Home / Cars / Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

​Isuzu​ កំពុង​ឈានមុខ​គេ​តាមរយៈ​ការ​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ប្រភព​ថាមពល​ថ្មី​របស់​ខ្លួន​! បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​បាន​មកដល់​ទីផ្សារ​រថយន្ត​នៃ​ប្រទេស​កម្ពុជា​ហើយ​។ ការ​បង្ហាញ​ជូន​នៃ​ម៉ាស៊ីន​រថ​យន្ត​ភីប​អាប់​ស៊េរី​ថ្មី​ “Isuzu​ D-MAX​” ដែល​ជា​ម៉ាស៊ីន​ស្តង់ដារ​ដ៏​ល្អ​បំផុត​នៅក្នុង​គ្រប់​ស្ថានភាព​ផ្លូវ​ ជាមួយ​និង​សមត្ថភាព​ដ៏​ល្អឥតខ្ចោះ​ ការសន្សំសំចៃ​ម៉ាស៊ូត​ដ៏​ល្អ​បំផុត​ និង​ភាព​ធន់​រឹងមាំ​ដែល​គ្មាន​គូរ​ប្រៀប​ ដោយមាន​មុខងារ​ដ៏​ល្អ​ដាច់ដោយឡែក​ពី​ Isuzu​ 3.0​ Ddi​ Blue​ Power​។ ខណៈ​ពេល​ដែល​ការ​សម្ពោធ​ដ៏​ធំ​នៃ​រថយន្ត​ស៊េរី​ថ្មីនេះ​ ក៏​មាន​រថយន្ត​ “Isuzu​ MU​-X” បែប​ស្ពរ័​ពិតជា​ ទាក់ទាញ​គ្រប់​ក្រ​សែល​ភ្នែក​។

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

សម្ព័ន្ធ​ក្រុមហ៊ុន​ ទ្រី​ ផេដ​ (Tri​ Petch​ Group​), តំណាងដោយ​ លោក​ Shuichiro​ Mori​ អគ្គនាយក​ក្រុមហ៊ុន​ Tri​ Petch​ Isuzu​ Sales​ Cambodia​ ដែល​ជា​អ្នក​ចែកចាយ​ផ្លូវការ​របស់​រថយន្ត​ Isuzu​ Pickups​ និង​ SUVs​ នៅ​កម្ពុជា​បាន​ថ្លែង​ថា​: « Isuzu​ មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ជាមួយ​គុណភាព​ ល្អ​បំផុត​ ដែល​តែងតែ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​រថយន្ត​ Isuzu​ 1.9​ Ddi​ Blue​ Power​ ហើយ​ត្រូវ​បាន​គេ​ធ្វើតេស្ត​គុណ​ភា​ពប្រ​ពន្ធ័​ដំណើរការ​ និង​ភាព​ធន់​រឹងមាំ​ ជាលើកដំបូង​នៅ​លើ​ពិភពលោក​ កា​ធ្វើតេស្ត​ចុងក្រោយ​នេះ​បាន​ បង្ហាញ​ពី​គុណភាព​ផលិតផល​របស់​យើង​។ ការ​ធ្វើតេស្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​ 2015​ ដែល​រោងចក្រ​ Isuzu​ ជា​ឧស្សាហកម្ម​ ដំបូងបង្អស់​ដែល​មានការ​តេ​ស្តរ​ថយន្ត​ពេញមួយថ្ងៃ​ មួយ​យប់​។

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

ម៉ាស៊ីន​1.9​ Ddi​ Blue​ Power​ ​ បាន​ដំណើរការ​មិនឈប់​ដោយ​ឆ្លងកាត់​ 3 ប្រទេស​រួមគ្នា​ រួមមាន​ប្រទេស​ថៃ​ ប្រទេស​ឡាវ​ និង​ទីក្រុង​អ៊ូ​រូ​មគី​ដែល​មាន​ទីតាំងនៅ​ស៊ីង​ជៀ​ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស​នៃ​ប្រទេស​ចិន​។ ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​នេះ​មាន​ប្រវែង​ 5,755​គីឡូម៉ែត្រ​ដែល​ឆ្លងកាត់​គ្រប់​ស្ថានភាព​ ប៉ុន្តែ​ Isuzu​ បាន​បំបែក​ឯតទគ្គកម្ម​បើកបរ​ចម្ងាយ​ 6,128​ គីឡូម៉ែត្រ​ដែល​បាន​ចាប់ផ្តើម​ពីទី​ក្រុង​ប៉េកាំង​ (មហា​កំផែង​ចិន​) Ordos​ – Xian​ ក្នុង​ឆ្នាំ​ 2017​ ។ សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​កម្លាំង​ម៉ាស៊ីន​ 1,900cc​ ត្រូវ​បាន​បង្កើត​ឡើង​ពី​ការ​ច្នៃប្រឌិត​ឈានមុខ​គេ​និង​ការ​អភិវឌ្ឍ​ផលិតផល​ដែល​មាន​បទ​ពិសោធ​និង​កោសលវិច័យ​ ជាង​ 100​ ឆ្នាំ​។ប្រវត្តិ​របស់​ Isuzu​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ម៉ាស៊ូត​លំដាប់ថ្នាក់​ពិភពលោក​បាន​ធ្វើ​ឱ្យ​យីហោ​រថយន្ត​មួយ​នេះ​ទទួលបាន​នូវ​ស្តង់ដារ​ថ្មី​ដែល​លើស​ពី​ស្តង់​ដា​រមុនៗ​ ។ គោលដៅ​សំ​ខាន់​ៗ 3 គឺ​សមត្ថភាព​ដ៏​ល្អឥតខ្ចោះ​ ការសន្សំសំចៃ​ម៉ាស៊ូត​ដ៏ល្អ​បំផុត​ និង​ភាព​ធន់​រឹងមាំ​ដែល​គ្មាន​គូរ​ប្រៀប​ដើម្បី​បំពេញ​តម្រូវការ​ដ៏​ឈ្លាសវៃ​របស់​អតិថិជន​ យើង​ដែល​ចង់បាន​បទ​ពិ​សោ​ធន័​បើកបរ​ដ៏​ល្អ​ ឥត​ខ្ចោះ​សម្រាប់​មុខងារ​ការងារ​របស់​អតិថិជន​កម្ពុជា​ “។

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

លោក​ Mori​ បាន​បន្ថែម​ថា​ការរចនា​ផ្នែក​ខាងក្រៅ​និង​ខាងក្នុង​បង្ហាញ​ពី​ភាព​ប្រណីត​និង​ទាក់ទាញ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​មើលទៅ​លើ​ Isuzu​ 1.9​ Ddi​ Blue​ Power​ “លក្ខណៈ​ពិសេស​នៃ​គ្រឿងបរិក្ខារ​និង​សម្ភារៈ​បរិក្ខារ​ដែល​ផ្តល់​ភាព​ងាយស្រួល​នឹង​ផ្តល់​នូវ​បទ​ពិសោធ​បើកបរ​ដ៏​ល្អឥតខ្ចោះ​បំផុត​ ។ Isuzu​ ក៏បាន​រៀបចំ​ការ​ប្រគុំ​តន្រ្តី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​អបអរសាទរ​ កា​រស​ម្ភោ​ធនៃ​រថយន្ត​ថ្មីនេះ​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លសែនសុខ​ ជាន់ទី​ 2 ដែល​មាន​កំពូល​តារា​ចម្រៀង​ដ៏​ពេញនិយម​ ដូចជា​លោក​ ព្រាប​ សុវត្ថិ​ លោក​ ហ្សូ​ណូ​ អ្នកនាង​ សុខ​ ស្រី​នាង​ លោក​ នី​កូ​ កញ្ញា​ ពេជ្រ​ សូលី​កា​ កុមារា​ ពេជ្រ​ ថៃ​ និង​ កុមារី​ សុខ​ សុជាតា​។ ខ្ញុំ​មានការ​រំពឹង​ទុក​ខ្ពស់​ថា​អតិថិជន​កម្ពុជា​នឹង​ផ្តល់​នូវ​ការ​គាំទ្រ​ យ៉ាង​កក់ក្តៅ​ដល់​ផលិតផល​ម៉ាស៊ីន​ “ISUZU​ 1.9​ &​; 3.0​ Ddi​ Blue​ Power​ ”។

Isuzu​ សូម​អញ្ជើញ​អ្នក​ទាំងអស់​ដែល​មាន​ចំណាប់​អារម្មណ៍​មក​ចុះឈ្មោះ​ធ្វើការ​បើកបរ​សាកល្បង​ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធ​បើកបរ​លំដាប់ថ្នាក់​ពិភពលោក​ដ៏​ថ្មី​បំផុត​របស់​រថយន្ត​ “Isuzu​ D-MAX​ Blue​ Power​” និង​ “Isuzu​ MU​-X” ​ ដើម្បី​យល់ដឹង​ពី​ព័ត៌មាន​ផលិតផល​រថយន្ត​ថ្មី​បន្ថែម​ និង​ចូលរួម​ក្នុង​សកម្ម​ភា​ពស​ប្បា​យៗ​របស់​យើង​ដោយ​ទទួល​បាន​រង្វាន់​សំណាង​តាមរយៈ​បណ្តាញ​សង្គម​ដូច​ជា​វេ​បសាយ​ www.isuzucambodia​-tis.com​និង​ Facebook​ Page​ “ Isuzu​ Cambodia​ “ និង​ YouTube​ “ Isuzucambodia​ “ ឬសាកសួរ​ផ្ទាល់​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ ISUZU​ នៅ​ ក្រុមហ៊ុន​ ខេ​ (ខេម​បូ​ឌា​) ដែល​មាន​ទីតាំងនៅ​ភូមិ​ ក្បាលដំរី​ មហាវិថី​សហព័ន្ធ​រុស្សី​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ លេខ​ទូរ​សព្ទ​ 023​ 950​ 084​ ។

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

**************************************************
New​! ព័ត៌មាន​អំពី​ផលិតផល​ម៉ាស៊ីនរថយន្ត​ “Isuzu​ 1.9​ និង​ 3.0​ Ddi​ Blue​ Power​”

New​! ម៉ាស៊ីន​ “Isuzu​ 1.9​ Ddi​ Blue​ Power​” មានការ​ផ្លាស់​ប្តូរ​ម៉ាស៊ីន​ RZ4E​-TC​ 1,900​ cc​ ​; ដែល​មាន​សមត្ថភាព​ថាមពល​អតិបរមា​ 150​ សេះ​ក្នុង​ល្បឿន​ 3.600​ rpm​ និង​កម្លាំង​បង្វិល​អតិបរមា​ 350​ Nm​ នៅ​ 1800​-2600​ rpm​ ។ របប​គំ​ហើយ​ថ្មី​នៃ​កា​ដំណើរការ​ម៉ា​ស៊ីន​ស្តេ​ដា​តមុខងារ​ថ្មី​ ដែល​បង្ហាញ​ពី​បច្ចេកទេស​សំ​ខាន់​ៗដូច​ខាងក្រោម​:

  • ថាមពល​ខ្លាំង​ជាង​មុន​ជាមួយនឹង​ការ​កើនឡើង​ 10​% នៃ​កម្លាំង​សេស​ និង​ការ​កើនឡើង​ 9% នៅក្នុង​កម្រិត​បង្វិល​បើ​ធៀប​ទៅ​នឹង​ ម៉ាស៊ីន​ 2,500​ cc​
  • ការ​សន្សំ​កាន់តែ​ច្រើន​ដោយសារតែ​បច្ចេក​វិទ្យា​បំ​លែង​ម៉ាស៊ូត​ថ្មី​បំផុត​ដែល​អនុញ្ញាត​ឱ្យ​មាន​ថាមពល​បន្ថែម​ទោះបីជា​មាន​ម៉ាស៊ីន​តូចជាង​មុន​ 20​ ភាគរយ​ក៏ដោយ​ ហើយ​ទម្ងន់​ស្រាល​ជាង​មុន​ 60​ គីឡូក្រាម​ ជាពិសេស​ការថែទាំ​កាន់​ងាយស្រួល​នាំមក​នូវ​ប្រសិទ្ធភាព​ការសន្សំសំចៃ​ប្រេង​កាន់តែ​ប្រសើរ​និង​សន្សំ​ការ​ចំណាយ​។
  • ប្រព័ន្ធ​សំអាត​ខ្ពស់​ដោយ​ កា​របំ​ភាយ​ឧស្ម័ន​ទាប​បំផុត​។

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បាន​បង្កើត​ប្រព័ន្ធ​ប្រអប់លេខ​ថ្មី​របស់​ខ្លួន​ដើម្បី​បំពេញបន្ថែម​ប្រភព​ថាមពល​ថ្មី​របស់​ Isuzu​ ដែល​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ 6លេខ​អូតូ​ ដែល​បញ្ជូន​ថាមពល​ជាមួយនឹង​ប្រសិទ្ធភាព​ល្អ​បំផុត​ដោយ​សម្រេច​បាន​នូវ​ស្តង់ដារ​ឧស្សាហកម្ម​ថ្មី​បើ​ប្រៀបធៀប​ទៅ​នឹង​ជំនាន់​មុន​គឺ​ Isuzu​ 2.5​ Ddi​ VGS​ TURBO​ ជាមួយ​កម្លាំង​ម៉ាស៊ីន​ 2,500​cc​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ពី​កម្លាំងថាមពល​ ប្រព័ន្ធ​ដំណើរការ​ និង​ ការ​ស៊ីប្រេង​របស់​វា​ផង​ដែរ​។

ចំពោះ​ “Isuzu​ 3.0​ Ddi​ Blue​ Power​” ម៉ូដែល​ 4JJ​1-TC​ Hi​ មាន​សមត្ថភាព​ថាមពល​អតិបរមា​ 163​ hp​ ក្នុង​ល្បឿន​ 3,200​ rpm​ និង​កម្លាំង​បង្វិល​អតិបរមា​ 380​ Nm​ នៅ​ 1800​-2200​ rpm​ ។ ជម្រើស​ល្អឥតខ្ចោះ​មួយទៀត​សម្រាប់​អតិថិជន​ដែល​ចង់បាន​កម្រិត​ថាមពល​ខ្ពស់​និង​កម្រិត​ការ​ដំណើរការ​ខ្ពស់​ដែល​នឹង​បង្កើត​បទ​ពិសោធ​ន៏​ក្នុង​ការ​បើកបរ​ដ៏​អស្ចារ្យ​។

រថយន្ត​ថ្មី​ “Isuzu​ D-Max​ 1.9​ Ddi​ Blue​ Power​” ដែល​ជា​ការ​ច្នៃប្រឌិត​លំដាប់​ពិភពលោក​ដែល​ឆ្លុះបញ្ចាំង​ពី​បច្ចេកវិទ្យា​ដ៏​ល្អឥតខ្ចោះ​ផ្នែក​ខាងក្រៅ​និង​ផ្ទៃ​ខាងក្នុង​ទាន់សម័យ​ជាមួយនឹង​ ធាតុផ្សំ​នៃ​ការរចនា​ថ្មី​ “អស្ចារ្យ​” ហួសពី​ការ​រំពឹង​ទុកជា​មួយ​នឹង​បច្ចេកវិទ្យា​ Bi​-LED​ ថ្មី​ដែល​ធ្វើ​ឱ្យ​ មើលឃើញ​កាន់តែ​ច្បាស់​ និង​អស្ចារ្យ​ជាង​មុន​ ខណៈ​ពេល​ដែល​ការប្រើ​ប្រាស់​ថាមពល​តិច​ជាង​មុន​ដែល​ត្រូវ​បាន​បំពេញ​ដោយ​គែម​ក្រូម​ (ផ្តាច់​មុខ​សម្រាប់​ម៉ូដែល​ Cab​ Four​ និង​ Space​ cab​) និង​ យ៉ាន់​ស្ព័​រថ្មី​ ទំហំ18​ អ៊ិ​ញ ធ្វើ​ឱ្យ​មាន​ភាព​ទាន់សម័យ​និង​មាន​ភាព​លេចធ្លោ​បំផុត​។

ថ្មី​! “Isuzu​ MU​-X 3.0​ Ddi​ Blue​ Power​” រថយន្ត​ SUV​ ប្រណីត​ដែល​មាន​រចនា​បទ​ហួសពី​ការ​រំពឹង​ទុកជា​មួយ​នឹង​ផ្នែក​ខាងក្រៅ​ ទាន់សម័យ​ លេ​ខធ្លោ​រពីរ​ថយន្ត​ដ៏​ទៃ​ទៀត​ ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​និង​ទំនុកចិត្ត​ទាំងស្រុង​ទៅលើ​បច្ចេក​វិទ្យា​ទំនើប​ៗ នា​ពេល​អនាគត​របស់​ Isuzu​ នៅក្នុង​រថយន្ត​ “Isuzu​ 3.0​ Ddi​ Blue​ Power​” ដោយសារតែ​ការ​រចនា​បែប​ស្ព័រ​ 3D​ ថ្មី​ របស់​កាង​រថយន្ត​ខាងមុខ​ ជាមួយ​ភាព​ឆើតឆាយ​ ដើម្បី​បង្ហាញ​ពីរ​ថយន្ត​ស្ព័​រយ៉ា​ងពិតប្រាកដ​។ លើស​ពីនេះ​ទៅទៀត​ ទំហំ​កង់​ 18​ អ៊ីញ​ថ្មី​មាន​លក្ខណៈ​ពិសេស​ជាមួយនឹង​ Flash​ Black​ Design​និង​ផ្ទៃ​ខាងក្នុង​ដ៏​ប្រណីត​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា​​ ​ពណ៌​កៅអី​ស្បែក​ខ្មៅ​នៅក្នុង​ការរចនា​ម៉ូត​តាម​បែប​ Sport​ Cut​ ដែល​ធ្វើ​ឱ្យ​អ្នកបើកបរ​អង្គុយ​យ៉ាង​ស្រួលខ្លួន​ គ្រឿង​តុបតែង​ពណ៌​ប្រាក់​នៅនឹង​ ទ្វារ​ចំហៀង​និង​ប្រអប់​ហ្គ៊ែរ​ ព្រមទាំង​មុខងារ​ស្តង់ដារ​ជាច្រើន​ សម្រាប់​ផ្ទៃ​ខាងក្នុង​ ដែល​ការរចនា​តាម​បែប​ Isuzu​ Universal​ Design​ ដែល​បាន​ទទួលការ​កោតសរសើរ​ជាស​កល​សម្រាប់​លក្ខណៈ​ពិសេស​ដែល​ងាយស្រួល​ប្រើ​។ ថ្មី​! Etna​ Red​ Color​ (ពណ៌ក្រហម​ទុំ​) ដែល​ជា​ប្រណីតភាព​មួយផ្សេងទៀត​ ដែល​លោកអ្នក​ចង់បាន​បំផុត​។

ដើម្បី​អបអរសាទរ​ការ​មកដល់​នៃ​ម៉ាស៊ីនរថយន្ត​ Isuzu​ 1.9​ Ddi​ Blue​ Power​ និង​ម៉ូដែល​ថ្មី​! Isuzu​ MU​-X ក្រុមហ៊ុន​មានការ​បញ្ចុះតម្លៃ​លើកទឹកចិត្ត​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដូច​ខាងក្រោម​:

• ទទួល​បានការ​បញ្ចុះតម្លៃ​ច្រើនជាង​ 1,500​ ដុលា្លរអា​មេ​រិក​សម្រាប់​រាល់​ការទិញ​រថយន្ត​ណាមួយ​របស់​ Isuzu​ Blue​ Power​ ក្នុង​កំឡុង​ថ្ងៃទី​ 1 ដល់​ 30​ មិថុនា​ 2019​ ។
• រាល់​អតិថិជន​ដែល​បើកបរ​សាកល្បង​នឹង​មានឱកាស​សម្រាប់​ការ​ចាប់ឆ្នោត​ផ្សងសំណាង​។

**************************************************
ការិយាល័យ​កណ្តាល​
Tri​ Petch​ Isuzu​ Sales​ Cambodia​ Co​., Ltd​.
Tel​. 023​ 900​ 798​
កញ្ញា​ ណូច​ ទីមួយ​ឡា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Isuzu​ បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2020​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រឿងម៉ាស៊ីន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​

Check Also

Suzuki ចេញ Nex, Let’s និង Address Playful 2020

ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Cambodia Suzuki បានសំរុកចេញម៉ូដែលថ្មីបន្តបន្ទាប់ពិសេសប្រភេទលេខអូតូច្រើនម៉ូដែលតាំងពីដើមឆ្នាំ២០១៩នេះ។ ជាក់ស្តែង Suzuki nex, Let’s និង Address Playful 2020 បានលេចវត្តមានបន្ថែមទៀតកាលពីថ្ងៃទី ១០ …

Leave a Reply

Your email address will not be published. Required fields are marked *