Home / Entertainment / New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

ថៃ៖ ជារឿយៗតារាសម្តែងប្រុស New Chaiyapol តែងតែផុសរូបបង្ហាញភាពផ្អែមល្ហែមជាមួយមិត្តស្រីនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ប៉ុន្តែថ្មីៗនេះស្រាប់តែលោកបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយមិត្តស្រីភ្លាមៗ ដែលធ្វើឲ្យគាំទ្រស្រឡាំងកាំងគ្រប់គ្នា។

សម្រាប់រឿងនេះទៀតសោត Newមិនមានការលាក់បាំងនោះទេ ហើយលោកថែមទាំងចេញមុខមកនិយាយពី មូលហេតុនៃការបែកគ្នាយ៉ាងដូច្នោះថា៖

« ពួកយើងបានបែកគ្នាមួយរយៈហើយ បញ្ហាមកពីសូវចុះសម្រុងគ្នា ប៉ុន្តែខ្ញុំមិនចង់និយាយថាអ្នកណាជាអ្នកសុំបែកមុននោះទេ ព្រោះគ្រប់យ៉ាងបានបញ្ចប់ហើយ។ តាមពិតទៅការបែកគ្នាលើកនេះខ្ញុំពិតជាសោកស្តាយណាស់ ស្តាយពេលវេលាល្អៗរបស់ពួកយើងទាំងពីរ ជាពេលវេលាមួយដែលមានក្តីសុខ។ ពួកយើងធ្លាប់ព្យាយាមកែប្រែខ្លួនឯងមុនពេលបែកគ្នា តែយ៉ាងណាក៏ដោយខ្ញុំគោរពតាមការសម្រេចចិត្តរបស់នាង ព្រោះជាសង្សារនឹងគ្នា ប្រសិនបើមានអ្នកណាម្នាក់ចង់បញ្ចប់ក្តីស្រលាញ់ យើងក៏ត្រូវធ្វើតាម ទោះបីព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។

បើសួរថា បែកគ្នាហើយអាចធ្វើជាមិត្តភក្តិបានឬទេ? ចំណុចខ្ញុំឆ្លើយមិនបានដូចគ្នា ព្រោះតាំងពីបែកគ្នាមកដល់ពេលនេះ យើងមិនទាន់បាននិយាយគ្នាទៀតទេ ហើយក៏មិនដឹងថានឹងរាប់អានគ្នាជាមិត្តបានឬក៏អត់ដែរ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ពួកយើងបែកគ្នាមិនមែនមកពីបញ្ហាជនទីបីនោះទេ»។

ទោះបីជានេះរឿងដ៏សោកសៅនៅក្នុងចិត្តរបស់Newក៏ពិតមែន ប៉ុន្តែលោកបានជ្រើសរើសការចេញមុខបកស្រាយការពិត ដើម្បីកុំឲ្យហ្វេនៗមានការយល់ច្រឡំតទៅទៀត៕

ប្រភព៖ https://www.khmerload.com/

New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

New Chaiyapol

New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

New និងអតីតមិត្តស្រី

New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

New និងអតីតមិត្តស្រី

New និយាយត្រង់ៗ ពីមូលហេតុបែកគ្នាជាមួយសង្សារ ហើយទោះ រាប់អានគ្នាជាមិត្ត ក៏មិនចង់!

New និងអតីតមិត្តស្រី

Check Also

នេះ​ជា​កម្រង​រូប​ភាពពិសេស​​របស់​ BTS​ ដែល​បង្ហាញខ្លួន​យ៉ាងសង្ហាក្នុ​ងកម្មវិធីជំនួប​អ្នក​គាំទ្រ​នៅឈីបា

កាល​ពី​ថ្ងៃទី២៣ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ក្រុមចម្រៀង​បុរស BTS បាន​ពាំ​នាំ​យក​នូវ​កម្មវិធី​ជំនួប​អ្នក​គាំទ្រ​របស់​ពួក​គេ​ទៅកាន់ប្រ​ទេស​​​ឈី​បា​ ដែល​ប្រាកដ​ណាស់​ថា​កម្មវិធី​ទាំង​មូល​បាន​ប្រ​ព្រឹត្ត​ទៅយ៉ាង​រលូន​ជាមួយ​ការ​ចូល​រួម​ពី​ហ្វេន​ក្លឹប​រាប់​ពាន់​នាក់​។ ខាង​ក្រោមនេះ​ជារូប​ភាព​ដែល​ត្រូវ​បាន​ចង​ក្រង​យ៉ា​ង​ពិសេសសម្រាប់​អ្នក​គាំទ្រ​ដែល​មិន​បាន​ទៅ​ចូល​រួម​ ដែល​សមាជិក​ម្នាក់​ៗ​របស់​ BTS បង្ហាញ​ខ្លួនដ៏​ស្រស់​សង្ហា​ក្នុងការ​តែង​ខ្លួនជា “Pied Piper”។ ឆែក​មើល​រូប​ភាពខាងក្រោម​! Jin …

Leave a Reply

Your email address will not be published. Required fields are marked *