Recent Posts

បេក្ខភាព X Factor ចូវ មួយអេង កំពុងតែធ្វើឲ្យអ្នកគាំទ្រ លង់សម្រស់នៅក្រៅគ្រប់គ្នា! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាននូវកម្មវិធីថ្មី X Factor Cambodia ប្រាកដជាបានឃើញហើយថាសមត្ថភាពអ្នកចូលរួមនីមួយៗ ពិតជាខ្លាំងយ៉ាងគួរឲ្យសរសើរទាំងប្រុសទាំងស្រីតែម្តង។ ដោយក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើ បេក្ខភាពដ៏មានរូបសម្រស់ស្រស់ស្អាត វ័យ២៥ឆ្នាំ កញ្ញាចូវ មួយអេង បានឡើងបកស្រាយនូវបទចម្រៀងជាភាសា​អង់គ្លេស«You Raise Me Up» យ៉ាងពីរោះស្រែកបានយ៉ាងខ្ពស់ ថែមទាំងទទួលបាន«yes» រហូតដល់ទៅ៣ឯណោះ ក្នុងចំណោមគណកម្មការទាំង៤។ តែពេលនេះក៏បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាងាកមកចាប់អារម្មណ៍នូវរូបសម្រស់ពិត នៅខាងក្រៅរបស់នាងវិញម្តង ដែលនៅក្នុងនោះទេសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំង ចំណែកឯការតែងខ្លួនក៏មើលទៅស៊ីវិល័យ មិនណយនោះទេ។ ជាមួយនឹងរូបសម្រស់ក៏ដូចជាការតែងខ្លួន បូករួមនឹងសមត្ថភាពរបស់នាងផងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលមិនត្រឹមតែមានសមត្ថភាពល្អ រីឯសម្រស់ស្អាតក៏មិនធម្មតាដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ https://www.khmerload.com/ បេក្ខភាព ចូវ មួយអេង បេក្ខភាព ចូវ មួយអេង បេក្ខភាព ចូវ មួយអេង សម្រស់បេក្ខភាព ចូវ មួយអេង នៅក្រៅ សម្រស់បេក្ខភាព ចូវ មួយអេង …

Read More »

OPPO Photography Academy ចាប់ផ្ដើមបេសកម្មលើកដំបូង មានទាំងតារាល្បី ២ ដួងដែរ

Advertisement សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទដៃ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academy បានចាប់ផ្តើមបេសកកម្មលើកដំបូងរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និងប្រវត្តិសាស្ត្រដ៏ល្អផូផង់។ បេសកកម្មលើកដំបូងនេះ មានការចូលរួមដំណើរពីកំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះ គឹ លោក Step និង កញ្ញា សាឡាត់ ស្រីឡាង ជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសម ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត។ ប្រាសាទអង្គរវត្ត តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរ ឃើញថាមានចំនួនអ្នកចូលមើល និងចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍ និង តំបន់ប្រាសាទអង្គរវត្ត(អង្គរតូច) ដែលជាសម្បត្តិបេតិកភណ្ឌរូបីរបស់ប្រជាជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន។ តារាចម្រៀង និង តារាសម្តែងដ៏ស្រស់សោភា ទាំងពីររូបនេះ បានឱ្យដឹងថា OPPO Photography Academy គឺជាសមាគមថតរូបមួយដែលបានជួយបណ្តុះបណ្តាលដល់អ្នកដែលស្រឡាញ់ការថតរូបបែបច្នៃប្រឌិតតាមទូរសព្ទដៃ Reno …

Read More »

​​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​ប្រើ​ពេល​យូរ​ប៉ុណ្ណា?

Advertisement ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​កាន់​ព្រះចន្ទ​គឺ​មាន​ប្រហាក់​ប្រហែល​ ៣៨៤ ៤០០ គីឡូម៉ែត្រ។ ត្បិត​ថា​ចម្ងាយ​នេះ​ឆ្ងាយ​ក៏​ពិតមែន​ប៉ុន្តែ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​គេ​អាច​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ យាន​អវកាស​ដែល​បាន​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ដំបូង​គេ​គឺ​​យាន​ Luna 2 ដែល​បង្កើត​ដោយ​សហភាព​សូវៀត​ និង បាន​ទៅ​ដល់​ព្រះចន្ទ​នៅ​ឆ្នាំ​ ១៩៥៩។ Luna 2 បាន​ហោះ​ចេញ​លើ​គន្លង​ត្រង់​ទៅ​ព្រះចន្ទ​​ដោយ​ប្រើ​ពេល​ប្រហាក់​ប្រហែល​ ៣៤ ម៉ោង។ ដោយ​ឡែក​បេសកកម្ម​ទៅ​ឋាន​ព្រះចន្ទ​ដែល​មាន​ផ្ទុក​មនុស្ស​ទៅ​ជា​មួយ​ដំបូង​គេ​​គឺ​បេសកកម្ម​អាប៉ូឡូ​ទី​ ១១ ដែល​ហោះ​ចេញ​ពី​ផែនដី​នៅ​ថ្ងៃ​ ១៦ កក្កដា​ ឆ្នាំ​ ១៩៦៩ ដែល​ប្រើ​ពេល​ ៣ ថ្ងៃ​ដើម្បី​ដល់​គោលដៅ។ បេសកកម្ម​នេះ​បាន​មក​ដល់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា។​​​​​ យ៉ាងណាក្ដី​​ដំណើរ​ទៅ​កាន់​ឋាន​ព្រះចន្ទ​លឿន​ជាង​គេ​​បង្កើត​ឡើង​ដោយ​​យាន​ New Horizons ​របស់​ណាសា​នៅ​ឆ្នាំ​ ២០០៦ ដែល​ប្រើ​ពេល​តែ​ ៨ ម៉ោង​កន្លះ​ប៉ុណ្ណោះ។ ប៉ុន្តែ​យាន​នេះ​មិន​បាន​បន្ថយ​ល្បឿន​ ឬ ​ហោះ​ចូល​គន្លង​ព្រះចន្ទ​ឡើយ​ ព្រោះ​គោលដៅ​​​នៅ​ឯ​ភព​ភ្លូតុង​ឯណោះ៕​​​​​​​​​​​​​ ចុចអាន៖ បញ្ហាគ្រឿងម៉ាស៊ីន ធ្វើឱ្យឥណ្ឌាមិនអាចបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទបានឡើយ យានអវកាស​ជប៉ុន​​ Hayabusa2 ​ចុះចត​ជា​លើក​ទី​ពី​រលើ​អាចម៍ផ្កាយ ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​កាន់​ព្រះចន្ទ​គឺ​មាន​ប្រហាក់​ប្រហែល​ …

Read More »