All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

ជើង​ខ្លាំង ៣ ម៉ូដែល​​ប្រកួត​លើ​វិញ្ញាសា Portrait លទ្ធផល​ទៅ​ជា​បែប​ណា?

គេហទំព័រ PhoneArena បាន​លើក​យក​ការ​ប្រៀបធៀប​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ ៣ ម៉ូដែល​រួម​មាន Google Pixel 2, Samsung Galaxy Note 8 និង iPhone X មក​ប្រកួត​លើ​ការ​ថត​រូប​បែប Portrait ដោយ​គុណភាព​កាមេរ៉ា​ស្មាតហ្វូន​ទាំង ៣ មាន​ដូច​ខាង​ក្រោម: Pixel 2: ទំហំ 12.2MP មាន Aperture F/1.8 និង​មុខងារ OIS, Dual Pixel PDAF Note 8: ទំហំ 12+12MP មាន Aperture F/1.7+F/2.4 សម្រប​មុខងារ Dual OIS និង Dual Pixel PDAF iPhone X: ទំហំ 12+12MP …

Read More »

សម័យនេះហើយ! គ្រាន់តែកម្ចាត់ចៃលើក្បាលចេញមានអ្វីពិបាកនោះ ហើយថែមទាំងចំណាយលុយតិចទៀតផង

Leang ១ ថ្ងៃមុន បើនិយាយពីចៃដែលមាននៅលើក្បាលគឺដូចជាធម្មតាទៅហើយ! ពីព្រោះថាវាកើតឡើងភាគច្រើនចំពោះមនុស្សវ័យជំទង់ ឬក្មេងៗ ដែលនៅតាមទីជនបទជាដើម ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការលេងជាមួយគ្នា នៅជិតគ្នា ឬគេងជិតគ្នាជាដើម ហើយវាឆ្លងពីអ្នកដែលមានចៃស្រាប់ទៅអ្នកដែលមិនមាន។  រូបភាពតំណាង ម្យ៉ាងវិញទៀតវាកើតមានឡើងយ៉ាងរហ័ស និងមានហានិភ័យនៃការឆ្លងរោគផងដែរ។ ហើយមួយវិញទៀតនោះការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃខ្លះ វាពុំមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបានល្អនោះទេ។ លើសពីនេះទៅទៀតប្រសិនបើវានៅតែបន្តកើតច្រើនទៅៗ នោះវានឹងមិនមែនជារឿងល្អសម្រាប់អ្នកទេ។ ហេតុដូចនេះយើងនឹងបង្ហាញពីវិធីសាស្រ្តក្នុងការកម្ចាត់ចៃនៅលើក្បាលចោលមួយរំពេច តាមបែបធម្មជាតិដោយមិនចំណាយលុយច្រើនទៀតផង! គ្រឿងផ្សំរួមមាន៖ • ក្រាសសិតចៃ ឬហៅថាស្និតសិតចៃ • ទឹកថ្នាំខ្ពុរមាត់ • ទឹកខ្មេះពណ៌ស • ប្លាស្ទិចសម្រាប់គ្របក្បាល • កន្សែង  រូបភាពតំណាង វិធីធ្វើ៖ • ដំបូងលាងសម្អាតក្បាលរបស់អ្នកដោយប្រើទឹកថ្នាំខ្ពុរមាត់ ហើយបន្ទាប់មកយកថង់សម្រាប់គ្របក្បាលមកគ្របលើសក់របស់អ្នក រួចទុករយៈពេល១ម៉ោង(សត្វចៃលើក្បាលនេះវាមិនចូលចិត្តក្លិនជីអង្កាមនេះទេ)។   ថង់សម្រាប់គ្របក្បាលដូចនៅក្នុងរូបភាពតំណាង • ជំហានបន្ទាប់លាងសក់របស់អ្នកចេញជាមួយនឹងទឹកខ្មេះពណ៌សដើម្បីកម្ចាត់ពពួកពងរបស់ចៃចេញ ហើយគ្របសក់របស់អ្នកជាមួយនឹងថង់គ្របក្បាលម្តងទៀត។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកក់សក់ធម្មតារបស់អ្នក និងយកក្រាសសិតចៃមកសិតដើម្បីឲ្យចៃ ឬពងរបស់វារបូតមកតាមក្រាស។ ក្រាសសិតចៃ ឬហៅថាស្និតសិតចៃ • ហើយអ្នកត្រូវយកទឹកខ្ពុរមាត់នោះមកបាញ់នៅលើសក់មុនពេលចេញទៅក្រៅ …

Read More »

សុខ សីឡាលីន ជួបរឿងស៊យ ជ្រុះ​បាត់​កាបូបលុយ ​និង​​ប្រាប់​ឲ្យ​មហាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន!

១៥ នាទីមុន (ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ថ្មីៗនេះ នាងបានធ្វើឲ្យជ្រុះបាត់កាបូបលុយ នៅម្តុំទួលគោក ដោយក្នុងនោះ មានដូចជា អត្តសញ្ញាប័ណ្ណ និងប័ណ្ណបើកបរ ជាដើម។ កញ្ញា សុខ សីឡាលីន បានប្រាប់ឲ្យដឹងថា «នៅយប់នោះ នាងបានធ្វើឲ្យបាត់កាបូបលុយជ្រុះ ដោយមិនដឹងខ្លួន មិនដឹងថាបាត់នៅកន្លែងណា ប៉ុន្តែជាសំណាងល្អ នៅក្នុងកាបូបលុយនោះ ពុំមានផ្ទុកនូវរបស់មានតម្លៃ ដូចជា គ្រឿងអង្ការ ឬទូរស័ព្ទដៃ អ្វីនោះទេ ព្រោះនាងបានដាក់វត្ថុមានសំខាន់ទាំងនោះ ចូលក្នុងឡានអស់ហើយ។ ចំណែកឯនៅក្នុងកាបូបនោះ ក៏មានលុយបន្តិចបន្តួចដែរ»។ តារាចម្រៀងស្រី សុខ សីឡាលីន បានសរសេរនៅលើគណនីហ្វេសប៊ុកថា «អរគុណមិត្តភក្តិ អ្នកគាំទ្រ ទាំងអស់គ្នា ដែលព្រួយបារម្ភពីខ្ញុំ…ហើយក្នុងកាបូបនោះ ក៏អត់មានលុយច្រើនដែរ ព្រោះនាងខ្ញុំដកចេញអស់ដាក់ ក្នុងឃ្លុបឡាន ហើយទូរស័ព្ទនៅក្រៅកាបូបទាំងអស់.នាងខ្ញុំនឹងបង្កើនការប្រុងប្រយ័ត្នជាងនេះ និងសូមបងប្អូន បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះយើងមិនដឹងថា អ្នកណាជាមនុស្សល្អ …

Read More »