Home / Cars / Lamborghini Urus Mansory តម្លៃកន្លះលានដុល្លារនៅស្រុកគេ ពេលនេះមកដល់ដីខ្មែរបាត់! (វីដេអូ)

Lamborghini Urus Mansory តម្លៃកន្លះលានដុល្លារនៅស្រុកគេ ពេលនេះមកដល់ដីខ្មែរបាត់! (វីដេអូ)

Lamborghini Urus Mansory គឺជា SUV កម្លាំងខ្លាំង ដែលច្នៃចេញពីរថយន្ត Lamborghini Urus ដោយក្រុមហ៊ុនច្នៃរថយន្តប្រណីតអាល្លឺម៉ង់ Mansory ដែលមានលក្ខណៈពិសេសកប់លើសពីរថយន្តធម្មតាជាច្រើន។ Urus Mansory បានបំពាក់គ្រឿងលេងពីក្រុមហ៊ុន Mansory ផ្ទាល់ ដែលជួយឲ្យវាមើលទៅរឹតតែកាច និងទាក់ទាញ។

Lamborghini Urus Mansory តម្លៃកន្លះលានដុល្លារនៅស្រុកគេ ពេលនេះមកដល់ដីខ្មែរបាត់! (វីដេអូ)

ថ្មីៗនេះ គេបានប្រទះឃើញការនាំចូលរថយន្ត Lamborghini Urus Mansory ស៊េរីថ្មីសន្លាងមួយគ្រឿង មកក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកនិយមចូលចិត្តរថយន្ត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាមានពណ៌ប្រផេះគ្រើម ហើយជា Urus Mansory ទី១ហើយ ដែលមានវត្តមានក្នុងប្រទេសយើង។

Lamborghini Urus Mansory តម្លៃកន្លះលានដុល្លារនៅស្រុកគេ ពេលនេះមកដល់ដីខ្មែរបាត់! (វីដេអូ)

គួរឲ្យដឹងថា រថយន្ត Lamborghini Urus Mansory បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៥០សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៦វិនាទី ហើយមានល្បឿនអតិបរិមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV មហាកម្លាំងនេះ​មានតម្លៃរហូតដល់ទៅ ៤៧០ ០០០ដុល្លារលើទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈតម្លៃក្នុងប្រទេសយើង មិនទាន់មានការបង្ហាញនៅឡើយទេ៕

ចង់ដឹងថា Lamborghini Urus Mansory ពិសេសយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

ប្រភព៖ Sabay

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *