All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

រកឃើញក្រុមទាំង១៦ ដែលឡើងទៅកាន់វគ្គបន្ដនៃពានរង្វាន់ Champions League ហើយ!

តារា ១៣ ម៉ោងមុន បរទេស៖ ឆ្លងកាត់ការប្រកួតអស់ចំនួន ៦សប្ដាហ៍ ក្នុងវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League ពេលនេះ បានរកឃើញក្រុមទាំង១៦ ដែលអាចឆ្លងទៅកាន់វគ្គបន្ទាប់ហើយ។ ក្រុមដែលបញ្ចប់ឆ្លងទៅកាន់វគ្គបន្ទាប់ទាំង១៦ មានដូចជា៖ +ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ តាមពូល A. Manchester United B. Paris Saint-Germain C. Roma D. Barcelona E. Liverpool F. Manchester City G. Besiktas H. Tottenham Hotspur +ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២ តាមពូល A. Basel B. Bayern Munchen C. Chelsea D. Juventus E. Sevilla …

Read More »

លំហាត់ប្រាណ ដោយគេងដាក់ជើងឡើងលើផ្ទប់នឹងជព្ជាាំងជាប្រចាំ អាចជួយដល់សុខភាព៣យ៉ាងស្ទើរស្មានមិនដល់ ជាពិសេសល្អសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង

លក្ខិណា ៦ ម៉ោងមុន ការហាត់ប្រាណដោយគេងដាក់ជើងលើជញ្ជាំង ដែលភាសាផ្លូវការហៅថា Viparita karani គឺជាលំហាត់ប្រាណមួយដែលមានភាពងាយស្រួលបំផុត ដោយអ្នកណាៗក៏អាចអនុវត្តបានគ្រប់ៗគ្នាដែរ។ វាជាលំហាត់ប្រាណដែលអាចជួយបន្ធូរបន្ថយភាពតានតឹងនៃអារម្មណ៍ និងបន្ថយការឈឺចាប់សាច់ដុំនៃការលេងកីឡា ឬកិច្ចការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងប្រសើរ។ ដោយការហាត់ប្រាណលើកជើងឡើងលើផ្ទប់នឹងជញ្ជាំងនេះមាន  ៣របៀបខុសៗគ្នាដូចជា៖ ១. ការដាក់ជើងសណ្តូកស្របស្មើគ្នាជាប់នឹងជញ្ជាំង (មើលរូប) ការដាក់ជើងសណ្តូកស្របស្មើគ្នាជាប់នឹងជញ្ជាំង ២. ការដាក់ជើងជាប់ជញ្ជាំងកន្ធែកចេញពីគ្នាឱ្យចេញរាងជាអក្សរ V (មើលរូប) ការដាក់ជើងជាប់ជញ្ជាំងកន្ធែកចេញពីគ្នាឱ្យចេញរាងជាអក្សរ V ៣. ការដាក់ជើងជាប់ជញ្ជាំង តែអង្គុញបង្រួមជើងចូលគ្នាដោយបាតជើងប៉ះនឹងបាតជើង (មើលរូប) ការដាក់ជើងជាប់ជញ្ជាំង តែអង្គុញបង្រួមជើងចូលគ្នាដោយបាតជើងប៉ះនឹងបាតជើង អ្នកអាចជ្រើសយកវិធីណាមួយក៏បានដើម្បីអនុវត្តតាមចំណង់ចំណូលចិត្ត និងគិតថាមានភាពងាយស្រួលសម្រាប់អ្នក រៀងៗខ្លួន ព្រោះវាសុទ្ធតែមានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ដូចជា៖ # ជួយធ្វើឱ្យឈាមដើរស្រួល និងបំបាត់ការរលាក ការអនុវត្តវិធីហាត់ប្រាណបែបនេះជាប្រចាំ អាចជួយធ្វើឱ្យសសៃឈាមរបស់អ្នកដើរបានស្រួល ជាពិសេសបង្កើនលំហូរឈាម និងចរន្តឈាមឱ្យរត់សព្វពេញរាងកាយ បន្ទាប់ពីអ្នកមានភាពនឿយហត់ ស្ពឹកស្រពន់បន្ទាប់ពីអង្គុយ ឬឈរច្រើនពេកផងដែរ។ ម្យ៉ាងទៀតលំហាត់ប្រាណមួយនេះ ថែមទាំងអាចជួយបំបាត់អាការហើមជើង ជង្គង់ និងភ្នែកគោទៀតផង។ ការហាត់ប្រាណនេះល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានផ្ទៃពោះ។ ការហាត់ប្រាណនេះល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានផ្ទៃពោះ។ …

Read More »

ពេលខ្លះប្រឹងហាត់ប្រាណដែរ នៅតែមិនស្រកគីឡូដដែល! តាមពិតមកពីបែបនេះសោះ

Leang ៦ ម៉ោងមុន ចំពោះអត្ថបទមួយនេះយើងគ្រាន់តែចង់ឲ្យអ្នកអានស្វែងយល់ពីបញ្ហាខ្លះទាក់ទងទៅនឹងអត្ថប្រយោជន៍នៃការហាត់ប្រាណ និងហេតុផលមួយចំនួនដែលទាក់ទងទៅនឹងអ្នកដែលធ្វើលំហាត់ប្រាណចង់សម្រកទម្ងន់។ មិនត្រឹមតែប៉ុណ្ណោះយើងគ្រាន់តែចែករំលែកនូវអ្វីដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ក្នុងបំណងដើម្បីជាការស្វែងយល់ទាំងអស់គ្នា។ តោះ! ស្វែងយល់ទាំងអស់គ្នា៖ រូបភាពតំណាង #ប្រសិនបើអ្នកធ្វើលំហាត់ប្រាណគឺអ្នកមិនអាចស្រកទម្ងន់នោះទេ ដោយសារហេតុផលអ្វីខ្លះ? ទាំង២ចំណុចនេះគឺជាហេតុផល៖ ១.តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណនឹងមិនជួយឲ្យអ្នកស្រកទម្ងន់បាននោះទេ ប៉ុន្តែវាធ្វើឲ្យអ្នកមានសុខភាពល្អ។ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់អ្នកមិនត្រូវផ្តោតសំខាន់ទៅលើការធ្វើលំហាត់តែមួយមុខនោះទេ។ ផ្ទុយទៅវិញអ្នកគួរផ្តោតទៅលើរបបអាហារប្រចាំថ្ងៃ របស់អ្នកដែលមានសុខភាពល្អវិញទើបកាន់តែល្អ។ ២.ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកឯកទេសខាងបេះដូងជនជាតិអង់គ្លេសលោក Aseem Malhotra បានរកឃើញថា អាហារគឺជាមូលហេតុចម្បងដែលនាំឲ្យធាត់។ ចំណែកឯកីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង ន​ិងមានលក្ខខណ្ឌសុខភាពផ្សេងៗទៀត។ ទន្ទឹមនឹងនេះផងដែរការហាត់ប្រាណដែលមិនបានដុតកាល់ឡូរីគ្រប់គ្រាន់ គឺមិនអាចឲ្យអ្នកស្រកទម្ងន់បាននោះទេ។ #ហេតុផលដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់ មិនថាអ្នកធ្វើលំហាត់ប្រាណប៉ុណ្ណានោះទេ អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ។  អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ ។ ហេតុនេះក្រុមអ្នកស្រាវជ្រាវបានអះអាងថាអ្នកគួរតែដល់ពេលវេលាចាកចេញពីការយល់ច្រឡំដូចខាងក្រោមនេះហើយ៖ ១.លំហាត់ប្រាណអាចកម្ចាត់កាល់ឡូរី ឬស្រកទម្ងន់ ២.អាចចៀសពីការធាត់ដោយសាររបបអាហារប្រចាំថ្ងៃ ៣.ការទទួលទានអាហារដែលមានជាតិកាបូនអ៊ីដ្រាតគឺល្អជាងអាហារដែលមានជាតិខ្លាញ់ ៤.ភេសជ្ជៈដែលមានជាតិស្ករ អាហារមិនល្អ និងអាល់កុលវាធ្វើឲ្យអ្នកមានសុខភាពល្អដរាបណាអ្នកហាត់ប្រាណទៀងទាត់ កីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។ ដោយយោងតាមអ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើអ្នកចង់សម្រកទម្ងន់ …

Read More »