Home / Cars / Mazda CX-30 ចំណាត់ថ្នាក់ផ្កាយប្រាំក្នុងការបុកគ្នា

Mazda CX-30 ចំណាត់ថ្នាក់ផ្កាយប្រាំក្នុងការបុកគ្នា

ឥឡូវនេះមានហេតុផលមួយទៀត ដែលលោកអ្នកគួរតែជ្រើសរើស រថយន្តមួយនេះ។ យោងទៅតាមការសាកល្បង នៃការបុកទង្គិចដែលធ្វើឡើងដោយកម្មវិធីវាយតម្លៃរថយន្តថ្មីអឺរ៉ុប European New Car Assessment Program (Euro NCAP) ប្រភេទ Crossover មួយនេះពិតជាមានសុវត្ថិភាពណាស់។

Mazda CX-30 ចំណាត់ថ្នាក់ផ្កាយប្រាំក្នុងការបុកគ្នា

ប្រភេទ Crossover របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានបញ្ចប់ការធ្វើតេស្តបុកទង្គិច Euro NCAP ជាមួយនឹងការផ្តល់ចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំ ដែលទទួលបាន 99% សម្រាប់ការការពារមនុស្សពេញវ័យ 86% សម្រាប់ការការពារកុមារ 80% សម្រាប់អ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះ (ថ្មើរជើង) និង 77%សម្រាប់បច្ចេកវិទ្យាជំនួយសុវត្ថិភាព (ប្រព័ន្ធជំនួយផ្លូវនិងល្បឿននឹងប្រព័ន្ធជំនួយដទៃទៀត) ។ គិតមកដល់ពេលនេះ CX-30 ឈរលើបញ្ជីដែលមានសុវត្ថិភាពបំផុតនៅក្នុងឆ្នាំនេះ។

លោក Michiel van Ratingen អគ្គលេខាធិការ Euro NCAP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ សូមអបអរសាទរដល់ក្រុមហ៊ុន Mazda សម្រាប់ពិន្ទុស្ទើរតែល្អឥតខ្ចោះមួយផ្សេងទៀតក្នុងសុវត្ថិភាពរបស់ការការពារមនុស្សពេញវ័យ ក៏ប៉ុន្តែក៏នៅមានរថយន្តជាច្រើនដែលត្រូវបានវាយតម្លៃនៅក្នុងឆ្នាំ 2019 នេះ ដូចនេះតើ CX-30 មានសុវត្ថិភាពជាងគេឫយ៉ាងណា យើងក៏ត្រូវរង់ចាំមើលបន្តទៀត” ៕

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *