All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

នាង Nychaa ត្រលប់ទៅសាងស្នេហ៍សង្សារ ដោយធ្វើរឿងនេះ?

ថៃ ៖ រយៈពេលប្រហែលជាង ២ សប្តាហ៍កន្លងទៅនេះ តារាសម្តែងស្រីនាង Nuttanicha Dungwattanawanich ហៅ Nychaa បានចូលរួមនៅក្នុងការប្រគុំតន្រ្តីមួយ ដែលមានឈ្មោះថា “Ed Sheeran” ជាមួយនឹងអតីតសង្សាររបស់នាង ។  ក្រោយបែកធ្លាយព័ត៌មានមួយនេះ ធ្វើឲ្យ Fans ចង់ដឹងចងលឺថា តើតារាស្រីវ័យ ២១ ឆ្នាំរូបនេះ ត្រលប់ទៅត្រូវរូវជាមួយនឹងសង្សារចាស់របស់នាងវិញ ឬយ៉ាងណា?  តួស្រីក្នុងរឿង “កូនប្រសាររាជវង្ស” បានថ្លែងប្រាប់អ្នកកាសែតថា នាងបានទិញសំបុត្រប្រគុំតន្រ្តីនោះតាំងពីយូរមកម្ល៉េះ ហើយនាងពិតជាបានទៅជាមួយនឹងសង្សារចាស់របស់ខ្លួនពិតមែន ។  Nychaa បន្តទៀតថា នៅក្នុងការប្រគុំតន្រ្តីនោះ ខ្លួននិងសង្សារចាស់ បាននិយាយជាមួយគ្នាធម្មតា ក្នុងនាមជាមិត្ត ប៉ុន្តែមិនមែនក្នុងន័យស្នេហាអីនោះទេ ហើយការចូលរួមលើកនេះ នាងសារភាពថាពិតជាសប្បាយខ្លាំងណាស់ ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ gossipstar

Read More »

ហេតុតែគេជាតារាល្បី សូម្បីតែផ្ទះរស់នៅរបស់នាង Aum វិញ ស្អាតឡើងកប់ស៊េរីម្មង

កំសាន្ត ៖ ក្រោយប្រលូកក្នុងវិស័យសិល្បៈប្រហែលជាង ២០ ឆ្នាំមកនេះ នាង Aum Patcharapa បានក្លាយជាតារាសម្តែងស្រីលំដាប់ទីមួយនៅក្នុងវិស័យកំសាន្តរបស់ប្រទេសថៃ ។​ តាំងពីតែពីប្រលូកក្នុងវិស័យសិល្បៈមក បើនិយាយអំពីចំណូលដែលតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះរកបានពីការចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ និងសម្តែង ព្រមទាំងការចូលរួមកម្មវិធីផ្សេងៗពិតជាច្រើនមែនទែន ទើបបណ្តាលឲ្យនាង Aum Patcharapa រស់នៅក្នុងជីវីតមួយដែលទំនើប និងប្រណិតជាទីបំផុត ។  បើនិយាយអំពីផ្ទះរស់នៅសព្វថ្ងៃវិញ ហេតុតែខ្លួនជាតារាល្បី នាង Aum Patcharapa មានផ្ទះដ៏ស្រស់ស្អាតមួយ ដែលនាងបានទិញតម្លៃប្រមាណជាង ៣ លានដុល្លារឯណោះ ៕ ប្រែសម្រួល ៖​ គន្ធា ប្រភព ៖ kapook

Read More »

សុគន្ធ និសា តបភ្លាមៗ ក្រោយត្រូវគេនិយាយថា ចាយលុយខ្ជះខ្ជាយលើមង្គលការ

ភ្នំពេញ ៖ រឿងរ៉ាវមង្គលការដ៏សែនល្បីរបស់ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា កំពុងតែជាប្រធានបទដ៏ក្តៅកគុករបស់មហាជនគ្រប់ស្រទាប់យុវវ័យ ជាពិសេសគឺទាក់ទងជាមួយនឹងថ្លៃចំណាយក្នុងថ្ងៃមង្គលការតែម្តង ។  ហើយថ្មីៗនេះ ម្ចាស់បទ “បើស្រលាញ់ម្តេចអូនចោល” រូបនេះ ទទួលរងការរិះគន់ថា នាងបានចំណាយលុយខ្ជះខ្ជាយ ទាំងថ្លៃសម្អាង និងរបស់របបចំណាយផ្សេងៗ ។ ស្រាប់តែមិនបានប៉ុន្មានផង តួស្រីក្នុងរឿង “សសិររដូវក្នុងបេះដូង” រូបនេះ ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់អ្នកនាង ដោយលើកឡើងថា “ជំរាបស៊ួរបងប្អូនទាំងអស់ និងបងៗសារព័ត៌មាន ខ្ញុំអរគុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ដែលចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់អោយបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គលការរបស់ខ្ញុំនេះគឺរៀបចំសន្សំសំចៃណាស់មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ តំលៃចិញ្ចៀនក៏មិនថ្លៃអីណាស់ណាទេ ហើយចំពោះ ការចំណាយភាគច្រើនដូចជាសំអាងការ ដេគរ័ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំពួកគាត់បានជួយឧបត្ថម្ភដល់យើងខ្ញុំច្រើន អញ្ចឹងសូមបងៗសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលអោយលើសតម្លៃអី ព្រោះមនុស្សខ្ញុំមិនចូលចិត្តចំណាយប្រាក់អោយខ្ជះខ្ជាយទ្បើយ តែយ៉ាងណាក៏នៅតែអរគុណសារពត៌មានគ្រប់ផ្នែកដែលលើកតម្កើងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រទ្បាញ់ចូលចិត្តខ្ញុំ” ៕ ដោយ ៖ គន្ធា

Read More »