All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

ស្ងាត់ៗ តេ​ក្វាន់​ដូ​កម្ពុជា ដណ្ដើម​បាន​មេ​ដាយ​មាស​កម្រិត​ពិភព​លោក ៣​គ្រឿង

៩ ម៉ោងមុន (ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ! ក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយកម្រិតពិភពលោក ៣គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក World Taekwando Championship of the Ambassador’s Cup ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការឲ្យដឹងពីលោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិ និងជាអ្នកដឹកនាំអត្តពលិកកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។ លោក ជាតិ ខេមរា បានឲ្យដឹងថា ព្រឹត្តិការណ៍ World Taekwando Championship of the Ambassador’s Cup 2017 ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនេះ គឺមានកីឡាករ-កីឡាការិនីជាង ៥០នាក់មកពី ២៥ប្រទេសលើពិភពលោកចូលរួម ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងនោះមានមេដាយមាស២ និងប្រាក់១គ្រឿង …

Read More »

​រវល់​ចុច​ទូរស័ព្ទ​ពេល​ដើរ នារី​ម្នាក់​ជាប់​ជើង​ក្នុង​លូ

​រវល់​ចុច​ទូរស័ព្ទ​ពេល​ដើរ នារី​ម្នាក់​ជាប់​ជើង​ក្នុង​លូ ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ០៩:៥៥ Tweet នារី​ជន​ជាតិ​ចិន​ម្នាក់​បាន​ជាប់​ជើង​ក្នុង​គម្រប​លូ ដោយ​សារ​ដើរ​ជំពប់​ជើង​ខណៈ​ពេល​កំពុង​រវល់​ចុច​ទូរសព្ទ។ នារី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​អាយុ ២០​ឆ្នាំ​រូប​នេះ បាន​ជាប់​ជើង​ស្ដាំ​ក្នុង​គម្រប​លូ​នៅ​ទីក្រុង​មួយ​​នៃ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ។ អ្នក​ដំណើរ​ពីរ​នាក់​បាន​ទៅ​ខ្ចី​ដែក​គាស់​ពី​ហាង​ជិត​នោះ​ដើម្បី​ជួយ​នាង។ តាម​ប្រភព​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នារី​រូប​នេះ​រវល់​ចុច​ទូរសព្ទ ខណៈ​កំពុង​ដើរ​ពាក់​ស្បែកជើង​កែង ហើយ​មិន​ប្រយ័ត្ន​ក៏​បាន​ធ្លាក់​ជើង​ម្ខាង​ជាប់​ក្នុង​គម្រប​លូ។ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​បាន​គេ​ជួយ​វិញ​ភ្លាម​ៗ និង​មិន​មាន​រង​របួស​នោះ​ទេ៕ ​ ប្រភព៖ Dailymail

Read More »

ក្លិបមួយចំនួនក្នុងតំបន់អាស៊ាន កំពុងចាប់អារម្មណ៍លើ កែវ សុខផេង ខណៈសាមីខ្លួននិយាយថា…..

តារា ១២ ម៉ោងមុន ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ភ្នំពេញក្រោន កីឡាករ កែវ សុខផេង កំពុងត្រូវបានក្លិបមួយចំនួន ក្នុងតំបន់អាស៊ាន ចាប់អារម្មណ៍ ហើយក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា រូបគេអាចនឹងចាកចេញពីក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យ ទៅលេងនៅក្រៅប្រទេសថែមទៀតផង។  កែវ សុខផេង កំពុងត្រូវបានក្លិបមួយចំនួនក្នុងតំបន់អាស៊ាន ចាប់អារម្មណ៍ បើយោងតាមប្រភពពី សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្លិបមួយចំនួននៅប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី កំពុងតែចាប់អារម្មណ៍ទៅលើ កែវ សុខផេង ហើយអាចនឹងចុះកុងត្រានាំរូបគេទៅលេងនៅរដូវកាលក្រោយ។ កែវ សុខផេង បានថ្លែងថា៖ «ប្រហែលជាខ្ញុំ អាចនឹងទៅលេងនៅបរទេស សម្រាប់រដូវកាលក្រោយ»។ ខណៈពេលមិនទាន់មានព័ត៌មានណាមួយឲ្យជាក់ច្បាស់នោះ សុខផេង បានបដិសេធមិនបង្ហាញនូវក្លិបដែលរូបគេអាចទៅលេងបានទេ។ «ប្រហែលជាដាច់ឆ្នាំនេះ (រដូវកាលក្រោយ) ប៉ុន្ដែខ្ញុំមិនចង់ធើ្វការបកស្រាយឲ្យច្បាស់ជាងនេះទេ» សុខផេង បន្ថែម។   កែវ សុខផេង កែវ សុខផេង បានចូលរួមជាមួយភ្នំពេញក្រោន …

Read More »