Home / Cars / Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេង

Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេង

Lexus បានបង្ហាញនូវគំរូរថយន្តថ្មីដែលផ្អែកលើម៉ូត GX នៅឯពិព័រណ៍Montreal Auto Show នៅឯប្រទេសកាណាដា។

Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេងម៉ូតរថយន្តថ្មីនេះត្រូវបានគេឲឈ្មោះថា Lexus GX Overland Concept ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើការផ្សងព្រេង រុករក តាមតំបន់ឆ្ងាយៗ ឫការបើកបរលើប្រភេទផ្លូវ Off-road ផងដែរ។
Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេងផ្អែកលើម៉ូដែល Executive Executive GX 460 ស៊េរីឆ្នាំ 2020 រថយន្ត GX Overland Concept  នេះត្រូវបានបំពាក់ជាមួយនឹងប្រភេទកង់នឹងសម្បកកង់ដែលមានភាពរឹងមាំ ធន់សាកសមការធ្វើដំណើរលើផ្លូវ Off-raod ឯមមកជាមួយនឹងរថយន្តរចនាពិសេសដែលមានសមត្ថភាពមិនធម្មតា។ លើសពីនេះទៅទៀត រថយន្តនេះក៏មានបំពាក់ជាមួយការការពារពិសេសគ្រប់ជ្រុងជ្រោយដែលអាចការពាររថយន្តមិនឲមានការកកិតថ្នាំនៅពេលដែលបើកលុកលុយចូលតាមផ្លូវចង្អៀតដែលមានមែកឈើច្រើនបាន។​Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេងបើមើលទៅលើតំបូល យើងអាចឃើញបានថា រថយន្តនេះក៏មានបំពាក់ទៅដោយ តង់ និងគ្រែ ដែលលោកអ្នកអាចសម្រាកឫអង្គុយបែបរ៉ូមែនទិចបានគ្រប់ពេលវេលា ដោយមិនចាំបាច់ដាក់តង់ទៅតាមក្នុងឡានទៀតទេ។Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេងចំណែកផ្នែកខាងក្នុងវិញ វាក៏មានបំពាក់ដោយពូកស្បែកក្រហម រចនាជាមួយអាលុយមីញ៉ូមនិងប្រភេទឈើប្រណិត រួមជាមួយទូរទស្សន៍សម្រាប់អ្នកដំណើរក្រោយ ឯមជាមួយប្រព័ន្ធសំឡេង Mark&Levinson17 គ្រាប់ផងដែរ។Lexus បញ្ចេញម៉ូតថ្មី សម្រាប់អ្នកចូលចិត្តបើកផ្សងព្រេងគំរូរថយន្ត GX Overland Concept នេះបំពាក់ដោយម៉ាស៊ីនសាំង Naturally Aspirated ចំណុះ 4,6 លីត្រ ទំហំ 8 ស៊ីឡាំង មានកម្លាំង 301 សេះ ដំណើរការដោយប្រអប់លេខអូតូ 6 វគ្គ និងប្រព័ន្ធប៉ុងពីរ 4WD ជាមួយនឹង Active Traction Control។  វាក៏មានបន្ថែមបច្ចេកវិទ្យាជំនួយការបើកបរ Off-road ផងដែរ ដែលមានដូចជា Kinetic Dynamic Suspension System, Panoramic View Monitor នឹង Multi-Terrain Select with 5-Stage Crawl Control ផងដែរ៕

ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020

អានបន្ត៖ 

Check Also

ឡានភីកអាប់ខ្នាតធំរបស់ Hyundai អាចប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង

Advertisement ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ​ ៣,០ លីត្រ ​៦ ស៊ីឡាំង​នៃ​រថយន្ត Genesis GV80 អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ​របស់ Hyundai (មិន​មែន​រថយន្ត​ភីកអាប់ Santa Cruz ឡើយ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត …

Leave a Reply

Your email address will not be published. Required fields are marked *