All tips and tricks for general knowledge - Tips, Tricks, Recipes, Knowlege and More

Recent Posts

សូម​ប្រុង​ប្រយ័ត្ន​ណា​បងប្អូន ជនខិលខូច​ឆ្លៀតឱកាស​ពេល​យើង​ស្រវឹង

៧ ម៉ោងមុន រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ផ្សារ​បេ​សេ​ថ្មី ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ជន​រង​គ្រោះ​មានឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំ​ណើ​នៅ​ភូមិ​ព្រៃ​ចា ឃុំ​ព្រៃ​ចា ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Q-៩៣៧៩ ។ ជន​រង​គ្រោះ​មានឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ តាម​សម្តី​ជន​រង​គ្រោះ​ទាំង​ស្រវឹង​វង្វេងវង្វាន់​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ចេញពី​ផឹក​នៅ​ម្តុំ​ចាក់​អង្រែ​លើ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​លូ​ប្រាំ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ …

Read More »

ប៉ះពាល់សុខភាព! រកឃើញទឹកក្រូច ទឹកទំពាំងបាយជូ នំស្រួយ ចាហួយដូង ស្រាបៀ និងទឹកផ្លែឈើ ខូចគុណភាពដាក់លក់នៅផ្សារស្ទោង ខេត្តកំពង់ធំ, មន្រ្តីកាំកុងត្រូលប្រមូលទុកដុតកម្ទេចចោល

៧ ម៉ោងមុន (កំពង់ធំ)៖ ទឹកក្រូច ទឹកទំពាំងបាយជូ ទឹកផ្លែឈើ ចាហួយដូង នំស្រួយ និងស្រាបៀ ដែលខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារស្ទោង ធ្វើឲ្យប៉ះពាល់សុខ ភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។ ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ ទឹកក្រូច ម៉ាក Big ចំនួន៨ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកកូកាកូឡា ចំណុះ១,២៥ml ចំនួន១៥ដប ផលិតនៅប្រទេសថៃ …

Read More »

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញដាក់លក់នៅផ្សារបឹងត្រកួន និងណែនាំឲ្យពលរដ្ឋជ្រើសរើសយកទំនិញ ដែលមិនខូចគុណភាព និងហួសដឺឡេ

៩ ម៉ោងមុន (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋអំពីការជ្រើសរើសយកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។ លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារបឹងត្រកួន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្រ្តីជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទ រួមមាន៖ ដំណាប់កន្ទួត១១kg ទឹកក្រូច សាច់ មួយយួរ ស្មើ១២ដប កំទេចមីមួយថង់២០កញ្ចប់។ ជាមួយគ្នានេះបើតាមលោក ហុង លៀង មន្រ្តីជំនាញនឹងចុះណែនាំបន្តបន្ទាប់ទៀត សម្រាប់ត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារ៕ លោក …

Read More »