក់កាមេរ៉ាក្រោយរាង​រង្វង់ ឯកាមេរ៉ា Selfie 20MP តម្លៃធូរថ្លៃ

ប្រភព៖
Zing
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ http://news.sabay.com.kh

Check Also

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

Advertisement ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា …

Leave a Reply

Your email address will not be published. Required fields are marked *