All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

វឌ្ឍនាកា ថាខ្លួនមិនសោកស្ដាយទេ ដែលចូលរួមជាមួយក្លិប…..

តារា ៩ ម៉ោងមុន ភ្នំពេញ៖ ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានក្លិបមួយចំនួនក្នុងតំបន់អាស៊ាន ចាប់អារម្មណ៍មុនពេល ដែលរូបគេសម្រេចចូលរួមជាមួយក្លិប Fujieda MYFC ដែលស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន កាលពីឆ្នាំមុន។ កីឡាករវ័យ២៣ឆ្នាំនេះ ត្រូវបានអ្នកគាំទ្រកម្ពុជា មានការខកចិត្ដក្រោយក្លិបនៅជប៉ុនមួយនេះ មិនបានផ្ដល់ឱកាស ក៏ដូចជាពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យរូបគេបង្ហាញសមត្ថភាព។   ចាន់ វឌ្ឍនាកា ម្ចាស់សែ្បកជើងមាសលីកកំពូលកម្ពុជា ឆ្នាំ២០១៦ រូបនេះ មិនដែលបានបង្ហាញខ្លួនក្នុងជម្រើសដំបូង សម្រាប់ការប្រកួតណាមួយឲ្យក្រុម Fujieda ឡើយ។ ខណៈដែលរូបគេបានបង្ហាញខ្លួន ក្នុងនាមជាកីឡាករបម្រុងបានម្ដងគត់ ហើយលេងបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលដែលកុងត្រារបស់គេនៅទីនោះ ត្រូវបានផុតកាលពីខែមុននេះ។ ទោះជាយ៉ាងណាក្តី កីឡាករដែលមានប្រភពមកពីខេត្ដកំពតរូបនេះ ពុំមានការសោកស្ដាយ ឬខកចិត្ដនោះទេ ក្នុងការសម្រេចទៅលេងនៅប្រទេសជប៉ុន ដោយអះអាងថា វិស័យបាល់ទាត់នៅទីនោះគឺមានលំដាប់ខ្ពស់។   ចាន់ វឌ្ឍនាកា វឌ្ឍនាកា បានប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយថា៖ «សម្រាប់ខ្ញុំ ទោះមិនបានលេងគ្រប់គ្រាន់ ក៏ខ្ញុំនៅតែគិតថា …

Read More »

តែស្លឹកគ្រៃ វាប្លែកបន្តិច ប៉ុន្តែអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពស្បែក និងសុខភាពរាងកាយបានយ៉ាងល្អ!

Leang ៥ ម៉ោងមុន បើតាមប្រពៃណីខ្មែរយើង ភាគច្រើនស្លឹកគ្រៃ គឺជារុក្ខជាតិមួយដែលត្រូវបានគេប្រើប្រាស់ សម្រាប់ជួយដល់សុខភាព នៅក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនផងដែរ។ ដោយឡែកក៏មានការស្រាវជ្រាវថ្មីៗ បានលើកឡើងថា តែដើមស្លឹកគ្រៃមានអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព។ ស្លឹកគ្រៃគឺជារុក្ខជាតិមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ជួយដល់សុខភាពនៅក្នុងការព្យាបាលជំងឺផ្សេងៗ ខាងក្រោមនេះ គឺផលប្រយោជន៍របស់ដើមស្លឹកគ្រៃ និងជារបៀបធ្វើតែដើមស្លឹកគ្រៃ៖ #អត្ថប្រយោជន៍របស់ដើមស្លឹកគ្រៃ  ១/ ធ្វើឲ្យការគេងកាន់តែប្រសើរជាងមុន អ្នកអាចផឹកតែ ដែលធ្វើពីដើមស្លឹកគ្រៃ ១ពែងដើម្បីជួយបង្កើនការគេងរបស់អ្នកឲ្យបានប្រសើរ។  ២/ សម្អាតរាងកាយរបស់អ្នក គ្រាន់តែផឹកតែដើមស្លឹកគ្រៃ ១ពែងក៏អាចជួយលុបជាតិពុលដែលអ្នកមិនត្រូវការបានចេញពីរាងកាយរបស់អ្នក។ ម្យ៉ាងទៀតវាក៏ជួយសម្អាតថ្លើម តម្រងនោមប្លោកនោម និងលំពែងបានផងដែរ។ ៣/ ជួយដល់ការរំលាយអាហារ ស្លឹកគ្រៃ ជួយជម្រុញដល់ការរំលាយអាហាររបស់អ្នក ឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាផ្ទុកនូវសមាសធាតុថ្នាំ ប្រឆាំងនឹងប្រតិកម្មដែលសម្លាប់ពពួកប៉ារ៉ាសិត  និងបាក់តេរីដែលមិនល្អ នៅក្នុងបំពង់រំលាយអាហារ និងថែមទាំងបង្កើតឡើងវិញនូវបាក់តេរីដែលល្អនៅក្នុងពោះវៀនធំ។ នៅក្នុងនេះដែរ វាក៏ជួយព្យាបាលបញ្ហាសុខភាព ផ្លូវរំលាយអាហារដូចជាការទល់លាមក ការរំលាយអាហារ ការរាគរូស ក្រហាយទ្រូង ហើមពោះ ការក្អួត និងរមួលក្រពើ។ ដើម្បីឱ្យបំពង់រំលាយអាហារមានសុខភាពល្អ អ្នកអាចផឹកតែស្លឹកគ្រៃជាប្រចាំ …

Read More »

ដល់ម្លឹង! នារីអូតេស លួចញ៉ាំអាហារដែលសល់លើយន្តហោះ ត្រូវព្យួរឈ្មោះពីការងារ ប៉ុន្តែបែរជា… (មានវីដេអូ)

លីហូវ ៦ ម៉ោងមុន បរទេស៖ នារីអូតេសមួយរូប ត្រូវបានគេព្យួរឈ្មោះពីការងារ បន្ទាប់ពីវីដេអូដែលនាងលួចញ៉ាំអាហារលើយន្តហោះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមនៅប្រទេសចិន។ តាមរយៈវីដេអូឃ្លីបនោះ គេឃើញនារីជាអ្នកបម្រើការលើយន្តហោះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ បានយកស្លាបព្រាដួសអាហារ ចេញពីក្នុងប្រអប់មួយ ក្នុងចំណោមប្រអប់អាហារជាច្រើន។ ទិដ្ឋភាពដែលនារីអូតេស លួចញ៉ាំអាហារលើយន្តហោះ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនោះ បានចេញសេចក្តីថ្លែការណ៍មួយបញ្ជាក់ថា អាហារទាំងនោះ គឺជាអាហារដែលលក់សល់ ពីជើងហោះហើរមួយតែប៉ុណ្ណោះ។ បច្ចុប្បន្ន ការងាររបស់បុគ្គលិកស្រីរូបនេះ ក៏ត្រូវបានព្យួរឈ្មោះបណ្ដោះអាសន្ន ក៏ដោយសារតែ នាងមិនគោរពទៅតាមនិតិវិធីរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា សម្រាប់អ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសចិនវិញ បែរជាប្រតិកម្មយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។ ពួកគេឆ្ងល់ថា ហេតុអ្វីគ្រាន់តែញ៉ាំអាហារ ដែលនៅសល់សោះ ចាត់ទុកជាបញ្ហាធំយ៉ាងនេះ។ រីឯអ្នកខ្លះ បែរជាខឹងអ្នកថត និងអ្នកចែករំលែកវីដេអូឃ្លីបនេះ លើបណ្តាញសង្គមផងដែរ៕ សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណាដែរ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព : បរទេស …

Read More »