All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

វិធីសាស្ត្រងាយៗ ក្នុងការធ្វើសេរ៉ូមព្យាបាលជំងឺផ្តាសាយ និងបញ្ហាសុខភាពមួយចំនួនទៀត ដោយមិនចាំបាច់ចំណាយលុយច្រើន

Leang ១ ថ្ងៃមុន របៀបនៅក្នុងការធ្វើសេរ៉ូមសម្រាប់ព្យាបាលជំងឺផ្តាសាយធម្មតាតាមបែបធម្មជាតិ និងគ្រឿងផ្សំដែលមានស្រាប់ដោយមិនចាំបាច់ចំណាយលុយច្រើន ហើយថែមទាំងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពទៀតផង។ ហើយនៅក្នុងការធ្វើសេរ៉ូមនេះផងដែរ យើងក៏មានការលាយផ្សំពីការ៉ុត ព្រោះវាមានសារធាតុបំប៉នដ៏ល្អឥតខ្ចោះ និងត្រូវបានគេយកវាទៅប្រើសម្រាប់ការរៀបចំរូបមន្តដែលមានគុណភាពតាមបែបធម្មជាតិទៀតផង។  រូបភាពតំណាង ហេតុនេះចូរអានវិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយ ក៏ដូចជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនទៀតដូចខាងក្រោម។ #វិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយធម្មតា គ្រឿងផ្សំរួមមាន៖ • ការ៉ុតចំនួន៥ ទៅ៦ផ្លែ(ធំ) • ក្រូចឆ្មារចំនួន ១ផ្លែ (ច្របាច់យកទឹក) • ទឹកឃ្មុំធម្មជាតិចំនួន ៤ទៅ៥ស្លាបព្រាបាយ របៀបធ្វើ៖ ១.យកការ៉ុត៥ ទៅ៦ផ្លែមកហាន់ជាចំណិតតូចៗ បន្ទាប់មកយកវាទៅស្ងោរ ដោយដាក់ទឹកល្មមមិនច្រើនពេក ហើយស្ងោររយៈពេល២ ទៅ៣នាទីរហូតដល់វាទន់ ឬជ្រាយ រួចទុកវាឲ្យត្រជាក់។ ២.កូរការ៉ុតដែលស្ងោររួចនោះឲ្យវាបែក ហើយម៉ត់បន្ទាប់មកដាក់ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល។ ចុងក្រោយលាយវាចូលគ្នាឲ្យសព្វ ទុកវានៅក្នុងកន្លែងបិតជិត និងមានអនាម័យល្អ។ វិធីប្រើ៖ ទទួលទានសេរ៉ូមនេះជារៀងរាល់ថ្ងៃរហូតដល់រោគសញ្ញានៃជំងឺនេះជាសះស្បើយ។ រូបភាពតំណាង #អត្ថប្រយោជន៍នៃការទទួលទានសេរ៉ូមនេះក្រៅពីប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្តាសាយរួមមាន • វាជួយដោះស្រាយជាមួយនឹងការឈឺចាប់ និងការរលាកនៅសន្លាក់ ជាលិកាសាច់ដុំ និងនៅក្នុងឆ្អឹងផងដែរ • …

Read More »

ធំ…មិនធ្លាប់មាន! បញ្ចុះតម្លៃរហូតដល់ ៣០% សម្រាប់គ្រឿងបន្លាស់សុទ្ធរថយន្តម៉ាក TOYOTA និង LEXUS!

ម៉ារី ៥ ម៉ោងមុន ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០១៧ ដល់ ២៨ កុម្ភៈ ២០១៨ ដើម្បីអបអរសាទរដំណាច់ឆ្នាំ ព្រមទាំងអគុណដល់អតិថិជនដែលគាំទ្ររហូតមក។ បញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% លោក ដោ ទិវា អ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន TOYOTA (ខេមបូឌា) បាននិយាយថា៖ “ប្រូម៉ូសិនលើកនេះច្រើនជាងសព្វដងរហូតដល់ ៣០% ហើយការផ្តល់ជូននេះសម្រាប់អតិថិជនកំពុងប្រើប្រាស់ឡានម៉ាក TOYOTA និង LEXUS ទូទាំងប្រទេសដែលរួមបញ្ចូលឡាន មិនមែនទិញពីក្រុមហ៊ុនផងដែរ”។    កម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ បច្ចុប្បន្ននេះ យានដ្ឋានជួសជុលរថយន្តម៉ាក TOYOTA និង LEXUS គឺមានអាជ្ញាប័ណ្ណទទួលស្គាល់ពីរោងចក្រផលិតរថយន្ត …

Read More »

​អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ប្រាប់​គិលានុបដ្ឋាក​​យិកា និងឆ្មប​ទាំងអស់ត្រូវ​ប្រើប្រាស់ពាក្យសម្ដី និងកាយវិការ​ទន់ភ្លន់ចំពោះអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ

៦ ម៉ោងមុន (ភ្នំពេញ)៖ គ្រប់កាយវិការ​ពាក្យពេចន៍​ទាំងអស់ របស់គិលានុបដ្ឋាក​យិកា និងឆ្នប ដែលបង្ហាញពីភាព​ទន់ភ្លន់​រួសរាយរាក់ទាក់ ចំពោះអ្នកជំងឺ គឺជាឱសថ​ដ៏ស័ក្តិសិទ្ធមួយជួយបញ្ជ្រៀបឲ្យ​អ្នកជំងឺមានអារម្មណ៍ជ្រះថ្លា និងផ្តល់ជំនឿចិត្តមួយចំណែក ក្នុងការថែទាំ​ព្យាបាល អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ, នេះជាការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ ​ក្នុង​ទិវា​វិទ្យាសាស្រ្ត​ថែទាំ​របស់គិលានុបដ្ឋាក​យិកា និងឆ្មប​លើកទី​៧ នៅព្រឹកថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ​លោក ឈាង រ៉ា បានបញ្ជាក់ទៀតថា គិលានុបដ្ឋាកយិកា និងឆ្មប​ត្រូវអនុវត្តឲ្យបានល្អជាប្រចាំនូវកាយវិកា ពាក្យសម្តី ដែលជា​កាតព្វកិច្ច​ចាំបាច់ រួមផ្សំជាមួយនឹងការពិនិត្យព្យាបាលជំងឺ ស្របទៅតាមកិច្ចការវិទ្យាសាស្រ្តថែទាំ​ ព្រោះការងារថែទាំ គឺជាការងារមួយដែលមានគុណតម្លៃ ​ក្នុងការកំណត់ប្រសិទ្ធភាព គុណភាព នៃការព្យាបាលថែទាំជំងឺ ឲ្យកាន់តែមានការជឿនលឿន សំដៅបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវជំនឿទុកចិត្ត និងភាពកក់ក្តៅ ឲ្យបានយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ និងអ្នកទទួលសេវាព្យាបាល​ពីមន្ទីពេទ្យ។ ​លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា វិធីសាស្រ្តថែទាំទាំងនេះ អាចជួយផ្តល់អត្ថប្រយោជន៍ផងដែរ ឲ្យគិលានុបដ្ឋាក​យិកា និងឆ្មប ទាំងឡាយឲ្យយល់ដឹងពីតួនាទីទទួលខុសត្រូវ …

Read More »