Home / Cars / MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

MG​ ​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​ម្ចាស់​រថយន្ត​ទាំងអស់​នៅ​កម្ពុជា​។ ម៉ូដែល​ថ្មី​ដ៏​ទាក់ទាញ​បំផុត​នៃ​រថយន្ត​ ​MG​ ​ដែល​ទើប​តែ​នឹង​រចនា​ឡើង​ ​គឺ​ម៉ូដែល​ ​MG 6​ ​ដែល​ត្រូវ​បាន​រចនា​ម៉ូត​ឡើង​យ៉ាង​ពិសេស​ដោយ​ ​London Studio​ ​ជា​ក្រុម​អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បី​នៅ​ទី​ក្រុងឡុង ប្រទេស​អង់គ្លេស។

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

ដើម្បី​ឲ្យ​កាន់តែ​ជាក់ច្បាស់​ស៊េរីថ្មី MG 6​ ​ការ​រចនា​បែប​រថយន្ត​ ​sport​ ​គឺជា​ចំណុច​ស្នូល​នៃ​គំនិត។ ក្រុមហ៊ុន​បាន​សម្រេច​មិន​យក​លំនាំ​តាម​រូបមន្ត ហើយ​បែរ​ទៅ​រក​កម្រិត​មួយ​នៃ​ការ​ច្នៃប្រឌិត។

លក្ខណៈ​រហ័ស​រហួន​របស់​ ​MG 6​ ​គឺ​ការ​បិត​បើក​គូទ​ក្រោយ​របស់​វា​មាន​លក្ខណៈ​ឆាប់​រហ័ស​ និង​ទំហំ​គូទ​ក្រោយ​របស់​វា​មាន​លក្ខណៈ​ធំ​ទូលាយ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទុក​ដាក់​ឥវ៉ាន់​របស់​អ្នក។ ​ការ​ប៉ះ​ផ្ទាល់​នូវ​ ​MG 6​ ​ដែល​ផ្ដល់​នូវ​រូបរាង​ ​និង​អារម្មណ៍​ល្អ​ជាង​អ្វី​ដែល​អ្នក​រំពឹង​ទុក។ ការ​រចនា​ដូចជា​ ​Hood Strake, the bold character lines នឹង​ប៉ាណា​ ​Stardust​ ​ដែល​គេ​និយម​មាន​ច្រើន​នៅ​អឺរ៉ុប។

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

MG 6​ ​មាន​បន្ថែម​ក្រូម​ពណ៌ទឹកប្រាក់​នៅ​តាម​ទ្វារ ហើយ​មាន​កង់​ប្រភេទ​អាលុយមីញ៉ូម​ទំហំ​ ​១៧ អ៊ីង។ វា​ពិតជា​ងាយស្រួល​ក្នុង​ការ​ច្រឡំ​សម្រាប់​ការ​ផ្ដល់​ជូន​ម៉ាក​សញ្ញា​ដែល​មាន​គុណភាព​ខ្ពស់។ ច្រើនដង​មក​ដែល​ហើយ​មិត្តភ័ក្ដិ និង​អ្នកដំណើរ​បាន​សួរ​យើង​ថា តើ​យើង​បើកឡាន​ទំនើប​ឬ​អត់? ក្រៅពី​រូបរាង​វិញ​វា​ជា​ការ​ប្រសើរ​ណាស់​ដែល​ឃើញ​មាន​គុណភាព​មួយ​ចំនួន​នៅ​បន្ទាប់​ការរចនា។ ទ្វារ​នៃ​រថយន្ត​មាន​ភាព​ក្រាស់ ហើយ​ការ​បិទ​ជិត​បាន​យ៉ាង​ល្អ​ ហើយ​ចំណុច​ពិសេស​នោះ​គឺ​ការ​រចនា​ឲ្យ​ផ្នែក​ខាងក្រោយ​មាន​ភាព​ទូលាយ។

ចំពោះ​នៅ​ផ្នែក​ខាង​ក្នុង​វិញ​ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ស្បែក​ពណ៌ក្រហម​រំលិច​ជាមួយ​នឹង​ផ្ទៃ​ប្លាស្ទិក​ពណ៌ខ្មៅ។ វា​មិន​អាច​ស្វែងយល់​អស់​នោះ​ទេ​ ​ប៉ុន្តែ​វា​ពិតជា​គួរឲ្យ​ភ្ញាក់​ក្នុង​កំឡុង​ពេល​បើកបរ។ ស្បែក​ដែល​ប្រើ​មាន​គុណភាព​ល្អ​ ​កៅអី​អង្គុយ​ក៏​ប្រើ​ស្បែក​មាន​ភាព​ធំ​ទូលាយ​ ​ហើយ​នៅ​លើ​តាប្លូ​មាន​បំពាក់​ ​LCD touchscreen​ ​ដែល​មាន​ទំហំ​ ​៨ អ៊ីង។ វា​ជា​ការ​មើល​ឃើញ​វែង​ឆ្ងាយ​សម្រាប់​ទីផ្សារ​ធំ​លក់​រថយន្ត​ទៅ​ថ្ងៃ​មុខ​ ​ហើយ​យើង​អាច​ធ្វើ​វា​បាន​។

រថយន្ត​ស៊េរី​ ​MG 6​ ​បង្កើត​ថាមពល​ដោយ​ទំហំ​ស៊ីឡាំង​ ​១.៥ លីត្រ​ ​មានបួន​ ​ស៊ីឡាំង​ ​មាន​ ​Turbo​ ​ហើយ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង​ ​ជា​មួយ​នឹង​កម្លាំង​ ​១៦៤ សេះ​ ​ហើយ​នឹង​មាន​កម្លាំង​រមួល​ ​២៥០ Nm​ ​ប្រើ​ជាមួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្ត​ ​៧ លេខ​ ​ហើយ​ប្រើ​ចង្កឹះ​លេខ​ប្រភេទ paddle shifters ( ប្រភេទឆ្កឹសដោយម្រាមដៃ ដូនប្រភេទឡានស្ព័រ)។ មាន​ប្រើ​ ​Turbo​ ​ប្រភេទ​ដែល​មាន​ការ​រីក​មាឌ​តិច​នៅ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច។ MG នេះ​គឺ​វា​សន្សំសំចៃ​ប្រេង​ ​ដោយ​មាន​មាន​តុល្យភាព​រវាង​ថាមពល​ និង​ការ​ប្រើប្រាស់​បរិមាណ​ប្រេង។ ការ​បើកបរ​ក្នុង​ទីក្រុង​អស់​រយៈពេល 1 សប្ដាហ៍​ត្រូវ​បាន​ប្រើប្រាស់​ប្រហែល 7 ទៅ 8 គីឡូម៉ែត្រ / លីត្រ។

អាស្រ័យ​នៅ​រូបរាង​ខាងក្រៅ​រថយន្ត​ស៊េរី​ ​MG 6​ ​ពិតជា​ឈ្នះ​ក្នុង​ការ​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​រថយន្ត​ស៊េរី​ ​Mazda 3 និង Toyota Camry ។ តោះ​មើល​តម្លៃ​របស់​វា​ប៉ុន្តែ​ជា​ធម្មតា​ ​MG​ ​គួរ​តែ​ប្រកួត​ប្រជែង​ហើយ​ក្លាយ​ជា​អ្នក​ប្រកួតប្រជែង​ដ៏​យុត្តិធម៌​ចំពោះ​អ្នក​ដឹកនាំ​នៅ​លើ​ផ្នែក​លក់ ដូចជា​ពួកគេ​បាន​ធ្វើ​នៅ​លើ​ប្រភេទ​រថយន្ត​ស្ព័រ​ ​និង​ប្រភេទ​ ​SUV​ ​តូចៗ៕

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

MG​ ​ត្រៀម​ម៉ូដែល​ថ្មី​ ​ប្រជែង Mazda និង Toyota

Check Also

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

ក្រុមហ៊ុន​ ​Tan​ Chong​ International​ Limited​ (TCIL​) ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រោងចក្រ​រថយន្ត​ ​Subaru​ ​ដំបូង​របស់​ខ្លួន​នៅ​តំបន់ឧស្សាហកម្ម​ Ladkrabang​ ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ដោយមាន​ឈ្មោះថា​ ​Tan​ Chong​ …

Leave a Reply

Your email address will not be published. Required fields are marked *